Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ខេត្តកំពង់ធំ

ទីប្រឹក្សា ឆាវឆាវ
២១ កញ្ញា ២០២០

ខេត្តកំពង់ធំ៖លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ត្រូវបានផ្ទេរភារកិច្ច និងតែងតាំងជាស្នងការថ្មី នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ជំនួសលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ដែលត្រូវបានផ្លាស់ប្តូរភារកិច្ច។

ពិធីធ្វើនៅព្រឹកថ្ងៃទី២១ខែកញ្ញាឆ្នាំ២០២០នេះក្រោមវត្តមានលោកនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ សុខលូ អភិបាលខេត្ត៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
២០ កញ្ញា ២០២០

ខេត្តកំពង់ធំ៖បើមិនមានអ្វីប្រែប្រួលនោះទេនៅព្រឹកថ្ងៃទី ២១ ខែកញ្ញាឆ្នាំ២០២០ស្អែកនេះ លោកឧត្តមសេនីយ៍ទោម៉ែន លី អតីតស្នងការខេត្តឧត្ដរមានជ័យនឹងត្រូវប្រកាសជាស្នងការខេត្តកំពង់ធំ ជំនួសលោកអ៉ិត គឹមស្រ៊ន ស្នងការស្ដីទី។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ស្នងការនគរបាលខេត្តកំពង់ធំ ដែលបានចេញជូនដំណឹងនៅថ្ងៃទី១៨ខែកញ្ញាឆ្នាំ២០២០។

សូមជម្រាបថាលោកឧត្តមសេនីយ៍ទោ

ម៉ែន លី អតីតស្នងការនគរបាលខេត្តឧត្ដរមានជ័យ ត្រូវបានផ្លាស់ចេញបន្ទាប់ពីលោកឧត្តមសេនីយ៍ ហួត សុធីស្នងការរងខេត្តសៀមរាប ទៅកាន់មុខតំណែងជាស្នងការខេត្តឧត្តរមានជ័យជំនួសកាលពីថ្មីៗនេះ។

សូមបញ្ជាក់រផងដែរថាអតីតស្នងការនគរបាលខេត្តកំពង់ធំ លោកឧត្តមសេនីយ៍ទោអ៊ុក កុសល ត្រូវបានប្ដូរចេញ បន្ទាប់ពីមានរឿងចម្រូងចម្រាសដោយកូនចៅប្ដឹងទៅថ្នាក់ដឹកនាំពាក់ព័ន្ធករណីបៀតបៀនកេរ្តិ៍ខ្មាស់។ ចំណែកឧត្តមសេនីយ៍ត្រីអ៉ិត គឹមស្រ៊ន ស្នងការរង ត្រូវបានឡើងជាស្នងការស្ដីទីជំនួសលោកឧត្តមសេនីយ៍ទោអ៊ុក កុសល។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ ធ្លាប់បានអះអាងប្រាប់សារព័ត៌មានថ្មីៗថា  ក្រសួងមហាផ្ទៃ បានសម្រេចបញ្ចប់ឧត្តមសេនីយ៍ទោ អ៊ុក កុសល ពីតំណែងស្នងការខេត្តកំពង់ធំហើយ។

ការបញ្ចប់មុខតំណែងរបស់លោក អ៊ុក កុសល គឺបន្ទាប់ពីលោក ត្រូវនគរបាលនារីៗមួយចំនួន ក្រោមឱវាទ ប្តឹងទៅសម្តេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃថា បានបៀតបៀនកេរ្តិ៍ខ្មាសលើពួកនាង។

លោក ខៀវ សុភ័គ បានថ្លែងថា៖«ក្រោយពីស៊ើបអង្កេតទៅ ឃើញថា បានប្រព្រឹត្តដូចការប្តឹងមែន»។
បើតាមលោក ខៀវ សុភ័គ បញ្ជាក់ថា លោក អ៊ុក កុសល ត្រូវបានទម្លាក់ឋានន្តរស័ក្តិពីផ្កាយ២ (ឧត្តមសេនីយ៍ទោ) មកនៅត្រឹមស័ក្តិ៥ (វរសេនីយ៍ឯក) ហើយក្រសួងមហាផ្ទៃ បានស្នើឲ្យទម្លាក់ស័ក្តិ២ថ្នាក់ថែមទៀត (អាចនៅត្រឹមស័ក្តិ៣)។

បើគេចាំមិនភ្លេចទេខេត្តកំពង់ធំមានស្នងការជាច្រើនជំនាន់មកហើយ តែងតែមានកូនចៅថ្នាក់ក្រោមប្ដឹងពាក់ព័ន្ធទៅនឹងការងារដឹកនាំមានភាពមិនប្រក្រតី។ ទោះយ៉ាងណាគេសង្ឃឹមថា ស្នងការថ្មីគឺលោកឧត្តមសេនីយ៍ទោ ម៉ែនលី នឹងដឹកនាំអង្គភាពស្នងការនគរបាលខេត្តកំពង់ធំ មិនឱ្យមានករណីដូចស្នងការមុនៗឡើយ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 1
ទីប្រឹក្សា ឆាវឆាវ
១៩ កញ្ញា ២០២០

ខេត្តកំពង់ធំ៖សេចក្ដីរាយការណ៍បានឲ្យដឹងថាសកម្មភាពដឹកជញ្ជូនឈើចេញពីទឹកដីខេត្តព្រះវិហារចូលមកក្នុងខេត្តកំពង់ធំបានកំពុងកើតមានដូចហែកឋិន ខណ:អាជ្ញាធរជំនាញពាក់ព័ន្ធរក្សាភាពស្ងប់ស្ងាត់បណ្ដោឲ្យឈ្មួញដឹកជញ្ជូនតាមតែអំពើចិត្ត។

សេចក្ដីរាយការណ៍បន្តថាការដឹកជញ្ជូនឈើយ៉ាងអនាធិបតេយ្យបែបនេះនៅតាមផ្លូវជាតិលេខ៦២ពីខេត្តព្រះវិហារ ចូលមកចែកចាយតាមដេប៉ូមួយចំនួននៅក្នុងខេត្តកំពង់ធំ ដោយមិនមានមន្ត្រីជំនាញពាក់ព័ន្ធណាចេញមុខបង្ក្រាបនោះទេ។ ប្រការដែលឈ្មួញអាចដឹកជញ្ជូនឈើបានដោយរលូនគ្មានការបង្ក្រាបយ៉ាងដូច្នេះត្រូវបានគេសង្ស័យថាមន្ត្រីជំនាញពាក់ព័ន្ធទទួលបានផលប្រយោជ៏តាមរបៀបពុករលួយ។

សូមជម្រាបថាសកម្មភាពដឹកជញ្ជូនឈើរបស់ក្រុមឈ្មួញចេញពីទឹកដីខេត្តព្រះវិហារចូលមកខេត្តកំពង់ធំ គឺភាគច្រើនក្រុមឈ្មួញាបានប្រើប្រាស់រថយន្តប្រភេទសាំយ៉ុងក្នុងការដឹកជញ្ជូន ដោយពួកគេធ្វើសកម្មភាពទាំងយប់ទាំងថ្ងៃតែម្ដង៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
២ កញ្ញា ២០២០

ខេត្តកំពង់ធំ៖លោក តាន់ ម៉េងឆាង ប្រធានការិយាល័យ ផលិតកម្មបសុព្យាបាលកំពង់ធំ បានធ្វើការច្រាចចោលទៅនឹងព័ត៌មានចោទប្រកាន់ថារូបលោកបានបញ្ជាអោយមន្ត្រីរបស់ខ្លួនចុះប្រមូលលុយ ពីកសិដ្ឋាននីមួយៗ នៅស្រុកប្រាសាទសំបូរ ដោយមួយកន្លែងកសិដ្ឋានចំនួន$៥០០។ ការចោទប្រកាន់បែបនេះលោក តាន់ ម៉េងឆាង បានបញ្ជាក់ថាជារឿងមិនពិត។

«សម្លេងលោកតាន់ ម៉េងឆាង បំភ្លឺ»

https://www.srpostnews.com/wp-content/uploads/2020/09/Standard-Recording-1.mp3

សូមបញ្ជាក់ថាម្ចាស់កសិដ្ឋានមួយកន្លែងនៅភូមិ កូនក្អែក ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ឈ្មោះ ខេង ពិសិដ្ឋបានផ្ដល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន នៅថ្ងៃទី២កញ្ញាឆ្នាំ២០២០ថា ថ្មីៗនេះពេទ្យសត្វប្រចាំក្រុមហ៊ុនស៊ីភី ឈ្មោះ ឆោម ម៉ាណាល់ បានទាក់ទងគាត់តាមទូរស័ព្ទអោយគាត់ ត្រៀមលុយចំនួន$៥០០(ប្រាំរយដុល្លា)ទុកអោយឈ្មោះកៀន ឧត្តម ដែលជាពេទ្យសត្វប្រចាំក្រុមហ៊ុន ស៊ីភី និងលោកតាន់ ម៉េងឆាង ជាប្រធានការិយាល័យផលិតកម្មបសុព្យាបាល ដើម្បីរត់ការធ្វើប្លង់និងច្រកចេញចូលតែមួយ។

ពាក់ព័ន្ធករណីនេះលោក ឆោម ម៉ាណាល់ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថាលោកពិតជាបានទូរស័ព្ទប្រាប់ទៅ ម្ចាស់កសិដ្ឋានឈ្មោះខេង ពិសិដ្ឋ អោយត្រៀមលុយសម្រាប់រត់ការពិតប្រាកដមែន។ដោយលោកធ្វើការងារនេះតាមបញ្ជាពីលោកកៀន ឧត្តម។ ដោយឡែកលោកកៀន ឧត្តមជា ពេទ្យសត្វប្រចាំក្រុមហ៊ុន ស៊ីភី ដែលជាអ្នកបញ្ជាអោយលោក ឆោម ម៉ាណាល់ ទូរស័ព្ទទៅម្ចាស់កសិដ្ឋានខាងលើ បានប្រាប់អ្នកសារព័ត៌មានតាមទូរសព្ទ័ថា លោកពិតជាបានប្រាប់អោយលោកឆោម ម៉ាណាល់ ទាក់ទងទៅម្ចាស់កសិដ្ឋាននោះ ត្រៀមលុយចំនួន$៥០០ពិតមែន។ តែលុយនោះ$៥០០គឺសម្រាប់រត់ការដូចជា៖ ច្រកចេញចូលតែមួយ និងធ្វើប្លង់គូសប្លង់ដឺម៉ាស់ជាដើម។ លោកកៀន ឧត្តម ថាលុយចំនួន$៥០០នេះមិនទាន់បានទទួលនៅឡើយទេ ហើយក៏មិនមានពាក់ពន្ធ័អ្វីនឹងលោកតាន់ ម៉េងឆាង ប្រធានការិយាល័យ ផលិតកម្មបសុព្យាបាលកំពង់ធំ នោះដែរ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 1
ទីប្រឹក្សា ឆាវឆាវ
១ កញ្ញា ២០២០

ខេត្តកំពង់ធំ៖ក្រុមការងារចល័តរបស់ក្រសួង ដឹកនាំដោយលោកប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំត្រួតពិនិត្យយានយន្តលើសទម្ងន់កម្រិតកំណត់ សហការជាមួយប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ និងប្រធានស្ថានីយជញ្ជីងប្រាសាទ ស្ថានីយថ្នលកែង និងស្ថានីយខែលជ័យ

នៅថ្ងៃច័ន្ទ ទី៣១ ខែសីហា ឆ្នាំ២០២០ នៅវេលាម៉ោង ៦ល្ងាច បានចុះត្រួតពិនិត្យយានយន្តដឹកជញ្ជូន នៅឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ ត្រួតពិនិត្យ ១០គ្រឿង និងឃាត់បានរថយន្តដឹកលើសទម្ងន់ចំនួន ៨គ្រឿង ដែលដឹកលើសទម្ងន់ចាប់ពី ១២តោន ដល់ ២៧តោន។

ក្នុងនោះរថយន្ត ៤គ្រឿងដែលដឹកលើសទម្ងន់កម្រិតកំណត់ចាប់ពី ២០តោនឡើងទៅ នឹងត្រូវរក្សាទុក និងដោះស្រាយដោយអនុលោមតាមច្បាប់ផ្លូវថ្នល់មាត្រា ៦០។

សូមបងប្អូនម្ចាស់អាជីវករ ម្ចាស់រថយន្តដឹកទំនិញ និងបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបថា ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់បានបង្កមហន្តរាយដល់ផ្លូវជាតិ និងគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរ ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 1
Older posts
Newer posts
← Previous Page1 … Page21 Page22 Page23 … Page37 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ទីប្រឹក្សា ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ទីប្រឹក្សា ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!