Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ខេត្តសៀមរាប

ទីប្រឹក្សា ឆាវឆាវ
៣ កញ្ញា ២០២៥

នៅក្នុងកិច្ចប្រជុំពិភាក្សាស្តីពីការទប់ស្កាត់និងបង្រ្កាបបទល្មើសធនធានធម្មជាតិនិងព្រៃឈើក្នុងខេត្តសៀមរាប នាព្រឹកមិញនេះ លោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ណែនាំនិងជម្រុញឲ្យមន្រ្តីជំនាញនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត និងមន្ទីរបរិស្ថាន ត្រូវបង្កើនការគ្រប់គ្រងរោងសិប្បកម្ម រោងសន្និធិនិងឡដែលមានច្បាប់អនុញ្ញាតប្រើប្រាស់ផលអនុផលព្រៃឈើមានប្រភពច្បាស់លាស់និងមានច្បាប់អនុញ្ញាត ហើយត្រូវបន្តកិច្ចសហការជាមួយគណៈបញ្ជាការឯកភាពក្រុងស្រុក និងស្ថាប័នអយ្យការសាលាដំបូងខេត្តសៀមរាប ដើម្បីទប់ស្កាត់ តាមដានស្រាវជ្រាវនិងបង្រ្កាបបទល្មើសព្រៃឈើ សត្វព្រៃ និងដីព្រៃឈើ ឲ្យបានទាន់ពេលវេលា .ត្រូវជម្រុញការផ្សព្វផ្សាយពីអាជ្ញាធរមូលដ្ឋាន ស្ថាប័នពាក់ព័ន្ធលើការបង្កើតឡធ្យូងនិងកាប់បំផ្លាញព្រៃឈើ ហើយត្រូវមានវិធានការចំពោះពលរដ្ឋរស់នៅក្នុង និងក្រៅតំបន់ដែលបន្តចូលអាស្រ័យផលក្នុងតំបន់ការពារធម្មជាតិ និងត្រូវចូលរួមសហការទប់ស្កាត់បទល្មើសក្នុងតំបន់ការពារធម្មជាតិផងដែរ។

លោកអភិបាលរងខេត្តបានបន្ថែមទៀតថា ការកាប់ទន្ទ្រានព្រៃយកដី និងការកាប់ឈើដឹកជញ្ជូនខុសច្បាប់នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប នៅតែកើតមានជាពិសេសការទន្ទ្រានដីក្នុងតំបន់ការពារ តំបន់ដែនជម្រកសត្វព្រៃ និងឧទ្យានជាតិ។
ក្នុងបរិបទនេះ យើងត្រូវរួមគ្នាស្វែងរកមធ្យោបាយដើម្បីបញ្ចប់ការទន្ទ្រានព្រៃយកដី។ ជាមួយគ្នានេះ អាជ្ញាធរមូលដ្ឋានត្រូវសហការគ្នាក្នុងការទប់ស្កាត់ និងបង្ក្រាបឱ្យបានការដឹកជញ្ជូនឈើខុសច្បាប់ទោះរូបភាពណាក៏ដោយម្យ៉ាងទៀតការដឹកជញ្ជូនពីខេត្តផ្សេងឆ្លងកាត់ខេត្តសៀមរាបក៏បញ្ហាដែលកើតមានឡើងផងដែរ ដូចនេះសូមសមត្ថកិច្ចពាក់ព័ន្ធត្រូវបង្ក្រាបឱ្យបាន។

នៅក្នុងបទបង្ហាញរបស់ លោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាប ដែលបានបង្ហាញអំពីទិន្នន័យឡធ្យូង រោងសន្និធិឈើ និងមុខសញ្ញាជនល្មើសកាប់និងដឹកជញ្ជូនឈើ នៅក្នុងឆ្នាំ២០២៥នេះ បានបញ្ជាក់ថាបច្ចុប្បន្ននេះ សហគមន៍ព្រៃឈើមានចំនួន៥៩កន្លែង នៅលើផ្ទៃដី១៨,៧៤៣ហិកតា៤០៥ .ការគ្រប់គ្រងរោងសិប្បកម្ម រោងសន្និធិនិងទីតាំងលក់គ្រឿងសង្ហារឹម(ដែលមានច្បាប់អនុញ្ញាត)គឺសរុបមានរោងសិប្បកម្ម ១៤កន្លែង.រោងសន្និធិ១៤កន្លែង និងគ្រឿងសង្ហារឹមមានចំនួន៣១កន្លែង ហើយរោងសិប្បកម្មខ្លះបានប្រើប្រាស់ឈើដែលបានទិញពី រោងសន្និធិនៅរាជធានីភ្នំពេញ និងរោងសន្និធិខ្លះដាក់តាំងលក់គ្រឿងសំណង់ ជាមួយផលអនុផលព្រៃឈើ ប្រមទាំងមាទីតាំងលក់គ្រឿងសង្ហារឹមខ្លះបានទិញគ្រឿងសង្ហារឹមពីខេត្តផ្សេងៗយកមកដុសខាត់លាបនិងលក់បន្តឲ្យអ្នកប្រើប្រាស់។

លោក ម៉ុង ប៊ុនលីម បានបន្តទៀតថាចំពោះ ឡធ្យូងប្រើប្រាស់ផលអនុផលព្រៃឈើដែលគ្មានច្បាប់អនុញ្ញាតមានចំនួន១,០១០ឡធ្យូង ដែលប្រើប្រាស់ប្រភពថាមពល ដើមស្វាយចន្ទី ដើមស្វាយ ដើមអាកាស្យា និងប្រពភព្រៃឈើខ្លះៗដែរ.ហើយចំពោះការងារបង្រ្កាបបទល្មើសព្រៃឈើក្នុងឆ្នាំ២០២៥នេះរដ្ឋបាលព្រៃឈើបានបង្រ្កាបបទល្មើសព្រៃឈើចំនួន២៤ករណីក្នុងនោះបទល្មើសព្រៃឈើ១៤ករណី និងបទល្មើសដីព្រៃឈើ១០ករណីដោយមានចំណាត់ការបញ្ជូនទៅរដ្ឋបាលព្រៃឈើ៧ករណី បញ្ជូនទៅតុលាការ៧ករណីនិងកំពុងចាត់ចែង១០ករណី ដោយក្នុងនោះបានរឹបអូសវត្ថុតាងរួមមាន៖ ឈើអារចម្រុះចំនួន ៤១.២០៨ ម៉ែត្រគូប ,ឈើមូល០.២៥១ម៉ែត្រគូប ,ធ្យូង៨០០គីឡូក្រាម ,ម៉ាស៊ីនបញ្ឈរ១គ្រឿង ,ផ្លែរណា១ខ្សែ,រថយន្តចំនួន៦គ្រឿង,អេស្ការវ៉ាទ័រ១គ្រឿង,គោយន្តកន្ត្រៃ១គ្រឿងដីព្រៃឈើចំនួន៥៣,២៨៣ហិកតា និងជនល្មើស១នាក់ ។

ជាមួយគ្នានោះផងដែរមន្ត្រីជំនាញនៃមន្ទីរបរិស្ថាន ក៍បានបង្ហាញផែនទីព្រៃឈើនៅសល់ក្នុងតំបន់ការពារធម្មជាតិដោយបានបញ្ជាក់ថាតំបន់ការពារធម្មជាតិក្នុងភូមិសាស្រ្តខេត្តសៀមរាបសរុបប្រមាណជា០៨កន្លែង មានផ្ទៃដីសរុប ២៨៣,៩៩៩.២៧ហិកតា .មានសហគមន៍តំបន់ការពារធម្មជាតិភូមិសាស្រ្តចំនួន១១ទីតាំងគ្របដណ្តប់លើផ្ទៃដី១៥,៧៤១ហិកតាស្មើនឹង២០ភូមិ៥ឃុំមាន៤,៧៤៤គ្រួសារ និងសមាជិកចំនួន២២,១៣៩នាក់/ស្រ្តី១១,៤៣៣នាក់ផងដែរ ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 1
ទីប្រឹក្សា ឆាវឆាវ
៣ កញ្ញា ២០២៥

នៅក្នុងកិច្ចប្រជុំពិភាក្សាស្តីពីការទប់ស្កាត់និងបង្រ្កាបបទល្មើសធនធានធម្មជាតិនិងព្រៃឈើក្នុងខេត្តសៀមរាបដែលដឹកនាំកិច្ចប្រជុំដោយ លោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាបនាព្រឹកមិញនេះ នៅរដ្ឋបាលខេត្តសៀមរាប លោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាប បានបង្ហាញអំពីទិន្នន័យឡធ្យូង រោងសន្និធិឈើ និងមុខសញ្ញាជនល្មើសកាប់និងដឹកជញ្ជូនឈើនៅក្នុងឆ្នាំ២០២៥ នេះ ដោយលោកបានបង្ហាញថា ការងារបង្រ្កាបបទល្មើសព្រៃឈើក្នុងឆ្នាំ២០២៥ នេះ រដ្ឋបាលព្រៃឈើបានបង្រ្កាបបទល្មើសព្រៃឈើ ចំនួន២៤ករណីក្នុងនោះបទល្មើសព្រៃឈើ១៤ករណី និងបទល្មើសដីព្រៃឈើ១០ករណី ដោយមានចំណាត់ការបញ្ជូនទៅរដ្ឋបាលព្រៃឈើ ៧ករណី បញ្ជូនទៅតុលាការ ៧ករណីនិងកំពុងចាត់ចែង១០ករណី ដោយក្នុងនោះបានរឹបអូសវត្ថុតាងរួមមាន៖ ឈើអារចម្រុះចំនួន៤១.២០៨ម៉ែត្រគូប ,ឈើមូល០.២៥១ម៉ែត្រគូប ,ធ្យូង៨០០គីឡូក្រាម ,ម៉ាស៊ីនបញ្ឈរ១គ្រឿង ,ផ្លែរណា១ខ្សែ,រថយន្តចំនួន៦គ្រឿង,អេស្ការវ៉ាទ័រ១គ្រឿង,គោយន្តកន្ត្រៃ១គ្រឿងដីព្រៃឈើចំនួន៥៣,២៨៣ហិកតា និងជនល្មើស១នាក់ផងដែរ។

លោកម៉ុង ប៊ុនលីម បានបញ្ជាក់ថា បច្ចុប្បន្ននេះ សហគមន៍ព្រៃឈើមានចំនួន៥៩កន្លែង នៅលើផ្ទៃដី១៨,៧៤៣ហិកតា៤០៥ .ការគ្រប់គ្រងរោងសិប្បកម្ម រោងសន្និធិនិងទីតាំងលក់គ្រឿងសង្ហារឹម (ដែលមានច្បាប់អនុញ្ញាត) គឺសរុបមានរោងសិប្បកម្ម១៤កន្លែង.រោងសន្និធិ១៤កន្លែង និងគ្រឿងសង្ហារឹមមានចំនួន៣១កន្លែង ហើយរោងសិប្បកម្មខ្លះបានប្រើប្រាស់ឈើដែលបានទិញពី រោងសន្និធិនៅរាជធានីភ្នំពេញ និងរោងសន្និធិខ្លះដាក់តាំងលក់គ្រឿងសំណង់ ជាមួយផលអនុផលព្រៃឈើ ប្រមទាំងមាទីតាំងលក់គ្រឿងសង្ហារឹមខ្លះបានទិញគ្រឿងសង្ហារឹមពីខេត្តផ្សេងៗយកមកដុសខាត់លាបនិងលក់បន្តឲ្យអ្នកប្រើប្រាស់។

លោក ម៉ុង ប៊ុនលីម បានបន្តទៀតថាចំពោះ ឡធ្យូងប្រើប្រាស់ផលអនុផលព្រៃឈើដែលគ្មានច្បាប់អនុញ្ញាតមានចំនួន១,០១០ឡធ្យូង ដែលប្រើប្រាស់ប្រភពថាមពល ដើមស្វាយចន្ទី ដើមស្វាយ ដើមអាកាស្យា និងប្រពភព្រៃឈើខ្លះៗដែរ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 3
ទីប្រឹក្សា ឆាវឆាវ
៣ កញ្ញា ២០២៥

ខេត្តសៀមរាប៖លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន សៀមរាប ប៉ុស្តិ៍ ថានៅយប់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល២០:៤០នាទី មានជនសង្ស័យម្នាក់ ភេទប្រុស ជនជាតិចិន ក្នុងស្ថានភាពស្រវឹងស្រា បានធ្វើសកម្មភាពដើរចូលទៅក្នុងបរិវេណលំនៅឋានរបស់ប្រជាពលរដ្ឋ មួយកន្លែង ដែលស្ថិតនៅក្នុងភូមិសាលាកំរើក សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ដោយក្នុងដៃមានកាន់កាំភ្លើងខ្លី ០១ដើម មិនស្គាល់ម៉ាក ដោះបង់កាំភ្លើងចេញមកបង្ហាញ ហើយក៏ដើរចេញទៅវិញ បន្ទាប់មកពេលដែលប្រជាពលរដ្ឋហៅសួរនាំ ជនសង្ស័យបានបោះកាំភ្លើងនោះចោលទៅលើផ្លូវបេតុង ភ្លាមនោះប្រជាពលរដ្ឋក៏បាននាំគ្នាចូលទៅឃាត់ជនសង្ស័យ និងរាយការណ៍ជូនសមត្ថកិច្ចចុះអន្តរាគមន៍។

លោកឧត្តមសេនីយ៍ទោ ហួត សុធី បានបន្តថា
ក្រោយទទួលបានព័ត៌មាននេះភ្លាម លោកបានចាត់កម្លាំងអន្តរាគមន៍ និងតម្រួតបទបញ្ជា  សហការណ៍ជាមួយ កម្លាំងនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប ចុះដល់ត្រួតពិនិត្យភ្លាម និងធ្វើការឃាត់ខ្លួនជនសង្ស័យ ឈ្មោះ LIU YUNYOU ភេទប្រុស កើតថ្ងៃទី០៣.០៤.២០០៣ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EK៥៣៩០៤០៧ រួមទាំងអាវុធខ្លីចំនួន ០១ដើម ម៉ាកSIG SAUER P365  គ្រាប់ចំនួន ០៥គ្រាប់ ក្នុងនោះដែលកម្លាំងសមត្ថកិច្ចយើងបានបន្តការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនបក្ខពួកជនសង្ស័យម្នាក់ទៀតឈ្មោះ LI JIAN AN ភេទប្រុស កើតថ្ងៃទី០២.០៩.២០០៣ ជនជាតិចិន ក្នុងពេលដែលជនសង្ស័យរូបនេះកំពុងស្នាក់នៅក្នុងផ្ទះជួលលេខ១០១១ បុរីលុចនីដា ដែលស្ថិតនៅភូមិសាលាកំរើក សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងត្រូវបាននាំខ្លួនមកកាន់ការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕SRP

Like 0
Comment 0
Share ចែកចាយ
Views 2
ទីប្រឹក្សា ឆាវឆាវ
៣ កញ្ញា ២០២៥

លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប នៅរសៀលថ្ងៃម្សិលមិញបានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចរបស់កងរាជអាវុធហត្ថខេត្តសៀមរាប។

កិច្ចប្រជុំនេះដោយមានការចូលរួមពីលោកមេបញ្ជាការរង ជានាយសេនាធិការ លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរទាំង៧ ប្រធានអង្គភាពទាំង២ នាយការិយាល័យ នាយអាវុធហត្ថ ដែលមានការពាក់ព័ន្ធ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុកទាំង១៣ និងមេបញ្ជាការ កងអនុសេនាធំចល័ត នៅសាលប្រជុំអគារសេនាធិការ។

ខ្លឹមសារប្រជុំ៖
១.ផ្សព្វផ្សាលទ្ធផលការងារប្រចាំខែសីហា និងទិសដៅខែកញ្ញា​។
២.បទបង្ហាញចែករំលែកអំពីបទពិសោធន៍ការងាររបស់មូលដ្ឋានកងរាជអាវុធហត្ថស្រុកប្រាសាទបាគង។
៣.ការលើកឡើងនូវបញ្ហាប្រឈម និងដំណោះស្រាយ របស់មន្ទីរជំនាញ និងមូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុកទាំង១៣។
៤.មតិបូកសរុប​ និងផ្តាំផ្ញើរបស់លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប៕SRP

Like 0
Comment 0
Share ចែកចាយ
Views 2
ទីប្រឹក្សា ឆាវឆាវ
២ កញ្ញា ២០២៥

លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ​ កងរាជអាវុធហត្ថខេត្តសៀមរាប នាព្រឹក ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារ នៃកងរាជអាវុធហត្ថខេត្តសៀមរាប អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកអនុសេនីយ៍ទោ ឈិត អ៊ុយចំរើន នាយរងការិយាល័យគីមីសាស្ត្រ មន្ទីរសម្ភារ:បច្ចេកទេស នៃកងរាជអាវុធហត្ថខេត្តសៀមរាប បានទទួលមរណ:ភាព នៅវេលាម៉ោង ២៣:៣២នាទីយប់ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៣៥ឆ្នាំ ដោយគ្រោះថ្នាក់ចរាចរណ៍ក្នុងពេលបំពេញភារកិច្ចលើកំណាត់ផ្លូវអាកាសយានដ្ឋានអន្តរជាតិ សៀមរាប-អង្គរ សពតំកល់ធ្វេីបុណ្យតាមប្រពៃណីសាសនា នៅគេហដ្ឋាននៃសព ស្ថិតនៅក្នុងភូមិកំពង់ថ្កូវ១ ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប។

ក្នុងឱកាសអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធនេះ លោក ឧត្តមសេនីយ៍ត្រី​ សៀ​ ទីន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជូនចំពោះក្រុមគ្រួសារសព និងបាននាំយកនូវបច្ច័យរបស់ លោកនាយឧត្តមសេនីយ៍ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស រួមនិងថវិកាដែលបានមកពីការចូលរួមរបស់លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ ព្រមទាំង នាយ-នាយរង នៃកងរាជអាវុធហត្ថខេត្តសៀមរាប ក្នុងស្មារតីសាមគ្គីភាព សរុបទាំងអស់ចំនួន ១២,៥៧០,០០០រៀល (ដបពីរលានហាសិបប្រាំពីរមុឺនរៀល) និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារញាតិមិត្តទាំងអស់នៃសព និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ លោកអនុសេនីយ៍ទោ ឈិត អ៊ុយចំរើន បានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លៀតឡើយ។ តំណាងគ្រួសារសព ក៏បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្ត និងការលះបង់របស់ លោកនាយឧត្តមសេនីយ៍ ព្រមទាំងក្រុមការងារ នៃកងរាជអាវុធហត្ថខេត្តសៀមរាប និងបានជូនពរឱ្យជួបតែសុខភាពល្អបរិបូណ៍ ជោគជ័យគ្រប់ភារកិច្ច និងជួបប្រទះតែពុទ្ធពរទាំង៥ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ បដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ»៕SRP

Like 0
Comment 0
Share ចែកចាយ
Views 3
Older posts
Newer posts
← Previous Page1 … Page16 Page17 Page18 … Page566 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ទីប្រឹក្សា ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ទីប្រឹក្សា ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!