ខេត្តត្បូងឃ្មុំ៖លោក ឌី វិជ្ជា និងលោក ស្រី ហ៊ុន ម៉ាណា បានឲ្យលោក ជិន ប៊ុន ធឿន តំណាងនិងក្រុមការងារមនុស្សធម៌ នៅថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ២០២១នេះនាំយកអំណោយមួយចំនួន ទៅប្រគល់ជូនលោកយាយ លោកតា ទុរគតជនពីរនាក់បងប្អូន
ដើម្បីដោះស្រាយជីវភាព ប្រចាំថ្ងៃរបស់គាត់បានមួយរយៈ។
ការផ្ដល់អំណោយពីសំណាក់លោកឌី វិជ្ជា និងលោកស្រី ហ៊ុនម៉ាណា ក្រោយពីបានទទួលដំណឹងអំពីការខ្វះខាតរបស់ទុរគតជនពីរនាក់បងប្អូនដែលរស់នៅក្នុងភូមិជួរកណ្តាល ឃុំកោះពី ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ គឺលោកតា ដូង ញ័រ មានអាយុ ៧៩ឆ្នាំ និងយាយ ដូង ត្រាវ អាយុ៦៩ឆ្នាំ។
អំណោយដែលប្រគល់ជូនគាត់ទាំងពីរនាក់នូវពេលនេះមានសម្ភារៈផ្ទះទេវតា ០១ ឈុតធំមានដូចជា:
១-អង្ករ ១០០គីឡូ
២-ទឹកដោះគោខាប់ ចំនួន៤៨កំប៉ុង
៣-វិទ្យុស្តាប់ ០១ គ្រឿង
៤-ស្ករសចំនួន ៥គីឡូ
៥-ប្រេងកូឡាចំនួន ០១ ប្រអប់ធំ
៦-ប្រេងខ្យល់ចំនួន ០១ ប្រអប់ធំ
៧-តែ ១០កញ្ចប់តូច
៨-មី ចំនួន ០៥កេសតូច
៩-ត្រីខ ចំនួន ១០០កំប៉ុង
១០-កន្ទេល ០២
១១-ខ្នើយ ០២
១២-ម៉ុង ០២
១៣-ភួយ ០២
១៤-ពូក ០១
១៥-ស្បែកជើង ០១គូរ
១៦-ទឹកស៊ីអុីវ ០៣យួរ
១៧-ឆ្នាំងបាយ ០២
១៨-កំសៀវទឹក ០១
១៩-កាធុនទឹកដែក ០១
២០-ខ្ទះឆា ០១
២១-ស្លាបព្រា និង សម ០១ ឈុត
២២-វែកបាយ ០១
២៣-ច្រាសដុសធ្មេញ ០៥ឈុត
២៤-សាប៊ូ ១២ដុំ
២៥-ថវិកាចំនួន ៥០ម៉ឺនរៀល។
សូមបញ្ជាក់ផងដែរថាៈ យាយតាជាបងប្អូនបង្កេីតនឹងគ្នា ហហេីយក៏នៅលីវទាំងពីរនាក់ ដែលពួកគាត់កំពុងរស់នៅលេីផ្ទះខ្ទមចាស់ទ្រុឌទ្រោមមួយដែលជាកេរ្តិ៍សល់ពីឪពុកម្តាយ។ សព្វថ្ងៃលោកទាំងពីរមានមុខរបរជាកម្មករសុីឈ្នួលកាច់ថ្នាំជក់បានប្រាក់កំរ៉ៃសម្រាប់ចិញ្ចឹមជីវិត។ ហើយជីវភាពរស់នៅសព្វថ្ងៃនេះ មួយផ្នែកទៀតបានអ្នកភូមិជិតខាង និងអាជ្ញាធរដែនដីជួយទំនុកបម្រុងជាស្បៀងអាហារខ្លះៗផងដែរ៕SRP
ខេត្តត្បូងឃ្មុំ៖អភិបាលខេត្តត្បូងឃ្មុំ លោក ជាម ច័ន្ទសោភ័ណ ប្រាប់ដល់មន្ត្រីនគរបាលទាំងអស់ ត្រូវបន្តធ្វើកិច្ចការពារ សុខសុវត្ថិភាពសណ្តាប់ធ្នាប់ សាធារណៈ ជូនប្រជាពលរដ្ឋឲ្យបានកាន់តែល្អប្រសើរ ស្របតាមគោលនយោបាយ «ភូមិ-ឃុំមានសុវត្ថិភាព» របស់ រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសត្រូវអនុវត្តន៍ឲ្យខាងតែបាននូវ វិធានការ «៣ការពារ ៣កុំ» ដោយត្រូវ ប្រយ័ត្នប្រយែងចំពោះសុខភាព ពាក់ព័ន្ធនឹងជំងឺកូវីដនិងការបំរែបំរួលអាកាសធាតុ ផងដែរ ។