Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ខេត្តកំពង់ធំ

ទីប្រឹក្សា ឆាវឆាវ ១០ មិថុនា ២០២០

ខេត្តកំពង់ធំ៖បញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ បានចេញសេចក្ដីជូនដំណឹងឱ្យប្រជាពលរដ្ឋយកឯកសារពាក់ព័ន្ធមកទទួលយកម៉ូតូទាំង៥៩គ្រឿងដែលសមត្ថកិច្ចបានបង្ក្រាបល្បែងស៊ីសងកាលពីកន្លងទៅ។
សូមបញ្ជាក់ថាកាលថ្ងៃទី១ខែមិថុនាឆ្នាំ២០២០កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ ដឹកនាំដោយលោកសាយ វាសនា ព្រះរាជអាជ្ញារង សាលាដំបូងខេត្តបានបង្រ្កាបល្បែងស៊ីសង នៅចំណុចភូមិគ្រួស ឃុំដូង ស្រុកប្រាសាទបាល័ង្គ ខេត្តកំពង់ធំ។ ដោយរឹបអូសបានម៉ូតូចំនួន៥៩គ្រឿង មាន់ជល់១០ក្បាល មេអាប៉ោង៦គ្រាប់ មនុស្ស១១នាក់។
ក្រោតការបង្ក្រាបនេះសមត្ថកិច្ច
បានណែនាំអប់រំ ឲ្យពលរដ្ឋទាំង១២នាក់
ឲ្យវិលត្រឡប់វិញ។ចំណែកម៉ូតូទាំង៥៩គ្រឿងត្រូវបានយកមករក្សាទុកនៅបញ្ជាការកងរាជអាវុធហត្ថខេត្ត។
បើយោងតាម សេចក្តីជូនដំណឹង របស់កងរាជអាវុធហត្ថខេត្តកំពង់ធំ បានសូមអំពាវនាវឲ្យ ម្ចាស់ទោចក្រយានយន្ត មកទទួលយកម៉ូតូវិញ ដោយ នាំយកឯកសារពាក់ព័ន្ឋ ដូចជាអត្តសញ្ញាណប័ណ្ណ , ប័ណ្ណសម្គាល់ទោចក្រយានយន្ត, ចំពោះម៉ូតូដែល គ្មានប័ណ្ណសម្គាល់ម្ចាស់ ឬគ្មានពន្ឋនាំចូល , ត្រូវមានលិខិតទិញចេញពីឃ្លាំង, ដោយមានការបញ្ជាក់ពីអាជ្ញាធរ ភូមិ ឃុំ និងប៉ុស្តីរដ្ឋបាល ដើម្បីដាក់ពាក្យស្នើរសុំ ជំនាញសាខាគយ និងរដ្ឋករ មកវាយតំម្លៃបង់ពន្ឋឲ្យបានត្រឹមត្រូវ។
សេចក្តីជូនដំណឹង នេះត្រូវបានធ្វើឡើង នៅថ្ងៃទី១០ខែមិថុនាឆ្នាំ២០២០បានបញ្ជាក់ថា អ្នកស្នើរសុំម៉ូតូ ត្រូវនាំយកឯកសារដែលបាន រៀបរាប់ខាងលើ មកទំនាក់ទំនងការិយាល័យព្រហ្មទណ្ឌ នៃមន្ទីរយុត្តិធម៌ នៃទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំរៀងរាល់ម៉ោងធ្វើការដើម្បីនាំយកម៉ូតូទៅគ្រប់គ្រងវិញ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ១០ មិថុនា ២០២០

ខេត្តកំពង់ធំ៖តាមរបាយការណ៍បូកសរុបលទ្ធផល កិច្ចប្រតិបត្តិការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ប្រចាំខែឧសភាឆ្នាំ២០២០(គិតចាប់ពីថ្ងៃទី០១ខែឧសភាឆ្នាំ២០២០ ដល់ទី៣១ខែឧសភាឆ្នាំ២០២០ )សភាពការគ្រោះថ្នាក់ចរាចរណ៍ កើតមានឡើងចំនួន១ លើក/១៣ លើក មានការកើនឡើងចំនួន០៤លើកស្មើនឹង០៣%។នេះបើតាមការលើកឡើងរបស់លោកវរសេនីយ៍ទោ ព្រំ ចាន់ថុល នាយរងការិយាល័យ
ចរាចរណ៍ផ្លូវគោក ក្នុងប្រជុំត្រួតពិនិត្យ ដកបទពិសោធន៍ កិច្ចប្រតិបត្តិការ អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ប្រចាំខែឧសភា ក្រោមវត្តមានលោកឧត្តមសេនីយ៍ទោអ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ នៅថ្ងៃទី១០ខែមិថុនានេះ។

លោកអ៊ុក កុសល បានថ្លែងថាកិច្ចប្រជុំនេះ ដើម្បីរកឲ្យឃើញចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈម ដើម្បី
វាយតម្លៃ ទៅលើកិច្ចការងារទាំងនោះ ជ្រើសរើសចំណុចល្អសម្រាប់លើកទិសដៅអនុវត្តបន្ត ។

លោកស្នងការ ក៏បានធ្វើការណែនាំដល់អស់លោកប្រធានក្រុមគោលដៅ សូមឲ្យបងប្អូនត្រួតពិនិត្យទីតាំងគោលដៅ កម្លាំង ដែលខ្លួនគ្រប់គ្រង សំដៅធ្វើយ៉ាងណាអនុវត្តក្នុងរឹតបន្តឹងច្បាប់ចរាចរណ៍ ផ្លូវគោកឲ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក។ ប្រធានក្រុមគោលដៅបន្តផ្សព្វផ្សាយសេចក្ដីណែនាំ របស់ថ្នាក់ដឹកនាំ តម្រង់ទិស ដល់មន្ត្រីក្រោមឱវាទ បន្តចូលរួមបកស្រាយឆ្លើយតបយ៉ាងឆាប់រហ័សទាន់ពេលវេលា មានភាពច្បាស់លាស់ បន្សាបព័ត៌មានមិនពិតជាដើម។

លោកស្នងការបន្តថាក្នុងនាមយើងជាកងកម្លាំងស្លៀកពាក់ឯកសណ្ឋាន ឲ្យបានសមរម្យ សាកសមជាមន្ត្រីនគរបាលជាតិ រួមទាំងប្រកាន់
វិន័យ សីលធម៌ ទន់ភ្លន់ រួសរាយរាក់ទាក់ សុភាពរាបសារ គោរពគំនាប់ ក្នុងការប្រាស្រ័យទំនាក់ទំនង ជាមួយមហាជន បន្តធ្វើគំរូល្អ ដល់ពលរដ្ឋ ក្នុងការសម្រួល បញ្ចៀស ការកកស្ទះចរាចរណ៍ នៅទីសាធារណៈនានា ដូចជា មណ្ឌលសុខភាព មន្ទីរពេទ្យ ទីផ្សារ វត្តអារាមផងដែរ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 2
ទីប្រឹក្សា ឆាវឆាវ ៩ មិថុនា ២០២០

ខេត្តកំពង់ធំ៖កម្លាំងនគរបាលក្រុងស្ទឹងសែននៅថ្ងៃទី០៩ខែមិថុនានេះវេលាម៉ោង០៣និង៣០នាទីបានឃាត់ខ្លួនស្ត្រី ១៥នាក់ករណីលេងល្បែងស៊ីសង។
ភ្នាក់ងារបណ្ដាញសៀមរាបប៉ុស្តិ៍បានរាយការណ៍ថា ករណីឃាត់ខ្លួនស្ត្រីទាំង ១៥នាក់នេះនៅភូមិស្រយូវជើងសង្កាត់ស្រយូវក្រុងស្ទឹងសែន។ ដោយនគរបាលដកហូតវត្ថុតាងមាន បៀរ២ហ៊ូនិងគ្រាប់ឡុកឡាក(ខ្លាឃ្លោក)ចំនួន០៨គ្រាប់និងសម្ភារ១ចំនួន។
ទោះយ៉ាងណាពាក់ព័ន្ធករណីនេះនគរបាលបានធ្វើការអប់រំណែនាំឲ្យពួកគាត់ត្រឡប់ទៅលំនៅដ្ឋានវិញផងដែរ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ៩ មិថុនា ២០២០

ខេត្តកំពង់ធំ៖លោក ស៊ូ ចាន់ទ្រី អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ធំ ត្រូវបានពលរដ្ឋចោទថា យកលុយ៣៣លានរៀល ដើម្បីធានារត់ការ ដោះមនុស្សពីរនាក់ ឲ្យនៅក្រៅឃុំ តែទំនងស៊ីដាច់ ព្រោះមនុស្សទាំង២នាក់នៅក្នុងឃុំដដែល។

ការចោទប្រកាន់នេះដោយពលរដ្ឋប្រាប់អ្នកសារព័ត៌មាន។នេះបើយោងតាមបណ្ដាញសារព័ត៌មានក្នុងស្រុកនៅល្ងាចថ្ងៃទី០៨ខែមិថុនាម្សិលមិញបានចេញផ្សាយដោយដកស្រង់សម្ដីការលើកឡើងរបស់ពលរដ្ឋចំនួនពីរនាក់ដែលតំណាងឲ្យពលរដ្ឋ១២គ្រួសារ។

យោងតាមការចេញផ្សាយរបស់សារព័ត៌មានបានបញ្ជាក់ថាអ្នកស្រី ចុង សៅនី និងអ្នកស្រី បេន យ៉ង់ រស់នៅភូមិរកា សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ជាតំណាងស្របច្បាប់របស់ប្រជាពលរដ្ឋទាំង១២គ្រួសារ បានប្រាប់អ្នកសារព័ត៌មានផ្ទាល់មាត់ថាមានប្រជាពលរដ្ឋទាំង១២គ្រួសារ ជាសាច់ញាតិរបស់ជនជាប់ចោទកំពុងជាប់ឃុំក្នុងពន្ធនាគារ០២នាក់ ដោយថាលោកស៊ូ ចាន់ទ្រី អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ធំ បានយកលុយចំនួន៣៣លានរៀល ធានារត់ការដោះជនជាប់ចោទ ទាំងពីរនាក់ទីមួយ០១.ឈ្មោះ ឆាំ ឆាន ភេទប្រុសអាយុ៣៨ឆ្នាំ ទីពីរ០២.ឈ្មោះ ផន សុគា ភេទប្រុសអាយុ៣៤ឆ្នាំឲ្យនៅក្រៅឃុំជាបណ្ដោះអាសន្ន។ តែមិនដូចការសន្យានោះទេ ពេលពលរដ្ឋសួរនាំដំណឹងម្តងៗលោកស៊ូ ចាន់ទ្រី តែងតែឆ្លើយដោះសារថា បើចង់រួចខ្លួនពីគុកត្រូវប្រគល់ដីស្រែដែលកំពុងអាស្រ័យផលនោះឱ្យគេទៅគេដោះលែងហើយ។

ប្រជាពលរដ្ឋបានលើកឡើងទៀតថាមូលហេតុដែលធ្វើឲ្យពួកគាត់រងគ្រោះយ៉ាងអយុត្តិធម៌រហូតមកដល់សព្វថ្ងៃនេះ ដោយ
កាលពីថ្ងៃទី១៣មេសាឆ្នាំ២០២០ មានសមត្ថកិច្ចជាច្រើននាក់ចុះទៅព័ទ្ធចាប់ខ្លួនពលរដ្ឋពីរនាក់ ដែលបច្ចុប្បន្នអ្នកទាំងពីរនាក់កំពុងជាប់ឃុំនៅពន្ធនាគារ ក្នុងចំណោមប្រជាពលរដ្ឋ១២គ្រួសារ ដែលធ្លាប់អាស្រ័យផលលើដីស្រែប្រាំង ក្នុងចំណុចបឹងត្រសែង ភូមិរកា សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដែលធ្លាប់អាស្រ័យផលស្រូវជាង ១០ឆ្នាំកន្លងមកហើយ។ ការដែលសមត្ថកិច្ចចាប់ខ្លួនជនជាប់ចោទទាំងពីរនាក់ ធ្វើតាមពាក្យបណ្តឹងរបស់ឈ្មោះ ហេង ឃីន អនុប្រធានភូមិរកា និងឈ្មោះ លន់ គឿន ប្រធានសហគមន៍បឹងត្រសែង និងឈ្មោះ ខ្ចៅ សែន ជាមេឈ្មួញដីធ្លី ដោយចោទប្រកាន់ប្រជាពលរដ្ឋទាំងនោះថា ប៉ុនប៉ងសម្លាប់ពួកគេ កំពុងប្រើគ្រឿងចក្រកាយប្រឡាយ។

ប្រជាពលរដ្ឋបញ្ជាក់ថាបន្ទាប់ពីសមត្ថកិច្ចចាប់ខ្លួនប្រជាពលរដ្ឋ២នាក់ ដែលមានឈ្មោះខាងលើយកទៅដាក់ឃុំរួចមក ឈ្មោះ ស៊ូ ចាន់ទ្រី ដែលមានតួនាទីអនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ធំប្រាប់ពួកគាត់ថា ឲ្យរកលុយឲ្យគាត់ដើម្បីធានាមនុស្សនៅក្រៅឃុំ។ ប្រជាពលរដ្ឋបញ្ជាក់បន្ថែមថានៅថ្ងៃទី១៨មេសាឆ្នាំ២០២០ ឈ្មោះ ស៊ូ ចាន់ទ្រី បានឲ្យនាងខ្ញុំឈ្មោះ បេន យ៉ង់ យកលុយចំនួន៣៣លានរៀល ទៅប្រគល់ឲ្យគាត់ ដើម្បីយកទៅរត់ការ ធានាមនុស្សដែលមានឈ្មោះដូចខាងលើបាននៅក្រៅឃុំជាបណ្ដោះអាសន្ន ។ ក្រោយពីទទួលបានលុយរួចហើយឈ្មោះ ស៊ូ ចាន់ទ្រី គាត់បានសន្យាថា ដើមខែឧសភា មនុស្សទាំងពីរនាក់ ដែលមានឈ្មោះដូចខាងលើនឹងនៅក្រៅឃុំហើយ។ ក៏ប៉ុន្តែការសន្យារបស់ឈ្មោះ ស៊ូ ចាន់ទ្រី មិនបានសម្រេចរហូតមកដល់ថ្ងៃនេះ។ ទើបធ្វើឲ្យប្រជាពលរដ្ឋទាំង១២ គ្រួសារកើតទុក្ខមិនសុខចិត្ត សុំឲ្យប្រព័ន្ធផ្សព្វផ្សាយជួយផ្សាយដំណឹងនេះ ដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដើម្បីជួយផ្តល់យុត្តិធម៌ដល់ពួកគាត់ផង។

ពាក់ព័ន្ធការចោទប្រកាន់របស់ពលរដ្ឋខាងលើនេះបណ្ដាញសារព័ត៌មានសៀមរាបប៉ុស្ដិ៍ នៅមិនទាន់ទទួលបានការបកស្រាយបំភ្លឺពីលោក ស៊ូ ចាន់ទ្រី អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកំពង់ធំ នៅឡើយទេនាព្រឹកនេះ។

សូមរំលឹកថាមូលហេតុដែលនាំឲ្យប្រជាពលរដ្ឋឃាត់គ្រឿងចក្ររបស់ក្រុមឈ្មួញដីធ្លី កាលគ្រានោះ គឺដោយសារពួកក្រុមឈ្មួញនាំយកគ្រឿងចក្រទៅកាយប្រឡាយហ៊ុំព័ទ្ធយកដីស្រែរបស់ប្រជាពលរដ្ឋទាំង១២គ្រួសារ ធ្លាប់បានអាស្រ័យផលជាង ១០ឆ្នាំមកហើយថា ជាកម្មសិទ្ធិដីធ្លីរបស់ពួកគេទៅវិញ។ មិនតែប៉ុណ្ណោះ ក្រុមឈ្មួញទាំង០៣នាក់ បានប្តឹងធ្វើទុក្ខបុកម្នេញដេញចាប់ប្រជាពលរដ្ឋ ដាក់ពន្ធនាគារ យ៉ាងអយុត្តិធម៌ ផងដែរ។

ទោះយ៉ាងណាជុំវិញការលើកឡើងរបស់ប្រជាពលរដ្ឋនេះ បណ្ដាញសារព័ត៌មានសៀមរាប៉ុស្ដិ៍ មិនទាន់ទទួលបានការបកស្រាយបំភ្លឺពីឈ្មោះ ហេង ឃីន អនុប្រធានភូមិរកា និងឈ្មោះលន់ គឿន ប្រធានសហគមន៍បឹងត្រសែង និងឈ្មោះ ខ្ចៅ សែន នៅឡើយទេ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ៨ មិថុនា ២០២០

ខេត្តកំពង់ធំ៖ លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ នៅព្រឹកមិញនេះអញ្ជើញបញ្ចុះបឋមសិលាសាងសង់ប៉ុស្តិ៍នគរបាលរដ្ឋបាលស្រឡៅ ស្ថិតក្នុងភូមិ ទោង ឃុំ ស្រឡៅ ស្រុក តាំងគោក ខេត្តកំពង់ធំ។

លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល បានថ្លែងថា ដោយមានការយកចិត្តទុកដាក់ ពីសំណាក់ដឹកនាំ ជាពិសេស សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ លោក សុខ លូ អភិបាលខេត្ត កំពង់ធំ ថ្ងៃនេះលោក បានបើកការដ្ឋាន និងបញ្ចុះបឋមសិលា ដើម្បីសាងសង់អាគារប៉ុស្តិ៍នគរបាលរដ្ឋបាលស្រឡៅ ថ្មីស្រឡាងមួយបន្ថែមទៀត ដែលមានលក្ខណៈរឹងមាំុធំទូលំទូលជំនួសអាគារប៉ុស្ដិ៍រដ្ឋបាលដែលសាងសង់អំពីឈើ ដែលមានសភាពចាស់ទ្រុឌទ្រោម តូចចង្អៀត ដំបូលប្រេះស្រាំធ្លុះធ្លាយ នារដូវវស្សាមានទឹកភ្លៀងជោគជាំហូរមកក្នុងអាគារផ្ដល់ផលលំបាកខ្លះៗ ដល់បងប្អូន ក្នុងកាបំពេញភារកិច្ច។

លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល បន្តថ្លែងថាអាគារប៉ុស្តិ៍នគរបាលរដ្ឋបាល ដែលត្រូវសាងសង់នេះ មានទំហំ ៦ម៉ែត្រ ×១០ម៉ែត្រ ក្រាលការ៉ូ ជញ្ជាំងឥដ្ឋ ប្រក់ដំបូលសង្ក័សី ដែលជាការឧបត្ថម្ភ គាំទ្រ ពីសំណាក់ថ្នាក់ដឹកនាំ កងកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកតាំងគោក និងបងប្អូនសប្បុរសមានសទ្ធាជ្រះថ្លា នៅពេលដែល ឃើញអង្គភាពមានការខ្វះខាត បងប្អូនតែងតែចូលរួមឧបត្ថម្ភ គាំទ្រជាបន្តបន្ទាប់ ដើម្បីអង្គភាពផ្លាស់ប្ដូរមុខមាត់ថ្មី ពីអ្វីដែលមិនល្អ កែប្រែជាទីកន្លែងមានសោភ័ណភាព ល្អស្អាត ដែលជាទីកន្លែងនៅគៀកជិតជាមួយប្រជាពលរដ្ឋ និងជាផ្ដល់សេវាសាធារណៈយ៉ាងមានប្រសិទ្ធភាព ជូនបងប្អូនប្រជាពលរដ្ឋ ដែលមកប្រាស្រ័យទំនាក់ទំនងលើកិច្ចការងារដែលពាក់ព័ន្ធ។​ ឆ្លៀតក្នុងឱកាសនោះដែរលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល
បានឧបត្ថម្ភស៊ីម៉ង់ត៍១០តោន ,ឥដ្ឋ ៥.០០០ដុំ និងថវិកាមួយចំនួន។

លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ក៏បានថ្លែងអំណរគុណចំពោះសប្បុរសជននានាដែលបានជួយឧបត្ថម្ភនូវថវិកានិងសម្ភារដើម្បីសាងសង់អគារប៉ុស្ដិ៍ស្រឡៅខាងលើនេះផងដែរ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page28 Page29 Page30 … Page37 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ទីប្រឹក្សា ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ទីប្រឹក្សា ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!