Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ខេត្តសៀមរាប

ទីប្រឹក្សា ឆាវឆាវ
២៨ កញ្ញា ២០២១

ខេត្តសៀមរាប៖លោក អ៊ុច បូរិទ្ធ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២១នេះ បានអញ្ជើញធ្វើពិធីប្រគល់ និងទទួលវ៉ាក់សាំង ជូនដល់ប្រជាជន និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅក្នុងកាល:ទេស:ដែលប្រជាជនឡាវ កំពុងប្រឈមនិងជំងឺរាតត្បាតកូវិដ-១៩ដ៏សាហាវ។

ពិធីប្រគល់ និងទទួលវ៉ាក់សាំងស៊ីណូវ៉ាក់ទាំង២០ម៉ឺនដូស ធ្វើឡើងនៅច្រកព្រំដែនអន្តរជាតិត្រពាំងក្រៀល ក្នុងខេត្តស្ទឹងត្រែង ជាប់ព្រំដែនខេត្តចម្ប៉ាស័ករបស់ឡាវ។

នៅក្នុងឱកាសនោះ លោក ប៊ុនហ្វេង ភូមិម៉ាឡៃស៊ិត រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្នុងនាមរដ្ឋាភិបាលនិងប្រជាជនឡាវ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំនួនរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលបានបរិច្ចាគវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន ២០ម៉ឺនដូស នាពេលនេះ ស្របពេលដែលប្រទេសឡាវ ក៏មិនខុសពីប្រទេសដទៃទៀតដែរ ដោយមានការឆ្លងជំងឺកូវីត១៩បំប្លែង ថ្មីយ៉ាងឆាប់រហ័សនៅក្នុងសហគមន៍។

លោក អ៊ុច បូរិទ្ធ តាងនាមឱ្យរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា សម្តេច ហ៊ុន សែន បានផ្តាំផ្ងើនូវការសាកសួរសុខទុក្ខនិងប្រសិទ្ធិពរជ័យជូនដល់ប្រជាជន និងរដ្ឋា- ភិបាលឡាវជាមិត្ត សូមជួបប្រទះតែសុខុមាលភាព សុភមង្គល សម្បូររុងរឿង និងទទួលបានជ័យជំនះក្នុងការ អភិវឌ្ឍន៍ របស់ខ្លួន។

លោកបានបញ្ជាក់ថា ការរាតត្បាតនៃជំងឺកូវិដ-១៩ បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់គ្រប់ទិដ្ឋភាពនៃជីវិតរបស់មនុស្ស ដោយបាននាំមកនូវបញ្ហាប្រឈមជាច្រើន មិនត្រឹមតែសុវត្ថិភាព សុខភាពសាធារណៈ ប៉ុណ្នោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យខូចខាតយ៉ាងខ្លាំង ដល់ខ្សែសង្វាក់ផ្គត់ផ្គង់ និងការចល័តរបស់ប្រជាជន ដែលជាហេតុធ្វើឱ្យសេដ្ឋកិច្ចគ្រប់ប្រទេសនៅជុំវិញពិភពលោកធ្លាក់ចុះ។ នៅក្នុងបរិបទនេះ ការឆ្លើយតបជាសមូហភាព និងសាមគ្គីភាពនៅក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគីមិនអាចខ្វះបានទេដើម្បីដោះស្រាយផលប៉ះពាល់ដល់ធ្ងន់ធ្ងរនៃជំងឺដល់សាហាវនេះ និងធានាបាននូវការស្តារឡើងវិញយ៉ាងឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាពនៅដំណាក់កាលក្រោយជំងឺរាលត្បាត។

លោកថា អំណោយមនុស្សធម៏នៅក្នុងឱកាសនេះជាសក្ខីភាពនៃមនោសញ្ចេតនាដ៏ជ្រាជ្រៅ សាមគ្គីភាពស្និទ្ធស្នាល និងកិច្ចសហប្រតិបត្តិការល្អប្រសើជាប្រពៃណីដែលថ្នាក់ដឹកនាំបក្ស និងរដ្ឋាភិបាលទាំងពីរ កម្ពុជា-ឡាវ បានពូនជ្រំដើម្បីផលប្រយោជន៍សម្រាប់ប្រទេសជាតិទាំងពីរ។

ជាមួយនឹងសេចក្តីប្រាថ្នា និងការប្ដេជ្ញាចិត្តរួមគ្នារបស់ប្រជាជន និងរដ្ឋាភិបាលទាំងពីរ លោក មានជំនឿជឿជាក់យ៉ាងមុតមាំថា ទំនាក់ទំនងជិតស្និទ្ធនិងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កាដែលមានស្រាប់រវាងប្រទេសទាំងពីរនឹងត្រូវបាពង្រឹងនិងពង្រីកបន្ថែមទៀត ដើម្បីជាផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រជាជនយើងទាំងពីរ ក៏ដូចជាដើម្បីសន្តិភាព ស្ថេរភាព និងវិបុលភាពរួមនៅក្នុងតំបន់ និងពិភពលោក។

សូមបញ្ជាក់ថា កាលពីពេលកន្លងទៅនេះ កម្ពុជា ធ្លាប់បានបរិច្ចាគបរិក្ខាការពារជំងឺកូវីដ១៩ ជូនប្រទេសមួយចំនួនផងដែរដូចជា ប្រទេសមីយ៉ាន់ម៉ា  ទីម័រខាងកើត  ឡាវ វៀតណាម និងប្រទេសនេប៉ាល់៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
២៨ កញ្ញា ២០២១

ខេត្តសៀមរាប៖ការស្ថាបនាផ្លូវនៅក្រុងសៀមរាប ដោយលោកខេង សុមេធ នៅតែសម្រេចតាមផែនការ បើទោះបីមាននៅខេត្តសៀមរាបបានជួបប្រទះនឹងបញ្ហាជំងឺកូវីដក៏ដោយ។

លោក វង់ សំអាត មន្ត្រីកងវិស្វកម្ម របស់លោកខេង សុមេធ បានឲ្យដឹងនៅព្រឹកថ្ងៃទី២៨ខែកញ្ញានេះថា ផ្លូវចំនួន៨ខ្សែ ដែលទទួលស្ថាបនា ដោយកងវិស្វ័កម្មតេជោហ៊ុន សែនសៀមរាប របស់នាយឧត្តមសេនីយ៍ខេង សុមេធហៅតាភ្នំ១០០លើសសម្រេចបានលទ្ធផលដូចខាងក្រោម ទោះស្ថិតក្នុងបញ្ហាប្រឈមនិងការបិទខ្ទប់ទូទាំងខេត្តដើម្បីការពារការឆ្លងរាតត្បាតនៃ កូវីដ១៩ក៏ដោយ ក៏កងកម្លាំងនៅតែជំនះធ្វើដើម្បីសម្រេចតាមផែនការ (ចូលសមរភូមិតែងតែមានរបួសខ្លះហើយ )។

ជាមួយនឹងការស្ថាបនាផ្លូវនៅក្រុងសៀមរាប ដោយកងស្វ័កម្មតេជោហ៊ុន សែនសៀមរាបនេះ លោកវង់ សំអាត បានបង្ហាញលទ្ធផលថា
-ផ្លូវ អ៊ីអ៊ិន ០១ សម្រេចបាន ៦៤,៩៤ភាគរយ។
-ផ្លូវ អ៊ីអ៊ិន ០២ សម្រេចបាន ៨១,៨៥ភាគរយ។
– ផ្លូវ អ៊ីអ៊ិន ០៣ សម្រេចបាន ២៥,៩៤ភាគរយ។
– ផ្លូវ អ៊ីអ៊ិន ០៤ សម្រេចបាន ៩០,០៧ភាគរយ។
– ផ្លូវ អ៊ីអ៊ិន ០៥ សម្រេចបាន៩៩,៦៥ ភាគរយ។
– ផ្លូវ អ៊ីអែស ០៤ សម្រេចបាន៧៧,៨១ភាគរយ។
– ផ្លូវ អ៊ីអែស ១៤ សម្រេចបាន៩១,២៩ ភាគរយ និង
– ផ្លូវ ដាប់ប៊ែលយូ ០៣ សម្រេចបាន ៥៦,២១ ភាគរយ។ លទ្ធផលសម្រេចទាំងនេះគិតត្រឹមពាក់កណ្តាលខែកញ្ញាប៉ុណ្ណោះ។

សូមរំឭកថាកាលពីថ្ងៃចន្ទ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអញ្ជើញបើកការដ្ឋានសាងសង់ និងកែលម្អផ្លូវទាំង ៣៨ខ្សែ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប។

សូមជម្រាបថាផ្លូវទាំង៣៨ខ្សែនេះ មានប្រវែងសរុប ១០៨.៧៤គីឡូ ម៉ែត្រ ដោយ គ្រោង ប្រើប្រាស់ ថវិកាជាតិសរុបប្រមាណ ១៤០លានដុល្លារ អាមេរិក និងថវិកា ជាង ៩លានដុល្លារអាមេរិកទៀត សម្រាប់ ការងារ ចាំបាច់ ក្នុងការរៀបចំ ស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ ដែលនៅក្រៅ គម្រោង សាងសង់ ខ្សែផ្លូវ ទាំង ៣៨នេះ។

តាមរយៈគម្រោងសាងសង់ផ្លូវទាំង៣៨ខ្សែនេះ នឹងធ្វើឲ្យទីក្រុងសៀមរាប ប្រែក្លាយរូបរាងជាទីក្រុងទំនើប និងទេសចរណ៍ ដ៏មាន សក្តា នុពល ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជាកំណត់ជាតំបន់ស្នូលនៃប៉ូល អភិ វឌ្ឍ ជាតិ ជា គោលដៅ ទេសចរណ៍ វប្បធម៌ ប្រវត្តិសាស្រ្ត និងធម្មជាតិ ស្របតាមរូបសាស្ត្រទីក្រុង រួមជាមួយការគិតគូរ ដល់ការពារ និងកែលម្អបរិស្ថាន ផាសុខភាពរបស់ប្រជាពលរដ្ឋ និងការរៀបចំ អភិវឌ្ឍ ទីក្រុងឆ្លាតវៃ (Smart City) ផងដែរ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
២៧ កញ្ញា ២០២១

ខេត្តសៀមរាប៖មនុស្សជិត១០នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនករណីល្មេីសវិធានការនឹងប្រេីប្រាស់សារធាតុញៀន ម្នាក់ប៉ូលិស និងអាជីវករលក់ដីឡូតិ៍ផងដែរ។

ការឃាត់ខ្លួនធ្វើឡើងនៅវេលាម៉ោង២២និង៣០នាទី ថ្ងៃអាទិត្យ ទី២៦ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅចំណុចភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ដោយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ក្រុងសៀមរាប ដឹកនាំផ្ទាល់ដោយលោកថា ដាលុច មេបញ្ជាការរងអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ នឹងបង្រ្កាបបទល្មើស និងលោកប្រាក់ វណ្ណៈ មេបញ្ជាការមូលដ្ឋាន អាវុធហត្ថក្រុងសៀមរាប សហការជាមួយអធិការដ្ឋាននគរបាលក្រុងសៀមរាប តាមការណែនាំពីលោកប៉ោ វណ្ណនិត មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប តាមបញ្ជា ព្រះរាជអជ្ញាសាលាដំបូងខេត្តសៀមរាប។

ប្រភពពីសមត្ថកិច្ចក្នុងហេតុការណ៍បានឲ្យដឹងថា ការចុះបង្រ្កាបករណីល្មេីសវិធានការរដ្ឋបាល(ជួបជុំផឹកស៊ី)នឹងប្រេីប្រាសនូវសារធាតុញៀននេះលទ្ធផលឃាត់ខ្លួនជនសង្ស័យមួយចំនួន៖ ១.ឈ្មោះ សេង រតនា ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរនគរបាល។

២.ឈ្មោះ សន ធា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរលក់ដីឡូត៍។ ៣.ឈ្មោះ គង់ រតនា ភេទស្រី អាយុ២០ឆ្នាំ មុខរបរនៅផ្ទះ។ ៤.ឈ្មោះ ចាយ សុធា ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរលក់ដីឡូតិ៍ ៥. ឈ្មោះ ទី សីហា ភេទប្រុស អាយុ៣២ឆ្នាំមុខរបរនៅផ្ទះ។ ទី៦និងទី៧ មិនត្រូវបានបង្ហាញឈ្មោះនោះទេ។

ប្រភពបានបន្តថា ប្រតិបត្តិការនេះសមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖១.ម្សៅពណ៌សថ្លាសារធាតុញៀនK ចំនួន១កញ្ចប់តូច/២.ថ្នាំប្រភេទគ្រាប់សញ្ញាលេខ៥ចំនួន០១គ្រាប់ពណ៌ផ្កាឈូក/
៣.ថ្នាំគ្រាប់ក្រវីពណ៌ប្រផេះរូបខ្លាឃ្មុំចំនួនកន្លះគ្រាប់។ទូរស័ព្ទចំនួន១០គ្រឿង។

បច្ចុប្បន្ន:ជនសង្ស័យ នឹង វត្ថុតាងបានបញ្ជូនទៅការិយាលយ័ជំនាញកងរាជអាវុធហត្ថខេត្តសៀមរាប ដើម្បីបន្តនិតិវិធី៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
២៧ កញ្ញា ២០២១

ខេត្តសៀមរាប៖លោកសយសិរីវុឌ្ឍ ប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧)ស្រុកពួក សាខាខេត្តសៀមរាប និងសមាជិក បាននាំយកអំផ្ដល់ជូនប្រជាពលរដ្ឋ ចំនួន២គ្រួសារ នៅតំបន់បិទខ្ទប់ក្នុងសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប គឺភូមិស្ទឹងថ្មី និងភូមិសាលាកន្សែង។

ការផ្ដល់អំណោយចែកដល់ពលរដ្ឋ ដែលមានការខ្វះខាតទាំងពីរគ្រួសារ លោកសយ សិរីវុឌ្ឍ បាននាំយកគ្រឿងឧបភោគ បរិភោគ ដោយក្នុង១គ្រួសារទទួលបាន៖អង្ករ២០គីឡូ/ មី១កេស/ត្រីខ១យួរ/ទឹកស៊ីអ៊ីវ១ដប/ទឹកត្រី១ដប/និងទឹកសុទ្ធ៥យួរ។

ក្នុងឱកាសផ្ដល់អំណោយខាងលើ លោកសយ សិរីវុឌ្ឍ បានពាំនាំនូវការសាកសួរសុខទុក្ខមតិផ្តាំផ្ញើពីលោកហ៊ុន ប៉ូគា ប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧)សាខាខេត្តសៀមរាប ដល់បងប្អូនប្រជាពលរដ្ឋ ដោយត្រូវយកចិត្តទុកដាក់អោយបានខ្ពស់នូវអនាម័យ។ ជាពិសេសសូមចូលរួមអនុវត្តតាមប្រសាសន៍ណែនាំរបស់ សម្តេចតេជោ (៣កុំ ៣ការពារ) ឲ្យបានខ្ជាប់ខ្ជួន  ដើម្បីចៀសផុតពីជំងឺកូវីដ-១៩ដ៏កាចសាហាវនេះ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
២៧ កញ្ញា ២០២១

ខេត្តសៀមរាប៖ស្នងការរងខេត្តសៀមរាប លោកជា គឹមសាន ទទួលផែនអន្តោប្រវេសន៍បានថ្លែងប្រាប់សៀមរាបប៉ុស្ដិ៍ នៅព្រឹកនេះថាជនជាតិថៃចំនួន២នាក់ត្រូវបានឃាត់ខ្លួនករណីលួចឆ្លងដែន ស្នាក់នៅខុសច្បាប់។

ការឃាត់ខ្លួនធ្វើឡើងនៅវេលាទៀបភ្លឺ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ ដោយកម្លាំងប្រចាំការគោលដៅបិទខ្ទប់ ត្រង់ចំណុចភ្លើងស្តុបចុងកៅស៊ូ ក្នុងសង្កាត់ស្លកក្រាម ក្រុងសៀមរាប។

លោកជា គឹមសាន បានថ្លែងថាសមត្ថកិច្ចបានត្រួតពិនិត្យរថយន្តឈ្នួលមួយគ្រឿង ធ្វើដំណើរពីទិសខាងលិច ទៅខាងកើត ដោយនៅក្នុងរថយន្តមានដឹកជនជាតិថៃ២នាក់ មានលិខិតឆ្លងដែន គ្មានប្រថាប់ត្រាច្រកទ្វារ។

លោកថា មនុស្សទាំងទាំងពីរនាក់ ដែលត្រូវបានឃាត់ខ្លួនមានឈ្មោះ ១-ឈ្មោះ CHAIKHAMWANG EKARIN ភេទប្រុស កើតថ្ងៃទី១៤-០១-១៩៨៧ កាន់លិខិតឆ្លងដែនលេខ AC២៤២១៧០០។ ២-ឈ្មោះ PANYA SIRIRANYA ភេទស្រី កើតថ្ងៃទី១២-០៧-១៩៩៧ ជនជាតិថៃ កាន់លិខិតឆ្លងដែនលេខ AC២៤២១៧០១។

លោកថ្លែងបន្ថែមថាតាមការសាកសួរជនបរទេសទាំងពីរ បានចូលមកព្រះរាជាណាចក្រកម្ពុជា កាលពីអំឡុងខែឧសភា ឆ្នាំ២០២១ តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដោយមិនបានប្រថាប់ត្រាទ្វារ ក្នុងគោលបំណងធ្វើដំណើរទេសចរណ៍ក្នុងក្រុងប៉ោយប៉ែត បន្ទាប់មកដោយសារបញ្ហាកូវីដ១៩ ច្រកទ្វារព្រំដែនត្រូវបានបិទ ពួកគេក៏បន្តស្នាក់នៅសណ្ឋាគារ ហាក់ ហួត ក្នុងក្រុងប៉ោយប៉ែត និងដើរលេងជាច្រើនកន្លែង រហូតជ្រុះបាត់លិខិតឆ្លងដែនដោយមិនដឹងថាបាត់នៅកន្លែងណា បន្ទាប់មកទៀតនាអំឡុងដើមខែកញ្ញា ឆ្នាំ២០២១ ពួកគេបានទំនាក់ទំនងទៅក្រុមគ្រួសារ ឲ្យជួយធ្វើលិខិតឆ្លងដែនថ្មី ដើម្បីបានវិលត្រឡប់ទៅប្រទេសវិញ។ លុះនៅវេលាម៉ោង០១រំលងអាធ្រាតឈានចូលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ ពួកគេបានម៉ៅរថយន្តឈ្នួលមួយគ្រឿងក្នុងគោលបំណង ធ្វើដំណើរទៅរាជធានីភ្នំពេញ ជួបស្ថានទូតថៃ ស្នើសុំជួយសម្របសម្រួលវិលត្រឡប់ទៅប្រទេសថៃវិញ តែពេលធ្វើដំណើរមកដល់ខេត្តសៀមរាប ត្រូវបានសមត្ថកិច្ចធ្វើការត្រួតពិនិត្យ សាកសួរឃើញថាមិនមានប្រថាប់ត្រាច្រកទ្វារ ក៏បានឃាត់ខ្លួននិងបញ្ជូនទៅយកសំណាក ធ្វើតេស្តរកមេរោគកូវីដ១៩តែម្តង(លទ្ធផលអវិជ្ជមាន)។

បើតាម លោកជា គឹមសាន បានស្នើសុំអនុញ្ញាតគោលការណ៍ពីលោកឧត្តមសេនីយ៍អគ្គអន្តោប្រវេសន៍ចាត់បញ្ជូនជនបរទេសទាំងពីរនាក់នេះ ទៅស្នាក់ការត្រៀមបណ្តេញចេញប្រចាំខេត្តសៀមរាប តាមនីតិវិធី៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page272 Page273 Page274 … Page566 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ទីប្រឹក្សា ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ទីប្រឹក្សា ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!