Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ខេត្តសៀមរាប

ទីប្រឹក្សា ឆាវឆាវ
២៣ កក្កដា ២០២១

ខេត្តសៀមរាប៖ប៉ូលិសស្រុកសូទ្រនិគម បានចាប់ខ្លួនបុរសជាកម្មករម្នាក់ ដែលជាអ្នកយាមផែ ឲ្យជលផល បន្ទាប់ពីបានប្រើប្រាស់កាំភ្លើងបាញ់អ្នកនេសាទ ឲ្យរងរបួស។

យោងតាមរបាយការណ៍របស់នគរបាលខេត្តសៀមរាប បានបង្ហាញថាជនសង្ស័យ ដែលត្រូវបានឃាត់ខ្លួន ឈ្មោះ ទង តាំង ភេទប្រុស អាយុ៦១ឆ្នាំ នៅភូមិជ័យជេត ឃុំកំពង់ឃ្លាំងស្រុកសូទ្រនិគម ខេត្តសៀមរាប។ ជនសង្ស័យពាក់ព័ន្ធ បទល្មើសហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ប្រើអាវុធនិងការប្រើប្រាស់អាវុធខុសច្បាប់។

របាយការណ៍បន្តថានៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១៨ ជនរងគ្រោះ មានគ្នា៣នាក់៖ ១ឈ្មោះ ឈុន ណៃភេទប្រុសអយុ២៩ឆ្នាំ ២ឈ្មោះ ហ៊ិន ខា ភេទប្រុសអាយុ៣១ ទី៣ ឈ្មោះ ថែ គឹមហ៊ុន ភេទប្រុអាយុ២៣ឆ្នាំ អ្នកទាំង៣នាក់ នៅនៅភូមិមុខវត្ត ឃុំកំពង់ឃ្លាំងស្រុកសូទ្រនិគម ខេត្តសៀមរាប បានបើកកាណូត២គ្រឿង ចេញពីផ្ទះទៅទន្លេសាបដើម្បីឆក់ត្រី ពេលទៅដល់ប្រឡាយមាត់ទន្លេ ខាងត្បូងអ្នកតាក្រញាញ់ចម្ងាយប្រហែល៨០០ម៉ែត្រ ស្ថិតនៅក្នុងភូមិតាច្រនៀង ឃុំកំពង់ឃ្លាំង ចម្ងាយពីភូមិប្រហែល ៥ គីឡូម៉ែត្រ ក៏នៅទីនោះរហូតដល់ម៉ោង២និង៣០នាទីក៏ចាប់ផ្តើមឆក់ត្រី នៅទីនោះតែម្តងទៅនៅពេលនោះ ក្រុមជនសង្ស័យដែលមានគ្នាចំនួន៣នាក់ផងដែរ។

ជនសង្ស័យ១ ឈ្មោះ ទង តាំង ភេទប្រុស អាយុ៦១ឆ្នាំ នៅភូមិជ័យជេត ឃុំកំពង់ឃ្លាំង ២ឈ្មោះ ព្រិន ព្រីង ភេទប្រុសអាយុ៣១ឆ្នាំ នៅភូមិផ្សារឃ្លាំង ឃុំកំពង់ឃ្លាំង និងទី៣ឈ្មោះ តាំង ធី ភេទប្រុស អាយុ៣៧ឆ្នាំ នៅភូមិអូរតាពុត ឃុំកំពង់ឃ្លាំង អ្នកទាំង៣នាក់នេះ គឺជាកម្មករ យាមនៅនឹងផែ របស់ជលផលរយៈពេល៤ឆ្នាំមកហើយ ដែលប្រចាំការនៅទីតាំង អ្នកតាក្រញាញ់ ខាងជំនាញជលផលគឺលោកស ម៉ាប់ ប្រគល់កាំភ្លើង អាកាចំនួន២ដើម អោយកាន់ដើម្បីបង្ក្រាបបទល្មើសនេសាទខុសច្បាប់។

របាយការណ៍បញ្ជាក់ថាជនសង្ស័យទាំង៣នាក់ បានឃើញ ក្រុមជនរងគ្រោះ កំពុងបើកកាណូតឆក់ត្រី ក៏នាំគ្នា អុំទូកទៅមើលដោយឈ្មោះទង តាំង ជាអ្នកកាន់កាំភ្លើង ឈ្មោះព្រិន ព្រីង អ្នកអំទូកនៅក្បាលទូកខាងមុខ ឈ្មោះ តាំង ធី ដេកនៅក្បាលទូកខាងក្រោយ ពេលអុំទូកទៅដល់ចម្ងាយ ១០ម៉ែត្រ ពីគ្នា ឈ្មោះ ព្រិន ព្រីង បានចុះទៅចាប់ទូកជនរងគ្រោះ ក៏មានការប្រតាយប្រតប់គ្នា ឃើញដូច្នោះ ជនសង្ស័យបាន យកកាំភ្លើងបាញ់ មួយគ្រាប់សំដៅក្រុមជនរងគ្រោះ រួចក៏ចាប់បានម្នាក់ ឈ្មោះ ហ៊ិន ខា ហើយក៏យកមកកន្លែងផែ ដោយរួមមាន៖កាណូត១គ្រឿង អាគុយ១ ម៉ាស៊ីនឆក់១ កាំបិត១ ដងឆក់ ២ ដង្រែក១ ពេលយកមកដល់កន្លែង ក៏បានតេទូរស័ព្ទ រាយការណ៍ អោយឈ្មោះ ស ម៉ាប់ តែ ស ម៉ាប់ មិនលើកក៏តេរាយការណ៍ អោយឈ្មោះ លីម អនុប្រធានសង្កាត់ជលផលខេត្តសៀមរាប ពេលនោះឈ្មោះ លីម ប្រាប់ជនសង្ស័យ អោយម្ចាស់ទៅផ្ទះវិញដកតែសម្ភាប្រព្រឹត្តបទល្មើសទុក ជនសង្ស័យក៏ធ្វើតាមទៅ។

របាយការណ៍បានបញ្ជាក់បន្ថែមថា លុះដល់ម៉ោ៤នាទីជិតភ្លឺ ឈ្មោះ ស ម៉ាប់ បានតេទូរស័ព្ទប្រាប់ជនសង្ស័យថា ខ្លួនបានបាញ់ត្រូវគេហើយ ជនសង្ស័យនិយាយថា បើត្រូវហើយមិនដឹងថាមិចខ្លួនមិនដឹងទេ ពេលទទួលបានព័ត៌មាននេះភ្លាម ក៏មិនបានទៅណា នៅនឹងផែរហូតដល់សមត្ថកិច្ចនាំមកសាកសួរនៅនឹងប៉ុស្តិ៍តែម្តង។

របាយការណ៍បានបង្ហាញបន្តថាក្រោយពីទទួលបានព័ត៌មានសមត្ថកិច្ចបានបើកការស៊ើបអង្កេត ដោយសន្និដ្ឋានបានថា ជនសង្ស័យឈ្មោះ ទង តាំង ពិតជាបានបាញ់ទៅលើជនរងគ្រោះពិតប្រាកដមែន។

បើតាមប្រភពបានឲ្យដឹងថា ជនសង្ស័យត្រូវបានសមត្ថកិច្ចកំពុងសាកសួរដើម្បីបន្តនីតិវិធី។

សូមជម្រាបថាបទល្មើសជលផល នៅខេត្តសៀមរាប បានកើតមានយ៉ាងអនាធិបតេយ្យក្រោមការដឹកនាំរបស់លោកស ម៉ាប់ ហើយការបង្ក្រាបបានតិចតួចបំផុត៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
២២ កក្កដា ២០២១

ខេត្តសៀមរាប៖យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់ និង២នាក់ទៀតរងរបួសធ្ងន់ ខណៈជិះម៉ូតូត្រូវបានរថយន្តបុកចំពេញទំហឹង។

ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង ០២រសៀល ថ្ងៃទី២២ ខែកក្កដា ឆ្នាំ ២០២១ នៅចំណុចភូមិបឹងវៀន ឃុំតាយ៉ែក ស្រុកសូនិគម លើផ្លូវគ្រួសក្រហម។

អាជ្ញាធរស្រុកសូទ្រនិគមបានរាយការណ៍ថាគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាងរថយន្តម៉ាកISUZU ពណ៌ទឹកមាស ពាក់ស្លាកលេខ បាត់ដំបង 2B .2730 អ្នកបើកបររត់គេចខ្លួន បាត់ បានបុកម៉ូតូម៉ាកសង់កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ សៀមរាប 1H .1410 បណ្ដាលឲ្យស្លាប់មនុស្សម្នាក់ និងរបួសធ្ងន់ចំនួន០២នាក់។

អាជ្ញាធរបានបន្តថាជនរងគ្រោះ ទី១ ឈ្មោះឆាង តែម ភេទស្រី អាយុ៧០ឆ្នាំ (ស្លាប់នៅនឹងកន្លែងកើតហេតុ)។ ទី២ ឈ្មោះវ័ន្ត តុញ ភេទស្រី អាយុ៣២ (របួសធ្ងន់)។ ទី៣ ឈ្មោះវ័ន្ត ហូន ភេទស្រី អាយុ៣០ឆ្នាំ (របួសធ្ងន់) ជាអ្នកបើកបរម៉ូតូ។ អ្នកទាំង៣នាក់នៅភូមិដាក់ផ្កា ឃុំតាយ៉ែក ស្រុកសូទ្រនិគម។

បើតាមអាជ្ញាធរ បច្ចុប្បន្នសមត្ថកិច្ចបានប្រគល់អ្នកស្លាប់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យ។

ចំណែកអ្នករបួសត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យស្រុកសូទ្រនិគម។វត្ថុតាំងរក្សាទុកនៅអធិការស្រុកសូទ្រនិគម៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
២២ កក្កដា ២០២១

ខេត្តសៀមរាប៖លោក សុខ តុញ តំណាងក្រុមហ៊ុន សុខ តុញ រៀលអ៊ីសស្ទេត គម្រោង អង្គរ អ៊ីកូ រ៉េស៊ីដេន និង វិទ្យាស្ថានអប់រំសាំងហ្គាពួរ (ហៅកាត់ថា SHINE ) ព្រមទាំងសាកលវីទ្យាល័យអង្គរ បាននាំយកទឹកបរិសុទ្ធចំនួន៥០០យួរ និងអាកុលចំនួន២កាន ព្រមទាំង ថវិកាចំនួន(៦០ម៉ឺនរៀល) ប្រគល់ជូនដល់ក្រុមការងាររដ្ឋបាលស្រុកអង្គរធំ ដែលប្រចាំការក្នុងទីតាំងចាក់វ៉ាក់សាំងកូវីដ១៩ ជូនប្រជាពលរដ្ឋ នៅក្នុងវិទ្យាល័យ តេជោ ហ៊ុនសែនអង្គរធំ ក្នុងឃុំជប់តាត្រាវ។

ការផ្ដល់អំណោយនៅរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១នេះ ក្រោមវត្តមានរបស់លោក ឡុង រដ្ឋារក្ស អភិបាលស្រុកអង្គរធំ។

លោកសុខ តុញ បានមានប្រសាសន៍ថា ក្នុងពេលវេលានេះ យើងត្រូវតែចាំបាច់ចូលរួមជាមួយរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ក្នុងពេលដែលប្រជាពលរដ្ឋ បាននឹងកំពុងជួបនូវវិបត្តិជំងឺកូវីដ-១៩ ក្នុងនោះបងប្អូនប្រជាពលរដ្ឋ នៅខេត្តសៀមរាប និងនៅតាមបណ្តាក្រុង ស្រុក មួយចំនួនក៏បានទទួលរងគ្រោះធ្វើឲ្យប៉ះពាល់នូវជំងឺដ៏កាចសាហាវនេះផងដែរ។

លោកបានមានប្រសាសន៍បន្ថែមទៀតថា អំណោយដែលបានយកមកផ្តល់ ជូនដល់រដ្ឋបាលស្រុកអង្គរធំ នេះសម្រាប់ប្រើប្រាស់ ក្នុងទីតាំងចាក់វ៉ាក់សាំងកូវីដ១៩ នាពេលនេះ គឺកើតចេញឡើងពីទឹកចិត្តដ៏សប្បុរសរបស់ក្រុមហ៊ុនលោក រួមជាមួយសប្បុរសជន ដែលគឺជាសិល្ប: នៃការចែករំលែកក្នុងគ្រាលំបាក ក្នុងការប្រយុទ្ធប្រឆាំងជំងឺដ-១៩ នៅតាមមូលដ្ឋានផងដែរ។

លោក ឡុង រដ្ឋារក្ស អភិបាលស្រុកអង្គរធំ បានមានប្រសាសន៍ថា កាយវិការមនុស្សធម៌របស់ក្រុមហ៊ុន សុខ តុញ រៀលអ៊ីសស្ទេត នៅពេលនេះ គឺបានបង្ហាញពីទឹកចិត្តយ៉ាងល្អប្រពៃ ជាវប្បធម៌នៃការចែករំលែក ចេះជួយគ្នាក្នុងគ្រាដែលជួបទុក្ខលំបាក និងជាការជួយទាន់ពេលវេលា និងចំគោលដៅ ហើយសកម្មភាពនេះ ជាការចូលរួមចំណែកយ៉ាងសកម្មជាមួយរដ្ឋបាលស្រុក ក៏ដូចជារាជរដ្ឋាភិបាល ក្នុងការងារមនុស្សធម៌ និងការងារប្រយុទ្ធប្រឆាំង និងទប់ស្កាត់ជំងឺកូវីដ១៩។

លោកអភិបាលស្រុក បានបញ្ជាក់ថា អំណោយទាំងអស់នេះគឺពិតជាមានតម្លៃ និងសារៈសំខាន់ខ្លាំងណាស់ ស្របពេលដែលរដ្ឋបាលស្រុកកំពុងតែត្រូវការជាចាំបាច់ សម្រាប់ប្រើប្រាស់និងធ្វើការចែកជូនដល់ប្រជាពលរដ្ឋ បានពិសារទឹកនៅពេលដែលកំពុងអង្គុយរងចាំការចាក់វ៉ាក់សាំង និងក្រោយពេលចាក់វ៉ាក់សាំង រួចផងដែរ។

ក្នុងឱកាសនោះដែរ លោកឡុង រដ្ឋារក្ស ក៏បានសំណូមពរដល់ក្រុមហ៊ុនសុខ តុញ រៀលអ៊ីសស្ទេត និង សប្បុរសជនទាំងអស់បន្តនូវប្រពៃណីវប្បធម៌ចែករំលែកនេះ ទៅតាមបណ្តា ក្រុង ស្រុកផ្សេងៗ ទៀតផងដែរ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 1
ទីប្រឹក្សា ឆាវឆាវ
២២ កក្កដា ២០២១

ខេត្តសៀមរាប៖អំណោយសម្ភារនិងទេយ្យទានួមមាន ទៀនចំណាំវស្សាចំនួន ២២គូ .សាដក ១១០កញ្ចប់ មីជាតិ៤៤កេស ត្រីខ៤៤យួរ ទឹកត្រី៤៤យួរ ទឹកស៊ីអ៉ីវ៤៤យួរ ទឹកសុទ្ឋ៤៤កេស ទឹកក្រូច៤៤កេស អង្ករ១.១០០គ.ក្រ ដំណាប់ស្វាយ២០០កញ្ចប់ ម៉ាស១១០០០ម៉ាស អង្ករសុខភាព២០០កញ្ចប់ អាល់កុល៤៤កានស្មើនឹង១៣២០លីត្រ សរុបថវិកាចំណាយទាំងអស់ជាង ៤០លានរៀល ត្រូវបាន លោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត និងជាប្រធានក្រុមការងារខេត្ត ចុះជួយមូលដ្ឋានស្រុកបន្ទាយស្រី ដឹកនាំសមាជិក សមាជិកា ក្រុមការងារ នាំយកប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សា សម្រាប់វត្តនិងអាស្រមទាំង២២ ក្នុងស្រុកបន្ទាយស្រី ទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា។

ការប្រគេនធ្វើឡើង នៅថ្ងៃទី២២ខែកក្កដាឆ្នាំ២០២១នេះ។

សូមជម្រាបថាគ្រឿងឧបភោគបរិភោគ និងទេយ្យទានទាំងនេះ សម្រាប់ព្រះភិក្ខុសង្ឃប្រើប្រាស់ ពេលចូលព្រះវស្សា ក៏ដូចជាតបទៅនឹងតម្រូវការចាំបាច់នៃដំណាក់កាល ជួបការលំបាកដោយជំងឺកូវី-១៩ រាតត្បាតឆ្លងចូលសហគមន៍ ជាបន្តបន្ទាប់ ហើយប្រជាពលរដ្ឋត្រូវគោរពតាមសេចក្តីណែនាំនិងវិធានការ៣ការពារ ៣កុំ របស់រាជរដ្ឋាភិបាល ដោយពួកគាត់ ពុំបានទៅជួបជុំធ្វើបុណ្យទាន ឬពិធីសាសនាផ្សេងៗ ដូចពេលមុនឡើយ ជាហេតុបណ្តាលឱ្យវត្ត និងអាស្រមមួយចំនួនជួបនូវការខ្វះខាតផ្នែកចង្ហាន់និងភេសជ្ជៈ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
២២ កក្កដា ២០២១

ខេត្តសៀមរាប៖រថយន្តចំនួន២គ្រឿងបានបុកគ្នាបណ្ដាលឲ្យឆេះទាំងពីរ និងមនុស្ស ២ នាក់បានរងរបួស។

ហេតុការណ៍បានកើតឡើង នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែកក្កដា ឆ្នាំ២០២១វេលាម៉ោង០.៥០នាទី លើផ្លូវជាតិលេខ៦ បង្គោលគីឡូម៉ែត្រលេខ៣៣០. ៣៣១ ភូមិគោកថ្មី ឃុំពួក ស្រុកពួក ខេត្តសៀមរាប។

យោងតាមរបាយការណ៍របស់ប៉ូលិសស្រុកពួកបានបង្ហាញថា គ្រោះថ្នាក់ចរាចរណ៍នេះរថយន្តម៉ាកTRAILERពាក់ស្លាកលេខកំពង់ចាម3A8132 សណ្តោងស៊ឺមីរ៉ឺម៉កពាក់ស្លាកលេខ ភព4A.8127 ពណ៌ខៀវបើកបរដោយឈ្មោះ អាំ ធារី ភេទប្រុស អាយុ៣២ឆ្នាំ នៅភូមិព្រៃចម្លាក់ ឃុំកញ្ជូ ស្រុកឆ្លូងខេត្តក្រចេះ ដឹកមនុស្សម្នាក់ ឈ្មោះអាំ ដារី ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិឃុំជាមួយគ្នា ពីកើតទៅលិចបានបុកជាមួយសត្វក្របីឆ្លងផ្លូវ ពីត្បូងទៅជើង ហើយរថយន្តរេចង្កូតទៅបុករថយន្តមួយទៀត ម៉ាកហ៊ីយ៉ាន់ដាយពាក់ស្លាកលេខកំពង់ចាម3B.0773 សណ្តោងស៊ឺមីរ៉ឺម៉កពាក់ស្លាកលេខ ភ្នំពេញ4A2947 ពណ៌ខៀវបើកបរមិនស្គាល់ អត្តសញ្ញាណគេចខ្លួនបើកបរពីទិសខាងលិច ទៅទិសខាងកើត។

ករណីនេះបណ្តាលឲ្យរបួសមនុស្សចំនួន២នាក់១/ឈ្មោះអាំ ធារី ២/អាំ ដារី បានសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកពួក។ ចំណែករថយន្តទាំង២គ្រឿង បានឆេះទាំងពីរ និងងាប់ក្របីញី១ក្បាល។

របាយការណ៍បានបន្តថាមូលហេតុដោយសាសត្វក្របីរត់ឆ្លងផ្លូវនិងអ្នកបើកបររថយន្តTRiALRបើកបរល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន។ ក្នុងពេលកំពុងកើតហេតុរថយន្តពន្លត់អគ្គិភ័យស្រុក១គ្រឿង និងរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការខេត្តមួយគ្រឿងបានជួយអន្តរាគន៍ប្រើប្រាស់ទឹកអស់៣ឡាន និងបានរលត់ទាំងស្រុងនៅម៉ោង២និង៣០នាទី៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page297 Page298 Page299 … Page566 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ទីប្រឹក្សា ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ទីប្រឹក្សា ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!