Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ខេត្តសៀមរាប

សៀមរាប ប៉ុស្តិ៍
១០ កក្កដា ២០២៥

ក្រសួងបរិស្ថានបានចុះពិនិត្យនិងអនុវត្តវិធានការច្បាប់ទប់ស្កាត់ការបំពុលបរិស្ថានចំនួន៣០ ករណីនៅក្នុងឆមាសទី១ ឆ្នាំ២០២៥

ក្រសួងបរិស្ថានបាននិងកំពុងធ្វើទំនើបកម្ម និងការតាមដានត្រួតពិនិត្យ និងទប់ស្កាត់ការបំពុលបរិស្ថាន ដោយសារការបញ្ចេញសំណល់ ដែលបង្កហានិភ័យខ្ពស់ដល់បរិស្ថាន សំដៅលើកកម្ពស់ប្រសិទ្ធភាពការអនុវត្តច្បាប់ កាត់បន្ថយការបំពុលបរិស្ថាន (ទឹក ដី ខ្យល់) ពីក្រុមហ៊ុននិងរោងចក្រ សហគ្រាស នៅកម្ពុជា។

អ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា បានឱ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០២៥ ក្រសួងបរិស្ថាន តាមរយៈក្រុមការងារជំនាញ នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន សហការជាមួយ ក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ បានចុះអនុវត្តវិធានការច្បាប់ ស្របតាមក្របបរិស្ថាននិងធនធម្មជាតិ និងបទដ្ឋានគតិយុត្ត ដែលមានជាធរមាន ចំពោះក្រុមហ៊ុននិងរោងចក្រ ដែលបានធ្វើការបំពុលបរិស្ថាន ចំនួន៣០ ករណី ក្នុងនោះមានក្រុមហ៊ុន និងរោងចក្រ ដែលបានបញ្ចេញសំណល់រាវ បំពុលតំបន់ទឹកសាធារណៈ ចំនួន ២៦ ករណី និងក្រុមហ៊ុននិងរោងចក្រ បានបំពុលខ្យល់ចំនួន៤ ករណី។

ទន្ទឹមការចុះត្រួតពិនិត្យនិងរកឃើញ ក្រុមហ៊ុននិងរោងចក្រទាំងនោះ ដែលបានប្រព្រឹត្តផ្ទុយនឹងច្បាប់របស់ប្រទេសកម្ពុជា ក្រសួងបរិស្ថានបានចាត់វិធានការច្បាប់ មិនលើកលែង ដែលក្នុងនោះបានចេញលិខិតពិន័យ និងលិខិតបញ្ជាកែប្រែ ចំនួន២៤ ទីតាំង ក្នុងនោះមាន លិខិតផ្អាកដំណើរការ ផលិតកម្មចំនួន ២ក្រុមហ៊ុន គឺក្រុមហ៊ុន Cambodian Noble Taste Food Co., Ltd និងក្រុមហ៊ុន KUBON (CAMBODIA) TECHNOLOGY CO., LTD. ដែលមានទីតាំងនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ដោយឡែកក្រសួងបរិស្ថាន បាននិងកំពុងរៀបចំរបាយការណ៍ និងលិខិតពិន័យ រួមទាំងលិខិតបញ្ជាកែប្រែ ចំពោះក្រុមហ៊ុននិងរោងចក្រ ចំនួន៦ ទីតាំងផ្សេងទៀត។

អ្នកនាំពាក្យក្រសួងបរិស្ថាន បានបន្ថែមថា ដើម្បីពង្រឹងការតាមដាន ត្រួតពិនិត្យការបំពុលបរិស្ថាន ការបញ្ចេញសំណល់ ដែលបង្កហានិភ័យខ្ពស់ ដល់បរិស្ថាន មានក្រុមហ៊ុន និងរោងចក្រ ចំនួន៥០កន្លែង កំពុងធ្វើអាជីវកម្មនៅកម្ពុជា បានចុះកិច្ចសន្យាបំពាក់ឧបករណ៍ ស្វ័យត្រួតពិនិត្យ ដើម្បីបញ្ចៀសការលេចជ្រាប ឬការលួចបង្ហូរសំណល់រាវ ដែលមានសារធាតុពុល ចូលទៅក្នុងប្រភពទឹកសាធារណៈ និងតំបន់ទឹកធម្មជាតិ ស្របទៅតាមក្រមបរិស្ថាន និងលិខិតបទដ្ឋានច្បាប់ពាក់ព័ន្ធនានា ដែលបានដាក់ចេញកន្លងមក។ ក្នុងចំណោមក្រុមហ៊ុននិងរោងចក្រទាំងនោះ មានក្រុមហ៊ុននិងរោងចក្រចំនួន ៣៥ ទីតាំង បានបំពាក់ឧបករណ៍ ស្វ័យត្រួតពិនិត្យនេះរួចហើយ ដែលភាគច្រើននៅក្នុងខេត្តកណ្តាល និងនៅរាជធានីភ្នំពេញ។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានធ្វើការថ្លែងអំណរគុណ ដល់បណ្តាក្រុមហ៊ុននិងរោចក្រទាំងអស់ ដែលបានចូលរួមសហការបំពាក់ឧបករណ៍ ស្វ័យត្រួតពិនិត្យ បានចូលរួមគោរពបទដ្ឋាន បច្ចេកទេសបរិស្ថាន បានល្អប្រសើរ និងបានអនុវត្តបញ្ជាកែប្រែ របស់ក្រសួងបរិស្ថាន ស្របតាមក្រមបរិស្ថាន និងធនធានធម្មជាតិ និងបទដ្ឋានគតិយុត្ត ជាធរមានរបស់កម្ពុជា។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា ក្រោយពេលដែលក្រុមហ៊ុន និងរោងចក្រនានា នៅកម្ពុជា ត្រូវបានកំណត់និងបំពាក់ នូវឧបករណ៍ស្វ័យត្រួតពិនិត្យ ប្រព័ន្ធគ្រប់គ្រងទិន្នន័យ បញ្ចេញសំណល់រាវ និងបានអនុវត្តច្បាប់បរិស្ថាន ហើយនោះ គឺបានឆ្លើយតបទៅនឹងយុទ្ធនាការ ដើម្បីកម្ពុជា មានភាពស្អាត នៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន កំពុងអនុវត្តអនុលោមតាមយុទ្ធសាស្រ្តនិងគោលយោបាយ របស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងដើម្បីគាំទ្រដល់ការធ្វើឱ្យកាន់តែប្រសើរឡើងថែមទៀត ដល់ការរស់នៅប្រចាំថ្ងៃក្នុងភាពស្អាត សំដៅថែរក្សាអនាម័យបរិស្ថាន ឱ្យបានស្អាត និងសុខភាពរបស់ កម្មករ និយោជិត និងប្រជាពលរដ្ឋនៅតាមមូលដ្ឋាន បានល្អ ក៏ដូចជាការចូលរួមចំណែក ថែរក្សាសុខភាពបរិស្ថាន-សង្គមឱ្យបានស្អាត ទាំងនៅកម្ពុជា និងនៅលើឆាកអន្តរជាតិ៕SRP

Like 200
Comment 0
Share ចែកចាយ
Views 0
សៀមរាប ប៉ុស្តិ៍
៨ កក្កដា ២០២៥

បន្ថែមអភិបាលរងក្រុងសៀមរាប ចំនួនពីររូបទៀត

ខេត្តសៀមរាប៖លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តតំណាងឯកឧត្តម​ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប
បានជំរុញដល់គណៈអភិបាលក្រុងសៀមរាប ត្រូវឈ្វេងយល់អំពីតួនាទីភារកិច្ច និងបែងចែកការងារឱ្យបានច្បាស់លាស់ ដេីម្បីជំរុញធ្វើយ៉ាងណាចូលរួមដោះស្រាយបញ្ហាក្នុងមូលដ្ឋានឱ្យមានតម្លាភាព ព្រោះនៅតាមមូលដ្ឋានមានការងារច្រើនដែលត្រូវដោះស្រាយតបតាមតម្រូវការរបស់ប្រជាពលរដ្ឋ។

លោកអភិបាលរងថ្លែងដូចនេះ ក្នុងពិធីប្រកាសចូលកាន់មុខតំណែងលោកស្រី ម៉ៅ សុខហៀង ឋានន្តរសក្តិឧត្តមមន្ត្រី ថ្នាក់លេខ៣ និងលោក ស៊ាន គឹមឋាន ឋានន្តរស័ក្តិនាយក្រមការ ថ្នាកលេខ៦ ជាអភិបាលរង នៃគណៈអភិបាលក្រុងសៀមរាប នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥។

លោក ង៉ូវ សេងកាក់ លើកឡើងថា មន្ត្រីទាំងអស់ត្រូវចូលរួមសហការគ្នាអនុវត្តការងាររដ្ឋបាលក្រុងរបស់ខ្លួនឱ្យមានភាពរលូន និងល្អប្រសើរ ធានាបាននូវសាមគ្គីភាព និងការយោគយល់គ្នា។ ត្រូវបន្តពង្រឹងរបៀបរបបការងារ ដើម្បីលើកកម្ពស់ការទទួលខុសត្រូវ និងភាពជាម្ចាស់របស់មន្ត្រីនៅក្នុងការបំពេញតួនាទី និងភារកិច្ច សំដៅអភិវឌ្ឍមូលដ្ឋាននិងឆ្លើយតបចំពោះតម្រូវការរបស់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះ ត្រូវបន្តពង្រឹងការងារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងទប់ស្កាត់រាល់អំពើអសន្តិសុខផ្សេងៗក្នុងមូលដ្ឋាន តាមរយៈការអនុវត្តគោលនយោបាយភូមិឃុំ សង្កាត់មានសុវត្ថិភាព។

លោកអភិបាលរងខេត្ត ក៏បានណែនាំដល់អភិបាលរងក្រុងដែលទើបប្រកាសចូលកាន់មុខតំណែង ត្រូវអនុវត្តការងារឱ្យអស់ពីសមត្ថភាព ដើម្បីធ្វើឱ្យការងារក្នុងក្រុងមានការអភិវឌ្ឍរីកចម្រើន និងកិច្ចប្រតិបត្តិការល្អជាមួយគ្រប់មន្ទីរអង្គភាព រដ្ឋបាលស្រុកឃុំ ជាពិសេសប្រជាពលរដ្ឋក្នុងមូលដ្ឋាន រួមគ្នាអភិវឌ្ឍន៍ក្រុងសៀមរាប ឱ្យកាន់តែមានការរីកចម្រើនសម្រេចបានសមិទ្ធផលថ្មីៗ និងស្នាដៃថ្មីៗបន្ថែមទៀត៕SRP

Like 200
Comment 0
Share ចែកចាយ
Views 0
សៀមរាប ប៉ុស្តិ៍
៨ កក្កដា ២០២៥

ក្រសួងបរិស្ថានតម្រូវឱ្យម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូក សូ សាវឿន ត្រូវបញ្ឈប់ ការបញ្ចេញ សំណល់រាវចេញពីទីតាំងក្រុមហ៊ុន ជាបន្ទាន់ទោះក្នុងរូបភាព ឬក្នុងគោលបំណងណាក៏ដោយ រហូតដល់ មានការសម្រេចជាថ្មី ពីក្រសួងបរិស្ថាន ដើម្បីការពារប្រភពទឹកសាធារណៈ និងទប់ស្កាត់ការបំពុលទឹកប៉ះពាល់ដល់ សុខភាពសាធារណៈ និងបរិស្ថានឱ្យខាងតែបាន។

ក្នុងករណីមិនអនុវត្តតាមការសម្រេចរបស់ក្រសួងបរិស្ថាន ក្រសួងបរិស្ថាននឹងចាត់វិធានការច្បាប់ ជាធរមានបន្ថែមទៀត។ ក្រសួងបរិស្ថានបានបញ្ជាក់ថា កសិដ្ឋានចិញ្ចឹមជ្រូក សូ សាវឿន មានអាសយដ្ឋានស្ថិតនៅភូមិកូនសត្វ ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត បានបង្កឱ្យមាន ការបំពុលទឹកសាធារណៈ និងធ្វើឱ្យប៉ះពាល់ដល់ ការរស់នៅរបស់ប្រជាពលរដ្ឋ ហើយក្រសួងបរិស្ថាន បានរកឃើញនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ ដោយល្មើសទៅនឹង មាត្រា១៥៦ មាត្រា១៦២ មាត្រា១៦៣ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ និងមាត្រា៦ នៃអនុក្រឹត្យលេខ២៧ ស្តីពីការត្រួតពិនិត្យការបំពុលទឹក មាត្រា៤ថ្មី និងមាត្រា៩ថ្មី នៃអនុក្រឹត្យលេខ១០៣ ស្តីពីការកែសម្រួលអនុក្រឹត្យលេខ២៧៕SRP

Like 200
Comment 0
Share ចែកចាយ
Views 0
សៀមរាប ប៉ុស្តិ៍
៨ កក្កដា ២០២៥

អាជ្ញាធរខេត្តសៀមរាប ប្រាប់ឱ្យអាជ្ញាធរស្រុកត្រូវបែងចែកតួនាទីភារកិច្ចឱ្យបានច្បាស់លាស់ ដេីម្បីជំរុញការដោះស្រាយបញ្ហានៅមូលដ្ឋានឱ្យមានតម្លាភាព

ខេត្តសៀមរាប៖លោកនាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប តំណាងឯកឧត្តមប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥នេះ បានជំរុញដល់គណៈអភិបាលស្រុកពួក ត្រូវឈ្វេងយល់អំពីតួនាទីភារកិច្ច និងបែងចែកការងារឱ្យបានច្បាស់លាស់ ដេីម្បីជំរុញធ្វើយ៉ាងណាចូលរួមដោះស្រាយបញ្ហាក្នុងមូលដ្ឋានឱ្យមានតម្លាភាព ព្រោះនៅតាមមូលដ្ឋានមានការងារច្រើនដែលត្រូវដោះស្រាយតបតាមតម្រូវការរបស់ប្រជាពលរដ្ឋ។

លោកអភិបាលរងថ្លែងដូចនេះ ក្នុងពិធីប្រកាសចូលកាន់មុខតំណែងលោក លេង ពលៈ ឋានន្តរសក្តិវរមន្ត្រី ថ្នាក់លេខ១ ជាអភិបាលរង នៃគណៈអភិបាលស្រុកពួក។

លោក នាក់ ណេរ៉ុន លើកឡើងថា មន្ត្រីទាំងអស់ត្រូវចូលរួមសហការគ្នាអនុវត្តការងាររដ្ឋបាលស្រុករបស់ខ្លួនឱ្យមានភាពរលូន និងល្អប្រសើរ ធានាបាននូវសាមគ្គីភាព និងការយោគយល់គ្នា។ ត្រូវបន្តពង្រឹងរបៀបរបបការងារ ដើម្បីលើកកម្ពស់ការទទួលខុសត្រូវ និងភាពជាម្ចាស់របស់មន្ត្រីនៅក្នុងការបំពេញតួនាទី និងភារកិច្ច សំដៅអភិវឌ្ឍមូលដ្ឋាននិងឆ្លើយតបចំពោះតម្រូវការរបស់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះ ត្រូវបន្តពង្រឹងការងារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងទប់ស្កាត់រាល់អំពើអសន្តិសុខផ្សេងៗក្នុងមូលដ្ឋាន តាមរយៈការអនុវត្តគោលនយោបាយភូមិឃុំ សង្កាត់មានសុវត្ថិភាព។

លោកអភិបាលរងខេត្ត ក៏បានណែនាំដល់អភិបាលរងស្រុកដែលទើបប្រកាសចូលកាន់មុខតំណែង ត្រូវអនុវត្តការងារឱ្យអស់ពីសមត្ថភាព ដើម្បីធ្វើឱ្យការងារក្នុងស្រុកមានការអភិវឌ្ឍរីកចម្រើន និងកិច្ចប្រតិបត្តិការល្អជាមួយគ្រប់មន្ទីរអង្គភាព រដ្ឋបាលស្រុកឃុំ ជាពិសេសប្រជាពលរដ្ឋក្នុងមូលដ្ឋាន រួមគ្នាអភិវឌ្ឍន៍ស្រុកពួក ឱ្យកាន់តែមានការរីកចម្រើនសម្រេចបានសមិទ្ធផលថ្មីៗ និងស្នាដៃថ្មីៗបន្ថែមទៀត៕SRP

Like 200
Comment 0
Share ចែកចាយ
Views 150
សៀមរាប ប៉ុស្តិ៍
៧ កក្កដា ២០២៥

មន្ត្រីបង្ក្រាបសាច់គោ និងភ្លៅមាន់ជាង​៨តោន នាំចូលពីវៀតណាម​ដោយខុសច្បាប់

លោក ហ៊ុន​ សារ៉ាត់ អនុប្រធាន​អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្ម​សត្វ បានឱ្យដឹងថា ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វនៃអគ្គនាយកដ្ឋាន​សុខភាពសត្វ និង​ផលិត​កម្មសត្វ បង្ក្រាបសាច់គោ និងភ្លៅមាន់ចំនួន ៨,០១៥ គីឡូ​ក្រាម នាំចូល​ដោយគ្មានលិខិតអនុញ្ញាត​ពីប្រទេសវៀតណាម។

សាច់សត្វបង្កកទាំងអស់នេះ ត្រូវបានឈ្មួញដឹកជញ្ជូនតាមរថយន្ត​ចេញ​ពីវៀតណាម តាម​ច្រក​របៀងក្នុងស្រុកកោះធំ ខេត្តកណ្ដាល ឆ្ពោះទៅចែកចាយនៅរាជធានីភ្នំពេញ ប៉ុន្តែត្រូវបានមន្ត្រីកម្ពុជា ឃាត់បាននៅចំណុចផ្លូវ៣០ម៉ែត្រ សង្កាត់ព្រៃស ខណ្ឌដង្កោ នាថ្ងៃទី៦ ខែកក្កដា​។

លោក ហ៊ុន សារ៉ាត់ បានបញ្ជាក់ថា តាមការឆ្លើយសារភាពរបស់អ្នកបើកបររថយន្តដឹកសាច់បង្កកនេះ មិនមានលិខិតអនុញ្ញាតអ្វីទាំងអស់ ក្នុងនោះមាន ភ្លៅមាន់ និងសាច់គោ ជាសាច់បង្កក ត្រូវបានក្រុមឈ្មួញលួចដឹកចេញពីប្រទេសវៀតណាម តាមច្រករបៀង ស្រុកកោះធំ ខេត្តកណ្ដាល ឆ្ពោះមកលក់ចែកចាយនៅរាជធានីភ្នំពេញ។

បច្ចុប្បន្នក្រុមការងារជំនាញ បានយកវត្ថុតាង និងបទល្មើស ខាងលើមករក្សា​ទុកនៅ​ទីតាំងចត្តាឡីស័កសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីអនុវត្តន៍​តាមនីតិវិធីច្បាប់។

ប្រជាពលរដ្ឋដែលស្អប់ខ្ពើមទង្វើអាក្រក់របស់មន្ត្រីកប់ចោលមនសិការប្រព្រឹត្តអំពើពុករលួយឱ្យសាច់សត្វខុសច្បាប់ចូលកម្ពុជានេះ ទទូចដល់រាជរដ្ឋាភិបាលបើកការស្រាវជ្រាវរកឃើញមន្ត្រីដែលខិលខូចនេះ៕SRP

Like 200
Comment 0
Share ចែកចាយ
Views 100
Older posts
Newer posts
← Previous Page1 … Page25 Page26 Page27 … Page566 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by សៀមរាប ប៉ុស្តិ៍
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by សៀមរាប ប៉ុស្តិ៍
    4 January 2026
© 2026 srpostnew.com. All Rights Reserved!