ខេត្តសៀមរាប៖លោកទៀ សីហា អភិបាលខេត្តសៀមរាប នៅរសៀលថ្ងៃទី០៦ ខែសីហា ម្សិលមិញបានចុះត្រួតពិនិត្យសណ្តាប់ធ្នាប់ អនាម័យ និងសួរសុខទុក្ខបងប្អូនអាជីវករនៅផ្សារលើធំថ្មី ដែលកំពុងលក់បណ្តោះអាសន្ននៅមុខផ្សារផាមកុងទីន័រ ផ្លូវ៦០ម៉ែត្រ។
លោកទៀ សីហា បានលើកឡើងថា៖ ខ្ញុំសង្កេតឃើញថាបងប្អូនអាជីវករមួយចំនួនធំបានអនុវត្តគម្លាតសុវត្ថិភាព អនាម័យ សណ្តាប់ធ្នាប់យ៉ាងល្អប្រសើរ តែបងប្អូនមួយចំនួនទៀតមិនទាន់យល់ច្បាស់ពីបញ្ហាកូវីដ១៩នៅឡើយ។
អភិបាលខេត្តបន្តថា៖ ដោយសារកត្តាអាកាសធាតុ (ក្តៅ ភ្លៀង) និងដើម្បីពង្រឹងវិធានការកាពារកូវីដ១៩ សណ្តាប់ធ្នាប់ អនាម័យ របៀបរៀបរយជូនបងប្អូនអាជីករ រដ្ឋបាលក្រុង បាននិងកំពុងរៀបចំកន្លែងថ្មីបណ្តោះអាសន្ន ដែលមានទីតាំងនៅលើផ្លូវបេតុងមុខផ្សារផាមកុងទីន័រ។
លោកបន្តថា៖ ខ្ញុំសូមទទូចសុំឲ្យបងប្អូនប្រជាពលរដ្ឋ ត្រូវបន្តបង្កើនការប្រុងប្រយ័ត្ន យកចិត្តទុកដាក់ឲ្យបានខ្ពស់បន្ថែមទៀត អនុវត្តតាមវិធានការ ៣ការពារ ៣កុំ ពាក់ម៉ាសឲ្យជាប់ ឧស្សាហ៍លាងដៃជាមួយសាប៊ូ អាកុលឬជែល ពេលប៉ះជាមួយសម្ភារផ្សេង ដើម្បីចៀសឆ្ងាយពីជំងឺកូនវីដ១៩ ប្រភេទ Delta ដ៏កាចសាហាវនេះនេះ។ លោកបញ្ជាក់ថា ការពារខ្លួនឯង_ស្មើនឹងការពារក្រុមគ្រួសាររបស់លោកអ្នក ៣ការពារ: ត្រូវពាក់ម៉ាស់, ត្រូវលាងដៃ, ត្រូវគម្លាតបុគ្គល៣កុំ: កុំនៅបន្ទប់បិទជិត, កុំនៅកន្លែងកុះករ, កុំនៅប៉ះពាល់គ្នា៕SRP