ខេត្តកំពង់ធំ៖ សេចក្ដីរាយការណ៍បានដឹងថាបុរសម្នាក់ ឡើងលាបថ្នាំ អង់តែន ក្រុមហ៊ុនមិត្តហ្វូន បណ្ដាលឲ្យឆក់ស្លាប់ភ្លាមៗ។
ហេតុការណ៍បានកើតឡើង នៅថ្ងៃព្រហស្បតិ៍ទី១៨ខែមិថុនាឆ្នាំ២០២០ វេលាម៉ោង១១និង២៣នាទីស្ថិតនៅភូមិឈើទាលឃុំត្បែង ស្រុកកំពង់ស្វាយខេត្តកំពង់ធំ។
អធិការនគរបាលស្រុកកំពង់ស្វាយ លោកវរសេនីយ៍ឯកខេន ឈុនគ័រ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សារិ ចាន់ធូ ភេទប្រុស អាយុ៥១ឆ្នាំ រស់នៅភូមិបន្លិច ឃុំពាមមានជ័យ ស្រុកពាមរ៍ ខេត្តព្រៃវែង។
អធិការនគរបាលស្រុកកំពង់ស្វាយ បន្តថាតាមការបំភ្លឺពីឈ្មោះ ធី សុយ៉ានី បុគ្គលិកក្រុមហ៊ុនមិតហ្វូនបានបញ្ជាក់ថា មានក្រុមហ៊ុនវៀតធែលខោនត្រាក់សិន(ក្រុមហ៊ុនម៉ៅការ) បានម៉ៅការពីក្រុមហ៊ុនរបស់ខ្លួនមើលថែរក្សាលាបថ្នាំបង្គោលអង់តែននិងលាបថ្នាំច្រេះ។ ជាក់ស្តែងនៅថ្ងៃទី១៨ខែមិថុនាឆ្នាំ២០២០ វេលាម៉ោង០៩និង០០នាទីព្រឹក ជនរងគ្រោះបានទូរស័ព្ទប្រាប់ថាមកលាបថ្មាំច្រេះនៅកន្លែងកើតហេតុខាងលើ។លុះដល់ម៉ោង ១១និង២៣ នាទីស្រាប់តែទទួលព័ត៌មានថាជនរងគ្រោះត្រូវខ្សែរឆក់ស្លាប់បាត់ទៅហើយ។
បើតាម អធិការនគរបាលស្រុកកំពង់ស្វាយ ករណីនេះមូលហេតុជនរងគ្រោះឡើងលាបថ្នាំច្រេះអង់តែន(ក្រុមហ៊ុនមិត្តហ្វូន) បណ្ដាលឲ្យឆក់ស្លាប់តែម្ដង។
ជុំវិញហេតុការណ៍នេះអង្គភាពបណ្ដាញសារព័ត៌មានសៀមរាបប៉ុស្តិ៍ នៅមិនទាន់ទទួលបានការបំភ្លឺពីខាងក្រុមហ៊ុនមិត្តហ្វូននៅឡើយទេ៕SRP