Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ព័ត៌មានចរាចរណ៍
  • ព័ត៌មានព្រៃឈើ
  • សន្តិសុខសង្គម
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ខេត្តកែប

ប៊ុន វិចត្រ 21 December 2025 · Image
···

កម្លាំងស្នងការដ្ឋាននគរបាលខេត្តកែប បានបើកប្រតិបត្តិការស្រាវជ្រាវ និងឃាត់ខ្លួនបុរសជនជាតិចិនម្នាក់ក្រោយមានករណីផ្ទុះអាវុធបង្កការភ្ញាក់ផ្អើល កាលពីល្ងាចថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥។

សមត្ថកិច្ចខេត្តកែបបានឱ្យដឹងថា ​ក្រោមបទបញ្ជាផ្ទាល់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប កម្លាំងជំនាញចម្រុះរួមមាន ផែនអន្តោប្រវេសន៍ ផែនព្រហ្មទណ្ឌ និងនគរបាលក្រុងកែប បានចុះអន្តរាគមន៍ភ្លាមៗនៅចំណុចផ្ទះជួល ក្នុងភូមិកែវក្រសាំង សង្កាត់កែប ក្រុងកែប។
​២. អត្តសញ្ញាណជនសង្ស័យ និងសកម្មភាព
​ជនសង្ស័យមានឈ្មោះ FEI YICHAO ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិចិន មុខរបរជាអ្នកបើកបររថយន្ត។ យោងតាមរបាយការណ៍ ជននេះបានយកអាវុធខ្លីម៉ាក COONAN បាញ់បោះសេរីឡើងលើចំនួន ៦គ្រាប់ នៅចំណុចដីឡូតិ៍មួយកន្លែង ក្បែរផ្ទះជួលរបស់ខ្លួន។
​៣. វត្ថុតាងដែលដកហូតបាន
​ក្រោយការឆែកឆេរដោយមានការសម្របសម្រួលពីលោក អ៊ូច ពិសាល ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកែប សមត្ថកិច្ចបានរកឃើញ៖
​អាវុធខ្លីសរុប៖ ០៤ ដើម។
​គ្រាប់មិនទាន់ប្រើ៖ ១៧៩ គ្រាប់។
​សំបកគ្រាប់បាញ់រួច៖ ៣៥ គ្រាប់។
​៤. ចំណាត់ការបន្ត

​បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួននៅស្នងការដ្ឋាននគរបាលខេត្តកែប ដើម្បី​សាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត៕SRP

Like 0
Comment
Share Share
Views 0
ប៊ុន វិចត្រ 12 September 2024 · Image
···

ខេត្តកែប៖សេចក្តីរាយការណ៍បានអោយដឹងថា អ្នកមានទ្រព្យសម្បត្តិ ដ៏ស្ដុកស្ដម្ភម្នាក់ បានខិតខំព្យាយាមបំពាន យកឆ្នេរអង្កោលមួយកន្លែង តាមរយៈការប្រើវិធីរៀបខឿនចាក់ដីលុប ដោយមិនខ្ខ្លាចញញើតអាជ្ញាធរបន្តិចសោះ។

ដីឆ្នេរសមុទ្រ ដែលរងការ បំពានទាំងមិនកោតញញើតច្បាប់នោះ ត្រូវរាយការណ៍ថា មានទីតាំងភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ហើយអាជ្ញាធរក៏ធ្លាប់បានជួនដំណឹង ព្រមទាំងតម្រូវឲ្យអ្នកប្រព្រឹត្ត ធ្វើកិច្ចសន្យាកាយដី និងលើកយកលូចេញ តាំងពីចុងឆ្នាំ ២០២៣ ខណៈពេលការបំពានចាប់ផ្ដើមឡើង ប៉ុន្តែបុគ្គលម្នាក់នេះ មិនអើពើចំពោះ ចំណាត់ការរបស់អាជ្ញាធរ ហើយថ្មីៗនេះជនដដែលនោះក៏បានដឹកដី យកមកចាក់ដីបន្តទាំងរំលងអាធ្រាត ពេលអាជ្ញាធរកំពុងតែដេកលក់ រហូតបង្កាអោយមានការរិះរិះគន់យ៉ាងខ្លាំងពីប្រជាពលរដ្ឋ។

ចំពោះបញ្ហាចាក់ដីចូលឆ្នេរខាងលើនេះ លោក ឆាង ឆៃ អភិបាលស្រុកដំណាក់ចង្អើរ បានបញ្ជាក់ថា កាលពីរំលងអាធ្រាត ថ្ងៃអាទិត្យ លោកបានទទួល សេក្ដីរាយការណ៍ពីប្រជានេសាទថា មានរថយន្តកំពុងចាក់ដីលុបឆ្នេរ ត្រង់កន្លែងធ្លាប់ហាមឃាត់ ជាថ្ងៃអាទិត្យ និងពេលយប់ផង អាជ្ញាធរពិបាកចុះទប់ស្កាត់ណាស់ ដោយសកម្មភាព នោះបានធ្វើរហូតដល់ម៉ោង ៤ ទៀបភ្លឺ ដោយយកគ្រឿងចក្រមកឈូសឆាយហើយ ក៏ដកចេញទៅវិញ។

លោកអភិបាលស្រុកបានបន្តថា បញ្ហានេះក្រុមការងារស្រុក និងចុះធ្វើកំណត់ហេតុ ដើម្បីបញ្ចូនបន្តទៅរដ្ឋបាលខេត្ត អាជ្ញាធរស្រុកធ្លាប់បានណែនាំ ជាច្រើនលើកច្រើនសារ មកហើយថែមទាំង មានគណៈកម្មការ ឯកភាពរដ្ឋបាលខេត្តកែប បានចុះមកបញ្ជាឲ្យផ្អាក គ្រប់សកម្មភាពទាំងអស់ព្រោះជាអំពើខុសច្បាប់។

គួរំលឹកផងដែតថា កាលពីថ្ងៃទី ១០ ខែ ធ្នូ ឆ្នាំ ២០២៣ អ្នកដំណើរក៏បានប្រទេសឃើញ សកម្មភាពរៀបលូរួចចាក់ដីលុបឆ្នេរសមុទ្រ ស្ថិតនៅភូមិអង្កោល ឃុំអង្កោល បង្កឲ្យមានការរិះគន់ នូវភាពទន់ខ្សោយ របស់អាជ្ញាធរ។

ឆ្លើយតបចំពោះបាតុភាពនោះ អាជ្ញាធរស្រុក បានចុះពិនិត្យជាក់ស្ដែង និងរកឃើញថា ស្ត្រីម្នាក់ ឈ្មោះ(ម៉ៅ ញីប) ជាអ្នកប្រព្រឹត្តរួច ក៏បញ្ជាឲ្យបញ្ឈប់ ធ្វើសកម្មភាពជាបន្ទាន់ ជាមួយនេះ រដ្ឋបាលស្រុក ដំណាក់ចង្អើរ បានកោះហៅអ្នកប្រព្រឹត្តឲ្យចូលបំភ្លឺ និងធ្វើកិច្ចសន្យា ឲ្យរុះរើចេញវិញអំឡុងពេលមួយសប្តាហ៍ ព្រោះតែមិនឃើញអ្នកប្រព្រឹត្តអនុវត្ត តាមការណែនាំ ពាក្យរិះគន់បានបង្កើន ការដាក់បន្ទុកលើអាជ្ញាធរ នៅភាពព្រងើយកន្តើយ ដោយសង្ស័យថា អាចមកពីមានអ្វីជាអាថ៌កំបាំងផងដែរ គ្រានោះ ពោលគឺនៅថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ ២០២៣ លោកឆាង ឆៃ បានបញ្ជាក់ថា ដោយសារអ្នកដាក់លូនិងអ្នកចាក់ដីមានជំងឺទើបសុំពន្យារពេលសិន។

ទីភ្នាក់ងារសារព័ត៌មាន សៀមរាប ប៉ុស្តិ៍ នៅមិនទាន់ទទួលបានការឆ្លើយបំភ្លឺពី លោកស្រីឈ្មោះ(ម៉ៅ ញីប) ជាអ្នកប្រព្រឹត្តរួច បាននៅឡើយទេរហូតដល់ម៉ោងផ្សាយនេះ៕SRP

Like 0
Comment
Share Share
Views 0
ប៊ុន វិចត្រ 27 August 2024 · Image
···

ខេត្តកែប៖អាជ្ញាធរខេត្តកែបបានចេញលិខិតសម្រេចផ្អាកការសាងសង់សំណង់គ្រប់ប្រភេទ ការឈូសឆាយ និងចាក់បំពេញអាចម៍ដី លើទីតាំងដីប្លង់០១ ភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប (ចំណុចភ្នំពោន) ពីសំណាក់ លោក អ៉ឹង គឹមយូ។

នេះបើតាមលិខិត របស់រដ្ឋបាលស្រុកដំណាក់ចង្អើរ នៅថ្ងៃទី២១ខែសីហា ឆ្នាំ២០២៤៕SRP

Like 0
Comment
Share Share
Views 0
ប៊ុន វិចត្រ 28 March 2023 · Image
···

លោកអនុសេនីយ៍ឯក ខឿន សុដា នាយទាហាន នៃកងយោធពលខេមរភូមិន្ទ ក្រសួងការពារជាតិ អត្តលេខ ២៣៨៣៤០ កងឯកភាព កងស្ថាបនាស្ពានលេខ៧១៥ បញ្ជាការដ្ឋានវិស្វកម្ម នៃអគ្គបញ្ជាការដ្ឋាន ទទួលបានការតែងតាំង«ជា វីរជន» ព្រោះតែបានធ្វើសកម្មភាពជួយសង្គ្រោះ ការបាក់រលំអគារ៦ជាន់ នៅខេត្តកែប មានភាពលេចធ្លោ និងសកម្មជាងគេបំផុត។ នេះបើយោងទៅតាមអនុក្រឹត្យ របស់រាជរដ្ឋាភិបាល លេខ ១៩៧អនក្រ.តត ចុះថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ ដែលប្រព័ន្ធព័ត៌មានបានផ្សព្វផ្សាយនៅថ្ងៃអង្គារនេះ។

សូមរំលឹកថា កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ បីឆ្នាំមុន មានហេតុការណ៍បាក់រលំអគារមួយ កម្ពស់៦ជាន់ ស្ថិតនៅភូមិ-សង្កាត់-ក្រុង-ខេត្តកែប បណ្ដាលឲ្យបាត់បង់ជីវិតមនុស្សចំនួន ៣៦នាក់ និងចំនួន ២៣នាក់ទៀតរងរបួស៕

Like 0
Comment
Share Share
Views 0
ប៊ុន វិចត្រ 5 January 2023 · Image
···

ខេត្តកែប៖មន្ត្រីនគរបាលជាន់ខ្ពស់ ខេត្តកែប បានប្រាប់អ្នកសារព័ត៌មាន ថា ពេលនេះសមត្ថកិច្ច កំពុងស្វែង រកចាប់ខ្លួនអតីតអភិបាលរងខេត្តកែបគឺលោក ភូ លិ ពាក់ព័ន្ធករណីអំពើហិង្សានិងបៀតបៀនកេរ្តិ៍ខ្មាស់លើស្ត្រី២រូបនៅក្នុងកម្មវិធីជប់លៀងមួយ។

ស្នងការរងនគរបាលខេត្តកែបទទួលបន្ទុកផ្នែកព្រហ្មទណ្ឌ លោក ប៉ូង សុខេង បានថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា៖ ពេលនេះកម្លាំងនគរបាល កំពុងស៊ើបស្វែងរក អតីតអភិបាលរងខេត្តកែបដែលបានប្រើអំពើហិង្សាធ្ងន់ធ្ងរ និងបៀតបៀនកេរ្តិ៍ខ្មាសទៅលើស្ត្រីខ្មែរជាមន្ត្រីសាខាពន្ធដារខេត្តកែប។

អំពើហិង្សារបស់លោក ភូ លិ បណ្តាល ឲ្យស្រ្តីជាប្រធានការិយាល័យនៃសាខាពន្ធដារខេត្តកែប ត្រូវរបួសធ្ងន់ធ្ងរ ហើយពេលបញ្ជូនទៅសង្គ្រោះបន្ទាន់ ត្រូវគ្រូពេទ្យដេររបួសដល់ទៅ១៦ថ្នេរ។ ចំណែកឯស្រ្តីជាមន្រ្តីពន្ធដារម្នាក់ទៀត ក៏រងការបៀតបៀនពីលោក ភូ លិ ដែរ។ នេះបើតាមព័ត៌មានក្នុងញត្តិរបស់អគ្គនាយកដ្ឋានពន្ធដារ។

អំពើហិង្សានេះកើតឡើងក្នុងពិធីជប់លៀងឡើងតំ ណែងប្រធានថ្មី នៃមន្ទីរបរិស្ថានខេត្តកែបកាលពីយប់ថ្ងៃ ទី២៩ ខែធ្នូ ឆ្នាំ២០២២។

ប្រភពពីមន្ត្រីរាជការក៏ដូចជាប្រជាពលរដ្ឋនៅខេត្តកែប រងចាំមើលឃើញថា ប្រសិនបើសមត្ថកិច្ចមិនដុតដៃដុតជើងឲ្យខ្លាំងក្លាទេនោះ លោក ភូ លិ អាចនឹងរួចផុតពីសំណាញ់ច្បាប់នៅគ្រាដែលប្រជាពលរដ្ឋ រិះគន់ទង្វើរបស់លោក ក្នុងនាមជាអ្នកដឹកនាំខេត្តមួយរូបប៉ុន្តែអត្តចរិតមិនថ្លៃថ្នូរ។

សម្ដេចនាយករដ្ឋមន្ត្រីហ៊ុន សែន នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ សម្រេចបញ្ចប់មុខតំណែង លោក ភូ លិ ចេញពីអភិបាលរងខេត្តកែប ក្រោយមានហេតុការណ៍នេះកើតឡើង៕SRP

Like 0
Comment
Share Share
Views 0
Older posts
Page1 Page2 … Page4 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ប៊ុន វិចត្រ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ប៊ុន វិចត្រ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ប៊ុន វិចត្រ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ប៊ុន វិចត្រ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ប៊ុន វិចត្រ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!