Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ខេត្តសៀមរាប

ទីប្រឹក្សា ឆាវឆាវ
១៥ សីហា ២០២១

ខេត្តសៀមរាប៖យ៉ាងហោយណាស់មនុស្សចំនួន៣នាក់ ត្រូវបានសត្វក្របីវ័ធបណ្ដាលឲ្យរងរបួសធ្ងន់ស្រាល។ ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង១៦និង១៥នាទី ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១នេះ ស្ថិតចំណុចទំនប់កញ្ចុះ ក្នុងនៅភូមិច្រេស ឃុំកណ្ដែក ស្រុកប្រាសាទបាគង។

យោងតាមរបាយការណ៍របស់អាជ្ញាធរខេត្តដែល«បណ្ដាញសៀមរាបប៉ុស្ដិ៍»ទទួលបាននៅល្ងាចនេះបានបង្ហាញថា ជនរងគ្រោះទី១មានឈ្មោះ រ៉ែម ប៉ុច ភេទប្រុស អាយុ៤៨ឆ្នាំនៅភូមិឃុនមោឃ ឃុំកណ្ដែក ស្រុកប្រាសាទបាគង រងរបួសធ្លាយពោះ(ធ្ងន់ធ្ងរ)។ ទី២មានឈ្មោះ មៃ ប្រុស ភេទប្រុស អាយុ៣៨ឆ្នាំនៅភូមិច្រេស ឃុំកណ្ដែក ស្រុកប្រាសាទបាគង រងរបួសមុតត្រង់ក្បាលជង្គង់(ស្រាល)។ ទី៣មានឈ្មោះ ចាន់ ណាង ភេទប្រុស អាយុ៣៩ឆ្នាំនៅភូមិច្រេស ឃុំកណ្ដែក ស្រុកប្រាសាទបាគង រងរបួសមុតដៃ(ស្រាល)។

របាយការណ៍បានបញ្ជាក់ថាក្រោយពេលកើតហេតុអ្នកភូមិបានបញ្ជូនជនរងគ្រោះទៅដល់មន្ទីរពេទ្យផ្លូវតាសាមហើយ។ ដោយឡែកឈ្មោះ រ៉ែម ប៉ុច ដែលរងគ្រោះធ្ងន់ធ្ងរជាងគេ ត្រូវបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។

បើតាមរបាយការណ៍របស់អាជ្ញាធរបានលើកឡើងថាករណីសត្វក្របីវ័ធមនុស្សចំនួន៣នាក់បណ្ដាលឲ្យរងរបួសនេះ មូលហេតុដោយសារតែ ជនរងគ្រោះ«ចាប់សត្វក្របីខ្លោះ»៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
១៥ សីហា ២០២១

ខេត្តសៀមរាប៖ឯកឧត្តមទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និងលោកជំទាវ ព្រមទាំងក្រុមប្រឹក្សាខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋនៅខេត្តសៀមរាប សូមគោរពជូនពរ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ក្នុងឱកាសខួបកំណើតគម្រប់៦៨ ឈានចូល៦៩ឆ្នាំ ។

សូមគោរពបួងសួងដល់វត្ថុស័ក្ដិសិទ្ធិទាំងអស់ក្នុងលោក សូមជួយប្រោះព្រំប្រសិទ្ធពរជ័យជូន លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បុត្រា-បុត្រី និង ចៅប្រុស-ចៅស្រី ជាទីស្រឡាញ់ បានប្រកបដោយពុទ្ធពរទាំង ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
១៤ សីហា ២០២១

ខេត្តសៀមរាប៖ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ព្រះចៅអធិការវត្តប្រាសាទគោកចក បានប្រគល់អំណោយជាសម្ភារគ្រឿងបរិក្ខារ រួមមាន៖អង្ករ៥០គីឡូក្រាម-គ្រឿងបាឡុង១ឈុត-ទឹកត្រីទឹកស៊ីអ៊ីវ រួមជាមួយនិងបច្ច័យចំនួន៥ម៉ឺនរៀល រទៅប្រគល់ជូនដល់ក្រុមគ្រួសារសព របស់ឧបាសកញៀន ភឿន ដែលបានទទួលមរណៈភាព ស្ថិតនៅភូមិទក្សិណខាត្បូង  សង្កាត់គោកចក  ក្រុងសៀមរាប

ការប្រគល់អំណោយ នៅល្ងាចថ្ងៃទី១៣ខែសីហា ម្សិលមិញ បន្ទាប់ពីបានមើលឃើញពីការខ្វះខាតនិងមានទុក្ខលំបាករបស់គ្រួសារនៃសពឈ្មោះ  ញៀន  ភឿន  ភេទប្រុស អាយុ ៨២ឆ្នាំ ដែលបានទទួលមរណៈភាពសារជំងឺក្រពះ។

ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ព្រះចៅអធិការវត្តប្រាសាទគោកចក  បានមានសង្ឃដីកាថា អំណោយជាគ្រឿងបរិភោគ និងថវិកាទាំងអស់នេះ គឺបានមកពីការប្រគេន របស់ពុទ្ឋបរិស័ទក្នុងពិធីបុណ្យផ្សេងៗនាពេលកន្លងមក ហើយក៍បានសន្សំនិងប្រមូលបម្រុងទុក សម្រាប់ចែកជូនគ្រួសារ ឬអាជ្ញាធរមូលដ្ឋានណាដែលជួបហានិភ័យដោយប្រការផ្សេងៗ សម្រាប់ដោះស្រាយការលំបាកមួយគ្រាៗ  តាមលទ្ឋភាពដែលព្រះសង្ឃមាន ខណៈកន្លងមក វត្តប្រាសាទគោកចក តែងតែនាំយកស្បៀងអាហារ និងថវិកាទោះតិចក្តីច្រើនក្តី ដើម្បីចែករំលែកនិងផ្តល់ជូនដល់គ្រួសារដែលជួបការលំបាកដោយសារជំងឺ ដោយសារគ្រោះធម្មជាតិផ្សេងៗ ស្របតាមពុទ្ឋឱវាទរបស់ព្រះសម្មាសម្ពុទ្ឋបរមគ្រូនៃយើង ដែលបានត្រាស់ទូន្មានទុក ឱ្យយើងទាំងអស់គ្នាត្រូវចេះរួមសុខរួមទុក្ខ ជួយទុក្ខធុរៈ សង្គ្រោះ និងសម្រាលទុក្ខលំបាកគ្នាទៅវិញទៅមក ស្របពេលដែលបច្ចុប្បន្ន ពិភពលោកក៍ដូចជាប្រទេសកម្ពុជាកំពុងជួបនូវទុក្ខលំបាកដោយសារវិបត្តិជំងឺ កូវីដ-១៩។

ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ក៏បានមានសង្ឃដីកាណែនាំដល់ក្រុមគ្រួសារសព និងពុទ្ធបរិស័ទទាំងអស់ដែលបានចូលរួមក្នុងពិធីបុណ្យសព ត្រូវរក្សាគម្លាតនិង ត្រូវតែបន្តបង្កើនការប្រុងប្រយ័ត្នខ្ពស់នឹងយកចិត្តទុកដាក់បន្ថែមទៀត ដោយចូលរួមអនុវត្តតាមវិធាន ការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ៣ការពារ: គឺយើងត្រូវពាក់ម៉ាស់, និង សេចក្តីណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានគ្រប់ៗគ្នា៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
១៣ សីហា ២០២១

ខេត្តសៀមរាប៖ប្រជាពលរដ្ឋ រស់នៅក្នុងស្រុកវ៉ារិនជាង៦០នាក់ ក្នុងចំណោមជាង២០០គ្រួសារ នៅថ្ងៃទី១២ ខែសីហាឆ្នាំ២០២១ ម្សិលមិញ នេះ បានលើកគ្នាមកសាលាខេត្តសៀមរាប សុំអោយអាជ្ញាធរជួយអន្តរាគមន៍ ករណីមនុស្ស៨នាក់ប្តឹងយកដីនិងផ្ទះពួកគាត់ ហើយត្រូវតុលាការចេញដីការកោះអោយចូលខ្លួនទៀត។

ទោះជាយ៉ាងពលរដ្ឋ បានព្រមត្រឡប់ទៅផ្ទះវិញ នៅម៉ោងជិត១២ថ្ងៃដដែល បន្ទាប់ពីសមត្ថកិច្ចបញ្ជាក់ប្រាប់ថា ថ្នាក់ដឹកនាំខេត្តទទួលសំណើពួកគាត់រួចហើយ តែចាំផ្តល់ដំណឹងតាមទូរស័ព្ទពេលក្រោយ។

នៅមុខសាលាខេត្តគេបានឃើញក្រុមសមត្ថកិច្ចជា ច្រើននាក់ បានដាក់ពង្រាយក្បែរៗហ្វូងពលរដ្ឋក្នុងគោលដៅ មិនអោយប្រមូលផ្តុំច្រើន និងប្រការខ្លាច ក្រែងកើតមានអំពើហិង្សាកើតឡើងផងដែរ។ តែករណីនេះមិនមានហិង្សាណាមួយកើតឡើងនោះទេ ត្បិតមិនមានវត្តមានភាគីម្ខាងទៀត។

ប្រជាពលរដ្ឋ នៅភូមិដៃអាវ ឃុំស្រែណូយ ស្រុកវ៉ារិន បានអោយដឹងថា ពួកគាត់២១១គ្រួសារដែលកំពុងរស់នៅនិងអាស្រ័យផលលើផ្ទៃដី២០០០ហិកតា ក្នុងភូមិឃុំខាងលើគឺមានលិខិតកាន់កាប់ក្នុងចន្លោះឆ្នាំ ២០០៣ដល់២០០៧។ ប៉ុន្តែនៅចុងឆ្នាំ២០១៩ និងដើមឆ្នាំ២០២០នេះ ក៏មានជំទាវម្នាក់រួមទាំងមនុស្ស៧ នាក់ផ្សេងទៀតមកប្តឹងពួកគាត់ពីបទក្លែងបន្លំឯកសារនិងលួចលក់អចនវត្ថុរបស់អ្នកដទៃ។

ពលរដ្ឋក្នុងចំណោមនោះ លោកឈិត សៀង បានអោយដឹងថា ករណីនេះត្រូវបានតុលាការកោះហៅពួកគាត់ចំនួន១១នាក់ ដែលរួមទាំងមេភូមិដៃអាវ និងមេឃុំស្រែណូយ អោយចូលខ្លួន២ដងរួច មកហើយ និងនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ អោយចូលខ្លួនម្តងទៀត។ អីចឹងហើយទើបពួកគាត់មកសុំអោយអាជ្ញាធរជួយអន្តរាគមន៍ រឿងវិវាទដីធ្លីដែលនាំអោយមានដីការកោះពីតុលាការ។

ចំណែកលោកភោគ និល ក៏បានអោយដឹងដែរថាពួកគាត់ជាង២០០គ្រួសារ រស់នៅអាស្រ័យផលលើផ្ទៃ ដី២០០០ហិកតា តាំងឆ្នាំ២០០៣និងខ្លះឆ្នាំ២០០៧។ តែនៅឆ្នាំ២០១៩ ក៏ស្រាប់តែមានជំទាវម្នាក់ឈ្មោះកុល សុ ខុម រួមទាំងមនុស្ស៧នាក់ទៀត មកអះអាងថា ពួកគេមានដី៤០០០ហិកតា។ ដោយក្រុមពួកគេថាដីនោះជាដីសម្បទាន ដែលពួកគេទទួលបានសិទ្ធិបង្កើតជាសមាគមន៍ទ្រទ្រង់ជនក្រីក្រនិងស្ត្រីមេម៉ាយ ចឹងទេពលរដ្ឋទាំងអស់កំពុងរស់នៅរំលោភលើដីសមាគមន៍នេះហើយ។

លោកបន្តថា ករណីនេះ ក្រៅពីពលរដ្ឋជាង២០០គ្រួសារ ក៏មានវត្តនិងទីតាំងការិយាល័យបោះឆ្នោត ស្ថិតក្រោមសមាគមន៍របស់ជំទាវនោះដែរ។ អីចឹងទេ បើថ្នាក់ដឹកនាំខេត្តមិនអាចជួយអន្តរាគមន៍ទេ ពលរដ្ឋអាចបាត់បង់ដីនិងផ្ទះ ហើយឈានដល់ការជាប់ឃុំឃាំងទៀតផង។

លោកលី សំរិទ្ធិ អភិបាលរង និងជាអ្នកនាំពាក្យសាលាខេត្តសៀមរាប បានមានប្រសាសន៍តាមទូរស័ព្ទថា ករណីនេះអាជ្ញាធរបានទទួលពាក្យពួកគាត់ និងអោយទៅផ្ទះវិញហើយ។ អាជ្ញាធរនិងរកដំណោះស្រាយជូនពួកគាត់តាមភាពជាក់ស្តែង តែមិនអាចកំណត់វេលាថាពេលណានោះទេ។ លោកបន្តថា ចំពោះដីកាកោះ ពួកគាត់ត្រូវតែចូលខ្លួនតាមពេលវេលា។ អីចឹងទេបើពួកគាត់មានលិខិតស្នាមត្រឹមត្រូវមិនមានអ្វីត្រូវបារម្ភនោះឡើយ។

អ្នកនាំពាក្យបញ្ជាក់ថា ដោយពេលនេះកំពុងរាលដាលជំងឺឆ្លង មិនតម្រូវអោយពួកគាត់ប្រមូលផ្តុំឡើយ តែនឹងរកដំណោះស្រាយជូន ដោយអនុវត្តតាមលិខិតដែលត្រឹមត្រូវ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
១២ សីហា ២០២១

ខេត្តសៀមរាប៖អាជ្ញាធរខេត្តសៀមរាបបានចេញសេចក្ដីសម្រេចបើកដំណើរការផ្សារលើធំថ្មីឡើងវិញ។

ការសម្រេចបើកដំណើរការផ្សារលើធំថ្មី នេះបន្ទាប់ពីមានករណីផ្ទុះជំងឺកូវីដ។

សូមជម្រាបថាផ្សារលើធំថ្មីដែលស្ថិតនៅភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប ជាប់នឹងផ្លូវជាតិលេខ៦ ត្រូវបានអាជ្ញាធរខេត្តសម្រេចបិទជាបណ្ដោះអាសន្ន កាលពីកន្លងទៅរយៈពេលជាង ២ខែមកហើយ បន្ទាប់ពីមានការឆ្លងរីករាលដាលជំងឺកូវីដ១៩។ ក្រោយពីមានការបិទបណ្ដោះអាសន្ន ផ្សារលើធំថ្មី ក្រុមអាជីវករមួយចំនួនបានផ្លាស់ទៅលក់ដូរនៅផ្លូវ ៦០ម៉ែត្រ នឹងមុខផ្សារកុងតឺន័រ និងខ្លះទៀតនាំគ្នាទៅលក់ អមដងខាងផ្លូវក្រោយផ្សារលើផងដែរ។

ពាក់ព័ន្ធទៅនឹងការបើកដំណើរការផ្សារលើធំថ្មីឡើងវិញនេះ អាជ្ញាធរខេត្តសៀមរាបចេញសេចក្ដីណែនាំចំនួន ៨ចំណុច ដើម្បីរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយការលក់ដូរ និងការអនុវត្ត វិធានការសុខាភិបាលនៅពេលបើកដំណើរការផ្សារលើធំថ្មីឡើងវិញ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page290 Page291 Page292 … Page566 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ទីប្រឹក្សា ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ទីប្រឹក្សា ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!