ខេត្តសៀមរាប៖គ្រួសារជនរងគ្រោះដោយសាររន្ទះបាញ់បានទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាស្រុកសូទ្រនិគម។
ការបានទទួលអំណោយនេះនៅរសៀលថ្ងៃសុក្រ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ម្សិលមិញ តាមរយ:លោកស្រី ងិន មុំ ប្រធានកិត្តិយសអនុសាខា។
អាជ្ញាធរស្រុកសូទ្រនិគមបានឲ្យដឹងថា គ្រួសារសពមានសមាជិកចំនួន ៦នាក់ ស្រី ៥នាក់។ ជនរងគ្រោះឈ្មោះ ហេត សុធារ៉ា ភេទស្រី អាយុ ១៤ឆ្នាំ នៅភូមិត្រពាំងត្រុំ ឃុំពពេល។
អំណោយរួមមាន អង្ករ ៥០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកត្រី ២យួរ ទឹកស៊ីអ៉ីវ ២យួរ មុង ១ ភួយ១ ទឹកសុទ្ធ ៥យួរ និងថវិកាចំនួន ២០០ ០០០រៀល។ សូមជម្រាបថាហេតុការណ៍បានកើតឡើង នៅចំណុចទួលដំដែកថ្មី ស្ថិតនៅភូមិត្រពាំងត្រុំ ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប៕SRP