Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ខេត្តកែប

ទីប្រឹក្សា ឆាវឆាវ
២៧ មីនា ២០២១

ខេត្តកែប៖ដោយបានទទួលដំណឹងពីការលំបាកខ្វះខាតតាមបណ្តាវត្តមួយចំនួនក្នុងខេត្តកែប ដោយសារមេរោគកូវីដ-១៩​ ទេីបមិនមានពុទ្ធបរិស័ទមកវត្តជួយទំនុកបំរុងជីវភាពព្រះសង្ឃដូចគ្រាមុននោះទេ។ ហើយម្យ៉ាងវិញទៀត វត្តទាំងនេះមានសាលាពុទ្ធិសិក្សា​ មានព្រះសង្ឃ​ សាមណេជាច្រេីនអង្គគង់សិក្សារៀនសូត្រ

ទើបលោក ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា បានចាត់ឱ្យលោក ជិន ប៊ុនធឿន រួមជាមួយក្រុមការងារជាតំណាងនាំយកទេយ្យវត្ថុនឹងបច្ច័យចំនួនធំដែលជាសទ្ធាដ៏ជ្រះថ្លារបស់លោក និងលោកជំទាវ ប្រគេនជូនព្រះសង្ឃនៅតាមវត្តទាំង០៧ ស្ថិតនៅក្នុងស្រុកដំណាក់ចង្អើរចំនួន ០២វត្ត និងក្រុងកែបចំនួន ០៥វត្ត នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១នេះ។

ពិធីប្រគេនទេយ្យវត្ថុសំរាប់០៧វត្តបានប្រារព្ធធ្វើរួមក្នុងបរិវេណវត្តកំពង់ត្រាចស្ថិតនៅភូមិកំពង់ត្រាច សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។

វត្តដែលមកទទួលទេយ្យវត្ថុមានដូចជា ៖
១-វត្តគរគីរីវន្ត(ភ្នំព្រូស) ក្នុងភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប
២-វត្តសត្ថារាជាអង្គព្រៃធំ ក្នុងភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប
៣-វត្តពោធិ៍ស្ថារាម ក្នុងភូមិអំពេង ឃុំអង្គោល ស្រុកដំណាក់ចង្អើរ ខេត្តកែប
៤-វត្តកំពង់ត្រាច ក្នុងភូមិកំពង់ត្រាច សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប
៥-វត្តមុនីរតនៈ(កែវក្រសាំង) ក្នុងភូមិកែវក្រសាំង សង្កាត់កែប ក្រុងកែប ខេត្តកែប
៦-មជ្ឈមណ្ឌលវិបស្សនាធុរៈ ក្នុងភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប
៧-សត្ថាធម្មវិហារ(ភ្នំពោន) ក្នុងភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប
ទេយ្យវត្ថុសម្រាប់ប្រគេនវត្តនីមួយៗមាន៖
១-អង្ករ១តោន
២-ត្រីខ១កេសធំ
៣-ស្ករស២៥គីឡូក្រាម
៤-ប៊ីចេង២៥គីឡូក្រាម
៥-ទឹកត្រី៥យួរ
៦-ទឹកសុីអុីវ៥យួរ
៧-ទឹកផ្លែឈើ១០កេស
៨-ទឹកដោះគោ ខាប់២កេសធំ
៩-តែ២គីឡូក្រាម
១០-មី៣កេសធំ
១១-ថ្នាំពេទ្យ១កេស
១២-កាហ្វេ៥កញ្ចប់ធំ
១៣-សាប៊ូ៣០ដុំ
១៤-ជែលលាងដៃ១កេស
១៥-អំបិល ១០គីឡូក្រាម
១៦-វីតាមីនសេ ១០ ប្រអប់
១៧-បច្ច័យក្នុងមួយវត្តៗចំនួន ២លាន រៀល។

ក្នុងឱកាសនោះដែរលោក ជិន ប៊ុនធឿន និងក្រុមការងារបានចែកជូនលោកយាយ លោកតាដែល បានអញ្ជើញចូលរួមក្នុងថ្ងៃនេះដោយម្នាក់ៗទទួលឃីដមួយ កញ្ចប់ក្នុងនោះមានដូចជា៖
១-ថ្នាំដុះធ្មេញ ០១ប្រអប់ និងច្រាស់ដុះធ្មេញ ០១ដើម
២-ជែលលាង ០១ កំប៉ុង
៣-ខោអាវ ០១ សម្រាប់
៤-ថ្នាំវីតាមីនសេ ០១ដប
៥-សាប៊ូ ០១ដុំតូច
និងព្រះសង្ឃ​ សាមណេ ចំនួន ១៣៧អង្គក៏ទទួលបាន ស្លាដក០១ ក្នុងមួយអង្គផងដែរ។

លោកឌី វិជ្ជានិងលោកជំទាវ ក៏ផ្តាំផ្ញើបណ្តាំសាកសួរសុខទុក្ខជូនលោកយាយ លោកតា ជាពិសេសក្រុមគ្រួសារដើម្បីចូលរួមប្រយុទ្ធប្រឆាំង​ និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩​ ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល​របស់រាជ រដ្ឋាភិបាល ជាពិសេសរួមអនុវត្ត «៣ការពារ និង៣កុំ» ដេីម្បីការពារខ្លួនយេីង​ គ្រួសារយេីង​ សង្គមជាតិយេីង​ និងប្រជាជនយេីង​។​

ក្នុងថ្ងៃនេះដែរក៏មានសប្បុរសជនបានចូលរួមបច្ច័យក្នុងមួយវត្តៗចំនួន ១០០ដុល្លាមានដូចជា៖
១-លោក គីម រិទ្ធី និងលោកជំទាវ សុខា គងពិសី ព្រមទាំងបុត្រ
២-លោក ចាន់ វន្ថា និងលោកស្រី ជា ផាប៉ានព្រមទាំងបុត្រ
៣-លោក ចម បូរិន្ទ និងលោកជំទាវ លី ដាលីន ព្រមទាំងបុត្រ
៤-លោក ឈន ធារ៉ា និងលោកស្រី លី អក្ខរា ព្រមទាំងបុត្រ
៥-លោក តាំង គួង និងលោកស្រី លឹម ឡេង ព្រមទាំងបុត្រ
៦-លោក គឹង វណ្ណៈ និងលោកស្រី ព្រិន ប៊ុនម៉ាណែត ព្រមទាំងបុត្រ
៧-លោក នុត តុន និងក្រុមគ្រួសារ
សរុបបច្ច័យទាំងអស់ក្នុងមួយវត្តៗទទួលបាន ០៤លាន ០៨សែនរៀល៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
២២ តុលា ២០២០

ខេត្តកែប៖ពលរដ្ឋនៅភូមិ អន្ទង់សរ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប បានឲ្យដឹងថា ភ្នំទ្រុងអណ្ដើក កំពុងរងការកាយ យ៉ាងអនា ធិបតេយ្យ ជាច្រើនថ្ងៃ កន្លងមកហើយ ប៉ុន្តែមន្ត្រីជំនាញបែរជាធ្វើមិនដឹងគ្មានការទប់ស្កាត់នោះទេប្រជាពលរដ្ឋបានឲ្យដឹងទៀតថា ការកាយភ្នំយ៉ាងរង្គាលនេះ ប្រសិនបើគ្មានការគប់គិតបើកដៃពីជំនាញពាក់ព័ន្ធនិងអាជ្ញាធរមូលដ្ឋានទេនោះ ក៏ក្រុមឈ្មួយមិនហ៊ានចូលជីកាយដឹកអាចម៍ យកដីលក់ បានដោយសេរីដែរ។
ប្រជាពលរដ្ឋបញ្ជាក់ថាដីភ្នំទ្រុងអណ្ដើកនេះ មិនទាន់មានប្លង់ ជាកម្មសិទ្ធិទេ ប៉ុន្តែអ្នកកាន់កាប់នៅលើដីនោះ ក៏បានហៅគ្រឿងចក្រ មកកាយអាចម៍ដី ដឹកដើរលក់ ក្នុងមួយឡានតម្លៃ៤ម៉ឺនទៅ៥ម៉ឺនរៀល ចំងាយជិតឬចំងាយឆ្ងាយ។

ពាក់ព័ន្ធករណីនេះ លោកស្រី គឹម ចាន្នី អភិបាលស្រុកដំណាក់ចង្អើរ បានធ្លាប់ថ្លែងប្រាប់អ្នកយកព័ត៌មានក្នុងស្រុកថា ដីភ្នំ ទ្រុងអណ្ដើក ដែលកំពុងតែកាយនោះ ម្ចាស់គេបានមក សុំច្បាប់រួចហើយ ចាំខ្ញុំឱ្យខាងមន្ត្រី ចុះទៅពិនិត្យមើលម្ដងទៀត។ ចំណែកប្រធានមន្ទីររ៉ែ ថាមពល ខេត្តកែប លោក យស វណ្នី បានថ្លែងប្រាប់ អ្នកយកព័ត៌មានថា បើមានការអ្វី សូមលោក អញ្ជើញមកកន្លែង កុំនិយាយទូរស័ព្ទ។

ប្រភពមួយបានឲ្យដឹងថា ប្រធានមន្ទីររ៉ែថាមពល ខេត្តកែប មិនដែល បង្ក្រាបគ្រឿងចក្រ កាយដីភ្នំ បានម្ដងនោះទេ បើប្រជាពលរដ្ឋ ក៏ដូចជាអ្នកសារព័ត៌មាន រាយការណ៍ ទៅមន្ត្រីជំនាញ មួយម៉ោងក្រោយមកទើបបានមកដល់ ហើយគ្រឿងចក្រនោះ ត្រូវតែបើកចេញ ពីទីតាំង កាយដីភ្នំនោះ យកទៅទុកអោយឆ្ងាយ ទើបឃើញមន្ត្រី ជំនាញចុះមកដល់។
ដូច្នេះហើយបានជាប្រជាពលរដ្ឋ និងមន្ត្រីមួយមួយចំនួន ធ្វើការរិះគន់ទៅលើ មន្ត្រីជំនាញ និង អាជ្ញាធរមូលដ្ឋានថា បើពុំមានការ បើកភ្លើងខៀវ ពីសំណាក់ មន្ត្រីជំនាញ និងអាជ្ញាធរនោះទេ ក្រុមគ្រឿងចក្រ ទាំងនោះ ក៏មិនហ៊ានធ្វើសកម្មភាពដែរ។

ទោះយ៉ាងណាពលរដ្ឋ សូមសំណូមពរ ដល់លោកសោម ពិសិដ្ឋ អភិបាលខេត្តកែប និង លោកស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិង ថាមពល មេត្តាពិនិត្យ មើលកូនចៅរបស់ លោកផងអាចកំពុងតែឃុបឃិត ជាមួយក្រុមឈ្មួ ញកាយដីភ្នំទាំងនេះ។

សូមបញ្ជាក់ផងដែរថា សកម្មភាពកាយដីភ្នំទ្រូងអណ្ដើកនេះ ត្រូវបានអាជ្ញាធរស្រុកដំណាក់ចង្អើរ ចុះមកដល់ ទីតាំងនោះដែរ ហើយពួកគាត់ ឈរនិយាយគ្នា បានប្រមាណជាង១០នាទី ក៏ឲ្យគ្រឿងចក្រទាំងនោះ បើកចេញ ពីទី តាំងតាយដីតែម្ដង មិនដឹងមកពីមូលហេតុអ្វីនោះទេ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
១៦ តុលា ២០២០

ខេត្តកែប៖ករណីសកម្មភាពចាក់ដីលុបសមុទ្រ នៅចំណុច ភូមិអំពែង ឃុំ អង្កោល ស្រុក ដំណាក់ចង្អើរ ខេត្តកែប ត្រូវបាន លោក សោម ពិសិដ្ឋ អភិបាលខេត្ត បញ្ជាឱ្យកាយចេញវិញជាបន្ទាន់។ ការបញ្ជានេះបន្ទាប់ពីមានប្រព័ន្ធផ្សព្វផ្សាយ បានផ្សាយថាបុគ្គលឈ្មោះ គង់ យន្ត ដែលមានងារជា ក្រុមប្រឹក្សាឃុំអង្កោល បានចាក់ដីលុបសមុទ្រ ទាំងបំពានច្បាប់ ខណៈដែលខ្លួនឯងគឺជាមន្ត្រីអនុវត្តច្បាប់។
បើតាមសេចក្ដីរាយការណ៍ថាលោកស្រី គឹម ចាន់នី អភិបាល ស្រុកដំណាក់ចង្អើរ បានឲ្យក្រុមការងារ ចុះទៅពិនិត្យ សកម្មភាព កាយដីវិញ ធ្វើឲ្យប្រជាពលរដ្ឋ មានការសារទរ យ៉ាងខ្លាំង ចំពោះចំណាត់ការ របស់អភិបាលខេត្ត៕SRP

Like 0
Comment 0
Share ចែកចាយ
Views 1
ទីប្រឹក្សា ឆាវឆាវ
១៦ តុលា ២០២០

ខេត្តកែប៖អ្នកភូមិបានរាយការណ៍ថានៅថ្ងៃទី ១៥ខែតុលាឆ្នាំ២០២០ នៅវេលាម៉ោង ០៤និង៤០នាទី នៅចំណុចភូមិអំពែង ឃុំអង្កោល ស្រុកដំណាក់ចង្អើរ មានបុគ្គលឈ្មោះ គង់ យន្ត ដែលមានងារជាក្រុមប្រឹក្សាឃុំអង្កោល បានចាក់ដីលុបសមុទ្រ ទាំងបំពាន ខណៈដែលខ្លួនឯងគឺជាមន្ត្រីអនុវត្តច្បាប់។

ពលរដ្ឋរស់នៅភូមិអំពែង ឃុំអង្កោល បានសម្ដែងការ ហួសចិត្តយ៉ាងខ្លាំង ចំពោះ លោកគង់ យន្តដែលខ្លួនឯងជាមន្ត្រី បែជាធ្វើជាគំរូអាក្រក់ដល់ពលរដ្ឋទៅវិញ។

ពលរដ្ឋបានឲ្យដឹងថា បើជាពួកគាត់សាងសង់តូប ឬក៏ ធ្វើអ្វីមួយនៅមាត់សមុទ្រ ត្រូវតែសុំច្បាប់ ឬសុំច្បាប់ហើយ គេមិនអនុញ្ញាតឲ្យផង ចុះហេតុអ្វីបានជា លោកក្រុមប្រឹក្សាឃុំម្នាក់នេះ ហ៊ានដល់ចាក់ដីលុបសមុទ្រ មិនមានអ្នកណាមកហាមឃាត់បែបនេះ ឬមួយច្បាប់គេអនុវត្តបានតែជាមួយប្រជាពលរដ្ឋទេ ?  ពាក់ព័ន្ធការចាក់លុបមាត់សមុទ្រពីសំណាក់ លោកគង់ យន្ត នេះ លោកម៉ី ជី មេឃុំអង្កោលបានឲ្យដឹងថា មួយរយៈនេះគាត់ឈឺ គាត់បានប្រគល់ការងារឲ្យទៅ ជុំទប់ទី១ ឯរឿងលោកក្រុមប្រឹក្សាឃុំចាក់ដីលុបសមុទ្រនេះ លោកមិនគាំទ្រនោះទេ ក្នុងនាម ខ្លួនគឺជាមន្ត្រី ធ្វើអ្វី តាមតែទំនើងចិត្ត ធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍របស់ប្រជាពលរដ្ឋ និងជាគំរូអាក្រក់មួយ ដែលមិនអាចទទួលយកបាន។

ជុំវិញការចោទប្រកាន់នេះបណ្ដាញសៀមរាបប៉ុស្តិ៍ នៅមិនទាន់ទទួលបានការបំភ្លឺពីលោកគង់យន្ត នៅឡើយទេ។
ទោះយ៉ាងណា ពលរដ្ឋ កំពុងតែរង់ចាំចំណាត់ការរបស់អ្នកស្រីគឹមចាន្នី អភិបាលស្រុកដំណាក់ចង្អើរនិង លោកសោម ពិសិដ្ឋ អភិបាលខេត្តកែប ទើបតែឡើងកាន់តំណែងថ្មីថ្មោង តើមានចំណាត់ការយ៉ាងណាចំពោះក្រុមប្រឹក្សាឃុំអង្កោលម្នាក់នេះ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 1
ទីប្រឹក្សា ឆាវឆាវ
២ មិថុនា ២០២០

ខេត្តកែប៖លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០នេះ បានអញ្ជើញជាអធិបតីពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការនគរបាលថ្មីខេត្តកែប។
តាមសម្រេចរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង បានសម្រេចតែងតាំងលោកឧត្តមសេនីយ៍ត្រី សម្បត្តិ សុធារដ្ឋ ពីស្នងការរងទទួលផែនអត្តសញ្ញាណកម្ម នៃស្នងការដ្ឋាននគរបាលខេត្តកំពត ទៅជាស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកែប ជំនួសលោកឧត្តមសេនីយ៍ត្រី បែន តារា ដែលត្រូវតែងតាំងជាអនុប្រធាននាយកដ្ឋានកណ្តាលនគរបាលព្រំដែន និងតម្លើងឋានន្តរស័ក្តិជា ឧត្តមសេនីយ៍ទោ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 Page2 Page3 Page4 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ទីប្រឹក្សា ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ទីប្រឹក្សា ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!