Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ខេត្តសៀមរាប

សៀមរាប ប៉ុស្តិ៍
១៣ កក្កដា ២០២៥

ប៉េអឹមខេត្តសៀមរាប ចាប់ខ្លួនស្ត្រីម្នាក់ ក្រោមរូបភាពលក់ទំនិញតាមអនឡាញ លេងយ៉ាន់ឡាន Rim-CaR SHOP ប៉ុន្តែមិនផ្ញើឲ្យអតិថិជន

ខេត្តសៀមរាប៖កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តសៀមរាបបានចាប់ខ្លួនស្ត្រីម្នាក់ ករណីឆបោកតាមអនឡាញបានសម្រេច ជាច្រើនសារពីប្រជាពលរដ្ឋ។

សមត្ថកិច្ចអាវុធហត្ថខេត្តសៀមរាបបានឲ្យដឹងថាកាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងជំនាញកងរាជអាវុធហត្ថ​ខេត្តសៀមរាប បានចុះឃាត់ខ្លួនជនសង្ស័យឈ្មោះ សៀ​ង សុគន្ធា ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរលក់ដូរតាមអនឡាញ នៅចំណុចហាងវីងដកប្រាក់ ភូមិមណ្ឌល១ សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ពាក់ព័ន្ធនឹងករណីឆបោកប្រាក់តាមអនឡាញ តាមបណ្ដឹងរបស់ជនរងគ្រោះ ថាមានជនសង្ស័យម្នាក់ជាជនរកស៊ីឆបោកតាមអនឡាញ ដោយបានបង្កើតជាម្ចាស់គណនី facebook លេងយ៉ាន់ឡាន Rim-CaR SHOP ក្រោមរូបភាពលក់ទំនិញតាមអនឡាញ ប៉ុន្តែគ្មានទំនិញផ្ញើឲ្យអតិថិជន។

ក្រោមវិធានការជំនាញជនសង្ស័យ ឈ្មោះ សៀង សុគុន្ធា បានឆ្លើយសារភាពឲ្យដឹងថា៖ នៅក្នុងអំឡុងឆ្នាំ២០២៣ រូបខ្លួនបានទិញផេកហ្វេសប៊ុកឈ្មោះ លេងយ៉ាន់ឡាន Rim CaR Shop ដើម្បីលក់សម្ភារ:តាមអនឡាញ ប៉ុន្តែគ្មានទំនិញផ្ញើឲ្យអ្នកបញ្ជាទិញនោះទេ រហូតដល់ឆ្នាំ ២០២៥ នេះ សរុបមានអ្នកបញ្ជាទិញរាប់សិបលើកពីគណនីហ្វេសប៊ុក ដោយមិនចាំឈ្មោះ ដោយពួកគាត់បានផ្ញើប្រាក់ដើម្បីបញ្ជាទិញសម្ភារៈរថយន្តតាមផេករបស់ខ្លួន ប៉ុន្តែខ្លួនមិនបានផ្ញើទំនិញឲ្យទៅអតិថិជននោះឡើយ ដោយក្នុងអតិថិជនម្នាក់ (មួយគណនី) បានផ្ញើទឹកប្រាក់ចន្លោះពី ៥០ដុល្លារអាមេរិក ដល់ ២៤០ដុល្លារអាមេរិក ក្រោយពីរូបខ្លួនទទួលបានប្រាក់រួច  រូបខ្លួនបានបិទលេខទំនាក់ទំនង និងមិនបានផ្ញើទំនិញទៅឲ្យអ្នកបញ្ជាទិញនោះទេ។ រហូតនៅថ្ងៃកើតហេតុ រូបខ្លួនបានទៅដកប្រាក់ដែលអតិថិជនផ្ញើមកនៅហាងវីងមួយកន្លែងនៅទីតាំងខាងលើ ក៏ត្រូវបាន កងរាជអាវុធហត្ថ​ខេត្តសៀមរាប ចុះឃាត់រូបខ្លួនតែម្ដង។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានការិយាល័យជំនាញកងរាជអាវុធហត្ថខេត្តសៀមរាប កសាងសំណុំរឿង បញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕SRP

Like 200
Comment 0
Share ចែកចាយ
Views 0
សៀមរាប ប៉ុស្តិ៍
១៣ កក្កដា ២០២៥

ចាប់ខ្លួនវៀតណាមម្នាក់ នៅសៀមរាប ករណីលួចម៉ូតូនិងមុខសញ្ញាទើបចេញពីពន្ធនាគារ

ខេត្តសៀមរាប៖វៀតណាមម្នាក់ត្រូវបាននគរបាលក្រុងសៀមរាបចាប់ខ្លួនករណីអំពើលួច (លួចម៉ូតូ) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

នគរបាលក្រុងសៀមរាបបានឲ្យដឹងថានៅថ្ងៃទី១០ ខែកក្ដដា ឆ្នាំ២០២៥ ជនរងគ្រោះឈ្មោះ ស.ស.ប ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករ រស់នៅភូមិកសិកម្ម សង្កាត់ស្រង៉ែ ក្រុងសៀមរាប បានមកដាក់ពាក្យបណ្ដឹង និងរាយការណ៍ជូនសមត្តកិច្ចយើងថា នៅថ្ងៃទី១០ ខែកក្ដដា ឆ្នាំ២០២៥ វេលាម៉ោង១៥,០៥នាទី នៅចំណុចហាងបិតស្គុតម៉ូតូ ស្ថិតនៅភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប មានជនមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពលួចម៉ូតូរបស់ខ្លួន០១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ពាក់ផ្លាកលេខ សៀមរាប ១AL-០៧៣៨ រួចគេចខ្លួនបាត់។

នគរបាលបានបន្តថាក្រោយពីកម្លាំងសមត្ថកិច្ចបានទទួលពាក្យបណ្ដឹង បានចុះទៅដល់កន្លែងកើតហេតុ និងធ្វើការស្រាវជ្រាវ រហូតកំណត់មុខសញ្ញាបានថាជាមុខសញ្ញាចាស់ទើបចេញពីពន្ធនាគារ ទើបនៅថ្ងៃទី១២ ខែកក្ដដា ឆ្នាំ២០២៥ នៅចំណុចភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប កម្លាំងបានឃាត់ខ្លួនជនសង្ស័យខាងលើ រួមទាំងវត្ថុតាង (ម៉ូតូរបស់ជនរងគ្រោះ) យកមកធ្វើការសាកសួរ។

ជនសង្ស័យឈ្មោះ​ ហូ យ៉ាំងសៀន ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរ មិនពិតប្រាកដ ជនជាតិវៀតណាម មានស្រុកកំណើតខេត្តកំពង់ឆ្នាំង និងទីលំនៅបច្ចុប្បន្ន៖ ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប បានឆ្លើយសារភាពថា៖​ ខ្លួន ពិតជាធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះខាងលើពិតប្រាកដមែន ហើយកាលពីថ្ងៃទី០៩ ខែកក្ដដា ឆ្នាំ២០២៥ វេលាម៉ោង១២,១០នាទី នៅចំណុចភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខ្លួនបានធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿងទៀត ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ផ្លាកលេខ សៀមរាប ១AK -៥៤០៣។ ចំពោះករណីនេះ កម្លាំងនគរបាលក៏បានទទួលពាក្យបណ្ដឹងពីជនរងគ្រោះឈ្មោះ យ.ក.រ ភេទស្រី អាយុ២៣ឆ្នាំ រស់នៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

នគរបាលបានបញ្ជាក់ថាក្រោយចាប់ខ្លួនសមត្ថកិច្ចបានដកហូតរួមមាន៖​ ម៉ូតូជនរងគ្រោះ ចំនួន០២គ្រឿង ,លួសស្ពាន់សម្រាប់តបញ្ឆេះម៉ូតូ។
-កម្លាំងបានធ្វើតេស្ដស្វែងរកសារធាតុញៀនលើជនសង្ស័យខាងលើ លទ្ធផលវិជ្ជមាន (ជាតម្រុយមេតំហ្វេតាមីន)។

បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅការិយាល័យជំនាញ ដើម្បីបន្តនីតិវិធី។ ចំណែកវត្ថុតាង ម៉ូតូចំនួន២គ្រឿង​ បានប្រគល់ជូនជនរងគ្រោះជាម្ចាស់វិញផងដែរ។

សូមជម្រាបថាប្រតិបត្តិការទទួលបានជោគជ័យនេះដោយមានការយកចិត្តទុកដាក់ជាប្រចាំពីសំណាក់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តនិងជាប្រធានគណៈបញ្ជាការឯកភាពខេត្តសៀមរាប ស្តីពីការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សង្គម បង្កា បង្រ្កាបរាល់បទល្មេីសគ្រប់ប្រភេទ និងអនុវត្តតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប កម្លាំងនគរបាលក្រុងសៀមរាប ដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ឯក ដា ចំរើន អធិការនគរបាលក្រុងសៀមរាប៕SRP

Like 200
Comment 0
Share ចែកចាយ
Views 50
សៀមរាប ប៉ុស្តិ៍
១០ កក្កដា ២០២៥

សារភាព ឆក់ជាង១០លើក នៅក្រុងសៀមរាប

លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប បានប្រាប់ទីភ្នាក់ងារ សារព័ត៌មាន សៀមរាប ប៉ុស្តិ៍ ថា នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវលូរទឹកស្អុយ ក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប មានករណីអំពើលួច ( ឆក់ទូរស័ព្ទ ) បង្កឡើងដោយជនសង្ស័យ មានឈ្មោះ​ នួន ព្រឿន ហៅវាំង អាយុ១៩ឆ្នាំ​ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិត្រពាំងត្រែង សង្កាត់សាលាកំរើក បច្ចុប្បន្ននៅភូមិបឹង សង្កាត់ជ្រាវ ក្រុងសៀមរាប
បានធ្វើសកម្មភាពឆក់ទូរស័ព្ទម៉ាក IPHON 11 Promax ពណ៌ខ្មៅ របស់ជនរងគ្រោះឈ្មោះ​ ភេទស្រី អាយុ១៨ឆ្នាំ រស់នៅភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខណៈពេលជនរងគ្រោះកំពុងជិះម៉ូតូតាមផ្លូវ។

ការបង្ក្រាបភ្លាមៗពីសំណាក់នគរបាលក្រុងសៀមរាប ដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ឯក ដា ចំរើន អធិការនគរបាលក្រុងសៀមរាប ចំណុចក្នុងភូមិកក្រាញ់ សង្កាត់សៀមរាប ខេត្តសៀមរាប។

លោកឧត្តមសេនីយ៍ទោ ហួត សុធី បានបញ្ជាក់ថា ក្រោយពីសាកសួរនាំជនសង្ស័យរូបនេះ បានឆ្លើយសារភាពថា ខ្លួនពិតជាបានឆក់ទូរស័ព្ទរបស់ជនរងគ្រោះពិតមែន។ កន្លងមកខ្លួនក៏ធ្លាប់បានធ្វើសកម្មភាព ឆក់ទូរស័ព្ទ កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥ ខាងត្បូងបុរីសៀងណាំ ក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ដោយឆក់បានទូរស័ព្ទ ១គ្រឿង។

កន្លងមកខ្លួនធ្លាប់បានធ្វើសកម្មភាពឆក់កាបូប និងទូរស័ព្ទរបស់ភ្ញៀវបរទេស ដោយសរុប ១១លើក។

វត្ថុតាងដកហូតរួមមាន៖​ ទូរស័ព្ចំនួន០៣គ្រឿង​ ម៉ូតូជនសង្ស័យជិះធ្វើសកម្មភាព១គ្រឿង។ កម្លាំងនគរបាលបានធ្វើតេស្ដស្វែងរកសារធាតុញៀន លើជនសង្ស័យខាងលើ លទ្ធផលវិជ្ជមាន។

បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅកម្លាំងការិយាល័យជំនាញ ដើម្បីបន្តនីតិវិធី។ រីឯវត្ថុតាង ទូរស័ព្ទចំនួន០៣គ្រឿង​ បានប្រគល់ជូនជនរងគ្រោះជាម្ចាស់វិញផងដែរ។

សូមជម្រាបថា ប្រតិបត្តិការទទួលបានជោគជ័យនេះ ដោយមានការយកចិត្តទុកដាក់ជាប្រចាំពីសំណាក់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តនិងជាប្រធានគណៈបញ្ជាការឯកភាពខេត្តសៀមរាប ស្តីពីការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សង្គម បង្កា បង្រ្កាប រាល់បទល្មេីស គ្រប់ប្រភេទ និងអនុវត្តតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប៕SRP

Like 200
Comment 0
Share ចែកចាយ
Views 0
សៀមរាប ប៉ុស្តិ៍
១០ កក្កដា ២០២៥

ខេត្តសៀមរាប៖សមត្ថកិច្ចមូលដ្ឋានបានអះអាងប្រាប់ពីភ្នាក់ងារសារព័ត៌មានសៀមរាប ប៉ុស្តិ៍ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះថា ករណីប្រទះឃេីញសពលង់ទឹក​ នៅចំនុចលូស​ ភូមិស្រះស្រង់ខាងជេីង​ សង្កាត់​នគរធំ​ ក្រុងសៀមរាប នៅវេលា​ម៉ោង​១១និង១០នាទី​ ថ្ងៃទី​០៩​ ខែកក្កដា​ ឆ្នាំ​២០២៥​ ម្សិលមិញ មិនមែនជារឿងឃាតកម្មនោះទេ។

សមត្ថកិច្ចបន្តថាជនរងគ្រោះមានឈ្មោះ​ ភា​ ណាត​ អាយុ៣៩ឆ្នាំ​ មុខ​របរសប្បកម្ម​ រស់នៅភូមិរហាល​ សង្កាត់​នគរ​ធំ​ ក្ក្រុសៀមរាប​ (មានជំងឺប្រសៃប្រសាទ)។

បើតាមសមត្ថកិច្ច យោងការពិនត្យរបស់គ្រូពេទ្យ​ និង​ កោសល្យវិច័យ​ បានសន្និដ្ឋានថា​ ជនរងគ្រោះបានស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន បានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី៕SRP

Like 200
Comment 0
Share ចែកចាយ
Views 50
សៀមរាប ប៉ុស្តិ៍
១០ កក្កដា ២០២៥

អាជ្ញាធរអះអាងថា ក្នុងឆមាសទី១ ឆ្នាំ២០២៥ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរកើនឡើង ៥០.៩១%

ខេត្តសៀមរាប៖លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប បានបញ្ជាក់ថាក្នុងឆមាសទី១ ឆ្នាំ២០២៥ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរសរុបប្រមាណ ២ ៨៩៣ ០០៨នាក់ កើនឡើង ៥០.៩១% បើប្រៀបធៀបនឹងឆ្នាំ២០២៤ ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន ២ ៣២៥ ៣៣៥នាក់ កើនឡើង ៦៦.៦៨% ប្រៀបធៀបនឹងឆ្នាំ២០២៤ និងភ្ញៀវទេសចរអន្តរជាតិមានចំនួន ៥៦៧ ៦៧៣នាក់ កើនឡើង ៨.៧៦% បើប្រៀបធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២៤ ចំនួន ៥២១,៩៥០ នាក់។

ដោយឡែក វិស័យកសិកម្មបងប្អូនប្រជាកសិករ បានធ្វើស្រែបានសរុបចំនួន ១៥៥ ៨៤៥ហ.ត ស្មើនឹង ៨២,០២%នៃផែនការ និងដំណាំសាកវប្បកម្ម និងដំណាំឧស្សាហកម្មរយៈពេលខ្លី បានដាំដុះបានសរុបចំនួន ២០ ២៨០ហិកតា ស្មើនឹង៦៤,៩៦% នៃផែនការផងដែរ។

លោកអះអាងបែបនេះនៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥ ក្នុងឱកាសតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ពិភាក្សាការងារជាមួយលោក យ៉ូណេហ្សាវ៉ា អាត់ស៊ូស៊ី ប្រធានការិយាល័យកុងស៊ុល ជប៉ុន ប្រចាំខេត្តសៀមរាប។
ដេីម្បីអំពីស្ថានភាពទេសចរណ៍ខេត្តសៀមរាប និងការសហការភាពជាដៃគូរឱ្យកាន់តែប្រសើរលើវិស័យកសិកម្ម និងវិស័យ ពាណិជ្ជកម្ម។

លោក យ៉ូណេហ្សាវ៉ា អាត់ស៊ូស៊ី ប្រធានការិយាល័យកុងស៊ុល ជប៉ុន ប្រចាំខេត្តសៀមរាប បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក ង៉ូវ សេង កាក់ អភិបាលរងខេត្ត ដែលបានចំណាយពេលវេលាដ៏មានតម្លៃ និងភាពមមាញឹក ដេីម្បីជួបពិភាក្សាការងារអំពីស្ថានភាពទេសចរណ៍ខេត្តសៀមរាប កសិកម្ម និងវិស័យពាណិជ្ជកម្មនាពរលនេះ។

លោក អភិបាលរងខេត្តសៀមរាបក៏បានស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណចំពោះលោក ប្រធានការិយាល័យកុងស៊ុល ជប៉ុន ប្រចាំខេត្តសៀមរាបដែលបានចូលជួបសម្តែងការគួរសមនាពេលនេះ។

លោកអភិបាលរងខេត្តសៀមរាបក៏បានសង្ឃឹមយ៉ាងមុតមាំថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្ដូរទៅវិញទៅមក នឹងធ្វើឱ្យមានការអភិវឌ្ឍរួមគ្នាកាន់តែប្រសើរថែមទៀត៕SRP

Like 200
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page24 Page25 Page26 … Page566 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by សៀមរាប ប៉ុស្តិ៍
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by សៀមរាប ប៉ុស្តិ៍
    4 January 2026
© 2026 srpostnew.com. All Rights Reserved!