Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ខេត្តសៀមរាប

ទីប្រឹក្សា ឆាវឆាវ
២២ សីហា ២០២១

ខេត្តសៀមរាប៖មន្ត្រីជំនាញខេត្តបានឲ្យដឹងថារថយន្តទំងន់៣តោនបានក្រឡាប់ហើយបង្កជាឆេះយ៉ាងសន្ធោសន្ធៅ។

ហេតុការណ៍បានកើតឡើងថ្ងៃអាទិត្យ ទី២២ ខែសីហា ឆ្នាំ២០២១ លើផ្លូវជាតិលេខ៦ចំណុចភូមិទួលរវៀង ឃុំល្វា ស្រុកពួក ខេត្តសៀមរាបមានទិសដៅពីលិច មកទិសកើត។

ស្នងការរងទទួលការិយាល័យបង្ការពន្លត់អគ្គិភ័យនិងសង្រោះ លោកឌុត ខុន បានអោយដឹងថា មូលហេតុនៃការឆេះនេះ បណ្តាលមកពីអ្នកបើកបរងងុយដេក ទេីបធ្វើឱ្យរថយន្ដបើកខុសផ្លូវហើយបុកគល់ឈេីបណ្ដាលឱ្យផ្ទុះឆេះរថយន្តតែម្ដង។

ក្នុងហេតុការណ៍នេះដែរ សមត្ថកិច្ចបានប្រេីប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋានស្រុកពួក ដោយប្រើប្រាស់ទឹកអស់ចំនួន ១ឡាន ទេីបភ្លេីងរលត់ទៅវិញ តែមិនមានប៉ះពាល់ដល់អាយុជីវិតប្រជាពលរដ្ឋនោះឡើយ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
២២ សីហា ២០២១

ខេត្តសៀមរាប៖បុរសម្នាក់បានលង់ទឹកស្លាប់ក្រោយពីបានផឹកសុរា។ ហេតុការណ៍បានកើតឡើងនៅចំណុចស្ទឹងសង្កែ ស្ថិតក្នុងភូមិទ្រាយ ឃុំពោធិ៍ទ្រាយ ស្រុកពួក។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចខេត្តសៀមរាបបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ដុំ ជុំ អាយុ៥១ឆ្នាំ បានលែងលះប្រពន្ធ រស់នៅភូមិទ្រាយ ឃុំពោធិ៍ទ្រាយ ស្រុកពួក ខេត្តសៀមរាប តែម្នាក់ឯង ដោយ ជនរងគ្រោះបានផឹកស្រាស្រវឹងជាប្រចាំ។

របាយការណ៍បន្តថាមុនកើតហេតុនៅវេលាម៉ោង០៦ និង៣០នាទីល្ងាច ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ ជនរងគ្រោះផឹកស្រាសជុំគ្នា ៣នាក់ នៅភូមិជាមួយគ្នា ពួកគាត់ផឹកអស់ចំណុះ ៣លីត្រកន្លះ ក៏បានបែកគ្នា។ លុះនៅម៉ោង០៨និង១៥យប់ជនរងគ្រោះ បានអុំកាណូត មិនបញ្ឆេះម៉ាស៊ីន តែម្នាក់ឯងទៅផ្ទះលើដីចំការ។ រហូតដល់នៅម៉ោងប្រហែល៧និង៣០នាទីព្រឹក ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ ត្រូវបានបងប្អូនអ្នកភូមិឃើញកាណូតរបស់ជនរងគ្រោះអណ្ដែតលើទឹកស្ទឹង តែពុំឃើញមនុស្សក៏នាំគ្នារកដល់ផ្ទះក៏មិនឃើញ ដោយមានការសង្ស័យថាធ្លាក់ទឹកព្រោះស្រវឹង ពួកគាត់រាយការណ៍ឲ្យសមត្ថកិច្ច នឹងបាននាំគ្នាជួយស្រាវជ្រាវរក។

របាយការណ៍បន្ថែមថារហូតដល់ម៉ោង១៦និង១៩នាទីល្ងាច ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ ក៏បានប្រទះឃើញសពជនរងគ្រោះអណ្តែតទឹកស្ទឹងសង្កែ នៅចំណុចចុងភូមិទ្រាយ ទិសខាងត្បូងចម្ងាយប្រហែល៥៥០ម៉ែត្រ ទឹកជម្រៅប្រហែល៤ម៉ែត្រ។

របាយការណ៍បានបញ្ជាក់ថាតាមការពិនិត្យសាកសព ជនរងគ្រោះ ចូលរួមពិនិត្យដោយគ្រូពេទ្យមណ្ឌលពោធិ៍ទ្រាយ សាកសព ពុំមានស្លាកស្នាមអ្វីគួរសង្ស័យេជាបទល្មើសឡើយ។

មូលហេតុ និងការសន្និដ្ឋានរបស់គ្រូពេទ្យថាការស្លាប់ដោយសារស្រវឹងស្រា ធ្លាក់ទឹកលង់ស្លាប់តែម្ដង៕SRP

Like 0
Comment 0
Share ចែកចាយ
Views 1
ទីប្រឹក្សា ឆាវឆាវ
២១ សីហា ២០២១

ខេត្តសៀមរាប៖លោកជ្រិញ គឹមនី នាយការិយាល័យ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចស្នងការដ្ឋានខេត្តសៀមរាប បានអះអាងថា៖ចាប់តាំងពីលោកទទួលតំណែងនេះមកលោកមិនដែលប្រើមនុស្សឲ្យដើរប្រមូលលុយ រឺកាងបទល្មើសដូចការលើកឡើងនោះទេ។

ការច្រានចោលបែបនេះបន្ទាប់ពីសារព័ត៌មានឈ្មោះ «ខ្មែរអនឡាញ»និងទំព័រសាព័ត៌មានឈ្មោះ «ជួយខ្មែរ»នៅតាមបណ្ដាញសង្គម facebook កាលពីថ្ងៃទី១៨ខែសីហាឆ្នាំ២០២១ កន្លងទៅនេះ ដោយមិនបានសុំការបំភ្លឺពីសមត្ថកិច្ចពាក់ព័ន្ធ។ ដោយករណីនេះលោកថាជាព័ត៌មានមិនពិត។

លោកជ្រិញ គឹមនី បានបន្តថាលោកតែងតែបង្ក្រាបបទល្មើសសេដ្ឋកិច្ច គ្រប់ប្រភេទជាប់ជាប្រចាំដូចជាបទល្មើសព្រៃឈើ,បទល្មើសជលផល,ទំនិញគេចពន្ធ,បទល្មើសកម្មសិទ្ធិបញ្ញានិងបទរល្មើសធនធានរ៉ែជាដើម។ល។ ការបង្ក្រាបនោះទៀតសោទបានសហការជាមួយមន្ទីរជំនាញពាក់ព័ន្ធ ស្របទៅតាមនីតិវិធីច្បាប់។

លោកបញ្ជាក់ទៀតថាកន្លងមកនេះលោកទទួលបញ្ជាពីលោកឧត្តមសេនីយ៍ត្រីស្នងការទទួលបន្ទុកនិងលោកឧត្តមសេនីយ៍ទោស្នងការស្នងការដ្ឋាននគរបាលខេត្ត ដាក់ផែនការឲ្យនគរបាល ក្រុងស្រុកទាំង១២ និងមន្ត្រីនៃការិយាល័យជំនាញ ចាត់វិធានការឲ្យបានម៉ឺងម៉ាត់ចំពោះការទប់ស្កាត់ និងបង្ក្រាបបទល្មើស សេដ្ឋកិច្ចគ្រប់ប្រភេទ ឲ្យបានទាន់ពេលវេលា។ ជាពិសេសបានឲ្យសហការជា មួយសារព័ត៌មានគ្រប់អង្គភាព និងប្រជាពលរដ្ឋ ដែលបានផ្តល់ព័ត៌មានអំពីបទល្មើស។

ជុំវិញករណីនេះ លោកសូមសំណូមពរដល់អ្នកសារព័ត៌មានមួយចំនួនមុននឹងបង្ហោះផ្សព្វផ្សាយនូវព័ត៌មានអ្វីមួយ មេត្តាសូមយកព័ត៌មាន ឱ្យបានច្បាស់លាស់ ជាមុនសិន ដើម្បីចៀសសវាងប៉ះពាល់កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់បុគ្គលនិងអង្គភាព៕SRP

Like 0
Comment 0
Share ចែកចាយ
Views 1
ទីប្រឹក្សា ឆាវឆាវ
២១ សីហា ២០២១

ខេត្តសៀមរាប៖លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ អមដោយគណៈប្រតិភូអចិន្ត្រៃយ៍ នៃកម្ពុជាប្រចាំនៅ អង្គការយូណេស្កូ នៅពីថ្ងៃទី២០ ខែ សីហា ម្សិលមិញ ក្នុងឱកាសបំពេញទស្សនកិច្ចនៅសាធារណរដ្ឋបារាំង បានជួបពិភាក្សា និងសម្តែងការ គួរសមជាមួយ៖ ១-លោក Tim Curtis ប្រធានលេខាធិការដ្ឋាននៃអនុសញ្ញា ឆ្នាំ២០០៣ ស្តីពីការការពារ និង អភិរក្សបេតិកភណ្ឌអរូបី និង ឯកឧត្តម Firmin Edouart Matoko អគ្គនាយករង ទទួលបន្ទុកទំនាក់ទំនង អន្តរជាតិ និង ជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ Audrey Azoulay អគ្គនាយិកានៃអង្គការយូណេស្កូ នៅទីស្នាក់ការកណ្តាល នៃអង្គការយូណេស្កូ នាទីក្រុងប៉ារីស។

កិច្ចសន្ទនា បានផ្តោតជាចម្បងទៅលើប្រធានបទ សំខាន់ៗ ដូចជា៖ ១-វឌ្ឍនាភាព នៃកិច្ចការអភិរក្ស និង គាំពារបេតិភណ្ឌរូបី និង អរូបីនៅកម្ពុជា ២-ការរៀបចំដាក់បញ្ចូលតំបន់ ប្រាសាទកោះកេរទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក និង ការចុះសម្បត្តិវប្បធម៌ អរូបីនៃកម្ពុជា ទៅក្នុងបញ្ជីបេតិកភណ្ឌ អរូបីនៃមនុស្សជាតិ (បេតិកភណ្ឌឆ្នើម) ៣-ការរៀបចំ ឯកសារ ដើម្បីចុះខេត្តបាត់ដំបង ជាទីក្រុងច្នៃប្រឌីត ៤-កិច្ច សហប្រតិបត្តិការ រវាងស្ថាប័ននានានៃអង្គការយូណេស្កូ ជាមួយរាជរដ្ឋាភិបាលកម្ពុជា លើវិស័យវប្បធម៌ វិស័យអប់រំ និង វិស័យនានា និង ៥-ជំនួយឧបត្ថម្ភ និង គាំទ្ររបស់ អង្គការយូណេស្កូ លើគម្រោងអភិរក្ស ស្រាវជ្រាវ និង ការ រៀបចំធ្វើបញ្ជីសារពើភណ្ឌបេតិកភណ្ឌអរូបីនៅកម្ពុជា។

នៅក្នុងកិច្ចប្រជុំនេះ តំណាង អង្គការយូណេស្កូ បានថ្លែង កោតសរសើរដោយស្មោះ នូវការខិតខំប្រឹងប្រែងរបស់រាជ រដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចការអភិរក្ស និង គាំពារ បេតិកភណ្ឌរូបី និង អរូបី ព្រមទាំងការផ្តល់សច្ចាប័ន និង ការអនុវត្តបានខ្ជាប់ខ្ជួននូវខ្លឹមសារ នៃ អនុសញ្ញានានា របស់អង្គការ យូណេស្កូ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
២១ សីហា ២០២១

ខេត្តសៀមរាប៖គ្រួសារចាស់ជរានិងពិការភាពមួយនៅក្នុងខេត្តសៀមរាប បានទទូចសុំអោយស្ថាបន័តុលាការកំពូលចុះអង្កេតនិងស្រាវជ្រាវជាថ្មី មុនសម្រេចក្តី។

ការទទូចស្នើសុំអោយមានការស៊ើបអង្កេតជាថ្មីនេះ គឺ ក្រោយពីសាលាឧទ្ធរណ៍កាត់ក្តីអោយគ្រួសារគាត់ឈ្នះ ហើយតុលាការកំពូល បង្វែរឿងអោយសាលា ឧទ្ធរណ៍កាត់ក្តីម្តងទៀត បែជាកាត់អោយគ្រួសារគាត់ចាញ់វិញ។

ភាគីចាញ់ក្តីលើកទី២មានឈ្មោះពេជ្រ ផៃ ភេទ ប្រុសអាយុ៨១ឆ្នាំ ទីលំនៅភូមិប្រីយ៍ថ្មី សង្កាត់ទឹកវិល ក្រុងសៀមរាប សៀមរាប។ ចំណែកគូភាគីមានឈ្មោះ លាន គីវ ភេទស្រី(ស្លាប់)ដោយឈ្មោះ លាន ស៊ីម ភេទស្រីជាអ្នកបន្តក្តី។

លោកពេជ្រ ផៃ បានអោយដឹងថា ដោយសាតែរឿងក្តីនេះហាក់មានភាពមិនប្រក្រតី រូបលោកបានសម្រេចដាក់ពាក្យបណ្តឹងសារទុក្ខ ដោយរំពឹងថាស្ថាប័ននៃច្បាប់នឹងបើកការស្រាវជ្រាវ ហើយផ្តល់ភាពយុត្តិធម៌ដល់គូភាគី។

យោងពាក្យបណ្តឹងសារទុកចុះថ្ងៃទី២៨ខែកក្កដាឆ្នាំ២០២១បញ្ជាក់ថា  ខ្ញុំបាទឈ្មោះ ពេជ្រ ផៃ ភេទ ប្រុស កើតឆ្នាំ១៩៤០ អា ស័យដ្ឋានក្រុម៦ ភូមិប្រីយ៍ថ្មី សង្កាត់ទឹកវិល ក្រុង.ខេត្តសៀមរាប។ កម្មវត្ថុ សុំប្តឹងសារទុក្ខទៅនឹងសាលដីការដ្ឋប្បវេណីលេខ៤០ ”ក្រ. III.ស.អ” ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ របស់ សាលា ឧទ្ធរណ៍ភ្នំពេញ ត្រង់សេចក្តីសម្រេចទាំងមូល។

បណ្តឹងសារទុក្ខ បញ្ជាក់ថា កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ សាលាឧទ្ធរណ៍ភ្នំពេញបានធ្វើនីតិវិធីទាញ ហេតុផល ដោយផ្ទាល់មាត់លើ សំណុំរឿងរដ្ឋប្បវេណីលេខ០១១ ចុះថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ ហើយបាន ប្រកាសសាលដីកា រដ្ឋប្បវេណីលេខ ៤០”ក្រ. III. ស.អ” ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ដោយវិនិច្ឆ័យ សេចក្តីពុំមានភាពត្រឹមត្រូវស្របតាមនីតិវិធីច្បាប់ និង ផ្ទុយពីគោការណ៍ទទួលបានលទ្ធកម្មនៃការកាន់កាប់ តាមរយៈការកាន់កាប់ជាក់ស្តែង និងជាភោគីស្របច្បាប់។

សេចក្តីសម្រេចរបស់សាលឧទ្ធរណ៍ភ្នំពេញ គឺពិនិត្យទៅលើតែឯកសាររបស់ភាគី ដើមបណ្តឹង តែមួយមុខគត់ប៉ុណ្ណោះ។ ដែលមានដូចជា សាក្សីដឹងឮ, សេចក្តីបំភ្លឺ របស់មេភូមិប្រិយ៍ថ្មី, លិខិតបំភ្លឺចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ ២០០៧ របស់ប្រធាន មន្ទីរសុរិយោដី, បង្កាន់ដៃបង់ប្រាក់ ចុះថ្ងៃទី០៥ ខែ មិថុនា ឆ្នាំ១៩៩៣ របស់លោកស្រីលាន គីវ, លិខិត បញ្ជាក់របស់ខ្ញុំបាទឈ្មោះពេជ្រ ផៃ និងឈ្មោះប្រាក់ គឹមថន នៅខែធ្នូ ឆ្នាំ១៩៩៦, លិខិតទទួល ស្គាល់របស់ប្រជាជនឃុំទឹកវិល ស្រុកពួក ខេត្តសៀមរាប ចំនួន១៨នាក់ បញ្ជាក់ថា បានកាន់កាប់ដីខាងលើនៅក្នុងឆ្នាំ ១៩៧៩។  រាល់ឯកសារទាំងអស់ខាងលើនេះ គឺសំដៅទៅលើដីរបស់គាត់ ដែលមាននៅក្នុងពាក្យសុំកាន់កាប់ ប្រើប្រាស់ដីធ្លីលេខ:១២៣៦៨ ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ១៩៩៣ ដែលមានទំហំតែ ២០០០ម៉ែត្រការ៉េតែប៉ុណ្ណោះ។ សរុបមក ឯកសារទាំងអស់នោះជាឯកសារសម្គាល់ដី របស់ឈ្មោះ លាន គីវ ដែលដីនោះនៅផ្នែកខាងក្រោយ ដីរបស់ខ្ញុំបាទពេជ្រ ផៃ ហើយក៏ពុំមែនជាឯកសារដែលសម្គាល់ ដីរបស់ខ្ញុំបាទនោះទេ។ ចំណែកលិខិតផ្ទេរសិទ្ធិ កាន់កាប់ដីធ្លីចុះថ្ងៃទី០១ ខែមករា ឆ្នាំ២០០៥ គឺជាលិខិត ដោះដូរដីមួយកន្លែងដែលឈ្មោះ លាន គីវ ទទួលបាន ដីពីឈ្មោះសុខ ទៀង និងលោកយូ អាន ដែលទីតាំងដីនោះក៏ស្ថិតនៅផ្នែកខាងក្រោយនៃដីរបស់ខ្ញុំបាទពេជ្រ ផៃដែរ។

បណ្តឹងសារទុក្ខ បញ្ជាក់ទៀតថា សាលក្រម លេខ១៨”ឆ” ចុះថ្ងៃទី២៤ ខែវិច្ចិកា ឆ្នាំ២០១៥ របស់សាលាដំបូងខេត្តសៀមរាប ពុំមែនសំដៅទៅលើ ឈ្មោះរបស់ខ្ញុំបាទពេជ្រ ផៃនោះទេ។ ដីទំនាស់នេះមិនស្ថិតនៅក្នុងទំហំដី ដែលឈ្មោះ លាន គីវ បានឈ្នះក្តីពីឈ្មោះប្រាក់ គឹមថន នោះទេ។ ដីដែលឈ្មោះលាន គីវ បានឈ្នះក្តី ពីឈ្មោះប្រាក់ គឹមថន ស្ថិតនៅតាម បណ្តោយផ្លូវជាតិលេខ៦(ជាប់ផ្លូវធំ) ចំណែកដីទំនាស់រវាងខ្ញុំបាទស្ថិតនៅផ្លូវចូលទៅបារាយណ៍ទឹកថ្លា។ រីឯ របាយការណ៍ស្តីពីលទ្ធផល ចុះសង្កេតស្រាវជ្រាវចុះថ្ងៃទី២១ ខែមករា ឆ្នាំ២០០៨ របស់ក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច គឺធ្វើឡើងដោយមិនបានសាកសួរ និងសហការ ដោយពុំមានការចូល រួមពីអាជ្ញាធរមូលដ្ឋាននោះដែរ។

លោកពេជ្រ ផៃ គ្រួសារដែលមានចាស់ជរានិងពិការភាព បានបញ្ជាក់ចុងក្រោយថា ករណីនេះរូបលោក ទទូចសុំអោយតុលាការកំពូល បើកការស្រាវជ្រាវ និងចុះពិនិត្យដោយផ្ទាល់មុននឹងសម្រេចក្តី។ លោកនិងគ្រួសារ នៅ តែរំពឹងថា ស្ថាប័នច្បាប់ នឹងផ្តល់ភាពយុត្តិធម៌ដល់គ្រួសាររបស់លោក។

ជុំវិញរឿងវិវាទដីធ្លីនេះ អង្គភាពព័ត៌មាន«សៀមរាបប៉ុស្ដិ៍» នៅមិនទាន់ទទួលបានការបកស្រាយពីភាគីឈ្មោះលាន ស៊ីម ដែលជាអ្នកបន្តក្តីនោះទេ ទោះជាយ៉ាងណា អង្គភាពសៀមរាបប៉ុស្ដិ៍ រងចាំបកស្រាយ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page287 Page288 Page289 … Page566 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ទីប្រឹក្សា ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ទីប្រឹក្សា ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!