Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ខេត្តសៀមរាប

ទីប្រឹក្សា ឆាវឆាវ
១៧ តុលា ២០២១

ខេត្តសៀមរាប៖អគ្គិភ័យបានឆាបឆេះផ្ទះ១ខ្នងនៅស្រុកក្រឡាញ់ ដោយបំផ្លាញទ្រព្យសម្បត្តិគ្មានសល់។ ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង៩ និង៣០នាទីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ នៅភូមិដំណាក់ខ្ចាស់ ឃុំសំបួរ ស្រុកក្រឡាញ់ ខេត្តសៀមរាប។

អាជ្ញាធរស្រុកក្រឡាញ់បានប្រាប់សៀមរាបប៉ុស្ដិ៍ នៅរសៀលថ្ងៃនេះថាម្ចាស់ផ្ទះដែលរងគ្រោះមានឈ្មោះរឿ  សូត្រ ភេទប្រុសអាយុ៤២ឆ្នាំ និងប្រពន្ធឈ្មោះ ហួម.ចន្ត្រា អាយុ៤២ឆ្នាំ។

អាជ្ញាធរបានបន្តថាករណីអគ្គិភ័យនេះបណ្ដាលឲ្យខូចខាតផ្ទះទាំងស្រុងមានទំហំទំហំ ៨ គុណ៩ម៉េត្រ ឈើលើ កម្ពស់៩ ម៉ែត្រ ប្រក់ស័ង្កសី ជញ្ជាំងក្តា។ តាមបញ្ជាក់របស់អាជ្ញាធរថាទ្រព្យសម្បត្តិខូចខាតអស់/១ ប្រាក់ខ្មែរ ៤000, 000 រៀល/ ២ប្រាក់ដុល្លា ៥០,០០ ដុល្លារ/៣ អង្ករ២ការ៉ុង/៤ម៉ាស៊ីន កាណូត ១គ្រឿង/៥ម៉ាស៊ីន កិនស្រូវ១គ្រឿង/៦ម៉ាស៊ីនកិនម្សៅ១គ្រឿង/៧សាំងចំនួន៧ កាន/៨តវ៉ាន់ចាប់ហួយឆេះអស់ទាំងអស់/៩ទូរស័ព្ទ៥គ្រឿង តេអូ ១ គ្រឿង/១០សម្ភារបញ្ជីគ្រួសារ  សៀវភៅ គ្រួសារ អត្តសញ្ញាណប័ណ្ណ  ដែលនៅមួយចំនួនក្នុងផ្ទះ។ករណីនេះមិនបណ្ដាលអោយឆ្លងទៅផ្ទះប្រជាពលរដ្ឋនៅជាប់គ្នាទៀតនោះទេ។ ទោះជាយ៉ាងណាអាជ្ញាធរនៅមិនទាន់បញ្ជាក់ថាការឆាបឆេះនេះផ្ដើមចេញពីមូលហេតុអ្វីនៅឡើយ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
១៧ តុលា ២០២១

ខេត្តសៀមរាប៖លោកឃីម ផល្លា អត្តលេខ៧៤៧៧៧ អធិការរងនគរបាលក្រុងសៀមរាបត្រូវបានតែងតាំងជាអធិការស្រុកសូទ្រនិគមជំនួសលោកទេព ចាន់ណា។

នេះបើយោងតាមសេចក្ដីប្រកាសប្រផ្ទេរភារកិច្ចនិងតែងតាំងមុខតំណែង នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោមស ខេង។

លោកឃីម ផល្លា អធិការរងនគរបាលក្រុងសៀមរាប បានប្រាប់អង្គភាពសៀមរាបប៉ុស្តិ៍ថា លោកនៅមិនទាន់ដឹងនៅឡើយទេអ្វីៗអាស្រ័យទៅលើថ្នាក់ដឹកនាំ។

មន្ត្រីនគរបាលជាន់ខ្ពស់ស្នងការនគរបាលខេត្តសៀមរាបបានថ្លែងប្រាប់សៀមរាបប៉ុស្តិ៍ថា ពិធីប្រកាសតែងតាំងលោកឃីម ផល្លា ជាអធិការនគរបាលស្រុកសូត្រនិគម នឹងធ្វើឡើងនៅរសៀលថ្ងៃចន្ទស្អែកនេះ ក្រោមវត្តមានលោកស្នងការនគរបាលខេត្ត៕SRP

Like 0
Comment 0
Share ចែកចាយ
Views 2
ទីប្រឹក្សា ឆាវឆាវ
១៦ តុលា ២០២១

ខេត្តសៀមរាប៖ជនសង្ស័យចំនួន៤នាក់ ត្រូវបានសមត្ថកិច្ចខេត្តសៀមរាប ឃាត់ខ្លួន ពីបទជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន។

មន្ត្រីបានឲ្យដឹងថា កាលពីម្សិលមិញថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ សមត្ថកិច្ចចម្រុះ បានចុះបង្រ្កាបករណីចែកចាយនិងជួញដូរដោយខុសច្បាប់នូវសារធាតុញៀននៅភូមិសាស្ត្រ វង្វង់មូលយាយកណ្តៀវ ស្ថិតនៅភូមិគោកជួន ឃុំពួក។

ការបង្ក្រាបឃាត់ខ្លួនមនុស្សចំនួន៤នាក់ ម៉ូតូ០១គ្រឿង និងធ្វើតេស្តរកសារធាតុញៀន ជាលទ្ធផល(វិជ្ជមាន)។ ក្នុងនោះបានបន្តឆែកឆេរបន្ទប់ស្នាក់នៅរបស់ជនសង្ស័យ ដកហូតបានវត្ថុតាងរួមមាន៖ ថ្នាំញៀនប្រភេទម្ស៉ៅមេតំហ្វេតាមីន ០១កញ្ចប់ធំ និង០៣កញ្ចប់តូច ដែកកេះចំនួន០៤ ដាវសាម៉ូរ៉ៃ ០១ដើម។ ករណីនេះសមត្ថកិច្ច បានបញ្ជូនជនសង្ស័យ និងវត្ថុតាង ទៅការិយាល័យជំនាញគ្រឿងញៀនខេត្តសៀមរាប ដើម្បីអនុវត្តន៍បន្តតាមនីតិវិធី៕SRP

Like 0
Comment 0
Share ចែកចាយ
Views 1
ទីប្រឹក្សា ឆាវឆាវ
១៦ តុលា ២០២១

ខេត្តសៀមរាប៖យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់និងម្នាក់ទៀតបានរងរបួសធ្ងន់ធ្ងរក្នុងករណីគ្រោះថ្នាក់ចរាចរណ៍។

ហេតុការណ៍បានកើតឡើងវេលាម៉ោង១៩និង២០នាទី​ថ្ងៃទី១៥​ ខែ​ តុលា​ ឆ្នាំ​ ២០២១​ នៅភូមិនគរក្រៅ​ សង្កាត់គោកចក​ ក្រុងសៀមរាប​ ខេត្តសៀមរាប។

នគរបាលរដ្ឋបាលគោកចកបានឲ្យដឹងថា ករណីនេះដួលដោយខ្លួនឯង បើកម៉ូតូម៉ាកសង់ពណ៌ខ្មៅ ពាក់ស្លាកលេខសៀមរាប ១X៥២៦១ មានទិសខាងត្បូង​ ទៅទិសខាងជេីង។ ជនរងគ្រោះ ទី១ឈ្មោះ​ ម៉ី​ ចេស្ដាហៅសភេទប្រុស​ អាយុ៣៤ឆ្នាំ​ នៅភូមិស្វាយដង្គុំសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប(ស្លាប់)។ ទី២ឈ្មោះ​ ដារ៉ា​ ភេទប្រុស​ អាយុប្រហែល២៧​ ឆ្នាំ​ រស់នៅសង្កាត់ចុងឃ្នៀស​ ក្រុងសៀមរាប។

បើតាមនគរបាលបានបញ្ជាក់ថា មូលហេតុ បណ្ដាលមកពីជនរងគ្រោះមិនបានប្រយ័ត្នទេីបជ្រុល ដោយផ្លូវមានសភាពកោងខ្លាំង​ ហើយជនរងគ្រោះមិនស្គាល់ផ្លូវ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 2
ទីប្រឹក្សា ឆាវឆាវ
១៦ តុលា ២០២១

ខេត្តសៀមរាប៖បុរសម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការចាប់ខ្លួនករណីចាក់ជនជាតិចិននៅខេត្តព្រះសីហនុ។

លោកសុខ ម៉េងអ៊ាង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានឲ្យដឹងថាការចាប់ខ្លួនធ្វើឡើង នៅវេលាម៉ោង០៣រសៀល ថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២១នេះ ត្រង់ចំណុចក្នុងបេនឡាន បុរីសៀងណាំ ស្ថិតក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ដោយលោកបានដឹកនាំកម្លាំង ចុះសហការជាមួយនគរអធិការក្រុងព្រះសីហនុ និងនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ។ លោកថាជនសង្ស័យឈ្មោះ ថង សម្បត្តិ អាយុ ៤៨ឆ្នាំ មុខរបរ រត់pass app បច្ចុប្បន្នស្នាក់ នៅភូមិរំដួលជើងភ្នំ សង្កាត់លេខ៣ ក្រុង.ខេត្ត ព្រះសីហនុ។

លោកសុខ ម៉េងអ៊ាង បន្តថាហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង ៤ទាបភ្លឺ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ ត្រង់ចំណុចភូមិលេខ១ សង្កាត់លេខ៣ ក្រុង.ខេត្តព្រះសីហនុ។

បើតាមលោកសុខ ម៉េងអ៊ាង បញ្ជាក់ថានៅថ្ងៃកើតហេតុ ជនរងគ្រោះឈ្មោះCHEN JIALI ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិចិន បានហៅ pass App របស់ជនសង្ស័យ ឈ្មោះ ថង សម្បត្តិ អោយដឹកទៅកន្លែងស្នាក់នៅ ពេលនោះ ជនរងគ្រោះស្រវឹងស្រា ដោយខឹងជនសង្ស័យ ដឹកហួសកន្លែងស្នាក់នៅ ជនរងគ្រោះបានជេ និងវាយជនសង្ស័យ ដោយទះ ៣កំផ្លៀង ភ្លាមនោះ ជនសង្ស័យ បានយកកាំបិតចុងស្រួច នៅក្នុង pass app ចាក់ទៅលើជនរងគ្រោះ ចំ ពោះ១កាំបិត បណ្តាលឲ្យរបួសធ្ងន់ ក្រោយពេលធ្វើសកម្មភាពហើយ ជនសង្ស័យ បានគេចខ្លួនបាត់។

ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព ករណីខាងលើនេះ ពិតប្រាកដមែន។ ករណីនេះក្រោយពេលសាកសួរបានប្រគល់ជនសង្ស័យទៅឲ្យកម្លាំងអធិការក្រុងព្រះសីហនុ ដើម្បីបន្តរនីតិវីធី។

សូមជម្រាបថាប្រតិបត្តិការនេះ តាមការណែនាំពីលោកតេង ច័ន្ទណាត ស្នងការនគរបាលខេត្ត លោកភឹង ចិន្តារ៉េត ស្នងការរងទទួលផែននគរបាលព្រហ្មទណ្ឌ លោកណុប សារ៉ាក់ ស្នងការរងទទួលដឹកនាំការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតធ្ងន់ និងដោយមានការសម្របសម្រួល ពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តសៀមរាប៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page267 Page268 Page269 … Page566 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ទីប្រឹក្សា ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ទីប្រឹក្សា ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!