Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
ឯកឧត្តម សុខ លូ ណែនាំឱ្យមន្ត្រីគណបក្សគ្រប់លំដាប់ថ្នាក់ ត្រូវបន្តខិតខំបម្រើប្រជាពលរដ្ឋ ដោះស្រាយទុក្ខលំបាក
រដ្ឋមន្ត្រីហ៊ុន ម៉ានី បានរំឭកភាពឈឺចាប់ដែលក្រុមគ្រួសារខ្មែរគ្រប់រូប រួមទាំងក្រុមគ្រួសារឯកឧត្តម បានឆ្លងកាត់ក្នុងរបបប្រល័យពូជសាសន៍
ជម្នះឧបសគ្គដើម្បីស្នាមញញឹមគ្រួសារ៖ ដំណើរជីវិត និងភាពបត់បែនលើវិថីការងាររបស់លោក ជិន វាសនា ជាមួយ foodpanda
នាយករដ្ឋមន្ត្រីប្រកាសថា គ្រប់កាល:ទេស: មិនបោះបង់ពលរដ្ឋនរណាម្នាក់ចោលឡើយ
ទីបំផុតចាប់ខ្លួនម្ចាស់រថយន្តស្លាកលេខ JJ.CHING បន្ទាប់ពីព្យាយាមរត់គេច
Avatar photo
សៀមរាប ប៉ុស្តិ៍
២ កក្កដា ២០២៦

មន្ទីរព័ត៌មានខេត្តសៀមរាប បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារសម្រាប់អនុវត្តបន្ត

ខេត្តសៀមរាប៖មន្ទីរព័ត៌មានខេត្តសៀមរាបនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ នេះបានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារសម្រាប់អនុវត្តបន្ត ដើម្បីពិនិត្យ និងវាយតម្លៃលើប្រសិទ្ធភាពនៃការអនុវត្តតួការងារក្នុងរយៈពេល ៦ខែកន្លងទៅ និងពិភាក្សាលើចំណុចខ្វះខាត និងបញ្ហាប្រឈមជាក់ស្ដែងដែលជួបប្រទះ ដើម្បីរកដំណោះស្រាយឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ក្រោមអធិបតីភាព ឯកឧត្តម កៅ អ៉ីមរ៉ន រដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកមន្ទីរព័ត៌មានខេត្តសៀមរាប។

បើតាម លោក យឿន ចាន់ អនុប្រធានមន្ទីរទទួលបន្ទុករួម បានបង្ហាញថា រយៈពេល ៦ខែកន្លងទៅនេះ មន្ទីរបានបំពេញតួនាទីយ៉ាងសកម្មជាសេនាធិការឱ្យក្រសួងព័ត៌មាន និងរដ្ឋបាលខេត្ត ក្នុងការគ្រប់គ្រងសណ្ដាប់ធ្នាប់សារព័ត៌មាន លំហព័ត៌មាន ដើម្បីធានាឱ្យបាននូវសន្តិសុខព័ត៌មាន និងសុខដុមរមនីយកម្មសង្គម សម្រេចបានលទ្ធផលលើសផែនការរហូតដល់ ២៦.៦០%។

លោក យឿន ចាន់ បានឱ្យដឹងថា កន្លងទៅនេះ មន្ត្រីមន្ទីរបានចុះយកព័ត៌មាន ២ ១១៦លើក និងលើសផែនការរហូតដល់ ៧៥% លើការផលិតអត្ថបទព័ត៌មាន ៩ ៦៣៣អត្ថបទ។ ជាមួយគ្នានេះ ក្រុមការងារបានតាមដាន និងផ្សព្វផ្សាយឆ្លើយតប បំភ្លឺព័ត៌មានអវិជ្ជមាន និងដំណឹងរសើបបានទាន់ពេលវេលាចំនួន ៤៨ករណី និងមាន Website ផ្លូវការដែលក្រសួងបានដាក់ឱ្យដំណើរការនាពេលថ្មីៗនេះ។ ជាទិសដៅបន្ត មន្ទីរផ្ដោតលើការបណ្តុះបណ្តាលមន្ត្រី និងអ្នកសារព័ត៌មាន ជំរុញការផលិតមាតិកាឱ្យកាន់តែទូលំទូលាយ និងពង្រឹងកិច្ចសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីឆ្លើយតប និងបន្សាបព័ត៌មានក្លែងក្លាយ (Fake News) នៅក្នុងសង្គមឱ្យបានទាន់ពេលវេលា។

ថ្លែងបិទកិច្ចប្រជុំ ឯកឧត្តម កៅ អ៉ីមរ៉ន រដ្ឋលេខាធិការក្រសួងព័ត៌មាន បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ដែលបានបំពេញតួនាទីជាសេនាធិការយ៉ាងសកម្ម និងបុរេសកម្ម ក្នុងការគ្រប់គ្រងសណ្ដាប់ធ្នាប់សារព័ត៌មាន លំហព័ត៌មាន និងធានាបាននូវសន្តិសុខព័ត៌មាននៅក្នុងខេត្តប្រកបដោយប្រសិទ្ធភាព។ ជាពិសេសក្រុមការងារដែលបានតាមដានក្ដាប់ជាប់នូវព័ត៌មានវិជ្ជមាន និងដំណឹងរសើប ព្រមទាំងបានធ្វើការផ្សព្វផ្សាយបកស្រាយ បំភ្លឺព័ត៌មានអវិជ្ជមានបានទាន់ពេលវេលា រួមទាំងការប្រមូលចំណូលសោតទស្សន៍ចូលថវិការដ្ឋតាមច្រកចេញចូលតែមួយបានលើសផែនការកំណត់។

ឯកឧត្តមរដ្ឋលេខាធិការ មានប្រសាសន៍ថា ដើម្បីពង្រឹងគុណភាព និងធានានិរន្តរភាពការងារឱ្យកាន់តែប្រសើរឡើងថែមទៀត មន្ទីរត្រូវបន្តសហការដិតដល់ជាមួយរដ្ឋបាលខេត្ត មន្ទីរអង្គភាព ជាគំរូសម្រាប់មន្ទីរផ្សេងៗ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ក្នុងការតាមដានព័ត៌មាន និងឆ្លើយតបដើម្បីបន្សាបព័ត៌មានក្លែងក្លាយឱ្យបានទាន់ពេលវេលា ទប់ស្កាត់រាល់ការបំពុលបរិយាកាសសង្គម។

ឯកឧត្តមក៏បានជំរុញដល់មន្ទីរ ត្រូវបង្កើនការចុះយកព័ត៌មាន ផលិតបទយកការណ៍ និងមាតិកាថ្មីៗ ដើម្បីផ្សព្វផ្សាយតាមវិទ្យុ ទូរទស្សន៍ និងគ្រប់បណ្តាញសង្គមផ្លូវការរបស់មន្ទីរ ឱ្យបានទូលំទូលាយ គ្រប់ព្រឹត្តិការណ៍សំខាន់ៗក្នុងខេត្ត។ ជាពិសេសត្រូវបន្តរៀបចំសិក្ខាសាលា និងវគ្គបណ្តុះបណ្តាលតម្រង់ទិសជាប្រចាំ ទាំងលើផ្នែកបច្ចេកទេស និងការផ្សព្វផ្សាយ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានដល់អ្នកសារព័ត៌មានក្នុងខេត្ត ដើម្បីធានាបាននូវតម្លៃវិជ្ជាជីវៈច្បាស់លាស់៕SRP

អត្ថបទ៖ លោក ឡៃ បញ្ញា
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Like 197
Comment 0
Share ចែកចាយ
Views 3.8K
Avatar photo
សៀមរាប ប៉ុស្តិ៍
២ កក្កដា ២០២៦

អាជ្ញាធរខេត្ដសៀមរាប បានចាត់ទុកការប្រយុទ្ធប្រឆាំងពលកម្មកុមារ គឺជាការលើកកម្ពស់កិច្ចការពារ និងឧត្តមប្រយោជន៍របស់កុមារ

ខេត្តសៀមរាប៖អាជ្ញាធរខេត្តសៀមរាប បានលើកឡើងថា ការងារប្រយុទ្ធប្រឆាំងនឹងពលកម្មកុមារ គឺជាសកម្មភាពដ៏សំខាន់ក្នុងការលើកកម្ពស់កិច្ចការពារ និងឧត្តមប្រយោជន៍របស់កុមារ ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់តាមរយៈការដាក់ចេញនូវច្បាប់ គោលនយោបាយ និងយន្តការនានា ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់កុមារ ជាពិសេសការទប់ស្កាត់អំពើហិង្សាគ្រប់ទម្រង់ សុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ និងការគាំទ្រកុមាររងគ្រោះឱ្យបានទាន់ពេលវេលា ធានាឱ្យកុមាររស់នៅ និងអភិវឌ្ឍន៍ខ្លួនដោយសុខដុមរមនាក្រោមម្លប់សន្តិភាព។

នេះបើតាមការលើកឡើងរបស់ លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ដសៀមរាប ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ខួបលើកទី២៥ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៧ ក្រោមប្រធានបទ “សន្ដិភាពជាមូលដ្ឋានគ្រឹះនៃការគោរព និងកិច្ចគាំពារសិទ្ធកុមារ” និងខួបលើកទី២៥ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា ក្រោមប្រធានបទ “ប្រាជ្ញាលុបបំបាត់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារនៅគ្រប់ខ្សែច្រវាក់ផលិតកម្ម ដើម្បីកសាងភាពធន និងការងារសមរម្យ” នៅសាលាគរុកោសល្យ និងវិក្រឹតការខេត្ដនាថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦។

លោកស្រី ម៉ននី រង្សី មានប្រសាសន៍ថា ការប្រារព្ធទិវាដ៏មានអត្ថន័យនេះឡើង គឺបង្ហាញនូវឆន្ទៈមោះមុត និងការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការបន្តលើកកម្ពស់ការអនុវត្តសិទ្ធិកុមារ និងសូមលើកទឹកចិត្ត រួមគ្នាបន្តលើកស្ទួយវិស័យសុខុមាលភាពកុមារឱ្យកាន់តែល្អប្រសើរ ដើម្បីធានាឧត្តមប្រយោជន៍កុមារគ្រប់រូប ស្របតាមផែនការជាយុទ្ធសាស្រ្តរបស់ក្រសួងស្ថាប័ន។ ជាពិសេសគោលនយោបាយរាជរដ្ឋាភិបាល ដោយបានអនុវត្តយ៉ាងពេញលេញ និងមានចក្ខុវិស័យច្បាស់លាស់ក្នុងការលើកកម្ពស់សិទ្ធិ និងឧត្តមប្រយោជន៍របស់កុមារ ដោយធ្វើយ៉ាងណាឱ្យកុមារ ក្រុមគ្រួសារ និងសហគមន៍ទទួលបាននូវគុណភាព គុណតម្លៃ និងគុណធម៌នៃការរស់នៅក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ សមភាព និងសុវត្ថិភាព ព្រមទាំងចូលរួមយ៉ាងសកម្មស្មើភាពគ្នាក្នុងតម្លាភាពសង្គម និងជំរុញឱ្យមានការអភិវឌ្ឍគ្រប់វិស័យ និងគ្រប់កម្រិត។

លោកស្រីបន្ដថា ឆ្លើយតបទៅនឹងប្រធានបទខាងលើនេះ ពិតមែនតែស្ថានភាពនៃពលកម្មកុមារមានភាពល្អប្រសើរយ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលនៅតែបន្តយកចិត្តទុកដាក់ និងមានឆន្ទៈមោះមុត ក្នុងការជំរុញលើកកម្ពស់សិទ្ធិកុមារឱ្យស្របនឹងច្បាប់ គោលនយោបាយ និងផែនការជាយុទ្ធសាស្រ្ត ពិសេសក្នុងសម័យកាលនៃបរិវត្តន៍ឌីជីថល។ លោកស្រីបានធ្វើការជំរុញដល់មន្ទីរអង្គភាពពាក់ព័ន្ធ ត្រូវបន្ដផ្សព្វផ្សាយពីការលុបបំបាត់ពលកម្មកុមារឱ្យបានទូលំទូលាយនៅតាមមូលដ្ឋាន ដើម្បីដែលជាឆ្អឹងខ្នងសម្រាប់ប្រទេសជាតិ។

លោក គង់ សំអឿន ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទាខេត្ដ បានលើកឡើងថា ការចូលរួមប្រឆាំងពលកម្មកុមារ គឺការជួយការពារសិទ្ធិ អនាគត និងសេចក្តីថ្លៃថ្នូររបស់កុមារ ដើម្បីឱ្យពួកគេទទួលបានការអប់រំ និងការរស់នៅប្រកបដោយសុវត្ថិភាព។ យើងអាចចូលរួមចំណែកលុបបំបាត់បញ្ហានេះតាមរយៈសកម្មភាពជាក់ស្តែងដូចជា មិនគាំទ្រអាជីវកម្មដែលប្រើប្រាស់កុមារលើកកម្ពស់ការអប់រំ ជួយគាំទ្រ ឬផ្តល់ឱកាសអប់រំដល់កុមារក្រីក្រនៅក្នុងសហគមន៍ ដើម្បីទាក់ទាញពួកគេឱ្យចូលសាលារៀនវិញ។

លោក លី ប៊ុនណា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានជំរុញដល់ប្រជាពលរដ្ឋទាំងអស់ ករណីសង្ស័យថាមានការជួញដូរពលកម្មកុមារនៅក្នុងមូលដ្ឋាន សូមរាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ច ឬអង្គការការពារសិទ្ធិកុមារដែលនៅជិតបំផុត។ ហើយសូមឱ្យអ្នកពាក់ព័ន្ធទាំងអស់ ផ្សព្វផ្សាយអំពីការការពារកុមារពីការជួញដូរ ការកេងប្រវ័ញ្ចគ្រប់ទម្រង់ អំពើហិង្សា និងការរំលោភបំពានកុមារតាមប្រព័ន្ធអនឡាញ ជាពិសេសពង្រឹងគុណភាពនៃការផលិតកម្មវិធីសម្រាប់កុមារប្រកបដោយខ្លឹមសារអប់រំ ដើម្បីបង្ការទប់ស្កាត់កុំឱ្យកុមារក្លាយជាជនរងគ្រោះ៕SRP

អត្ថបទ៖ លោក អោត រត់
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Like 197
Comment 0
Share ចែកចាយ
Views 4.2K
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ មិថុនា ២០២៦

នៅស្តុបចុងកៅស៊ូសៀមរាប! រឿងធ្វើអំពើល្អចុះពីឡានជួយសម្រួលគេ បែរជាមានការយល់ច្រឡំ
‎
‎ខេត្តសៀមរាប៖មានការយល់ច្រឡំថាលោកសុខ តុញ អនុប្រធានក្រុមប្រឹក្សាភិបាល នៃសកលវិទ្យាល័យអង្គរ ជជែកគ្នាតឹងសរសៃករកខុសរកត្រូវរឿងៗខ្លួនករណីចរាចរណ៍ ករណីនេះលោកសុខ តុញ បានបញ្ជាក់ប្រាប់ ទីភ្នាក់ងារសារព័ត៌មាន គូលែនដេលីថា «លោកចុះទៅជួយសម្រួលគាត់ (បុរសម្នាក់ទៀតពាក់អាវស) កុំឲ្យគាត់និយាយខ្លាំងៗដាក់គេ (នគរបាលចរាចរណ៍) ខ្មាសគេ»។
‎
‎លោក សុខ តុញ បានរៀបរាប់ថា រឿងរាវខាងលើ កើតឡើយដោយសារបុរសពាក់អាវស (ក្នុងវីដេអូ) គាត់ស៊ីផ្លេៗៗៗ ក្នុងពេលដែល រូបលោកបើកនៅខាងមុខព្យាយាមបត់ឆ្វេងខណៈរង់ចាំស្តុបបៃតង ប៉ុន្តែលោកចូលចំឡំផ្លូវឡាញកណ្ដាល ហើយដើម្បីឱ្យរថយន្តខាងក្រោយ (បុរសអាវស) បានទៅត្រង់ ក្នុងពេលស្តុបបៃតងមកដល់ ប៉ុន្តែបុរសអាវស គិតតែពីចុចស៊ីផ្លេរហូតមិនព្រមងាកចេញទៅសោះ ទើបនគរបាលចរាចរណ៍មួយរូប ដែលឈរជើងនៅគោលដៅនោះ ចេញទៅជម្រាបឱ្យបុរសអាវស ឈប់ស៊ីផ្លេ ហើយអញ្ជើញបើកចេញទៅប្រាប់កុំឱ្យរំខានគេ ពេលនោះសង្ស័យថា បានធ្វើឱ្យបុរសអាវស ដែលកំពុងបើករថយន្តកាន់តែខឹងបើករថយន្តទៅឈប់ចតដើម្បីជជែក ស្ដីបន្ទោសដល់នគរបាលតែម្ដង។

លោក សុខ តុញ បន្តថាបន្ទាប់ពីស្តុបបៃតង អនុញ្ញាតបត់ឆ្វេងមកដល់ លោកបានបើករថយន្តចេញ ប៉ុន្តែដោយមិនអស់ចិត្ត ដែលបុរសពាក់អាវស ស្ដីបន្ទោសនគរបាល លោកបានសម្រេចបត់រថយន្តត្រឡប់ទៅទីតាំងដើម ធ្វើការពន្យល់ដល់បុរសខាងលើ ដែលនេះ លោកចាត់ទុកថា ជាការជួយសម្រួលគាត់ (បុរសពាក់អាវស) កុំឲ្យគាត់និយាយខ្លាំងៗគេដាក់គេ (នគរបាលចរាចរណ៍) ខ្មាសគេ និយាយរួមកុំឱ្យបុរសអាវសខាងលើ ឈ្លោះប្រកែកគ្នាជាមួយនឹង នគរបាលចរាចរណ៍ តែប៉ុណ្ណោះ»។
‎
‎លោក សុខ តុញ បានបញ្ជាក់បន្ថែមថា ករណីខាងលើនេះ មិនមានបង្កជាហិង្សា និង អសន្តិសុខ អ្វីធំដុំនោះទេ គ្រាន់តែមានការជជែកពន្យល់គ្នាបន្តិចបន្តួចទៅវិញទៅមក ហើយក្រោយមកក៏បានយោគយល់គ្នាបញ្ចប់រឿងតែម្ដង។
‎
ការបញ្ជាក់របស់លោកនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ព្រឹកមិញនេះបន្ទាប់ពីសារព័ត៌មានមួយចំនួនបានធ្វើការផ្សព្វផ្សាយនៅវីដេអូដែលមានរូបលោក។

សូមជម្រាបថាប្រជាពលរដ្ឋថតបានវីដេអូខ្លីមួយ បង្ហាញសកម្មភាពរបស់លោកសុខ តុញ និងបុរសម្នាក់ទៀត (ពាក់អាវស) និងនគរបាលចរាចរណ៍មួយរូប ជជែកគ្នា ដោយករណីនេះមានការយល់ច្រឡំថា ជាការឈ្លោះប្រកែក ក្នុងករណីចរាចរណ៍ មួយនៅត្រង់ចំណុចស្តុបចុងកៅស៊ូ ស្ថិតក្នុងភូមិធ្លកអណ្ដូង សង្កាត់ស្លក្រាម ក្រុងសៀមរាប កាលពីវេលាម៉ោង ១៦ និង២៥នាទី នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦៕SRP

Like 198
Comment 0
Share ចែកចាយ
Views 87.7K
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ មិថុនា ២០២៦

មេប៉ូលិសក្រុងភ្នំពេញ៖ ការប្រព្រឹត្តហិង្សា មិនអាចពន្លត់លើការឡាយវីដេអូសុំទោសនោះឡើយ

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញបានសង្កត់ធ្ងន់ថា ការប្រព្រឹត្តហិង្សា មិនអាចពន្លត់លើការឡាយវីដេអូសុំទោសនោះឡើយ ហើយការសម្រេចបន្តលើស្ថាប័នតុលាការ។

សុំជម្រាបថានៅព្រឹកមិញនេះនគរបាលសម្រេចឃាត់ខ្លួន K01 បញ្ជូនទៅតុលាការ ដែលប្រើហិង្សាលើយុវជនម្នាក់ បន្ទាប់ពីលោកបានចូលបំភ្លឺនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ តាមការកោះហៅរបស់នគរបាលព្រហ្មទណ្ឌ ក្រោយធ្វើសកម្មភាពទះកំផ្លៀងលើយុវជនម្នាក់ ដើម្បីឲ្យស្តាប់ម្តាយរបស់គេ។

សូមជម្រាបថានគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ បានកោះហៅលោក K 01 ឲ្យចូលទៅបំភ្លឺនៅស្នងការនគរបាលរាជធានីភ្នំពេញ វេលាម៉ោង ០៨ ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២៦ នៅជាន់ទី៣។

ការកោះហៅនេះ លោក ប៊ុន សត្យា ស្នងការរង ទទួលផែនព្រហ្មទណ្ឌរាជធានីភ្នំពេញតាមបញ្ជា របស់ឯកឧត្ដម​ឧត្ដមសេនីយ៍​ឯក​ ជួន​ ណារិន្ទ​ អគ្គស្នងការ​រងនគរបាល​ជាតិ​ និង​ ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​។

ស្នងការនគរបាលរាជធានីភ្នំពេញបានប្រាប់អ្នកសារព័ត៌មានថា ពាក់​ព័ន្ធ​នឹង​ទង្វើ​របស់​លោក​ K01 លោកឧត្តមសេនីយ៍បានចាត់ករណីនេះទៅលោក ប៊ុន សត្យា ស្នងការរង អនុវត្តករណីហើយ (ទោះបីជនរងគ្រោះមិនប្ដឹង ក៏នគរបាលយុត្តិធ៏មដើរតួនាទីជាដើមបណ្ដឹង)។
៊
សូមបញ្ជាក់ផងដែរថា នៅយប់ថ្ងៃទី 29 ខែមិថុនា ឆ្នាំ 2026 K01 ចេញវីដេអូសុំទោសជាសាធារណ: បន្ទាប់ពីរបានប្រើហិង្សាលើយុវជនម្នាក់៕SRP

Like 200
Comment 0
Share ចែកចាយ
Views 25.6K
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ មិថុនា ២០២៦

ប៉ូលិសខេត្តសៀមរាបបន្តតាមចាប់ខ្លួនក្រុមក្មេងទំនើង

ខេត្តសៀមរាប៖ករណីអំពើហិង្សា ដោយចេតនា (ដេញគប់ និងវាយគ្នា ទៅវិញទៅមក) កាលវេលាម៉ោង២២និង៣០នាទី ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុច ផ្លូវបេតុងបំបែកជាបួន ស្ថិតនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ត្រូវបានកម្លាំងនគរបាលខេត្តសៀមរាប បានចេញអន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ភ្លាមៗ។

ជនសង្ស័យទី១/ ឈ្មោះ សាង រេជី ភេទប្រុស អាយុ ១៦ ឆ្នាំ មុខរបរគ្មាន ទីកន្លែងកំណើតភូមិស្ពានថ្ម ឃុំស្ពានថ្ម ស្រុកស្ទឹងត្រែង ខេត្តស្ទឹងត្រែង ទីលំនៅបច្ចប្បន្ន ភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប (ប្រវត្តិទោសគ្មាន)
-ជនសង្ស័យទី២/ ឈ្មោះ ទិព្វ ប្រសិទ្ធ ភេទប្រុស អាយុ១៤ ឆ្នាំមុខរបរសិសក្ស ស្រុកកំណើត រាជធានីភ្នំពេញ និងទីលំនៅបច្ចប្បន្ន នៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប (ប្រវត្តិទោសគ្មាន)

វត្ថុតាងដកហូតបានមួកការពារពណ៌ខ្មៅចំនួន៣ មួក។

យោងតាមទិន្នន័យវិដេអូ ពីកាមេរ៉ាសុវត្ថិភាព និងបណ្តាញសង្គម ព្រមទាំងចម្លើយ សារភាព បច្ចប្បន្នជនសង្ស័យ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកសាងសំណុំរឿង បញ្ជូនទៅតុលាការដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់។ ចំណែកបក្ខពួកផ្សេងទៀតដែលបានរត់គេចខ្លួន សមត្ថកិច្ចបានកំណត់អត្តសញ្ញាណ និងសាវតាបានមួយចំនួនរួចហើយកំពុងស្នើសុំដីកាតាមចាប់ខ្លួន ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់បន្តទៀត។

សូមបញ្ជាក់ថាអនុវត្តតាមបទបញ្ជា ដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តសៀមរាប និងការដឹកនាំបញ្ជាផ្ទាល់របស់ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប៕SRP

Like 198
Comment 0
Share ចែកចាយ
Views 23K
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ មិថុនា ២០២៦

ចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន» ក្រោយវាយធ្វើបាយ បង្ខាំងស្រ្តីមេម៉ាយបម្រើនៅក្នុងផ្ទះយ៉ាងសាហាវឃោឃៅ

ខេត្តបន្ទាយមានជ័យ៖កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត នៅរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦បានចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន» ឈ្មោះ គុំ លីកា ហៅក្រៅ កាកា ភេទស្រី អាយុ៣០ឆ្នាំ ស្ថិតនៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោយវាយធ្វើបាយ ចាប់បង្ខាំងស្រ្តីមេម៉ាយដែលបម្រើនៅក្នុងផ្ទះរបស់ខ្លួនយ៉ាងសាហាវឃោឃៅ។

ស្រ្តីរងគ្រោះមានឈ្មោះ អ៊ុត ខុន អាយុ៥៩ឆ្នាំ រស់នៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​ ជាស្ត្រីមេម៉ាយគ្មានកូន គ្មានផ្ទះសម្បែង ហើយដើរធ្វើអនាម័យតាមផ្ទះដើម្បីយកប្រាក់ឈ្នួល។ ក្រោយមកក៏បានសុំស្រ្តីបង្កខាងលើស្នាក់នៅជាមួយ ដើម្បីធ្វើជាអ្នកអនាម័យ ហើយស្នាក់នៅហូបចុកជាមួយគ្នាអស់រយៈពេលជាង ៣ឆ្នាំមកហើយ។

ក្រោយទទួលបានបណ្តឹងពីស្រ្តីរងគ្រោះ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានចុះដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវ រហូតដល់វេលាម៉ោង ១០និង០០នាទី ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ ទើបឃាត់ខ្លួនជនសង្ស័យ រួមទាំងដកហូតវត្ថុតាង កាំបិតប៉័ងតោដងឈើប្រវែង ៣០សង់ទីម៉ែត្រ ១ដើម នៅចំណុចហាងកាកាសាឡន ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត នាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីសាកសួរតាមនីតិវិធី។

មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង
លោកអនុសេនីយ៍ឯក តិល តៃលីវ បានឲ្យដឹងទៀតថា ថ្ងៃមួយជនជាតិចិនដែលជាប្តីរបស់ជនសង្ស័យបានយកទូរសព្ទ និងកុំព្យូទ័រជាច្រើនគ្រឿងមកផ្ញើរជនសង្ស័យ។ ពេលនោះជនរងគ្រោះ កំពុងធ្វើការងារអនាម័យ ស្រាប់តែឃើញទូរសព្ទចំនួន០៣គ្រឿងធ្លាក់ចេញមកក្រៅ ហើយខ្លួនក៏បានយកទូរសព្ទនោះ ទៅលក់ឲ្យអ្នកទិញទូរសព្ទខូចៗ តាមផ្លូវ បានប្រាក់ចំនួន ២០០,០០០រៀល ស្រាប់តែថៅកែស្រី (ជនសង្ស័យ) បានដឹងថាជនរងគ្រោះយកទូរសព្ទយកទៅលក់ ខ្លួនក៏បានយកកំណាត់ឈើវាយទៅលើជនរងគ្រោះបណ្ដាលឱ្យរងរបួសចេញឈាមជាច្រើនកន្លែង និងបានយកកាំបិតប៉័ងតោមកគំរាមកាត់ម្រាមដៃជើង របស់ជនរងគ្រោះ ហើយថែមទាំងគំរាមមិនឱ្យចេញក្រៅផ្ទះទៀតផង។

ក្រោយមកនៅវេលាម៉ោង ៤ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ ជនរងគ្រោះ មានឱកាសឡើងលើដំបូលផ្ទះពីខាងក្រោយ រួចដើរមកខាងមុខហាងហើយសម្រូតខ្លួនចុះតាមចម្រឹងដែក ពេលចុះមកដល់ក្រោមបានជិះម៉ូតូឌុបទៅផ្ទះប្អូនស្រី នៅមណ្ឌល៤ ដើម្បីព្យាបាលរបួស ហើយបានទៅដាក់ពាក្យបណ្តឹងនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងតែម្តង។

លោកអនុសេនីយ៍ឯក តិល តៃលីវ បានបន្តថា ក្រោយឃាត់ខ្លួននិងសាកសួររួច ជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានសកម្មភាពប្រើអំពើហិង្សាដូចការប្តឹងចោទប្រកាន់របស់ជនរងគ្រោះពិតប្រាកដមែន។ ដោយសារខឹងនឹងជនរងគ្រោះយកទូរសព្ទដែលជនជាតិចិន ជាសង្សាររបស់ខ្លួនយកទៅលក់យកលុយ។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស បានឱ្យដឹងថា ការបង្ក្រាបករណីនេះក៏ទទួលបានបញ្ជាពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។

ដោយផ្អែកលើចម្លើយសារភាពនិងមានវត្ថុតាងជាក់ស្តែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តនិងបញ្ជូនទៅសាលាដំបូងខេត្តនៅថ្ងៃចន្ទ ទី២៩ ខែមិថុនា ឆ្នាំ២០២៦ នេះ ដើម្បីអនុវត្តតាមនិតិវិធី៕SRP

Like 203
Comment 0
Share ចែកចាយ
Views 245K
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ មិថុនា ២០២៦

អាជ្ញាធរខេត្តសៀមរាប និងJICA បន្តកិច្ចប្រជុំជំរុញការសហការអភិវឌ្ឍទីក្រុងឆ្លាតវៃ សំដៅលើកកម្ពស់គុណភាពជីវិតពលរដ្ឋ

ខេត្តសៀមរាប៖អាជ្ញាធរខេត្តសៀមរាប និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦នេះ  បានបន្តបើកកិច្ចប្រជុំសាមញ្ញលើកទី៤ វេទិកាទីក្រុងឆ្លាតសៀមរាប នៃគម្រោងទីក្រុងឆ្លាតវៃ ខេត្តសៀមរាប ក្នុងគោលបំណងពិនិត្យវឌ្ឍនភាពការងារ បើកឱកាសឱ្យរដ្ឋ និងឯកជនពិភាក្សាប្រមូលធាតុចូល និងជំរុញការប្រើប្រាស់បច្ចេកវិទ្យាលើវិស័យអាទិភាព ដើម្បីប្រែក្លាយក្រុងសៀមរាបឱ្យទៅជាទីក្រុងបេតិកភណ្ឌទេសចរណ៍ដ៏ទំនើប មានសុវត្ថិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។

ក្នុងកិច្ចប្រជុំនេះ លោក សំកុល សុចិត្រា អភិបាលរងខេត្តសៀមរាប បានបង្ហាញការវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការបច្ចេកទេសជាមួយទីភ្នាក់ងារ JICA ដែលបានរួមចំណែកជំរុញការអភិវឌ្ឍទីក្រុងសៀមរាប តាមរយៈការអនុវត្តគម្រោងសាកល្បងទីក្រុងឆ្លាតវៃចំនួន ១០ ក្នុងដំណាក់កាលទី១ ដែលទទួលបានលទ្ធផលជោគជ័យ។ សម្រាប់ដំណាក់កាលទី២ រដ្ឋបាលខេត្តមានទិសដៅបន្តអនុវត្តគម្រោងឆ្លាតវៃចំនួន ៨បន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែង និងដោះស្រាយបញ្ហាប្រឈមនានា សំដៅប្រែក្លាយក្រុងសៀមរាបឱ្យក្លាយជាទីក្រុងឆ្លាតវៃ ប្រកបដោយចីរភាព។

លោក សំកុល សុចិត្រា បានលើកឡើងថា វេទិកាទីក្រុងឆ្លាតវៃសៀមរាប គឺជាយន្តការដ៏សំខាន់ក្នុងការភ្ជាប់ទំនាក់ទំនង និងកៀរគរឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ រួមមានស្ថាប័នរដ្ឋ វិស័យឯកជន និងគ្រឹះស្ថានឧត្តមសិក្សាទាំងក្នុង និងក្រៅប្រទេស ដើម្បីរួមគ្នានាំយកបច្ចេកវិទ្យាទំនើប និងនវានុវត្តន៍ថ្មីៗ មកចូលរួមអភិវឌ្ឍទីក្រុងបេតិកភណ្ឌទេសចរណ៍មួយនេះ ឱ្យកាន់តែទំនើប មានផាសុកភាព និងមានសុវត្ថិភាពខ្ពស់។

ឯកឧត្ដម អ៊ុំ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការសម្របសម្រួល និងដឹកនាំការងារទីក្រុងឆ្លាត បានថ្លែងកោតសរសើរចំពោះការយកចិត្តទុកដាក់ខ្ពស់របស់ខេត្តសៀមរាប ក្នុងការអភិវឌ្ឍខេត្តឱ្យកាន់តែមានភាពរីកចម្រើនលើគ្រប់វិស័យ។

ឯកឧត្ដមបានសង្កត់ធ្ងន់ថា ការអភិវឌ្ឍខេត្តសៀមរាបឱ្យក្លាយទៅជាទីក្រុងឆ្លាត មិនត្រឹមតែជួយបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងទីក្រុងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយលើកកម្ពស់ការផ្តល់សេវាសាធារណៈ ការទាក់ទាញការវិនិយោគ វិស័យទេសចរណ៍ និងបង្កើនភាពប្រកួតប្រជែងរបស់ខេត្តនៅក្នុងតំបន់ផងដែរ។

ឯកឧត្ដម អ៊ុំ ម៉ារ៉ា ក៏បានណែនាំឱ្យគណៈកម្មាធិការសម្របសម្រួលដឹកនាំទីក្រុងឆ្លាត និងរដ្ឋបាលខេត្ត ត្រូវសហការគ្នាឱ្យបានស្អិតរមួតជាមួយក្រុមការងារបច្ចេកទេសរបស់ JICA ដើម្បីជំរុញការអនុវត្តគម្រោងដំណាក់កាលទី២ នេះឱ្យបានជាក់លាក់ និងលេចចេញជាលទ្ធផលពិតប្រាកដ។ ជាមួយគ្នានេះ ក្រសួងមហាផ្ទៃកំពុងរៀបចំឯកសារយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍទីក្រុងឆ្លាត រយៈពេល ១០ឆ្នាំ (២០២៥-២០៣៥) ដើម្បីធ្វើជាផែនទីបង្ហាញផ្លូវសម្រាប់ការអភិវឌ្ឍទីក្រុងឆ្លាតនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដោយរំពឹងថាខេត្តសៀមរាប នឹងក្លាយជាគំរូទីក្រុងឆ្លាតដ៏លេចធ្លោមួយនៅក្នុងតំបន់នាពេលឆាប់ៗខាងមុខ។

គួរឱ្យដឹងថា គម្រោងទីក្រុងឆ្លាតសៀមរាប គឺជារូបភាពពិតនៃការធ្វើទំនើបកម្មទីក្រុងបេតិកភណ្ឌទេសចរណ៍ ដោយបំប្លែងបច្ចេកវិទ្យាឱ្យទៅជាឧបករណ៍បម្រើដល់ផលប្រយោជន៍ សុវត្ថិភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក៏ដូចជាផ្តល់ភាពងាយស្រួលដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ប្រកបដោយចីរភាព និងបរិយាបន្ន៕SRP

អត្ថបទ៖ លោក ហេង វន្នី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Like 199
Comment 0
Share ចែកចាយ
Views 8K
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ មិថុនា ២០២៦

អាយុមិនទាន់ដល់ ២០ឆ្នាំផង កើតចោរប្លន់!

ភ្នំពេញ៖នាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានឱ្យដឹងថានាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យដែលរត់គេចខ្លួន បន្ទាប់ពីធ្វើសកម្មភាពកាប់ប្លន់ទៅលើជនរងគ្រោះ នៅខេត្តកំពង់ចាម។

ការបង្ក្រាបនេះធ្វើឡើងដោយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង១៧៖០៥នាទី ត្រង់ចំណុចវិថីសម្តេចព្រះសុគន្ធមានបុណ្យ (១៧៨) សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។

សង្ស័យពាក់ព័ន្ធនឹងករណី លួចមានស្ថានទម្ងន់ទោស (កាប់ប្លន់) កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ស្ថិតនៅស្រុកចំការលើ ខេត្តកំពង់ចាម។ ជនសង្ស័យខាងលើមានឈ្មោះ៖
-ឈ្មោះ រ៉ា រតនា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ
-ឈ្មោះ ហួត វឌ្ឍនៈ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ

បច្ចុប្បន្នកម្លាំងជំនាញបានប្រគល់ជនសង្ស័យជូនទៅកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕SRP

Like 199
Comment 0
Share ចែកចាយ
Views 9.5K
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ មិថុនា ២០២៦

អ្នកចម្រៀង និងជាងកាត់សក់ លង់ទឹកស្លាប់នៅស្ទឹងសៀមរាប មិនមែនជាករណីឃាតកម្មនោះទេ

ខេត្តសៀមរាប៖ជុំវិញការមរណភាពរបស់អ្នកចម្រៀងម្នាក់និងជាជាងកាត់សក់ផងនោះមិនមែនជាករណីឃាតកម្មនោះទេ។

សមត្ថកិច្ចបានប្រាប់សារព័ត៌មានសៀមរាប ប៉ុស្តិ៍ នៅព្រឹកថ្ងៃចន្ទនេះថា ហេតុការណ៍បានកើតឡើង នៅត្រង់ចំណុចច្រាំងខាងលិចនៃស្ទឹង ខាងជើងស្ពានរ៉ោករ៉ាក ស្ថិតក្នុងភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប នៅវេលាម៉ោង ១៦ និង៣០នាទី ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ ខណៈពលរដ្ឋ​បានប្រទះឃើញសពអណ្តែតទឹកស្ទឹងសៀមរាប ក្នុងសភាពផ្កាប់មុខ។

សមត្ថកិច្ចបានបន្តថា ជនរងគ្រោះ ឈ្មោះ​ គឹម​ បញ្ញា​ ភេទ​ប្រុស​ អាយុ​៤៦ឆ្នាំ​ មុខរបរ​ អ្នកចម្រៀង​ និង​ ជាងកាត់សក់​ រស់នៅភូមិទក្សិណខាងត្បូង​ សង្កាត់​គោកចក​ ក្រុងសៀមរាប។

បើតាមសមត្ថកិច្ចបន្ទាប់ពីបានចុះពិនិត្យលើជនរងគ្រោះ ដោយក្រុម​គ្រូពេទ្យ​ និងខាងកោសល្យវិច័យ​ បានសន្និដ្ឋានថាជនរងគ្រោះពិតជាលង់ទឹកស្លាប់ដោយខ្លួងឯង​ ពិតប្រាកដមែន​ មិនពាក់ព័ន្ធរឿងព្រហ្មទណ្ឌឡើយ។ ករណីនេះ មូលហេតុជនរងគ្រោះមានជំងឺប្រចាំកាយ​ ក្រិនថ្លេីម​ និងទាយទឹក​ និងមានវិបត្តិផ្លូវចិត្តផងដែរ។

ក្រោយពីបានពិនិត្យលើសាកសព សមត្ថកិច្ចបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី​ នៅក្នុងវត្តប្រាសាទគោកចក៕SRP

Like 199
Comment 0
Share ចែកចាយ
Views 55.3K
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ មិថុនា ២០២៦

ឆ្លើយសារភាពថា កាត់នាឡិការបស់រដ្ឋករទឹកស្វយ័តសៀមរាប សរុបចំនួន១៧លើកបន្ថែម

ខេត្តសៀមរាប៖ជនសង្ស័យឈ្មោះប៊ុន ភ័ក្រ្ក ហៅបារាំង ភេទប្រុស អាយុ៣២ឆ្នាំមុខរបរមិនពិតប្រាកដ មានស្រុកកំណើតភូមិរំចេក ឃុំរំចេក ស្រុករតនៈ ខេត្តបាត់ដំបង និងទីលំនៅបច្ចុប្បន្នស្នាក់នៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប បានឆ្លើយសារភាពចំពោះមុខសមត្ថកិច្ចថា ខ្លួនពិតជាបានធ្វើសកម្មភាពលួច នាឡិកាទឹក ពិតប្រាកដមែន។ ជនសង្ស័យបានឆ្លើយសារភាពបន្ថែមថា ខ្លួនធ្លាប់បានធ្វើសកម្មភាពលួចកាត់នាឡិការបស់រដ្ឋករទឹកស្វយ័តសៀមរាប នៅក្នុងក្រុងសៀមរាប សរុបចំនួន១៧លើកបន្ថែមទៀត បន្ទាប់ពីធ្វើសកម្មភាពលួចនាឡិកាទឹកបានហើយ ខ្លួនបានយកទៅដុតរំលាយជ័រ ហើយយកស្ពាន់ ទៅលក់អោយបក្ខពួកម្នាក់ទៀតឈ្មោះមាស វិសាល ភេទប្រុស។

ជនសង្ស័យឈ្មោះមាស វិសាល ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរលក់អេតចាយ មានស្រុកកំណើតភូមិវត្តដំណាក់ ឃុំសាលាកំរើក ស្រុកសៀមរាប បានឆ្លើយសារភាពថា កាលកំឡុងថ្ងៃទីមិនចាំ ខែមិថុនា ឆ្នាំ២០២៦ ខ្លួន ពិតជាបានទទួលទិញស្ពាន់របស់នាឡិកាទឹក ពីជនសង្ស័យឈ្មោះប៊ុន ភក្រ័្ក ហៅបារាំង ចំនួន៣លើក សរុបចំនួន៩,៥គីឡូក្រាម ពិតប្រាកដមែន រួចខ្លួនបានយកស្ពាន់ ដែលទិញចំនួន៣លើកនោះ ទៅលក់ឲ្យរទេះអេតចាយចល័តបានប្រាក់ចំនួន២៤ម៉ឺនរៀល ហើយខ្លួនបានឲ្យប្រាក់ទៅឈ្មោះ ប៊ុន ភក្រ្ក័ ហៅបារាំង ចំនួន១៩ម៉ឺនរៀល ចំណែកខ្លួនយកចំនួន៥ម៉ឺនរៀល។

ករណីនេះនគរបាលក្រុមសៀមរាបដករហូត
វត្ថុតាងរួមមាន កង់គ្មានម៉ាកតួស្រី ពណ៌ខ្មៅ ចំនួន០១គ្រឿង , កាបូបស្ពាយចំហៀងពណ៌ខ្មៅ លាយពណ៌ប្រផេះ ម៉ាកBULBAL ចំនួន០១ , មួកតើប ពណ៌ប្រផេះម៉ាក RCK & OL ចំនួន០១ , នាឡិការវាស់គីឡូទឹក ពណ៌ខៀវ ម៉ាកSRWSA ចំនួន០២គ្រឿង , ដង្កាប់ដែកពណ៌សរ ចំនួន០១ , ដង្កាប់ដែក កាត់ខ្សែភ្លើង ចំនួន០១ , ពិលបំភ្លឺ គ្មានម៉ាក ពណ៌លឿង ចំនួន០១គ្រឿង។ ជនសង្ស័យទាំងពីរ ជាលទ្ធផល វិជ្ជមាន (ជាតម្រុយមេតំហ្វេមីន)។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ២១ មានករណីអំពើលួច(នាឡិកាទឹក)។ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ និងធ្វើការស្រាវជ្រាវ រហូតកំណត់អត្តសញ្ញាណជនសង្ស័យបាន ទើបនៅវេលាម៉ោង២៣ និង០០នាទី ថ្ងៃដដែល នៅចំណុចតាមបណ្ដោយផ្លូវ ភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យឈ្មោះប៊ុន ភ័ក្រ្ក ហៅបារាំង រួមទាំងវត្ថុតាង នាឡិកាទឹក ពណ៌ខៀវ ម៉ាកSEWSA ចំនួន២គ្រឿង ,ដង្កាប់ដែក ចំនួន០២ ,ពិលបំភ្លឺ ពណ៌លឿង០១។

បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅកម្លាំងការិយាល័យជំនាញ ដើម្បីបន្តនីតិវិធី។

សូមជម្រាបថា ប្រតិបត្តិការនេះបង្ក្រាបដោយនគរបាលក្រុងសៀមរាប ដឹកនាំដោយលោក វរសេនីយ៍ឯកដា ចំរើន អធិការនគរបាលក្រុងសៀមរាប ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការចង្អុលដឹកនាំពីលោក ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប៕SRP

Like 199
Comment 0
Share ចែកចាយ
Views 24.2K
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ មិថុនា ២០២៦

អ្នកទទួលផលចោរកម្ម លោកជា ពៅ ប្ដឹងអ្នកសារព័ត៌មានចោទចំនួន៣នឹងទាមទារសំណងចំនួន៧ម៉ឺនដុល្លារ

ខេត្តសៀមរាប៖អ្នកទទួលផលចោរកម្មលោកជា ពៅ បានប្ដឹងអ្នកសារព័ត៌មាន ចោទចំនួន៣នឹងទាមទារសំណងចំនួន៧ម៉ឺនដុល្លារ។

អ្នកសារព័ត៌មានដែលរងបណ្ដឹងលោក ធារ៉ា ហង្សតូច ក្រុងសៀមរាប។

លោកជា ពៅ ដែលបានប្ដឹងអ្នកសារព័ត៌មានរូបនេះដែលបានបង្ហោះតាម គណនីហ្វេសប៊ុកឈ្មោះ ធារ៉ា ហង្សតូច នៅក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី១៩ ទី២០ និងទី២២ ខែឧសភា ឆ្នាំ២០២៦។

សាលាដំបូងខេត្តសៀមរាបបានចេញដីកាកោះហៅ ឈ្មោះ ធារ៉ា ភេទប្រុស ជនជាតិខ្មែរ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ ធារ៉ា ហង្សតូច មានទីលំនៅបច្ចុប្បន្នក្រុងសៀមរាប ខេត្តសៀមរាប ជាជនសង្ស័យ។ ឱ្យចូលមកកាន់អយ្យការអមសាលាដំបូងខេត្តសៀមរាប ដើម្បីឆ្លើយបំភ្លឺ។ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ២និង៣០នាទី ពីដំណើររឿងដែលឈ្មោះ ជា ពៅ ប្តឹងអ្នកពីបទ “បរិហារកេរ្តិ៍ជាសាធារណៈ គំរាមកំហែង និងប៉ះពាល់ដល់សិទ្ធិខាងរូបភាព” ប្រព្រឹត្តនៅតាមរយៈគណនីហ្វេសប៊ុកឈ្មោះ ធារ៉ា ហង្សតូច នៅក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី១៩ ទី២០ និងទី២២ ខែឧសភា ឆ្នាំ២០២៦។

លោក ធារ៉ា ហង្សតូច ក្រុងសៀមរាប បានប្រាប់អ្នកសារព័ត៌មាននៅមុខសាលាដំបូងខេត្តសៀមរាបនៅល្ងាចម្សិលមិញបន្ទាប់ពីលោកបានចាកចេញពីបន្ទប់សាកសួរ ដោយលោកបានបញ្ជាក់ថា ការផ្សាយរបស់លោកជុំវិញរឿងលោកជា ពៅ កាលពីកន្លងទៅ
ជាព័ត៌មានពិត មានប្រភពច្បាស់លាស់ត្រឹមត្រូវ នឹងបានសំណូមពរដល់សាលាដំបូងខេត្តសៀមរាបមេត្តជួយតម្កល់រឿងនេះទុកឥតចាត់ការ។

ទីភ្នាក់ងារសារព័ត៌មានសៀមរាប ប៉ុស្តិ៍ មិនទាន់ទទួលបានការបំភ្លឺពីលោកជា ពៅ ជុំវិញករណីដែលបណ្ដាញព័ត៌មានសង្គមហ្វេសប៊ុកបានផ្សព្វផ្សាយថាជាទីតាំងបញ្ចាំអត់ច្បាប់បាននៅឡើយទេរហូតដល់ម៉ោងផ្សាយនេះដោយមិនមានលេខទំនាក់ទំនង។

ជាមួយគ្នានេះដែរគេក៏មិនទាន់ឃើញអាជ្ញាធរអង្គភាពជំនាញពាក់ព័ន្ធចេញសេចក្ដីបំភ្លឺប្រកាសជុំវិញករណីនេះនៅឡើយដែរ។

សូមបញ្ជាក់ផងដែរថា កាលកន្លងទៅ account facebook ធារ៉ា ហង្សតូច ក្រុងសៀមរាប បានបង្ហោះផ្សព្វផ្សាយនៅរូបភាពបុរសម្នាក់ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួននិងរូបភាពស្ត្រីម្នាក់ទៀតដោយពាក់ព័ន្ធករណីថាជាមេកន្លែងបញ្ចាំអត់ច្បាប់។

ក្នុងរូបភាពថតត្រូវបានគេដឹងថានៅអធិការនគរបាលក្រុងសៀមរាប។ ដោយជនសង្ស័យឈ្មោះជា ពៅ ភេទប្រុសអាយុ៥៧ ឆ្នាំ មុខរបរទទួល និងបញ្ចាំ ស្រុកកំណើតនិងបច្ចុប្បន្នភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ឃាត់ខ្លួនពាក់ព័ន្ធករណីជាក់ស្ដែងអំពើទទួលផលចោរកម្ម (ទទួលបញ្ចាំម៉ូតូ) -កើតហេតុ០២.១២.២០២៥.ឃាត់ខ្លួន០៤.១២.២០២៥។ សមត្ថកិច្ចបានអះអាងថាបានបញ្ជូនខ្លួនលោកជា ពៅ ទៅសាលាដំបូងខេត្តសៀមរាប នៅថ្ងៃទី ៥ ខែធ្នូ ឆ្នាំ២០២៥។

បើតាមការឃាត់ខ្លួននិងបញ្ជូនលោកជា ពៅ ទៅតុលាការពាក់ព័ន្ធអំពើទទួលផលចោរកម្ម (ទទួលបញ្ចាំម៉ូតូ) ជនសង្ស័យរូបនេះគួរតែត្រូវបានជាប់គុក ប៉ុន្តែបច្ចុប្បន្នមិនដឹងថា លោកជា ពៅ នៅជាប់ក្នុងពន្ធនាគារឬនៅក្រៅឃុំនោះទេ ព្រោះនៅមានមុខប្ដឹងអ្នកសារព័ត៌មានបាន៕SRP

Like 199
Comment 0
Share ចែកចាយ
Views 21.6K
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ មិថុនា ២០២៦

ប៉ូលិសខេត្តសៀមរាបតាមប្រមាញ់ក្រុមធាក់យកម៉ូតូនៅស្ពានក្អែក

ខេត្តសៀមរាប៖យុវជនចំនួន៣នាក់ទៀតត្រូវបានកម្លាំងព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តសៀមរាបសហការគ្នាចាប់ខ្លួនបន្ទាប់ពីបានរត់គេចខ្លួនជុំវិញករណីធាក់យកម៉ូតូ។

ស្នងការនគរបាលខេត្តសៀមរាប លោកឧត្តមសេនីយ៍ទោ ហួត សុធី បានប្រាប់អ្នកសារព័ត៌មានថា ជនសង្ស័យចំនួន០៣ នាក់បន្ថែមទៀត ត្រូវបានកម្លាំងនគរបាលខេត្តសៀមរាប ស្រាវជ្រាវ និងឃាត់ខ្លួនជាបន្តបន្ទាប់ ពាក់ព័ន្ធករណីធាក់យកម៉ូតូនៅស្ពានក្អែក ដកហូតបានម៉ូតូចំនួន ០២ គ្រឿង ប្រគល់ជូនជនរងគ្រោះវិញ។

ស្នងការនគរបាលខេត្តសៀមរាបបានបន្តថា នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងនគរបាលផែនការងារព្រហ្មទណ្ឌខេត្តសៀមរាប បានចុះអនុវត្តដីកាបញ្ជាឱ្យចាប់ខ្លួន លេខ១០២ ចខ/ឃ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ដើម្បីចាប់ខ្លួនមុខសញ្ញាសេសសល់ ក្នុងករណីវាយយកម៉ូតូ នៅខាងលិចស្ពានក្អែក ដែលកម្លាំងសមត្ថកិច្ចទើបបង្ក្រាបបានចំនួន៨នាក់ នាពេលថ្មីៗនេះ។

លោកឧត្តមសេនីយ៍ទោ ហួត សុធី បានបន្តទៀតថា
កម្លាំងជំនាញបានតាមចាប់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ធឿន សំណាង ឬ សឿត សំណាង ហៅ ណាង ភេទប្រុស អាយុ ១៥ ឆ្នាំ មុខរបរគ្មាន រស់នៅភូមិធ្លកអណ្ដូង សង្កាត់ស្លក្រាម ក្រុងសៀមរាប។ ក្រោយពីសាកសួរតាមនីតិវិធីជំនាញសមត្ថកិច្ចបានរកឃើញថា ជនសង្ស័យរូបនេះ ក៏ជាប់ពាក់ព័ន្ធនឹងករណីអំពើលួចមានស្ថានទម្ងន់ទោស (ធាក់ប្លន់យកម៉ូតូ) នៅចំណុចស្ពានក្អែក ភូមិស្ពានក្អែក ឃុំកណ្ដែក ស្រុកប្រាសាទបាគង កាលពីវេលាម៉ោង ១២:៣០ នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ ដោយមានបក្ខពួកចំនួន ០២ នាក់ផ្សេងទៀតចូលរួមធ្វើសកម្មភាព។ ក្រោយមកកម្លាំងនគរបាលជំនាញបានស្នើសុំនិងទទួលបាន ការអនុញ្ញាតបើកការស៊ើបអង្កេតបឋម ពីស្ថាប័នតុលាការបានបន្តធ្វើការស្រាវជ្រាវ និងនាំខ្លួនបក្ខពួកជនសង្ស័យបានចំនួន០២ នាក់បន្ថែមទៀត យកមកសាកសួររួមមាន៖

-ទី១/ ឈ្មោះ ហួត ប៊ូសា ភេទប្រុស អាយុ ១៦ ឆ្នាំ មុខរបរគ្មាន មានស្រុកកំណើតនៅខណ្ឌចំការមន រាជធានីភ្នំពេញ បច្ចុប្បន្នរស់នៅភូមិគោកដូង សង្កាត់ទឹកវិល ក្រុងសៀមរាប។
-ទី២/ ឈ្មោះ លី សុហេង ហៅ ហេងស៊ីន ភេទប្រុស អាយុ ១៥ ឆ្នាំ មុខរបរសិស្ស មានស្រុកកំណើតនៅភូមិធ្លកអណ្ដូង សង្កាត់ស្លក្រាម ក្រុងសៀមរាប បច្ចុប្បន្នរស់នៅភូមិជ្រាវ សង្កាត់ជ្រាវ ក្រុងសៀមរាប។

ជនសង្ស័យទាំង២នាក់នេះបានឆ្លើយសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពធាក់យកម៉ូតូ នៅចំណុចភូមិស្ពានក្អែក ជាមួយឈ្មោះ ធឿន សំណាង ឬ សឿត សំណាង ហៅណាង ពិតប្រាកដមែន ហើយក្រោយធ្វើសកម្មភាពរួច បាននាំគ្នាយកម៉ូតូ របស់ជនរងគ្រោះទៅលាក់ទុកនៅក្រុងប៉ោយប៉ែត។

យោងតាមចម្លើយសារភាពរបស់ក្រុមជនសង្ស័យ កម្លាំងនគរបាលផែនការងារព្រហ្មទណ្ឌបានបន្តសហការជាមួយ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ធ្វើការស្រាវជ្រាវ និងដកហូតបានម៉ូតូចំនួន ០២ គ្រឿងមកវិញ។
រួមមាន៖ ទី១/ ម៉ូតូម៉ាកសង់ ស៊េរីឆ្នាំ២០២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ សៀមរាប 1AT-1820 ជាកម្មសិទ្ធិ របស់ជនរងគ្រោះឈ្មោះ សឿន ហាន ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ កសិករ រស់នៅភូមិទ័ពជ័យ ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប មានប្រពន្ធឈ្មោះ ព្រឿន ធីតា ភេទស្រី អាយុ២៥ឆ្នាំ ដែលត្រូវក្រុមជនសង្ស័យ ធាក់ផ្តួលយកម៉ូតូ នៅចំណុចស្ពានក្អែក។

ទី២/ ម៉ូតូម៉ាកហុងដា ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ផ្លាកលេខ សៀមរាប 1Z-8966 ជាកម្មសិទ្ធិរបស់ជនរងគ្រោះឈ្មោះ សេន ដារ៉ា ហៅ តឿ ភេទប្រុស អាយុ ២២ ឆ្នាំ មានទីលំនៅបច្ចុប្បន្ននៅភូមិកន្ត្រក សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ដែលបានបាត់កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ០២:៥០ នាទី។ ជាមួយគ្នានេះ កម្លាំងសមត្ថកិច្ចបានធ្វើតេស្តរកសារធាតុញៀនលើជនសង្ស័យទាំង ០៣ នាក់ វិជ្ជមានឈ្មោះ ហួត ប៊ូសា។

សូមជម្រាបជូនថា ម៉ូតូទាំង០២ គ្រឿង ដែលទើបដកហូតបានមកវិញនេះ ត្រូវបាន លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ប្រគល់ជូនជនរងគ្រោះយកទៅប្រើប្រាស់វិញ ១ គ្រឿង នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦។ ចំណែកម៉ូតូ១ គ្រឿងទៀតក៏ត្រូវបានលោកវរសេនីយ៍ឯក នួន ស័ក្តិចំរើនរិទ្ធ ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ បានប្រគល់ជូនជនរងគ្រោះយកទៅប្រើប្រាស់វិញនារសៀលថ្ងៃនេះផងដែរ។

យោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះ និងចម្លើយសារភាព ព្រមទាំងវត្ថុតាង ដែលនគរបាលជំនាញប្រមូលបាន បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកសាងសំណុំរឿងបញ្ជូនទៅស្ថាប័នតុលាការ ដើម្បីចាត់ការតាមនីតិវិធី និងផ្ដន្ទាទោសតាមផ្លូវច្បាប់។

សូមជម្រាបថា ប្រតិបត្តិការនេះអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប និងការដឹកនាំបញ្ជាផ្ទាល់របស់ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ព្រមទាំងមានកិច្ចសម្របសម្រួលនីតិវិធីពី ឯកឧត្តម សៀង សុខ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប និងឯកឧត្តម កើត វណ្ណារ៉េតព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ៕SRP

Like 199
Comment 0
Share ចែកចាយ
Views 20.1K
Sponsored
Older posts
Newer posts
← Previous Page1 … Page22 Page23 Page24 … Page696 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ឯកឧត្តម សុខ លូ ណែនាំឱ្យមន្ត្រីគណបក្សគ្រប់លំដាប់ថ្នាក់ ត្រូវបន្តខិតខំបម្រើប្រជាពលរដ្ឋ ដោះស្រាយទុក្ខលំបាក ឯកឧត្តម សុខ លូ ណែនាំឱ្យមន្ត្រីគណបក្សគ្រប់លំដាប់ថ្នាក់ ត្រូវបន្តខិតខំបម្រើប្រជាពលរដ្ឋ ដោះស្រាយទុក្ខលំបាក ចុះផ្សាយថ្ងៃទី ២ វិច្ឆិកា ២០២៦
រដ្ឋមន្ត្រីហ៊ុន ម៉ានី បានរំឭកភាពឈឺចាប់ដែលក្រុមគ្រួសារខ្មែរគ្រប់រូប រួមទាំងក្រុមគ្រួសារឯកឧត្តម បានឆ្លងកាត់ក្នុងរបបប្រល័យពូជសាសន៍ រដ្ឋមន្ត្រីហ៊ុន ម៉ានី បានរំឭកភាពឈឺចាប់ដែលក្រុមគ្រួសារខ្មែរគ្រប់រូប រួមទាំងក្រុមគ្រួសារឯកឧត្តម បានឆ្លងកាត់ក្នុងរបបប្រល័យពូជសាសន៍ ចុះផ្សាយថ្ងៃទី ២ វិច្ឆិកា ២០២៦
ជម្នះឧបសគ្គដើម្បីស្នាមញញឹមគ្រួសារ៖ ដំណើរជីវិត និងភាពបត់បែនលើវិថីការងាររបស់លោក ជិន វាសនា ជាមួយ foodpanda ជម្នះឧបសគ្គដើម្បីស្នាមញញឹមគ្រួសារ៖ ដំណើរជីវិត និងភាពបត់បែនលើវិថីការងាររបស់លោក ជិន វាសនា ជាមួយ foodpanda ចុះផ្សាយថ្ងៃទី ៣១ តុលា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ចុះផ្សាយថ្ងៃទី ១៩ មេសា ២០២៦
ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ចុះផ្សាយថ្ងៃទី ២៦ មេសា ២០២៦
លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត ចុះផ្សាយថ្ងៃទី ២៩ មេសា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×