Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ខេត្តសៀមរាប

ទីប្រឹក្សា ឆាវឆាវ
១៣ សីហា ២០២៥

លោកមាស ធីបញ្ញា ទិញដីចេញសែក តែសុទ្ធជាសែកស្អុយ

ផ្តើមចេញពីសន្យាទិញ-លក់ដី ចុះថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ រវាង លោក ម៉ម គឹមលី ជាអគ្គនាយកក្រុមហ៊ុន សុក្រិត លែន រៀល អ៊ីស្ទេត ឯ.ក បានលក់ដីទៅឱ្យ លោក មាស ធីបញ្ញា និង ប្រពន្ធឈ្មោះ ផាន់ ស៊ីមាន នូវដីចំនួន៣៤ឡូតិ៍ស្មើនឹងទំហំ ៣៤០០ ម៉ែត្រការ៉េ មានទីតាំងស្ថិតនៅភូមិអូរជ្រៅ ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្នុងតម្លៃព្រមព្រៀងគ្នាចំនួន១៧ម៉ឺនដុល្លារអាម៉េរិក។

ដើម្បីធានាលើការទូទាត់ប្រាក់ជូនភាគីអ្នកលក់ ពោលគឺ ភាគីអ្នកទិញ សំដៅលើ លោក មាស ធីបញ្ញា និង ប្រពន្ធឈ្មោះ ផាន់ ស៊ីមាន បានចេញសែកចំនួន១០សន្លឹកក្នុងមួយសន្លឹកមានចំនួន ១៧.០០០ដុល្លារអាម៉េរិក ។ ប៉ុន្តែ ក្រោយមក លោក ម៉ម គឹមលី ក៏បានយកសែកមួយសន្លឹកទៅបញ្ជាក់នៅធនាគារ ABA គឺ សែកនេះគ្មានសាច់ប្រាក់នោះទេ ដែលជាបទល្មើសព្រហ្មទណ្ឌមានចែងក្នុងមាត្រា២៣១នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាននិងប្រតិបត្តិការទូទាត់សងប្រាក់។

លោក ម៉ម គឹមលី បញ្ជាក់ថា ដីទាំងអស់ដែល លោក មាស ធីបញ្ញា និង ប្រពន្ធឈ្មោះ ផាន់ ស៊ីមាន បានទិញពីលោក គឺ បានលក់អស់ទៅហើយឱ្យអ្នកដទៃ តែមិនព្រមប្រគល់ប្រាក់មកឱ្យ លោក ម៉ម គឹមលី នោះទេ។

ដោយសារភាគីអ្នកទិញ លោក មាស ធីបញ្ញា និង ប្រពន្ធឈ្មោះ ផាន់ ស៊ីមាន គ្មានឆន្ទះក្នុងការដោះស្រាយដោយសន្តិវិធីនិងគេចវេសនោះ ពេលនេះ លោក ម៉ម គឹមលី បានដាក់ពាក្យបណ្តឹងរួចហើយ។

យោងតាមពាក្យបណ្តឹងរបស់លោក ម៉ម គឹមលី នៅថ្ងៃទី១៣ ខែសីហា បានគោរពជូនប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឱ្យដឹងថា កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ លោក មាស ធីបញ្ញា និង ប្រពន្ធឈ្មោះ ផាន់ ស៊ីមាន បានទិញដីឡូតិ៍ពីលោក ម៉ម គឹមលី ចំនួន៣៤ឡូតិ៍ មានតម្លៃសរុប១៧ម៉ឺនដុល្លារអាម៉េរិក ។ ចំនួនទឹកប្រាក់ទាំងនោះត្រូវបានទូទាត់ជាដំណាក់កាលនីមួយៗ យោងតាមកិច្ចសន្យាទិញ-លក់ដី ចុះថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ និង កិច្ចសន្យាទិញ-លក់ដី ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥។

លោក ម៉ម គឹមលី ជាដើមបណ្តឹង បានបញ្ជាក់ទៀតថា រហូតមកទល់ពេលនេះ លោក មាស ធីបញ្ញា និង ប្រពន្ធឈ្មោះ ផាន់ ស៊ីមាន មិនបានទូទាត់ប្រាក់មកឱ្យ លោក ម៉ម គឹមលី ចំនួន១៧ម៉ឺនដុល្លារអាម៉េរិក តាមកាលបរិច្ឆេទដូចបានកំណត់ក្នុងសែក ABA ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ នោះទេ ដោយសែកនេះគ្មានសាច់ប្រាក់ឡើយ។

ដើមបណ្តឹង លោក ម៉ម គឹមលី បានសំណូមពរឱ្យលោកប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ មេត្តាចាត់វិធានការតាមផ្លូវច្បាប់ចំពោះ លោក មាស ធីបញ្ញា និង ប្រពន្ធឈ្មោះ ផាន់ ស៊ីមាន ផង។

ទីភ្នាក់ងារសារព័ត៌មាន សៀមរាប ប៉ុស្តិ៍ នៅមិនទាន់ទទួលបានការបំភ្លឺពីលោក មាស ធីបញ្ញា បាននៅឡើយទេរហូតដល់ម៉ោងផ្សាយនេះ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 3
ទីប្រឹក្សា ឆាវឆាវ
៩ សីហា ២០២៥

មិនធ្លាប់មាននៅសៀមរាប! ជើងខ្លាំង​ពាក់ព័ន្ធ”សញ្ចារកម្ម” ទៅលើក្មេងស្រីជាច្រើននាក់ ត្រូវបានឃាត់

ខេខេត្តសៀមរាប៖កងរាជអាវុធហត្ថខេត្តសៀមរាបបានឱ្យដឹងនៅរសៀលថ្ងៃសៅរ៍ថាដោយអនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ត្រី​ សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសៀមរាប សហការ​ជាមួយ​ការិយាល័យប្រឆាំងការជួញដូរមនុស្ស បានឃាត់ខ្លួនជនសង្ស័យ ឈ្មោះ យឿប ឌីណា ហៅ ម៉េង ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរ លក់កាហ្វេ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន ភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ពាក់ព័ន្ធករណី “សញ្ចារកម្ម” (ទាញយកអត្ថប្រយោជន៍ហិរញ្ញវត្ថុពីអំពើពេស្យាចាររបស់អ្នកដទៃ)..។

ការឃាត់ខ្លួនធ្វើ នៅវេលាម៉ោង ១៩:០០នាទី ថ្ងៃទី០៧ ខែសីហាឆ្នាំ២០២៥ នៅចំណុចភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

ដោយ​យោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះ៖​
១-របស់ម្ដាយក្មេងស្រីរងគ្រោះ ភេទស្រី អាយុ ៣៧ឆ្នាំ កូនស្រីរងគ្រោះ អាយុ ១៤ឆ្នាំ ។
២-ក្មេងស្រី អាយុ ១៦ឆ្នាំ (គ្មានអាណាព្យាបាល)។
៣-ក្មេងស្រី អាយុ ១៦ឆ្នាំ។
ប្តឹងអំពីករណី “សញ្ចារកម្ម” ប្រព្រឹត្តកាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២៥ រហូតមកដល់បច្ចុប្បន្ន នៅចំណុច ផ្ទះជួល ភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប (កន្លែងលក់កាហ្វេមេត្រីរបស់ជនសង្ស័យ)។
ជនរងគ្រោះជាអនីតិជនទាំង០៣នាក់បានបំភ្លឺជូនសមត្ថកិច្ចដូចៗគ្នាថា៖
ពួកខ្លួនត្រូវបាន ត្រូវបានឈ្មោះ យៀប ឌីណា ហៅម៉េង លួងលោមឲ្យជួលបន្ទប់របស់គាត់ ស្នាក់នៅ ដោយមិនចាំបាច់បង់ប្រាក់ជាមុនទេ នៅពេណារកប្រាក់បានចាំបង់ជាក្រោយ រួមទាំងម្ហូបអាហារ និងកាហ្វេទៀតផង។

នៅពេលពួកខ្លួនទាំង០៣នាក់គ្មានប្រាក់បង់ឲ្យគាត់ ដោយគាត់បានបង្ខំឲ្យពួកខ្លួនទៅបំរើផ្លូវភេទជាមួយភ្ញៀវ ដើម្បីយកប្រាក់សងថ្លៃដែលពួកខ្លួនជំពាក់គាត់ បើមិនព្រមធ្វើតាមគាត់ទេ គាត់គំរាមថា ចំណាយតែ៣០០បាត កាត់ដៃ-ជើង មិនឲ្យបានសុខទេ មិនតែប៉ុណ្ណោះ ឈ្មោះ យឿប ឌីណា ហៅម៉េង បានដក១០% នៃប្រាក់ ដែលខ្លួនទៅបំរើផ្លូវភេទជាមួយភ្ញៀវទៀតផង បើភ្ញៀវឲ្យបានក្នុង១០០$ គាត់ដកអស់ ២៥$ ពេលខ្លះបានតែ ៥០$ រូបគាត់ដកអស់១០$ ហើយចំណែកប្រាក់ដែលនៅសល់ពីការបំរើផ្លូវភេទ ពួកខ្លួនមិនដែលបានយកមកចាយវាយនោះទេ គឺឈ្មោះ យឿប ឌីណា ហៅម៉េង ត្រូវបង់ថ្លៃបន្ទប់ជួល ថ្លៃម្ហូបអាហារ ថ្លៃកាហ្វេ ថ្លៃជួលម៉ូតូ ថ្លៃជួលទូរស័ព្ទប្រើ។

ឈ្មោះ អ.ធ.ត. ដែលជាជនរងគ្រោះ អាយុ១៤ឆ្នាំ បានរៀបរាប់ជូនសមត្ថកិច្ចដោយក្តុកក្តួលទៀតថា៖ នៅកំឡុងខែឧសភាឆ្នាំ២០២៥ ខ្លួនបានខ្ចីម៉ូតូម៉ាកហុងដាវ៉ារីអូឃ្លីក របស់ឈ្មោះ តេង ចាន់រតន: ភេទប្រុស ត្រូវជាប្អូនធម៌ឈ្មោះ យឿប ឌីណា ហៅ ម៉េង ដើម្បីដើរលេងតែត្រូវបានជួបគ្រោះថ្នាក់ចរាចរណ៍នៅផ្លូវ៦០ម៉ែត្រ បណ្តាលឲ្យខូចខាតម៉ូតូបាក់បូម វៀចតួ ពេលនោះពួកគាត់ ( តេង ចាន់រតន:និងឈ្មោះ យឿប ឌីណា) បានឲ្យខ្លួនសងថ្លៃជួសជុលម៉ូតូចំនួន ៨០០$ ដោយសារគ្មានប្រាក់ ទើបខ្លួនមកផ្ទះជួលរបស់ឈ្មោះ យឿប ឌីណា ហៅម៉េង ទើបមាន បញ្ហានេះកើតឡើងតែម្តង។

ដោយមានការសម្របសម្រួលពីឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប ការិយាល័យជំនាញកសាងសំណុំរឿងដើម្បីអនុវត្តតាមនីតិវិធី ចំណែក​ជនរងគ្រោះ​ប្រគល់ជូន​មន្ទីរ​សង្គម​កិច្ច អតីត​យុវជន និងយុវនីតិសម្បទាខេត្តសៀមរាប៕SRP

Like 0
Comment 0
Share ចែកចាយ
Views 2
ទីប្រឹក្សា ឆាវឆាវ
៧ សីហា ២០២៥

សហរដ្ឋអាមេរិកបន្តគាំទ្រចំពោះបទឈប់បាញ់ផ្តួចផ្តើមដោយប្រធានាធិបតី Donald Trump ក្រោមការដឹកនាំដោយប្រទេសម៉ាឡេស៊ី ក្នុងនាមជាប្រធានអាស៊ានប្តូរវេណ

នាថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិបានជួបប្រជុំជាមួយនាយឧត្តមនាវី Samuel Paparo មេបញ្ជាការ បញ្ជាការដ្ឋានឥណ្ឌូ-ប៉ាស៊ីហ្វិក សហរដ្ឋអាមេរិក (USINDOPACOM) និងឯកឧត្តម Edgard Kagan ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំប្រទេសម៉ាឡេស៊ី។

ក្នុងកិច្ចជំនួបនេះ ភាគីទាំងពីរ បានបញ្ជាក់ពីជំហររឹងមាំរបស់សហរដ្ឋអាមេរិកក្នុងការគាំទ្របទឈប់បាញ់ ដែលបានផ្តួចផ្តើមដោយប្រធានាធិបតី Donald Trump ហើយដឹកនាំដោយប្រទេសម៉ាឡេស៊ី ក្នុងនាមជាប្រធានអាស៊ានប្តូរវេណបច្ចុប្បន្ន។

សហរដ្ឋអាមេរិកបានប្តេជ្ញាថា នឹងតាមដានការអនុវត្តន៍យ៉ាងជិតស្និទ្ធ ដើម្បីធានាឲ្យមានភាពជោគជ័យ និងប្រសិទ្ធភាពខ្ពស់។ ភាគីទាំង២ក៏បង្ហាញពីការគាំទ្រផ្នែកភស្តុភារ និងបច្ចេកទេស ដើម្បីបង្កើតក្រុម AMT (ASEAN Monitoring Team) ឲ្យបានលឿន និងមានសមត្ថភាព។

បន្ថែមពីនេះ សហរដ្ឋអាមេរិកក៏បានបង្ហាញពីការអនុវត្តបន្ត រួមមាន៖ ការធ្វើផែនការយោធា, ការផ្គត់ផ្គង់គ្រឿងបរិក្ខារ, ប្រព័ន្ធបញ្ជូនកម្លាំង, ប្រព័ន្ធឃ្លាំមើលតាមអាកាស និងបច្ចេកវិទ្យាទំនើបជាច្រើនទៀត។

សូមបញ្ជាក់ថា៖ ជំនួបដ៏មានសារៈសំខាន់នេះបានបង្ហាញថា សហរដ្ឋអាមេរិកបានត្រៀមខ្លួន និងឆន្ទៈពិតប្រាកដក្នុងការគាំទ្រដល់សន្តិភាពយូរអង្វែងនៅក្នុងតំបន់៕SRP

Like 0
Comment 0
Share ចែកចាយ
Views 4
ទីប្រឹក្សា ឆាវឆាវ
៦ សីហា ២០២៥

សមត្ថកិច្ចខេត្តសៀមរាបសន្និដ្ឋានថា «ជនរងគ្រោះស្លាប់ដោយសារធ្លាក់ពីលើចិញ្ចើមផ្លូវ អាចបណ្តាលមកពីគាំងបេះដូង

ខេត្តសៀមរាប៖តាម សេចក្តីប្រកាសព័ត៌មាន ស្តីពីស្ត្រីជនជាតិបារាំងម្នាក់ដែលប្រទះឃើញ ស្លាប់នៅក្នុងប្រឡាយអមផ្លូវ៦០ម៉ែត្រ ត្រង់ចំណុចក្បែរ អាហារដ្ឋានមាន់ស្រែ ស្ថិតនៅភូមិអារក្សស្វាយ សង្កាត់នគរធំ ខេត្តសៀមរាប អ្នកនាំពាក្យស្នងការនគរបាលខេត្តសៀមរាបបានបញ្ជាក់ថា យោងតាមការរស្រាវជ្រាវ និងការធ្វើកោសល្យវិច័យរបស់សមត្ថកិច្ចជំនាញ ជាមួយគ្រូពេទ្យអមសាលាដំបូងខេត្តសៀមរាប ព្រមទាំងមានការចូលរួមដោយតំណាងស្ថានកុងស៊ុលកិត្តិយសបារាំងប្រចាំខេត្តសៀមរាប បានសន្និដ្ឋានថា៖ ជនរងគ្រោះស្លាប់ដោយសារធ្លាក់ពីលើចិញ្ចើមផ្លូវ (អាចបណ្តាលមកពីគាំងបេះដូង) ហើយសាកសពត្រូវបានសមត្ថកិច្ច យើងបញ្ជូនទៅតម្កល់ទុកនៅមន្ទីរពេទ្យ មិត្តភាពខ្មែរសូវៀត រាជធានីភ្នំពេញរង់ចាំការសម្រេចពីក្រុមគ្រួសារ និងស្ថានទូត។

សេចក្ដីប្រកាសបានបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មជ្ឈដ្ឋានជាតិ-អន្តរជាតិ មួយចំនួនមានការចាប់អារម្មណ៍ទៅលើការ ស្លាប់ស្ត្រីជនជាតិបារាំងម្នាក់ឈ្មោះ GIRARD FABRE LISA CELINE VERONICA នៅក្នុងប្រឡាយអមផ្លូវ៦០ម៉ែត្រ ត្រង់ចំណុចក្បែរអាហារដ្ឋានមាន់ស្រែ ស្ថិតនៅភូមិអារក្សស្វាយ សង្កាត់នគរធំ ខេត្តសៀមរាប។ ពាក់ព័ន្ធនឹងករណី នេះក្រុមការងារប្រតិកម្មរហ័ស និងជាអ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តសៀមរាប សូមធ្វើការបំភ្លឺជូនសាធារណជន ជ្រាបដូចតទៅ៖

នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ សមត្ថកិច្ចនគរបាលយើងបានទទួលព័ត៌មាន ពីតំណាងស្ថានកុងស៊ុល កិត្តិយសបារាំងប្រចាំខេត្តសៀមរាប និងបុគ្គលិកអង្គការ PSE ពាក់ព័ន្ធនឹងករណីបាត់ដំណឹងស្ត្រីជនជាតិបារាំងម្នាក់ នៅ ម្តុំប្រាសាទតាសោម អំឡុងពេលរត់សាកល្បងកម្មវិធីម៉ារ៉ាតុន ជាមួយមិត្តភក្តិ។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាមសមត្ថកិច្ចយើង បានប្រើប្រាស់ កម្លាំងសរុប-មធ្យោបាយសរុប និង វិធានការជំនាញ កម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប,អធិការដ្ឋាននគរបាលក្រុង-ស្រុក និងប៉ុស្តិ៍ នគរបាលរដ្ឋបាល សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ (អង្គភាពនគរបាលការពារបេតិកភណ្ឌ, អង្គភាពនគរបាល ទេសចរណ៍,) ចុះស្រាវជ្រាវដល់ទីតាំងដែលបាត់ដំណឹងចុងក្រោយ ពីចំណុចប្រាសាទតាសោម បន្តមកតាមព្រៃ ឧទ្យានអង្គរមកដល់កស្សិណអង្គរខាងលិច កែងផ្លូវ៦០ម៉ែត្រ ចាប់ថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ រហូតដល់ព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ ជាលទ្ធផលពុំមានតម្រុយពាក់ព័ន្ធនឹងដំណើររបស់ស្ត្រីជនជាតិបារាំងនោះឡើយ។ លុះមកដល់ ម៉ោងប្រហែល ១០:០៥នាទី ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ ដដែលសមត្ថកិច្ចយើងទទួលបានសេចក្តីរាយការណ៍ពី ប្រជាពលរដ្ឋមកថា៖ “នៅជម្រាលប្រឡាយអមផ្លូវ ៦០ម៉ែត្រ ត្រង់ចំណុចមុខចំហៀងខាងត្បូងអាហារដ្ឋានមាន់ស្រែ ឃើញសត្វរុយកំពុងរោមអ្វីមួយប៉ុន្តែមិនដឹងជាអ្វីនោះទេ” បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាមសមត្ថកិច្ចយើងមាន ការសង្ស័យ ក៏បានចុះទៅពិនិត្យជាក់ស្តែងដល់កន្លែងកើតហេតុទើបដឹងថា “គឺពិតជាសពរបស់ស្ត្រីជនជាតិបារាំងដែល បានបាត់ខ្លួននោះមែន” ។
អាស្រ័យដូចបានជម្រាបជូនខាងលើសូម សាធារណជនគ្រប់មជ្ឈដ្ឋាន មេត្តាជ្រាបជាព័ត៌មាន៕SRP

Like 0
Comment 0
Share ចែកចាយ
Views 2
ទីប្រឹក្សា ឆាវឆាវ
៦ សីហា ២០២៥

កុមារចំនួន ៣ ០០១នាក់ ទទួលបានការវះកាត់ដោយមិនគិតថ្លៃ នៅមន្ទីរពេទ្យគន្ធបុប្ផា ក្នុងខែកក្កដា ឆ្នាំ២០២៥ នេះ

រយៈពេលពេញមួយខែកក្កដា ក្នុងឆ្នាំ២០២៥ នេះ មន្ទីរពេទ្យគន្ធបុប្ផាទាំងនៅគន្ធបុប្ផាភ្នំពេញ និងសៀមរាបបានជួយវះកាត់កុមារដែលមានជំងឺចំនួន៣០០១នាក់ ដោយឥតគិតថ្លៃគ្រប់ៗគ្នា និងដោយគ្មានការរើសអើង។

ក្នុងចំណោមនេះមន្ទីរពេទ្យគន្ធបុប្ផាទាំងនៅភ្នំពេញ និងសៀមរាប បានវះកាត់បេះដូង និងភ្ជិតតប្រហោងបេះដូងតាមសរសៃឈាមលើកុមារចំនួន៨៤នាក់។ នេះបើតាមព័ត៌មានពិតនៃតួលេខ នៃការព្យាបាលរបស់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងខែកក្កដា ឆ្នាំ២០២៥។

ជារួមនៅក្នុងរយៈពេលពេញ១ខែកក្កដា មន្ទីរពេទ្យគន្ធបុប្ផាទាំងនៅភ្នំពេញ និងនៅសៀមរាប បានពិនិត្យព្យាបាលលើកុមារដែលឈឺប្រមាណ ១០ ម៉ឺននាក់ ក្នុងនោះចំនួន ៩២ ១៤៨នាក់ នៅក្នុងផ្នែកពិគ្រោះជំងឺក្រៅ, កុមារមានជំងឺធ្ងន់ៗ ២២ ៩១៧នាក់ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ និងកុមារមានជំងឺគ្រុនឈាម ចំនួន ៣ ៩១៨នាក់។

ក្រៅពីព្យាបាលកុមារ នៅផ្នែកសម្ភពនៃមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣) ក៏បានពិនិត្យផ្ទៃពោះ និងព្យាបាលជូនស្ត្រីមានផ្ទៃពោះចំនួន៨ ៩៣៣នាក់ ដែលមកពិនិត្យតាមដានផ្ទៃពោះ និងទទួលសេវាព្យាបាល។ នៅក្នុងផ្នែកពិគ្រោះជំងឺក្រៅនៃមន្ទីរសម្ភព ក្រុមគ្រូពេទ្យជំនាញបានជួយសម្រាលកូនបានលើស្ត្រីចំនួន ១ ៦០២នាក់។

មូលនិធិគន្ធបុប្ផាកម្ពុជា អះអាងថារាល់ការព្យាបាលទាំងអស់ គឺឥតគិតថ្លៃ និងដោយគ្មានការរើសអើង សម្រាប់អ្នកមកទទួលសេវាគ្រប់ៗគ្នា។

គួរឱ្យដឹងថា តាំងពីមន្ទីរពេទ្យគន្ធបុប្ផា ចាប់ផ្តើមដំណើរការឡើងវិញនៅឆ្នាំ១៩៩២, មន្ទីរពេទ្យនេះបានទទួលការពិនិត្យ និងព្យាបាលនៅផ្នែកពិគ្រោះជំងឺក្រៅ កុមារ និងស្រ្តីមានផ្ទៃពោះចំនួនប្រមាណ ២៣ លានករណី, បានទទួលកុមារមកសម្រាកព្យាបាលធ្ងន់ធ្ងរប្រមាណ ២,៨ លាននាក់ និងសម្រាលកូនជូនស្រ្តីមានផ្ទៃពោះចំនួនប្រមាណ ៤១ម៉ឺននាក់។

កាលពីឆ្នាំ២០២៤ កន្លងទៅ មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និងនៅសៀមរាប បានពិនិត្យ និងព្យាបាលលើកុមារ ទារក និងស្ត្រីមានផ្ទៃពោះ ឆ្លងទន្លេ ដោយឥតគិតថ្លៃសរុប ១ ២៥៣ ៧៧៤ករណី ខណៈក្នុង១ឆ្នាំៗ មន្ទីរពេទ្យគន្ធបុប្ផា ត្រូវចំណាយថវិកាជាង៤០លានដុល្លារសហរដ្ឋអាមេរិក ដើម្បីសង្គ្រោះអាយុជីវិតកុមារកម្ពុជា។

លោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី ប្រធានកិត្តិយស នៃមូលនិធិគន្ធបុប្ផា ធ្លាប់បាន ថ្លែងថា មន្ទីរពេទ្យគន្ធបុប្ផាបានព្យាបាល ដណ្ដើមជីវិតកុមារកម្ពុជាជាច្រើនពីមាត់មច្ចុរាជ ក្រោយមកកុមារដែលធ្លាប់ទទួលបានការព្យាបាលទាំងនោះ ក្លាយជាគ្រូពេទ្យហើយបានជួយព្យាបាលអ្នកជំងឺដទៃទៀត និងខ្លះទៀតបានក្លាយជាធនធានមនុស្សដ៏មានតម្លៃសម្រាប់សង្គមកម្ពុជា។

ជានិច្ចកាល លោកជំទាវស្ត្រីទី១ តែងតែអំពាវានាវឱ្យសប្បុរសជនបរិច្ចាគថវិកាចូលក្នុងមូលនិធិគន្ធបុប្ផាកម្ពុជា សម្រាប់ទ្រទ្រង់ដំណើរការរបស់មន្ទីរពេទ្យ ឱ្យបានបំពេញបេសកកម្មដ៏ថ្លៃថ្លាសង្គ្រោះជីវិតកុមារកម្ពុជា។ លោកជំទាវបណ្ឌិត បានចាត់ទុកការបរិច្ចាគរបស់សប្បុរសជននានាជូនមន្ទីរពេទ្យ ដើម្បីទុកព្យាបាលជំងឺកុមារ ថាគឺជាការធ្វើទានមួយដ៏ត្រឹមត្រូវ ពីព្រោះបានជួយស្រោចស្រង់អាយុជីវិតកុមារផង និងជួយឱ្យកុមារទាំងនោះទទួលបានឱកាស និងអនាគតល្អ ក៏ដូចបានជួយសង្គមជាតិ៕SRP

ការបរិច្ចាគរបស់លោកអ្នកពិត ជាមានតម្លៃណាស់ ក្នុងជួយសង្រ្គោះជីវិត ទារក និងកុមារនៅកម្ពុជា។ ដូច្នេះសូមចូលរួមបរិច្ចាគតាមរយៈតំណនេះ ៖ https://epayment.acledabank.com.kh/wRx1Z4Gzqzi8zMDq/pay

Like 0
Comment 0
Share ចែកចាយ
Views 3
Older posts
Newer posts
← Previous Page1 … Page19 Page20 Page21 … Page566 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ទីប្រឹក្សា ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ទីប្រឹក្សា ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!