Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ព័ត៌មានចរាចរណ៍
  • ព័ត៌មានព្រៃឈើ
  • សន្តិសុខសង្គម
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ខេត្តកំពង់ឆ្នាំង

ទីប្រឹក្សា ឆាវឆាវ ២៩ កក្កដា ២០២៤

ខេត្តកំពង់ឆ្នាំង៖ល្បែងស៊ីសងប្រភេទអនឡាញ បានកំពុងកើតមានយ៉ាងពេញបន្ទុកនៅក្រុងកំពង់ឆ្នាំងខណៈសមត្ថកិច្ចរក្សាភាពស្ងប់ស្ងាត់។

សេចក្ដីរាយការណ៍បានឲ្យដឹងថា នៅភូមិទី៧សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង មានល្បែងជល់មាន់តាមអនឡាញ មិនទាន់ត្រូវបានអាជ្ញាធរសមត្ថកិច្ចធ្វើការទប់ស្កាត់បង្ក្រាបនៅឡើយ បើទោះបីជាប្រមុខរដ្ឋាភិបាលដាក់បទបញ្ជាឲ្យទប់ស្កាត់យ៉ាងណាក៏ដោយ។

ជុំវិញល្បែងស៊ីសងនេះ លោក អៀរ ប៊ុនធឿន ស្នងការរងនិងជាអ្នកនាំពាក្យស្នងការខេត្តកំពង់ឆ្នាំង បានបញ្ជាក់យ៉ាងខ្លី តាមប្រព័ន្ធតេឡេក្រាមថា ល្បែងស៊ីសងនេះ គឺមិនមានច្បាប់អនុញ្ញាតិនោះទេ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ៣ មេសា ២០២៤

អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានសម្រេចបញ្ជូនខ្លួនមនុស្ស ៣នាក់ ក្នុងនោះមានអភិបាលរងស្រុកកំពង់លែងម្នាក់ ទៅកាន់តុលាការខេត្ត នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ នេះ ដែលជាអ្នកពាក់ព័ន្ធនឹងករណីទន្ទ្រានយកព្រៃលិចទឹកជុំវិញបឹងទន្លេសាបចំនួន ៩ហិកតា។

អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ លោក សយ ច័ន្ទវិចិត្ត បានបញ្ជាក់ថា មនុស្សទាំង៣នាក់៖ ទី១.ឈ្មោះ ពុំ សុផល អភិបាលរងស្រុកកំពង់លែង, ទី២.ឈ្មោះ លឹម ដានីន ប្រធានការិយាល័យប្រជាពលរដ្ឋស្រុក និងទី៣.ឈ្មោះ ជួន តុំ មុខរបរម្ចាស់សិប្បកម្មផលិតទឹកកកត្រពាំងពេជ្រ ដែលបានយកព្រៃលិចទឹកទំហំ៩ហិចតា ជាជម្រកត្រីពង ស្ថិតក្នុងដែនព្រៃលិចទឹក (តំបន់២) ជុំវិញបឹងទន្លេសាប ដែលត្រូវការពារដោយច្បាប់ ដើម្បីឈួសឆាយ មកធ្វើជាកម្មសិទ្ធិ ឲ្យទាន់ពេល ដែលរាជរដ្ឋាភិបាលនឹងធ្វើការវាស់វែងកាត់ឆ្វៀល សម្រាប់ប្រជាពលរដ្ឋ ដែលបានអាស្រ័យផលពិតប្រាកដ។

លោក សយ ច័ន្ទវិចិត្ត បន្ថែមថា ជនសង្ស័យខាងលើ បានប្រើប្រាស់ ឧបាយកលមួយចំនួនដូចជា ការធ្វើលិខិតទិញលក់ ដែលធាតុពិតដីនេះ មិនដែលមានការអាស្រ័យផលឡើយ ហើយគ្រាន់តែបានលិខិតទិញលក់ភ្លាម ពួកគេបានដាក់ត្រាក់ទ័រចំនួន៥គ្រឿង ចូលឈួសឆាយតែម្តង ដោយក្នុងគោលបំណង ធ្វើការឈួសឆាយឲ្យបានរួចរាល់ក្នុងរយៈពេលតែមួយថ្ងៃ តែដោយមានឧបសគ្គ ដោយតំបន់នោះមានព្រៃលិចទឹកដែលមានទំហំធំៗ ដូចនេះការឈួសឆាយសម្រេច បានត្រឹមទំហំ៤ហិចតា នៃផ្ទៃដី៩ហិចតា។ ការឈួសឆាយក្នុងថ្ងៃទី២ ក៏ត្រូវបែកការណ៍ រហូតដល់មានមន្រ្តីជលផលស្រុកកំពង់លែង ដែលជាសេនាធិការរបស់ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ចុះទៅឃាត់ និងរាយការណ៍ដល់ថ្នាក់ខេត្ត ព្រមទាំងរៀបចំកសាងសំណុំរឿង ប៉ុន្តែដោយបទល្មើសនេះមានជាប់ពាក់ពន្ធ័និងបញ្ញត្តិមាត្រា៦០៨ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ អំពីបទល្មើសបំផ្លាញ និងគៃបំបាត់ រដ្ឋបាលជលផលស្រុកកំពង់លែងក៏បានផ្ទេរសំណុំរឿងនេះមក អង្គភាព។

អង្គភាពបានធ្វើការស៊ើបអង្គេតប្រមូលភស្តុតាង ស្តាប់ចម្លើយជនសង្ស័យ និងសាក្សី សរុប១៥នាក់ ហើយក៏ឈានទៅឃាត់ខ្លួនជនសង្ស័យទាំង៣ខាងលើ និងបានកសាងសំណុំរឿង នឹងបញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្តកំពង់ឆ្នាំង ពាក់ពន្ធ័បទល្មើសចំនួន២ បញ្ញត្តិមាត្រា៦០៨ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ អំពីបទល្មើសបំផ្លាញ និងគៃបំបាត់ និងបញ្ញត្តិមាត្រា៩៨ ចំនុចទី១ នៃច្បាប់ស្តីពីជលផល។

អ្នកនាំពាក្យបានបញ្ជាក់បន្ថែមទៀតថា ឈ្មោះ ជួន តុំ និង ឈ្មោះ លឹម ដានីន ជាអ្នកប្រព្រឹត្តិផ្ទាល់ ដោយមានការសម្របសម្រួល ឲ្យមានការឈួសឆាយកាប់ឆ្ការដីព្រៃលិចទឹកនេះ នៅចំណុតាទុំ ភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដោយឈ្មោះ ពុំ សុផល មាត្រា២៩ និយមន័យនៃអ្នកសមគំនិត៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ២២ វិច្ឆិកា ២០២៣

សម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា​​​ នៅថ្ងៃពុធនេះបានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ​កំណាត់ផ្លូវជាតិ​លេខ ៥ (ព្រែកក្ដាម-បាត់ដំបង) ប្រវែងសរុប ២៤៦,១៥ គីឡូម៉ែត្រ និង​ពិធីបើកការដ្ឋាន​សាងសង់​កំណាត់ផ្លូវជាតិលេខ៥ (សិរីសោភ័ណ-ប៉ោយប៉ែត) ប្រវែង៣៥,១៤ គីឡូម៉ែត្រ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលជប៉ុន។

នៅក្នុងពិធីដ៏មហោទ្បារិកនោះ សម្តេចនាយករដ្ឋមន្ត្រី បានចូលរួមត្រេកអរជាមួយប្រជាពលរដ្ឋរស់នៅក្នុងខេត្តកណ្ដាល, កំពង់ឆ្នាំង, ពោធិ៍សាត់, បាត់ដំបង, និងបន្ទាយមានជ័យ ក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងប្រទេស ដែលត្រូវធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ ៥ ដោយមានប្រសាសន៍ថា «មានផ្លូវ មានក្តីសង្ឃឹម» ព្រោះតែអត្ថប្រយោជន៍មហាសាលជាច្រើន ដូចជា ការសម្រួលដល់ការធ្វើដំណើរប្រចាំថ្ងៃ និងការដឹកជញ្ជូនរបស់ប្រជាពលរដ្ឋ ហើយថែមទាំងនឹងដើរតួជាកាតាលីករជំរុញសកម្មភាពសង្គម-សេដ្ឋកិច្ច ទាំងនៅតាមតំបន់ជុំវិញ និងនៅទូទាំងប្រទេស ផងដែរ។

សម្តេចធិបតី បានបន្តមានប្រសាសន៍ទៀតថា ផ្លូវជាតិលេខ៥ នេះ មិនត្រឹមតែជាខ្សែផ្លូវជាតិដែលវែងជាងគេនោះទេ, ផ្លូវនេះក៏ជាផ្លូវយុទ្ធសាស្ត្រដ៏សំខាន់ សម្រាប់ការតភ្ជាប់សេដ្ឋកិច្ចនៅតាមតំបន់ជុំវិញ ក៏ដូចជាការតភ្ជាប់រចនាសម្ព័ន្ធដឹកជញ្ជូននៅទូទាំងប្រទេស។ ជាមួយគ្នានេះ, ផ្លូវជាតិលេខ៥ ក៏តភ្ជាប់យ៉ាងប្រទាក់ក្រឡាជាមួយបណ្ដាញខ្សែផ្លូវជាតិ, ផ្លូវខេត្ត និងតំបន់ទីប្រជុំជនសំខាន់ៗជាច្រើន ហើយថែមទាំងតភ្ជាប់ទៅកាន់ច្រកទ្វារអន្តរជាតិកម្ពុជា-ថៃ ក្រុងប៉ោយប៉ែត, ខេត្តបន្ទាយមានជ័យ ផងដែរ។ នៅក្នុងក្របខណ្ឌតំបន់, ផ្លូវជាតិលេខ ៥ ជាផ្នែកដ៏សំខាន់មួយនៃការតភ្ជាប់ពីប្រទេសចិន, ឆ្លងកាត់ប្រទេសមីយ៉ាន់ម៉ា, ឆ្លងកាត់ប្រទេសថៃ មកដល់កម្ពុជា និងបន្តទៅប្រទេសវៀតណាម ដែលផ្លូវនេះត្រូវបានគេហៅថា ផ្លូវអាស៊ានហាយវេ លេខ ១ (AH1)។

សម្តេចធិបតី ក៏បានធ្វើការរម្លឹកផងដែរថា គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ ៥ គឺចាប់ផ្ដើមពីព្រែកក្ដាម រហូតដល់សិរីសោភ័ណ មានប្រវែងសរុប ៣៣០,៨៩ គីឡូម៉ែត្រ ហើយក្នុងនោះ បានបែងចែកជា ៣ កំណាត់ រួមមាន៖ (១.) កំណាត់ភាគខាងជើង «បាត់ដំបង-សិរីសោភ័ណ», (២.) កំណាត់ភាគខាងត្បូង «ព្រែកក្ដាម-ធ្លាម្អម» និង (៣.) កំណាត់ភាគកណ្ដាល «ធ្លាម្អម-បាត់ដំបង» ដែលប្រើប្រាស់រយៈពេលសាងសង់​សរុបប្រមាណ ៧ ឆ្នាំ និង ប្រើថវិកាសរុបប្រមាណ ៦៩១ លានដុល្លារអាមេរិក, ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលនៃប្រទេសជប៉ុន។ កំណាត់ផ្លូវជាតិលេខ ៥ ភាគខាងជើង «បាត់ដំបង-សិរីសោភ័ណ» ត្រូវបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការរួច ក្រោមអធិបតីភាព​ដ៏ខ្ពង់ខ្ពស់ សម្ដេចតេជោ កាលពីថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០២២។ ដោយឡែក, កំណាត់ផ្លូវជាតិលេខ ៥ «ព្រែកក្ដាម-បាត់ដំបង» ដែលប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ​នេះ ជាកំណាត់ចុងក្រោយនៃគម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ ៥ ដែលបានចាប់ផ្ដើមសាងសង់កាលពីអំឡុងខែឧសភា ឆ្នាំ២០១៨ មានប្រវែងសរុប ២៤៦,១៥ គីឡូម៉ែត្រ ដោយបានប្រើថវិកាសរុបប្រមាណ ៤០៨,៤៣ លានដុល្លារអាមេរិក ជាឥណទានសម្បទានពីរាជរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) រួមជាមួយថវិកាបដិភាគមួយចំនួនរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់, ការបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ ហើយបានបញ្ចប់ការសាងសង់ក្នុងអំឡុងខែឧសភា ឆ្នាំ២០២៣ កន្លងទៅ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានអរគុណដល់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលតែងផ្តល់ការគាំទ្រគ្រប់បែបយ៉ាង ទាំងជាធនធានមនុស្ស, ចំណេះដឹងបច្ចេកទេស, និងធនធានហិរញ្ញវត្ថុ ដើម្បីឱ្យសម្រេចបាននូវគម្រោងខ្នាតធំបែបនេះ។​ ការគាំទ្រទាំងនេះ សបញ្ជាក់ថា ជប៉ុន គឺពិតជាមិត្តដ៏ល្អមួយរបស់កម្ពុជា ហើយការជួយគាំទ្រពីមិត្តជប៉ុននៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសផ្លូវ និងស្ពាន គឺពិតជាបាន និងកំពុងរួមចំណែកដល់ការអភិវឌ្ឍនៅកម្ពុជា ព្រោះរាជរដ្ឋាភិបាលមានជំនឿយ៉ាងមុតមាំថា ការកសាងហេដ្ឋារចនាសម្ព័ន្ធជាមូលដ្ឋានគ្រឹះនៃកំណើនសេដ្ឋកិច្ច និងក៏ជាយុទ្ធសាស្រ្តនៃការបែងចែក ផលលាភនៃកំណើនសេដ្ឋកិច្ច ឱ្យមានសមធម៌ និងបរិយាប័ន្ន ផងដែរ៕

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ១៩ វិច្ឆិកា ២០២៣

រថយន្តចំនួនពីរគ្រឿងបានបុកគ្នាទាំងកំរោល បណ្ដាលឲ្យមនុស្សម្នាក់រងបួស។

ហេតុការណ៍បានកើតឡើងវេលាម៉ោងប្រមាណ១២ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅលេីកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិថ្មី ឃុំផ្សារ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចបានប្រាប់ថា គ្រោះថ្នាក់ចរាចរណ៍ នេះ រវាងរថយន្តម៉ាកសុីណា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ-2AW.8767 អ្នកបើកបរឈ្មោះ សាន្ត គឹមសុង ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិត្រពាំងប្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង បេីកបរពីលិចទៅកើត បានបុកនឹងរថយន្ត១គ្រឿងទៀត ម៉ាកឡង់គ្រីស័រ ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ-2P.3389 អ្នកបើកបរឈ្មោះ សូ លីអាន ភេទប្រុស អាយុ៦៣ឆ្នាំ រស់នៅភូមិកណ្តាល សង្កាត់កំពង់ឆ្នាំង ក្រុង ខេត្តកំពង់ឆ្នាំង (ក្នុងដំណើរខ្វែងទិសគ្នា) បណ្តាលអោយរងរបួមនុស្សម្នាក់(ស្រាល)។

សមត្ថកិច្ចបន្តថាករណីនេះមូលហេតុ បើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន៕

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ២៦ តុលា ២០២៣

ខេត្តកំពង់ឆ្នាំង៖ជនជាតិវៀតណាមចំនួន២នាក់ត្រូវបានមន្ត្រីចាប់ខ្លួនពាក់ព័ន្ធករណីកាប់ដើមឈើព្រៃលិចទឹកនៅតំបន់អភិរក្ស ក្នងបឹងទន្លេសាបយកធ្វើសម្រាស់ចាប់ត្រី។

ការចាប់ខ្លួនធ្វើឡើង នៅវេលាម៉ោង ៨យប់ថ្ងៃទី ២៤ ខែតុលា នៅចំណុចព្រែកថ្លាន់ ចំណុចព្រែកអភិរក្សពូជត្រី ស្ថិតក្នុងភូមិដំណាក់រាជ្យឃុំកំពង់ព្រះគគី ស្រុកបរិបូណ៌។

នាយផ្នែករដ្ឋបាលជលផលកំពង់ឆ្នាំង លោក តាត សីហាក់ បានឲ្យដឹងថា៖ បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ ពីក្រុមប្រជាពលរដ្ឋ កម្លាំងផ្នែករដ្ឋបាលជលផល របស់លោកក៏ បានចុះទៅដល់កន្លែងកើតហេតុភ្លាមៗ និងបានឃាត់ខ្លួនជាជនជាតិវៀតណាម ដែលបានប្រព្រឹត្តបទចំនួន២នាក់ និងទូកសម្រាប់អូសសណ្ដោងដើមឈើព្រៃលិចទឹកចំនួន៣គ្រឿង។

លោក តាត សីហាក់ បានបន្តថាជនសង្ស័យ
ទាំង២នា ក់មានឈ្មោះ ១-ឈ្មោះ វៀង យាំងទឺ អាយុ ៤៧ឆ្នាំ, និង ២-ឈ្មោះ ដែន យាំងសង អាយុ៤៦ឆ្នាំ, ពួកគេទាំង២នាក់រស់នៅភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។ ប៉ុន្តែបច្ចុប្បន្នពួកគេបានទៅស្នាក់នៅភូមិក្រម៉ាល់ ឃុំប្រឡាយមាស ស្រុកកំពង់លែងម្តុំចំណុចព្រែកគូរ។

តាមមន្ត្រីជំនាញ វត្ថុតាង ដែលសមត្ថកិច្ចរឹបអូសបានក្នុងពេលប្រព្រឹត្តបទល្មើសខាងលើនេះរួមមាន៖ កាណូត៣គ្រឿងក្នុងនោះ២ គ្រឿងជាកាណូតឈើនិង១គ្រឿង ជាទូកបាឡាស្មាច់ រួមនិងដើមឈើចំនួន ធំៗចំនួន១៥ដើម ដែលជនល្មើសបានកាប់ ក្នុងតំបន់អភិ រក្ស ចង បណ្ដែតជាមួយនឹងពីដុងជ័រចំណុះ ៣០លីត្រជាច្រើនពីដុង អូសជាមួយកាណូត ដើម្បីយកទៅធ្វើជាសម្រាស់សម្រាប់ ដាក់ឲ្យត្រី កុំដែលខុសពីច្បាប់ស្ដីពីជលផល នឹងងជាការបំផ្លាញព្រៃឈើលិចទឹកយ៉ាងធ្ងន់ធ្ងរ។

បើតាមនាយផ្នែករដ្ឋបាលជលផលកំពង់ឆ្នាំង បានឲ្យដឹងទៀតថា: ជនល្មើសទាំង២នាក់ខាងលើនេះ ត្រូវបានចោទតាមមាត្រាលេខ៩៨ ចំណុច១ នៃច្បាប់ស្ដីពីជលផល ដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៣ឆ្នាំទៅ៥ឆ្នាំ និងវត្ថុតាងត្រូវរឹបអូសជាសម្បត្តិរដ្ឋ ចំពោះសំណុំរឿ ងនិងជនសង្ស័យទាំង២នាក់ត្រូវបានបញ្ជូនទៅតុលាការនៅថ្ងៃ២៦ខែតុលាម្សិលមិញ៕

Like 0
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 Page2 Page3 … Page7 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ទីប្រឹក្សា ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ទីប្រឹក្សា ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!