Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ខេត្តកំពង់ធំ

ទីប្រឹក្សា ឆាវឆាវ
១៥ មករា ២០២១

ខេត្តកំពង់ធំ៖ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាល ខេត្តកំពង់ធំ និងលោកជំទាវ ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្ត បានផ្ញើសារសម្តែងនូវអំណរសាទរដោយស្មោះអស់ពីដួងចិត្ត និងសូមគោរពជូននូវសព្ទសាធុការពរជ័យ សិរីមង្គលដ៏មហាប្រសើរគ្រប់ប្រការជូន សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសខួប៣៦ឆ្នាំ នៃការចូលកាន់តំណែងផ្លូវការ ជានាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលប្រព្រឹត្តទៅនាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ (១៤ មករា ១៩៨៥-១៤ មករា ២០២១)។
រយៈពេល ៣៦ឆ្នាំ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ភាពឈ្លៀសវៃ និងភាពអង់អាចរបស់ សម្តេចតេជោ បានបន្សល់ទុកនូវស្នាដៃដ៏ធំធេង ជាប្រវត្តិសាស្ត្រ ដែលមិនអាចកាត់ថ្លៃបាន ក្នុងការរំដោះប្រទេសជាតិចេញផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ឈានដល់ការផ្សះផ្សារ បង្រួបបង្រួមជាតិក្រោមនយោបាយឈ្នះ ឈ្នះ ដែលបាននាំមកនូវឯកភាពជាតិ ស្ថិរភាពនយោបាយ សន្តិភាព លទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍប្រទេសលើគ្រប់វិស័យ ជូនប្រជាជន និងមាតុភូមិទាំងមូល។
ក្នុងឱកាសដ៏វិសេសវិសាលនេះផងដែរ យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតាតាមជួយបីបាច់ថែរក្សាប្រទានពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខបវរមហាប្រសើរ គ្រប់ប្រការជូនចំពោះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំង បុត្រាបុត្រី ចៅប្រុស ចៅស្រី ជាទីស្រឡាញ់ សូមបានប្រកបដោយពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
៩ ធ្នូ ២០២០

ខេត្តកំពង់ធំ៖ដោយកត្តាជាភាពក្រីក្រ គ្រួសារមួយ បានទៅស៊ីឈ្នួលដកដំឡូងឱ្យគេ ហើយទុកកូនតូចចំនួន ៣នាក់ នៅផ្ទះ ជាអកុសលត្រូវបានលង់ទឹកស្រះស្លាប់ទាំង៣នាក់។

ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលវេលាម៉ោង៤និង៣០នាទីល្ងាច ថ្ងៃទី០៨ ខែធ្នូឆ្នាំ២០២០ ចំណុចស្រះទឹក ខាងកើតផ្ទះឈាងខាងជើង ប្រមាណ៣០០ម៉ែត ស្ថិតនៅភូមិអណ្តោត ឃុំបាក់ស្នា ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

យោងតាមរបាយការណ៍ របស់សមត្ថកិច្ចបានឲ្យដឹងថា៖មុនពេលកើតហេតុ ដោយសាតែភាពក្រីក្រ ឪពុកម្តាយទៅស៊ីឈ្នួលដកដំឡូងឲ្យគេ នៅចំការដោយទុកកូនតូចៗនៅផ្ទះ។ លុះត្រឡប់មកផ្ទះវិញ មិនឃើញកូននៅផ្ទះ ក៏នាំគ្នាដើរកស្រាប់តែប្រទះឃើញ ស្បែកជើងនិងខោអាវកូនកូនៗ ទាំងអស់នៅក្បែរមាត់ស្រះ ក៏ចុះរាវរក ស្រាប់តែឱបគ្នារមួរ ស្លាប់បាត់បង់ជីវិត ទាំងអស់។ ដោយឪពុកស្រង់មកលើគោក យំអោបសពទាំងប្តីទាំងប្រពន្ធ ស្ទើរគាំងបេះដូង។

ករណីនេះសមត្ថកិច្ចនិងក្រុមគ្រូពេទ្យពិនិត្យធ្វើកោសលវិច្ច័យក្មេងរងគ្រោះ ទាំង៣នាក់ បងបង្កើតពិត្យជាស្លាប់ ដោយលង់ទឹកប្រាកដមែន។

កុមារងគ្រោះទី១ ឈ្មោះ យ៉ិត សុខគីម ភេទប្រុសអាយុ៦ឆ្នាំ

ទី២ ឈ្មោះ យ៉ិត កញ្ញា អាយុ៦ឆ្នាំ

សូមបញ្ជាក់ថា យ៉ិត សុខគីម និងយ៉ិតកញ្ញា ជាបងប្អូនភ្លោះនិងគ្នា ទី៣ឈ្មោះយ៉ិត ហ៊ាន់ ភេទប្រុសអាយុ៤ឆ្នាំ កុមារងគ្រោះទាំង៣នាក់នេះមានទីលំនៅ ភូមិ ឃុំ កើតហេតុខាងលើ។

ចំណែកឪពុកឈ្មោះមាស លីម អាយុ៥០ឆ្នាំម្តាយឈ្មោះ យួង អ៉ិតអាយុ៣១ឆ្នាំ។ សពក្មេងប្រុសស្រី៣នាក់ សមត្ថកិច្ចប្រគល់ឲ្យគ្រួសារធ្វើបុណ្យតាមប្រពៃណី៕SRPអ៊ុងសំអាត

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
២៣ វិច្ឆិកា ២០២០

ខេត្តកំពង់ធំ៖មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ធំ បានបដិសេធ ទៅនឹងចំពោះព័ត៌មានមួយ ដែលបានផ្សាយថា «ប្រធានមន្ទីរសារណការនិង ប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តប្រាសាទ គប់គិតគ្នា គៀបយកលុយពីក្រុមឈ្មួញ»។
នេះបើយោងតាម សេចក្ដីប្រកាសរបស់មន្ទីរសាធារណការខេត្តកំពង់ធំ។

សេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងថាមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ សូមគោរពជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់ ឱ្យបានជ្រាបថា៖ កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ មានសារព័ត៌មានមួយឈ្មោះថា «រស្មីឯករាជ្យ» បានចុះ ផ្សាយដែលមានខ្លឹមសារថា “លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ និងលោក ផន ម៉ៅ ប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តប្រាសាទ គៀបយកលុយពីក្រុមឈ្មួញ”។
ក្នុងន័យនេះមន្ទីរសាធារណការ និង ដឹកជញ្ជូនខេត្តកំពង់ធំ សូមធ្វើការបដិសេធទាំងស្រុងចំពោះការចុះផ្សាយនូវព័ត៌មានមិនពិត និងសូមបកស្រាយ បំភ្លឺជូនដូចខាងក្រោម៖

1. លោក ផន ម៉ៅ ប្រធានស្ថានីយចាស់ត្រូវបានផ្លាស់ប្តូរដោយប្រកាសលេខ ៣០៧ប្រក .សក .គតលទ ចុះថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដោយដាក់សមាសភាពថ្មីជំនួសវិញ ដូច្នេះការចុះផ្សាយនេះ គឺជាព័ត៌មានមិនពិត។

2. ចំពោះដែលថា លោកប្រធានមន្ទីរ គៀបយកលុយពីឈ្មួញ នេះគឺជាព័ត៌មានមិនពិត មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ សូមស្នើសុំឱ្យសារព័ត៌មាន «រស្មីឯករាជ្យ» រកភស្តុតាងឱ្យបានច្បាស់លាស់ បើពុំនោះ ទេ មន្ទីរនឹងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន។

ការចុះផ្សាយ ចោទប្រកាន់ បែបនេះធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់មន្ត្រី និងថ្នាក់ដឹកនាំ ហើយមន្ទីរមិនអាច ទទួលយកបានឡើយ។ បើសិនជានៅតែមានការចុះផ្សាយ មិនពិតជាបន្តបន្ទាប់បែបនេះ មន្ទីរនឹងប្រើសិទ្ធិការពារ ក្នុងការអនុវត្តច្បាប់ ដូចនេះ មន្ទីរស្នើសុំឱ្យអ្នកសារព័ត៌មាន ដែលផ្សាយព័ត៌មាននេះ បកស្រាយបំភ្លឺឡើងវិញ បើពុំ ដូចនោះទេ មន្ទីរនឹងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទាំងអស់ និងសារព័ត៌មានសាមី មេត្តាជ្រាបជាព័ត៌មាន៕SRP

Like 0
Comment 0
Share ចែកចាយ
Views 2
ទីប្រឹក្សា ឆាវឆាវ
១៧ វិច្ឆិកា ២០២០

ខេត្តកំពង់ធំ៖ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ លោក សាយ វាសនា បានប្ដឹងលោក ម៉ៅ ប៊ុនធូរ នាយកទីចាត់ការ អន្តរវិស័យ សាលាខេត្តកំពង់ធំ ពីបទ«ប៉ុនប៉ងឃាតកម្ម» នឹងទារសំណងជំងឺចិត្តនិងការខូចខាតកិត្តិយសចំនួន«១.០០០.០០០» (មួយលាន)ដុល្លារ អាមេរិក។ នេះបើយោងតាមពាក្យបណ្ដឹងរបស់លោក សាយ វាសនា ដែលបានដាក់បណ្ដឹង ចូលទៅ មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ នៅថ្ងៃទី១៧ខែ វិច្ឆិកា ឆ្នាំ២០២០នេះ។

ក្នុងបណ្ដឹងគឺបានប្ដឹងពីបទ«ប៉ុនប៉ងឃាតកម្ម»។ ពាក្យបណ្ដឹងនេះកើតមានឡើង បន្ទាប់ពីមានការវិវាទមួយ នៅកន្លែងហាងផឹកស៊ីមួយកន្លែង។

សូមបញ្ជាក់ថាកាលពីយប់ថ្ងៃទី១៦ខែវិច្ឆិកាឆ្នាំ២០២០ នៅក្នុងភោជនីយ៍ដ្ឋាន ជ្រោះពេជ្រចិន្តា ស្ថិតនៅក្នុងភូមិបល្ល័ង្កលិច សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន នាយកទីចាត់ការអន្តរវិស័យ សាលាខេត្តកំពង់ធំ លោក ម៉ៅ ប៊ុនធូរ យកកាំបិតចាក់ ព្រះរាជអាជ្ញារងខេត្តកំពង់ធំ លោក សាយ វាសនា បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ក្រោយមានហេតុការណ៍បែបនេះ កម្លាំងកងរាជអាវុធហត្ថ ខេត្តកំពង់ធំ បានឃាត់ខ្លួន ឈ្មោះ ម៉ៅ ប៊ុនធូ មានឋានៈ ជានាយកទីចាត់ការ អន្តរវិស័យ សាលាខេត្តកំពង់ធំ ផងដែរ។

នៅចំពោះមុខសមត្ថកិច្ច នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា លោកម៉ៅ ប៊ុនធូរ ប្រាប់ថាលោកអត់ដឹងខ្លួនទេ ហើយលោកក៏មិនបានដឹងថា មានរឿងអ្វីកើតឡើងនោះដែរ កាលពីយប់ថ្ងៃកើតហេតុនោះ។

ពាក់ព័ន្ធករណីនេះ«បណ្ដាញសៀមរាបប៉ុស្ដិ៍ នៅមិនទាន់ទទួលបានការបកស្រាយបន្ថែមពីលោក សាយ វាសនា ព្រះរាជអាជ្ញារង ខេត្តកំពង់ធំ នៅឡើយទេ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
៦ វិច្ឆិកា ២០២០

ខេត្តកំពង់ធំ៖លោកសុខ លូ អភិបាលខេត្តកំពង់ធំ បានអះអាងថា៖ជាកិច្ចតបស្នង ខ្ញុំបាទសន្យាថានឹងបន្តរួមគ្នាជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងអស់ក្នុងខេត្ត អនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល និងការចង្អុលបង្ហាញដឹកនាំពីសម្តេចតេជោ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ដើម្បីបម្រើប្រជាពលរដ្ឋ ក្នុងខេត្ត ព្រមទាំងកសាងអភិវឌ្ឍ ខេត្តកំពង់ធំ​អោយមានការរីកចម្រើនបន្ថែម ទៀតក្រោមម្លប់សន្តិភាព…..។

លោកសុខ លូ បានបញ្ជាក់ថា៖ខ្ញុំបាទសូមគោរពថ្លែងអំណរគុណ ចំពោះបងប្អូនទាំងអស់ ដែលបានស្រឡាញ់រាប់អានរូបខ្ញុំ និងអបអរសាទរ ដែលខ្ញុំបាទបានទទួលការ ទុកចិត្តអោយបន្ត តំណែងជាអភិបាលនៃគណ:អភិបាលខេត្តកំពង់ធំ អាណត្តិទី២ក្នុងដែនសមត្ថកិច្ចដដែល។

«កំពង់ធំ ខ្ញុំពេញចិត្តនឹងបម្រើអ្នក»

ខ្ញុំ❤️ខេត្តកំពង់ធំ

សូមជម្រាប៖លោកសុខ លូ អភិបាលខេត្តកំពង់ធំ ត្រូវបានព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំង ជាអភិបាលខេត្តកំពង់ធំ សម្រាប់អាណត្តិទី ២ ក្នុងដែនដីសមត្ថកិច្ចដដែល។ នេះបើយោងតាមព្រះរាជក្រឹត្យ ដែលបានចុះនៅថ្ងៃទី០៤ ខែវិច្ឆិកាឆ្នាំ ២០២០។ ប្រជាពលរដ្ឋ និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក្នុងខេត្តកំពង់ធំ បានកោតសរសើរយ៉ាងខ្លាំងចំពោះស្នាដៃការអភិវឌ្ឍ របស់លោកសុខ លូ អភិបាលខេត្តកំពង់ធំ កន្លងមក និងការយកចិត្តទុកដាក់អភិវឌ្ឍ ខេត្តឲ្យមានការរីកចម្រើន។ ជាពិសេសបន្ថែមទៀត លោកសុខ លូ តែងតែចុះសួរសុខទុក្ខប្រជាពលរដ្ឋ នៅតាមមូលដ្ឋានផងដែរ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 2
Older posts
Newer posts
← Previous Page1 … Page18 Page19 Page20 … Page37 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ទីប្រឹក្សា ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ទីប្រឹក្សា ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!