Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ខេត្តត្បូងឃ្មុំ

ទីប្រឹក្សា ឆាវឆាវ ១៩ មិថុនា ២០២១

ខេត្តត្បូងឃ្មុំ៖លោក សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងារ រៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ នៃទិវាចងចាំដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ នេះបានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីសាងសង់អគារមិត្តភាពកម្ពុជា-វៀតណាម នៅតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម X-១៦ ស្ថិតនៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

អគារមិត្តភាពកម្ពុជាមិត្តភាពកម្ពុជា-វៀតណាម នេះមានទំហំទទឹងប្រវែង ១៨ម៉ែត្រ បណ្តោយប្រវែង ៦៣ម៉ែត្រ កម្ពស់ ២ជាន់ ចំណាយថវិការសរុបក្នុងការសាងសង់ចំនួន ១,០២៨,៥១០ ដុល្លារ ក្នុងនោះក្រសួងការពារប្រទេស នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម បានជួយឧបត្ថម្ភក្នុងការសាងសង់នេះចំនួន ១,១២៧,១១៤ ដុល្លារ នឹងធ្វើពិធីបុកគ្រឹះបើកការដ្ឋានសាងសង់នាថ្ងៃស្អែកនេះក្រោមអធិតបីភាព សម្តេចពិជ័យសេនា ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការសាងសង់វិមានឈ្នះឈ្នះ។

នៅថ្ងៃស្អែកនេះផងដែរ សម្តេចពិជ័យសេនា ទៀ បាញ់ និងអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានារួមមានសាលាសំណាក់ វេទិកា តារាងបាល់ទាត់ ស្រះទឹក បន្ទប់អនាម័យ ការដាំកូនឈើ ។ល។SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ១៩ មិថុនា ២០២១

ខេត្តត្បូងឃ្មុំ៖ភ្នាក់ងារបណ្ដាញសៀមរាបប៉ុស្ដិ៍បានរាយការណ៍ថា នារីចំនួន២នាក់ស្លាប់ភ្លាមៗ និងម្នាក់ទៀតរបួសធ្ងន់ ដោយសារជិះម៉ូតូបុកជាមួយរថយន្តវិហ្គោ។

ហេតុការណ៍បានកើតឡើងនៅរសៀលថ្ងៃសុក្រ ទី ១៨-មិថុនា- ២០២១ ម្សិលមិញលេីផ្លូវក្រាលកៅស៊ូ ត្រង់ចំណុចមាត់ទន្លេសប្បនិមិត្ត ស្ថិតនៅភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

របាយការណ៍របស់សមត្ថកិច្ចបានបង្ហាញថាគ្រោះថ្នាក់ចរាចរណ៍នេះ រវាងម៉ូតូ និងរថយន្ត។ ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខ រតនគិរី1B-0007 បើកបរដោយឈ្មោះ លាង ស្រីកា ភេទស្រី អាយុ១៧ឆ្នាំ ជនជាតិខ្មែរ នៅភូមិផ្អាវ ឃុំទឹកជ្រៅ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ (ស្លាប់នៅកន្លែងកើតហេតុ)
បានឌុបមនុស្សចំនួន២នាក់៖ 1/ ឈ្មោះ គាំង សំហ៊ាង ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ នៅភូមិផ្អាវ ឃុំទឹកជ្រៅ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ (ស្លាប់នៅកន្លែងកើតហេតុ) 2/ ឈ្មោះ វ៉ិត ស្រីពេជ្រ ភេទស្រី អាយុ១៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិទឹកជ្រៅ ឃុំទឹកជ្រៅ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ (របួសធ្ងន់)។ ចំណែករថយន្តម៉ាក HILUX ViGO ពណ៌ទឹកមាស ពាក់ផ្លាកលេខ ភ្នំពេញ 2AA-3538 អ្នកបើកបរមិនស្គាល់ឈ្មោះ និងអាស័យដ្ឋាន (រត់គេចខ្លួនបាត់)។

របាយការណ៍បន្តថាករណីនេះទិសដៅម៉ូតូបើកបរឆ្លងផ្លូវពីជើងទៅត្បូងបត់ឆ្វេងបញ្ច្រាសទិសពីលិចទៅកើត រថយន្តបើកបរពីកើតទៅលិចបុកម៉ូតូ តែម្ដង។ ក្នុងខូចខាតម៉ូតូ និងរថយន្តកម្រិតធ្ងន់។ មូលហេតុ បញ្ច្រាសទិស។ ទោះជាយ៉ាងណាជនរងគ្រោះអ្នកជិះម៉ូតូទាំង៣នាក់ មិនមានពាក់មួកសុវត្ថិភាពនោះទេ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ១២ មិថុនា ២០២១

ខេត្តត្បូងឃ្មុំ៖សមត្ថកិច្ចនគរបាលបានឲ្យដឹងថានៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ១៣ និង៣០នាទី ប្រជាពលរដ្ឋប្រទះឃេីញមានសពមនុស្សស្រីមិនស្គាល់អត្តសញ្ញាណ អណ្ដែតទឹកច្រកនៅក្នុងវ៉ាលី នៅចំណុចមាត់ទន្លេក្រោយវិហារឥស្លាមភូមិព្រែកតូច ឃុំជីរោទ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំចំងាយពីវិហារ ២០០ម៉ែត្រ។

យោងតាមរបាយការណ៍បានបង្ហាញថាបន្ទាប់ពីទទួលព័ត៌មានភ្លាម កម្លាំងនគរបាល ស្រុកត្បូងឃ្មុំ និងនគរបាលរដ្ឋបាលជីរោទិ៍ទី១ បានចូលរួមសហការ ជាមួយជំនាញការិយាល័យបច្ចេកទេសវិទ្យាសាស្រ្ត នគរបាលខេត្តត្បូងឃ្មុំ និងដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន និងគ្រូពេទ្យមណ្ឌលសុខភាព ឃុំជីរោទិ៍ទី១ បានចុះដល់កន្លែងកើតហេតុ ធ្វើការពិនិត្យ និងស្រាវជ្រាវជាបន្ទាន់។

របាយការណ៍បន្តថាសពមនុស្សស្រីសំបុរស្រអែម អាយុចន្លោះពី៣០ទៅ៥០ឆ្នាំ កម្ពស់
ប្រមាណ១,៥០ម៉ែត្រ ស្លៀកពាក់អាវឈុតពណ៌បៃតងក្រឡាពងជីងចក់ ច្រកក្នុងវ៉ាលីម៉ាកsamsonite ពណ៌ខ្មៅ និងមានវត្ថុតាងជាប់ជាមួយរួមមាន៖
-កាំបិតផ្គាក់ ០១
-អាវដៃខ្លីពណ៌លឿង ០១
-ខោជើងខ្លី ០១ពណ៌ប្រផេះ
-ឯកសារពេទ្យ ០២សន្លឹក
ការពិនិត្យសព៖ សពមានសភាពហើមស្អុយរលួយស្បែក មុខហើមខ្លាំងសំគាល់ភិនភាគមិនបាន លៀន
អណ្តាត និងមានស្លាកស្នាមដូចខាងក្រោម៖
ផ្នែកក្បាល:មានស្លាកស្នាម ០៤កន្លែង៖
១.ដាច់ឆ្អឹងក្បាលពីក្រោយកាត់ទទឹងប្រវែង៦ស.ម
២.ដាច់ឆ្អឹងខាងលើត្រចៀកឆ្វេង ពីលើមកក្រោមប្រវែង៣ស.ម
៣.ជាំចង្កា ទំហំ២ស.មx៣ស.ម
៤.បាក់ឆ្អឹងខ្ទង់ច្រមុះ
+ផ្នែកក: ជាំជុំវិញក មិនបាក់ឆ្អឹងទេ
+ផ្នែកដងខ្លួន:មិនមានស្លាកស្នាមគួរកត់សម្គាល់ឬបាក់ឆ្អឹងអ្វីឡើយ
+ផ្នែកអវៈយវៈ: ដាច់សាច់ដាច់ឆ្អឹងត្រង់គន្លាក់ដៃស្តាំ។
ក្រោយពីពិនិត្យរួច នៅល្ងាចវេលាម៉ោង១៧ និង៣០នាទីថ្ងៃដដែល សមត្ថកិច្ចបានបង្កើតគណៈកម្មការចូលរួមបញ្ចុះសពនៅឯមាត់ច្រាំងទន្លេ ខាងលិចមុខវត្តជីរោទិ៍ ឃុំជីរោទិ៍ទី១ចំងាយ ២ ២០០ម៉ែត្រ។
ករណីនេះកម្លាំងជំនាញនគរបាលកំពុងសហការបន្តការស្រាវជ្រាវតាមនីតិវិធី និងធ្វើការសន្និដ្ឋានថា ជាករណីឃាតកម្ម លើជនរងគ្រោះ ដែលជនល្មើស បានសម្លាប់ជនរងគ្រោះ ដោយកាប់នឹងកាំបិតផ្គាក់នៅទីកន្លែងផ្សេង ញាត់សពជនរងគ្រោះ និងវត្ថុតាងកាំបិតផ្គាក់ដាក់ក្នុងវ៉ាលី រួចដឹកជញ្ជូនមកបោះទម្លាក់ទឹកទន្លេដើម្បីបំបាត់ភស្តុតាងពិតប្រាកដមែន៕SRP

Like 0
Comment 0
Share ចែកចាយ
Views 1
ទីប្រឹក្សា ឆាវឆាវ ១២ មិថុនា ២០២១

ខេត្តត្បូងឃ្មុំ៖លោកវេង សាខុន ប្រធានក្រុមការងារ រាជរដ្ឋាភិបាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម បានថ្លែងប្រាប់សមាជិកក្រុមការងារត្រូវតែចុះមូលដ្ឋានឲ្យបានជាប់ជាប្រចាំដើម្បីពិនិត្យ តាមដាន និងទទួលយកនូវរាល់សំណើរបស់ប្រជាពលរដ្ឋ ពិសេសចាស់ជរាគ្មានទីពឹង ស្រ្តីមេមាយមានកូនក្នុងបន្ទុកច្រើន និងគ្រួសារដែលមានសមាជិក ឆ្លងជំងឺកូវីដ-១៩ យកមកគិតគូដោះស្រាយជូនពួកគាត់ឲ្យបានទាន់ពេលវេលា។

លោកថ្លែងយ៉ាងដូច្នោះនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកតំបែរ ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃសៅរ៍ ទី១២ ខែមិថុនា ឆ្នាំ២០២១ ក្នុងឱកាសអញ្ជើញដឹកនាំកិច្ច ប្រជុំដើម្បីធ្វើការផ្សព្វផ្សាយសេចក្តីសម្រេចរបស់គណកម្មាធិការកណ្តាលស្តីពីផែនការរួមឆ្ពោះ ទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។

មានមតិសំណេះសំណាល នាឱកាសនេះ លោកបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខ ទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី សម្តេចកិត្តិព្រឹត្តបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន មកជូនបងប្អូនទូទាំងស្រុកតំបែរ និងជូនពរឲ្យបងប្អូនជួបតែពុទ្ធពរទាំង ៤ប្រការ ជាពិសេសចៀសចេញឲ្យឆ្ងាយពីជំងឺឆ្លងកូវីដ-១៩ គ្រប់ៗក្រុមគ្រួសារ។

លោកក៏បានក្រើនរំលឹក និងលើកយកមកបង្ហាញជូនសមាជិក សមាជិកាអំពីចំណុចខ្លាំង ត្រូវរក្សាទុក និងត្រូវប្រតិបត្តិឲ្យកាន់តែល្អប្រសើរជាបន្តបន្ទាប់ស្របតាមស្ថានការជាក់ស្តែង និងភាពចាំបាច់ដោយឡែកចំណុចខ្សោយវិញ ត្រូវសិក្សាស្វែងយល់ឲ្យបានស៊ីជម្រៅ ពិនិត្យ និងកែលម្អឲ្យបាន ល្អប្រសើរ។ ចំពោះផែនការសកម្មភាពដែលត្រូវអនុវត្តដើម្បីឈានទៅសម្រេចឲ្យបានជោគជ័យ នាឆ្នាំ២០២២ លោកបានដកស្រង់ ពន្យល់ និងណែនាំចង្អុលបង្ហាញបន្ថែមនូវចំណុចសំខាន់ៗមួយចំនួនដែលដកស្រង់ចេញពីសេចក្តីសម្រេចស្តីពី “ផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២” ជូនដល់សមាជិក សមាជិកា បានយល់ជ្រួតជ្រាប ច្បាស់លាស់ និងស៊ីជម្រៅដើម្បីយកទៅអនុវត្តឲ្យទទួលបានប្រសិទ្ធភាព និងប្រសិទ្ធផល ឈានទៅសម្រេចតាមផែនការដែលបានគ្រោងទុកសម្រាប់អាណត្តិទី៥។

លោកក៏រំលឹកជូនសមាជិក សមាជិកា និងជាពិសេស ពលរដ្ឋទូទាំងស្រុក ត្រូវយកចិត្តទុកដាក់ប្រកាន់ខ្ជាប់នូវគោលការណ៍ ៣ការពារ និង ៣កុំ។ ក្នុងឱកាសនេះលោកក៏បានជួយឧបត្ថម្ភថវិកាមួយចំនួនដែលបានមកពីសមាជិកក្រុមការងារ និងថវិការបស់លោកផ្ទាល់ជូនអាជ្ញាធរស្រុកយកទៅទុកប្រើប្រាស់សម្រាប់វិធានការការពារជំងឺឆ្លង កូវីដ-១៩ និងការធ្វើចត្តាឡីស័កផងដែរ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ២៩ ឧសភា ២០២១

ខេត្តត្បូងឃ្មុំ៖សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅរសៀលថ្ងៃទី២៨ ខែឧសភា ម្សិលមិញ បានអញ្ជើញពិនិត្យដំណើរការសាងសង់អគារសិក្សាមួយខ្នង ២ជាន់ មាន១២បន្ទប់ ក្នុងវិទ្យាល័យ ហេង សំរិន អន្លង់ជ្រៃ ស្ថិតនៅក្នុងភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

អគារសិក្សានេះជាអំណោយដ៏ថ្លៃថ្លារបស់សម្តេច និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ជូនប្រជាពលរដ្ឋនៅក្នុងឃុំកក់ ស្រុកពញាក្រែក តាមតម្រូវការដែលមានកំណើនសិស្សានុសិស្សកើនឡើងជាលំដាប់នៅរៀងរាល់ឆ្នាំ។ អគារសិក្សានេះបានប្រារព្ធពិធីបញ្ចុះបឋមសិក្សាសាងសង់ កាលព្រឹកថ្ងៃទី១៩ កុម្ភៈ ឆ្នាំ ២០២១ បច្ចុប្បន្នបានដំណើរការសងសង់តាមគម្រោង ដែលនឹងបញ្ចប់នៅក្នុងរយៈពេល១៥ខែ។

នៅក្នុងឱកាសអញ្ជើញពិនិត្យដំណើរការសាងសង់នេះ សម្តេចបាថ្លែងអំណរគុណនិងលើកទឹកចិត្តដល់លោកគ្រូអ្នកគ្រូ ទាំងអស់ដែលបានខិតខំផ្តល់ការអប់រំដល់សិស្សានុសិស្ស ទោះស្ថិតនៅក្នុងដំណាក់កាលនៃរាលត្បាតជំងឺកូវីដ-១៩ក្តី តែបានព្យាយាម ស្វែងរកលទ្ធភាពនៅក្នុងការបង្រៀនសិស្សពីចម្ងាយនិងតាមអនឡាញស្របតាមគោលការណ៍របស់ក្រសួងអប់រំ យុវជននិងកីឡា ក្នុងការផ្តល់ការអប់រំដល់សិស្សានុសិស្សឱ្យបាននៅគ្រប់កាលៈទេសៈ។

សម្តេចបានផ្តាំផ្ញើដល់គ្រូអ្នកគ្រូ ត្រូវសហការជាមួយមាតាបិតាសិស្ស ធ្វើយ៉ាងណាជួយគ្នាទៅវិញទៅមក ដើម្បីធានាដល់គុណភាពសិក្សា ជាពិសេសត្រូវផ្តល់ភាពកក់ក្តៅ ស្និទ្ធស្នាល់ដល់កុមារ និងយុវជន ឱ្យបានច្រើនបំផុត ក្នុងពេលជំងឺកូវីដ-១៩កូវីដ-១៩រាតត្បាតនេះ។

សម្តេចប្រធានរដ្ឋសភា បានអំពាវនាវដល់ សិស្សានុសិស្សនិងយុវជន ដែលជាទំពាំងស្នងឬស្សី ជាអ្នកបន្តវេន ត្រូវខិតខំប្រឹងប្រែងរៀនសូត្រឱ្យខ្ពង់ខ្ពស់ ហើយក្លាយជាយុវជនគំរូ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ទាំងចំណេះដឹង និងចរិយាសម្បត្តិ ក្លាយជាអ្នកដឹកនាំនៅក្នុងពេលអនាគតទាំងការគ្រប់គ្រងស្ថាប័ន ក៏ដូចជាមេគ្រួសារផងដែរ។

សម្តេចបានបន្តអំពាវនាវដល់ប្រជាពលរដ្ឋថែរក្សាសុខភាព មានអនាម័យក្នុងការរស់នៅ ដើម្បីចៀសផុតពីជំងឺដង្កាត់នានា ពិសេសជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តវិធានការ”បីកុំ បីការពារ” ឱ្យបានខ្ជាប់ខ្ជួនបំផុត៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page18 Page19 Page20 … Page31 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ទីប្រឹក្សា ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ទីប្រឹក្សា ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!