Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ខេត្តសៀមរាប

ទីប្រឹក្សា ឆាវឆាវ
២០ តុលា ២០២១

ខេត្តសៀមរាប៖លោកលឹម សម្បត្តិ អធិការនគរបាលស្រុកប្រាសាទបាគង បានបដិសេធចោលទាំងស្រុង ចំពោះបណ្តឹងអនាមឹក ដែលបានប្តឹងចោទថា រូបលោកប្រព្រឹត្តអំពើពុករលួយ។

ការច្រានចោលរបស់លោកអធិការ គឺក្រោយពេលបណ្តឹងអនាមឹកបែកធ្លាយជាសាធារណ: ហើយត្រូវបានបណ្តាញ សារព័ត៏មាន និងហ្វេសប៊ុកយកទៅចុះផ្សាយជាបន្តបន្ទាប់។

អធិការនគរបាលស្រុកប្រាសាទបាគង លឹម សម្បត្តិ បានថ្លែងថា នៅក្នុងបណ្តឹងដែលបានសរសេរបរិយាយប្តឹងរូបលោកដោយមិនមានដាក់ឈ្មោះ ហើយផ្តិតមេដៃត្រួតលើគ្នានោះ គឺជាបុគ្គលជាអ្នកប្រឌិតប៉ុណ្ណោះ។ ក្នុងបណ្តឹងសរសេរថា រូបលោកប្រព្រឹត្តអំពើពុករលួយ សុំអោយថ្នាក់លើដករូបលោកចេញពីដំណែងជាអធិការ​ ករណីនេះ រូបលោកក៏មិនបានដឹងអំពីបំណងរបស់បុគ្គលដែរ តែសង្ឃឹមថា ថ្នាក់លើនឹងស្រាវជ្រាវពិនិត្យនិងពិចារណា។

លោកអធិការបញ្ជាក់ថា កន្លងមកធ្លាប់បានបើកអង្គប្រជុំផ្តល់មតិដើម្បីស្វែងរកថវិកាខ្លះ ក្នុងការកសាងប៉ុស្តិ៍នគរបាលកំពង់ភ្លុក។ ក្នុងនោះក៏បានឯក ភាពគ្រប់បណ្តាប៉ុស្តិ៍ក្នុង១ប៉ុស្តិ៍៥០ម៉ឺនរៀល យកទៅជួយកសាងប៉ុស្តិ៍កំពង់ភ្លុក។ ចំណែករឿងទិញអាយកូមសម្រាប់បំរើការតាមបណ្តាប៉ុស្តិ៍ ក៏ដូចជាក្នុងមូលដ្ឋានស្រុកទាំងមូល ក៏បានឯកភាពក្នុងអង្គប្រជុំផងដែរ។ ក្រៅពីរឿងទាំងនេះ រូបលោកក៏បានចំណាយថវិកាផ្ទាល់ខ្លួនខ្លះៗយកមករៀបចំកែលំអរក្នុងបរិវេណអធិការផងដែរ។

ជាមួយការបកស្រាយរបស់លោកអធិការនេះ លោកសូ ប្លាតុង អភិបាលស្រុកប្រសាទបាគង បានបង្ហោះសារសម្តែងការសោកស្តាយចំពោះបណ្តឹងអនាមឹកដែលផ្តិតមេដៃត្រួតលើគ្នាប្តឹងលោកអធិការ។

លោកអភិបាលស្រុក បានសរសេរថា កន្លងមក អធិការរូបនេះតែងសហការក្នុងការចូលរួមទប់ស្កាត់រាល់បទល្មើសក្នុងមូលដ្ឋាន ពិសេសសុវត្ថិ ភាពពលរដ្ឋ ក្នុងស្រុកប្រាសាទបាគងទាំងមូល គឺគ្រប់ យ៉ាងមិនដូចការចោទប្រកាន់របស់បណ្តឹងអនាមឹកឡើយ។

ចំណែកលោកអធិការ លឹម សម្បត្តិ បានបញ្ជាក់ចុងក្រោយថា គំនិតរបស់បុគ្គល លោកពិតជាពុំអាចហាមឃាត់គេបាន តែសុំថ្នាក់ដឹងនាំ មេត្តាស្រាវជ្រាវ​ ពិនិត្យ និងពិចារណា ត្បិតរូបលោកពុំបានប្រព្រឹត្តដូច បណ្តឹងអនាមឹកនោះទេ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
២០ តុលា ២០២១

ខេត្តសៀមរាប៖មានការលើកឡើងថាសកម្មភាព បទល្មើសព្រៃឈើ ស្ថិតនៅក្នុងភូមិអូរ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប កើតមានយ៉ាងពេញបន្ទុកប៉ុន្តែមិនត្រូវបានអាជ្ញាធរជំនាញពាក់ព័ន្ធ ធ្វើការបង្ក្រាបនោះឡើយ។

ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា ពួកគាត់ សង្កេតឃើញមានបទល្មើសព្រៃឈើ កើតមានយ៉ាងអនាធិបតេយ្យក្នុងឃុំខ្វាវស្រុកជីក្រែង ជាពិសេសភូមិអូរ។

សេចក្ដីរាយការណ៍មួយបានឲ្យដឹងថា ក្នុងភូមិឃុំខាងលើនេះមានបទល្មើសព្រៃឈើយ៉ាងច្រើន ដោយមិនមានការទប់ស្កាត់ ពីមន្ត្រីបរិស្ថាននិងរដ្ឋបាលព្រៃឈើដែលស្ថិតនៅតំបន់គ្រប់គ្រងនោះឡើយ។

ប្រភពពីពលរដ្ឋបានឲ្យដឹងទៀតថា សកម្មភាពកាប់បំផ្លាញព្រៃឈើនិងដឹកឈើនៅតំបន់ឃុំខ្វាវស្រុកជីក្រែង ត្រូវបានក្រុមឈ្មួញដឹកជញ្ជូនតាមរថយន្តគោយន្តកន្ត្រៃនិងរទេះគោផងដែរ។

ពលរដ្ឋបានបញ្ជាក់ទៀតថា នៅតំបន់ឃុំខ្វាវ ក៏មានទីតាំងសិប្បកម្មកែច្នៃឈើ រាប់សិបកន្លែងផងដែរ ដែលបានកែច្នៃឈើផលិតជាគ្រឿងសង្ហារឹម។ ករណីបែបនេះជាហេតុនាំឲ្យមានការបំផ្លិចបំផ្លាញព្រៃឈើនៅតំបន់ឃុំខ្វាវយ៉ាងធ្ងន់ធ្ងរបំផុត។ ពាក់ព័ន្ធទៅនឹងការលើកឡើងរបស់ប្រជាពលរដ្ឋបែបនេះគេនៅពុំទាន់ឃើញមានអាជ្ញាធរសមត្ថកិច្ច បញ្ចេញប្រតិកម្មឆ្លើយតបនៅឡើយទេ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
១៨ តុលា ២០២១

ខេត្តសៀមរាប៖សមត្ថកិច្ចនគរបាលស្រុកប្រាសាទបាគង បានបង្ក្រាបបទល្មើសព្រៃឈើ មួយករណី។ ការបង្ក្រាបធ្វើឡើងនៅក្នុងភូមិចំបក់ ឃុំរលួស ស្រុប្រាសាទបាគង នៅព្រលប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១។

សមត្ថកិច្ចក្នុងហេតុការណ៍បានឲ្យដឹងថាការបង្ក្រាបនេះបានរឹបអូសឈើប្រភេទយាង ឈ្លីក ប្រវែងពី៦ម៉ែត្រទៅ១០ម៉ែត្រ មានមុខកាត់ពី ៥x១៥ និង ៥x២០ ជាង៤ម៉ែត្រគូប ត្រូវបានយក​ទៅរក្សាទុក​នៅ​ផ្នែករដ្ឋបាល​ព្រៃឈើបន្ទាយស្រី ស្ថិតនៅឃុំព្រះដាក់ ស្រុកបន្ទាយស្រី។

សេចក្ដីរាយការណ៍បានឲ្យដឹងថាសកម្មភាពបទល្មើសព្រៃឈើនេះជាររបស់ឈ្មោះ ណាក់ បានដឹកចេញពីស្រុកស្វាយលើ ក្នុងគោលដៅយកមកចែកចាយតាមដេប៉ូនៅក្រុងសៀមរាប៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
១៨ តុលា ២០២១

ខេត្តសៀមរាប៖ផ្លួវ១ខ្សែនៅស្រុកអង្គរធំដែលមានចម្ងាយជាង២០គីឡូពីក្រុងសៀមរាបបាន រងការខូចខាតយ៉ាងធ្ងន់ធ្ងរ មិនទាន់​មានការជួសជុលឬធ្វើឡើងវិញនោះ មន្ត្រីថាដោយសាររថយន្តដឹកលើសទម្ងន់ហួសកម្រិត។

ប្រជាពលរដ្ឋរស់នៅតាមបណ្ដោយផ្លូវបានប្រាប់សៀមរាបប៉ុស្ដិ៍ថាផ្លូវមួយខ្សែមានទីតាំងនៅ ភូមិបំពេញរាជ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប រងការខូចខ្ទេចខ្ទីទាំងស្រុងដោយសារ ឡានធំៗដឹកគ្រួស ថ្ម ខ្សាច់ និង ដី របស់ក្រុមឈ្មួញប្រកបរបរជីវកម្ម។ ពលរដ្ឋថា ករណីនេះបានបង្កឲ្យពលរដ្ឋជួបការលំបាកយ៉ាងខ្លាំងក្នុងការធ្វើដំណើរ។

ប្រជាពលរដ្ឋថាតាមផ្លូវមួយខ្សែនេះ ជាផ្លូវសក្តានុពលទេសចរណ៍ សម្រាប់បម្រើក្នុងវ័យទេសចនិងការដឹកជញ្ជូនកសិកផលរបស់ប្រជាពលរដ្ឋផងដែរ។ ក្នុងនោះពលរដ្ឋក៏ដូចជាភ្ញៀវដែលតែងតែធ្វើដំណើរទៅទស្សនាតំបន់ទេសចរណ៍ ទឹកជ្រោះធ្លាក់ពាក់ស្នែង និងរមណីយដ្ឋានភ្នំពើងតានាន់ ភ្នំថ្មធម្មជាតិជាច្រើន ជាដើម។

ប្រជាពលរដ្ឋបន្តថាបើទោះបីជាផ្លូវមួយនេះសំខាន់ក្នុងការបម្រើលើវិស័យទេសចរណ៍និងការដឹកជញ្ជូនកសិផល ហើយបានរងការខូចខាតយ៉ាងណាក៏ដោយពួកគាត់មិនទាន់ឃើញអាជ្ញាធរមន្ទីរពាក់ព័ន្ធធ្វើការធ្វើនៅឡើយទេ។

មន្ត្រីមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តសៀមរាប បានលើកឡើងថាផ្លូវ១ខ្សែ ខាងលើដែលរងការខូចខាតនោះ មិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់មន្ទីរសាធារណការនិងដឹកជញ្ជូននោះឡើយ គឺស្ថិតនៅក្រោមការទទួលខុសត្រូវរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប។

ករណីនេះលោក ខេង ញ៉ល ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប បានថ្លែងប្រាប់អង្គភាពសៀមរាបប៉ុស្ដិ៍ថា៖

https://www.srpostnews.com/wp-content/uploads/2021/10/មន្ទីរអភិវឌ្ឍន៍.ogg

ជុំវិញការផ្លូវខូចនេះ អភិបាលស្រុកអង្គរធំ លោកឡុង រដ្ឋារក្ស បានបញ្ជាក់តាមប្រព័ន្ទតេលេក្រាមថា៖

https://www.srpostnews.com/wp-content/uploads/2021/10/អភិបាលស្រុកអង្គរធំ.ogg

បើតាមមន្ត្រីមន្ទីរសាធារណការបញ្ជាក់ថា ជញ្ជីងថ្លឹងរថយន្តនៅផ្លូវខាងលើគឺក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។ ទោះជាយ៉ាង មិនទាន់ទទួលបានការឆ្លើយតប ពីអាជ្ញាធរជាតិអប្សរានៅឡើយ

នៅឡើយទេ ចំពោះការដាក់ទីតាំងថ្លឹងរថយន្តនេះ។

សូមរំលឹកថាផ្លូវមួយខ្សែនេះ បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយខែវស្សាបែកភក់ ឯខែប្រាំងវិញ គឺហុយទ្រលោម ដោយសារតែរថយន្តធុនធំៗ ដឹកជញ្ជូនថ្ម ដែលកាយចេញភ្នំនៅឃុំគោកដូង ស្រុកអង្គរជុំ ដោយករណីនេះពលរដ្ឋធ្លាប់បិទផ្លូវតវ៉ាផងដែរ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
១៨ តុលា ២០២១

ខេត្តសៀមរាប៖បុរសញៀនស្រាម្នាក់បានស្លាប់នៅវាលស្រែ។ ហេតុការណ៍បានកើតឡើងនៅរសៀល ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ វេលាម៉ោងវាលស្រែខាងលិច ស្ថិតនៅភូមិគោកឫស្សី ឃុំកែពណ៌ ស្រុកពួក ខេត្តសៀមរាប។

សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះឈ្មោះរឿន មឿន ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរធ្វើស្រែមានទីលំនៅភូមិ ឃុំកើតហេតុ ជាបុរសពោះម៉ាយរស់ នៅជាមួយម្តាយ។

តាមរៀបរាប់ម្តាយថា កូនរបស់ខ្លួនជាមនុស្សញៀន ស្រា និងធ្លាប់មានអាការ:ប្រកាច់ មុនកើតហេតុកូនខ្លួនមានសភាពស្រវឹង និងប្រាប់ខ្លួនថា ទៅដាក់បង្កៃ ខ្លួនបានឃាត់ តែមិនស្តាប់។

តាមក្រុមគ្រូពេទ្យបានយកសំណាក អវិជ្ជមានកូវីដ១៩ លើដងខ្លួនជនរងគ្រោះពុំមានស្លាកស្នាមដែលគួរសង្ស័យពាក់ព័ន្ធបទល្មើសឡើយ។

ការសន្និដ្ឋានរបស់គ្រូពេទ្យ គីស្លាប់សារខ្យល់គ បណ្តាលដួលផ្កាប់មុខក្នុងទឹក។ សពត្រូវបានប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page266 Page267 Page268 … Page566 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ទីប្រឹក្សា ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ទីប្រឹក្សា ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!