Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ខេត្តសៀមរាប

ទីប្រឹក្សា ឆាវឆាវ ២៩ សីហា ២០២១

ខេត្តសៀមរាប៖បុរសម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញដេកស្លាប់នៅតាមផ្លូវ។

ហេតុការណ៍ភ្ញាក់ផ្អើលបានឡើង នៅវេលាម៉ោង ១២ថ្ងៃទី ២៩ ខែ សីហា ឆ្នាំ ២០២១ នេះនៅត្រង់ចំណុចព្រៃអាងរាងតេ ស្ថិតនៅភូមិ តាចេកសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។

យោងតាមរបាយការណ៍ប៉ូលិសខេត្តសៀមរាបបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ គង់ យី អាយុ៥១ឆ្នាំ មានទីលំនៅភូមិគោកធ្លក ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

របាយការណ៍ដដែលបានបញ្ជាក់ថា ករណីនេះបើតាមសមត្ថកិច្ចពិនិត្យ មូលហេតុខ្យល់គរស្លាប់ ខណ:ដើររកឃ្មុំក្នុងព្រៃអាងរាងតេ។ ក្រោយពីបានធ្វើការពិនិត្យវិច័យរួច សមត្ថកិច្ចបានប្រគល់ ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យទៅតាមប្រពៃណី៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ២៨ សីហា ២០២១

ខេត្តសៀមរាប៖លោក ទៀ សីហា ជំរុញឲ្យអង្គភាពជំនាញធ្វើការពិនិត្យ និងរៀបចំបណ្តាញអគ្គិសនី និងប្រព័ន្ធទឹកស្អាតឡើងវិញ ដើម្បីភ្ជាប់បណ្តាញ ជូនប្រជាពលរដ្ឋ ដែលកំពុងរស់នៅ និងប្រកបមុខរបរ ទាំងនៅក្នុងទីតាំង និង នៅជុំវិញទីតាំងវិនិយោគ របស់ក្រុមហ៊ុន ស៊ូ ជីង បានប្រើប្រាស់ជាធម្មតា។ ជាមួយគ្នានេះដែរ អាជ្ញាធរក្រុងសង្កាត់ ត្រូវរៀបចំបញ្ហាបរិស្ថាន ឲ្យមានសណ្ដាប់ធ្នាប់។

អភិបាលខេត្តសៀមរាប លោក ទៀ សីហា ក៏បានឲ្យស្រង់នូវសារពើភណ្ឌទ្រព្យសម្បត្តិ របស់ក្រុមហ៊ុន រួមមានអគារ និង គ្រឿងចក្រចាស់ៗមួយចំនួន ដើម្បីធ្វើការដកហូត និងគ្រប់គ្រង់ជាណ្ដោះអាសន្ន។

អភិបាលខេត្តក៏បានប្រាប់មន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ និង ពង្រឹងលើការរៀបចំ សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ របៀបរៀបរយ ទូទៅ រួមនឹងការដោះស្រាយ បញ្ហានាៗ ដើម្បីសម្រួលដល់ ដំណើរការជាប្រក្រតី ជូន ប្រជាពលរដ្ឋ ដែលកំពុងប្រកបរបរនៅក្នុងទីតាំង និង សមាគមកាណូតដឹកភ្ញៀវឲ្យដំណើរការ ជាធម្មតារហូតដល់មានការសម្រេចសារជាថ្មី។

លោក ទៀ សីហា ថ្លែងជំរុញបែបនេះ នៅថ្ងៃទី២៧ ខែសីហា ម្សិលមិញ ក្នុងឱកាសដឹកនាំក្រុមមន្ត្រីចុះពិនិត្យមើលស្ថានភាព ទីតាំងកំពង់ផែក្រុមហ៊ុន ស៊ូ ជីង ដែលស្ថិតនៅក្នុងសង្កាត់ ចុងឃ្នៀស ក្រុងសៀមរាប។

មន្ត្រីរដ្ឋបាលសាលាខេត្តសៀមរាបបានឲ្យដឹងថាក្នុងការចុះពិនិត្យក្រុមការងារ បានសម្រេចដកហូតទីតាំងទាំងមូល ដោយបានធ្វើការបិទ និង ហ៊ុំព័ទ្ធទីតាំងអគាររបស់ក្រុមហ៊ុនចំនួន ០២អគារ គឺ ១. ទីតាំងការិយាល័យបម្រើការងារបស់ក្រុមហ៊ុន និង២. ទីតាំងរោងយានដ្ឋានជួសជុល គ្រឿងចក្ររបស់ក្រុមហ៊ុន។ ក្នុងនោះមិនអនុញ្ញាតឲ្យមានការចេញ-ចូលក្នុងបរិវេណទីតាំងដែលត្រូវបានហ៊ុំព័ទ្ឋ ពិសេសសន្តិសុខប្រចាំ ការរបស់ក្រុមហ៊ុនចំនួន ០៦នាក់ ដែលនៅយាមទីតាំងវិនិយោគនេះ ក្រុមការងារចម្រុះបាន ណែនាំឲ្យធ្វើការចាកចេញពីទីតាំង វិនិយោគ ផងដែរ។

សូមរំឭកថាទីស្តីការគណៈរដ្ឋមន្រ្តី បានចេញ សជណសម្រេចលុបចោលនូវ គម្រោងអភិវឌ្ឍន៍កំពង់ផែទេសចរណ៍ចុងឃ្នៀស របស់ក្រុមហ៊ុន ស៊ូ ជីង និងដកហូតទីតាំង វិនិយោគទាំងស្រុង របស់ក្រុមហ៊ុនមួយនេះ ប្រគល់ឲ្យរដ្ឋបាលខេត្តសៀមរាប និងគ្រឹះស្ថានអង្គរគ្រប់គ្រងជាបណ្ដោះអាសន្ន ក្នុងនោះរាល់ទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធ នានា នៅទីតាំងវិនិយោគត្រូវបានចាត់ទុកជាសម្បត្តិរដ្ឋ។

សេចក្ដីសម្រេចនេះ បានចេញកាលពីថ្ងៃទី២៩ ខែ កក្កដា ឆ្នាំ២០២១ ចុះហត្ថលេខាដោយ លោក ហុីង ថូរ៉ាក់ស៊ី រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី ដោយយោងតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រី៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ២៦ សីហា ២០២១

ខេត្តសៀមរាប៖នគរបាលផ្នែកប្រឆាំងគ្រឿងញៀន អធិការដ្ឋាននគរបាល សហការជាមួយនគរបាលរដ្ឋបាលឃុំកណ្ដែក បានឃាត់ខ្លួនបុរសម្នាក់ករណីរក្សាទុក ជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

ការឃាត់ខ្លួនធ្វើឡើងនៅពីថ្ងៃទី២៤ ខែសីហាឆ្នាំ២០២១ នៅចំណុចបុរីអចលនទ្រព្រអង្គរ ស្ថិតនៅភូមិល្អក់ ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

ប្រភពបានដឹងថា ជនសង្ស័យមានឈ្មោះ ទិត្យ វាសនា អាយុ៣០ឆ្នាំ រស់នៅភូមិល្អក់ ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

ករណីនេះសមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖-ម្ស៉ៅក្រាមសថ្លា(ប្រភេទម៉ាទឹកកក) ចំនួន៧ កញ្ចប់។ ជញ្ជីងថ្លឹងចំនួន០១គ្រឿង
-ក្រដាសព៌ណទឹកប្រាក់ចំនួន០២ដុំ។ ថង់ប្លាស្ទិកសម្រាប់វេចខ្ចប់ចំនួន១៣០ថង់។បំពង់បឺត០៦កំណាត់។ ដែកកេះកែច្នៃចំនួន៣គ្រឿង។ទូរស័ព្ទចំនួន០២គ្រឿង។

ក្រោយសាកសួរសមត្ថកិច្ចបានបញ្ជូនទៅការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាល ខេត្តសៀមរាប ដើម្បីអនុវត្ដន៍ ទៅតាមនីតិវិធី៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ២៦ សីហា ២០២១

ខេត្តសៀមរាប៖អាជ្ញាធរខេត្តសៀមរាប បានប្រកាសថាខ្លួននឹងធ្វើការគ្រប់គ្រងកំពង់ផែ «ចុងឃ្នៀស» បណ្តោះអាសន្ន ក្រោយរដ្ឋាភិបាល ដកហូតពីក្រុមហ៊ុនស៊ូជីង។

អាជ្ញាធរបានបញ្ជាក់ថានៅក្នុងកិច្ចប្រជុំមួយរបស់គណៈកម្មការចម្រុះខេត្តសៀមរាប នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ ក្រោមការ ដឹកនាំរបស់លោក លី សំរិទ្ធ និង លោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត ដោយមានវត្តមាន ចូលរួមពីតំណាងក្រសួង មន្រ្តីបណ្តាស្ថាប័នពាក់ព័ន្ធ ដើម្បីការគ្រប់គ្រងបណ្តោះអាសន្ន កំពង់ផែទន្លេសាប ចុងឃ្នៀស ចេញពីវិស័យឯកជនចូលក្នុងចំណាត់ការរបស់រដ្ឋ គឺជាច្រកចេញបញ្ចប់បញ្ហាទំនាស់ ​នឹងសម្រេចគ្រប់គ្រងបណ្តោះអាសន្នកំពង់ផែបឹងទន្លេសាបចុងឃ្នៀស ស្ថិតនៅក្នុងសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប បានកំណត់កាលបរិច្ឆេតចូលគ្រប់គ្រងនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានដកហូតទីតាំងវិនិយោគមួយនេះ ចេញពីក្រុមហ៊ុន ស៊ូ ជីង ផតអ៊ីនវេសមិន និងបាន ប្រគល់ជូនរដ្ឋបាលខេត្តសៀមរាប និង គ្រឹះស្ថានអង្គរ ដើម្បីគ្រប់គ្រងជាបណ្តោះអាសន្ន។

លោក លី សំរិទ្ធ អភិបាលរងខេត្តសៀមរាប បានលើកឡើងថា ស្ថិតក្រោមការវិនិយោគគ្រប់គ្រងដោយឯកជន បញ្ហាទំនាស់ជាច្រើនត្រូវបានកើតឡើង ដូចជាបញ្ហាសមាគមកាណូតដឹកជញ្ជូនទំនិញនិងភ្ញៀវទេសចរ រួមទាំងបញ្ហា អាជីវករលក់ដូរជាដើម។ លោកបញ្ជាក់ថា បញ្ហាទាំងនោះនឹងត្រូវបានបញ្ចប់ជាស្ថាពរ ចាប់ពីពេលដែលកំពង់ផែ មួយនេះត្រូវបានគ្រប់គ្រងដោយរដ្ឋ។

លោកបានបញ្ជាក់ថា យន្តការគ្រប់គ្រងបណ្តោះអាសន្នកំពង់ផែចុងឃ្នៀស ដែលត្រូវបានបង្កើតឡើងនោះ គឺផ្អែកតាមស្មារតីនៃសេចក្តីជូនដំណឹងលេខ ៣៩៦ សជណ.ហធ ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ របស់ទីស្តីការគណៈរដ្ឋមន្រ្តី ។ ជាមួយគ្នានេះ ផែនការគ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការងារ គ្រប់គ្រងអនាម័យបរិស្ថាន និង ការគ្រប់គ្រងបញ្ជីសារពើភ័ណ្ឌ និងអតីតបុគ្គលិកក្រុមហ៊ុន ការផ្គត់ផ្គង់អគ្គីសនី និង ទឹក គ្រោងការចំណាយផ្សេងៗ និងការបង្កើតលេខាធិកាដ្ឋាន ដើម្បីជាសេនាធិការរបស់គណៈកម្មការចម្រុះ ដើម្បីគ្រប់គ្រងបណ្តោះអាសន្នកំពង់ផែចុងឃ្នៀស ដែលមានអភិបាលខេត្តជាប្រធាន គឺជាកម្មវត្ថុសំខាន់នៃកិច្ចប្រជុំនេះ។

សូមបញ្ជាក់ថាកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ទីស្ដីការគណៈរដ្ឋមន្ត្រីបានចេញលិខិតមួយដោយបានសម្រេចដកហូតទីតាំងវិនិយោគ តំបន់ចុងឃ្នៀស ចេញពីក្រុមហ៊ុន ស៊ូ ជីង ផតអ៊ីនវេសមិន និងបានប្រគល់ជូនរដ្ឋបាលខេត្តសៀមរាប និង គ្រឹះស្ថានអង្គរ វិញ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ២៥ សីហា ២០២១

ខេត្តសៀមរាប៖កិច្ចប្រជុំមួយនៅទីស្នាក់ការកណ្តាលអង្គការយូណេស្កូ នៅទីក្រុងប៉ារីស រវាងលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោកជំទាវនាយិកានៃមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក និងលោកប្រធានការិយាល័យតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយបានពិភាក្សាផ្តោតទៅលើបញ្ហាសំខាន់ៗមួយចំនួនរួមមាន៖១-ប្រធានបទនានាដែលទាក់ទងជាមួយមហាសន្និបាទលើកទី៤១ នៃអង្គការយូណេស្កូ ដែលនឹងត្រូវរៀបចំឡើងនៅចុងខែវិច្ឆិកា ឆ្នាំ២០២១ នាទីក្រុងប៉ារីស។
២-វឌ្ឍនភាពនៃដំណើរការត្រៀមចុះតំបន់ប្រាសាទកោះកេរទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅឆ្នាំ២០២២។
៣-កិច្ចអភិរក្សនៃប្រាង្គប្រាសាទនៅព្រះរាជាណាចក្រកម្ពុជា ក្នុងបរិបទនៃការឆ្លងរីករាលដាលជម្ងឺកូវីដ-១៩ និង ការងារសំខាន់ៗ មួយចំនួនទៀតទាក់ទងនឹងរមណីយដ្ឋានអង្គរ ដែលជាបេតិកភណ្ឌពិភពលោក។

កិច្ចប្រជុំបានធ្វើឡើងនៅ ថ្ងៃទី២៤ ខែសីហា ម្សិលមិញ ក្នុងដំណើរលោកជំទាវភឿង សកុណា អមដោយតំណាងគណៈប្រតិភូអចិន្ត្រៃយ៍នៃព្រះរាជាណចក្រកម្ពុជាប្រចាំ នៅអង្គការយូណេស្កូ បានជួបប្រជុំពិភាក្សា ជាមួយលោកស្រីបណ្ឌិត Mechtild ROSSLER នាយិកានៃមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក និង លោកបណ្ឌិត Jing Feng ប្រធានការិយាល័យ តំបន់អាស៊ី និង ប៉ាស៊ីហ្វិក។

សូមជម្របថានៅក្នុងកិច្ចពិភាក្សានេះ ថ្នាក់ដឹកនាំ និង មន្ត្រីនៃមជ្ឈមណ្ឌល បេតិកភណ្ឌពិភពលោក បានយកចិត្តទុកដាក់សហការ ប្រឹក្សាយោបល់ និង ចែករំលែកបទពិសោធន៍ ជាមួយរដ្ឋមន្ត្រី ក្រសួងវប្បធម៌ខ្មែរនិងគណៈប្រតិភូកម្ពុជា ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ផងដែរ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page285 Page286 Page287 … Page566 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ទីប្រឹក្សា ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ទីប្រឹក្សា ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!