ខេត្តកំពង់ធំ៖យ៉ាងហោចណាស់មនុស្សចំនួន ៥ នាក់បានស្លាប់និង១០នាក់ទៀតរងរបួសធ្ងន់ ដោយសាររថយន្តសាំយ៉ុងរត់តាក់ស៊ីបុកជាមួយរថយន្តបែនដឹកដី ក្នុងទិសដៅបញ្ច្រាស់គ្នា។
សេចក្ដីរាយការណ៍បានដឹងថាគ្រោះថ្នាក់ចរាចរណ៍នេះ តៃកុងរថយន្តទាំងពីរ បានគៀបជាប់នឹងរថយន្ត ក្នុងនោះនារីម្នាក់ ក្មេងតូចម្នាក់ទៀតស្លាប់ អ្នករងរបួសធ្ងន់ប្រុសស្រីចំនួន១០នាក់។
ហេតុការណ៍បានកើតឡើង តាមបណ្តោយផ្លូវលេខ៦ ផ្លូវអាស៊ានវាងផ្សារកំពង់ថ្ម ស្ថិតភូមិទួលសង្កែ ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តពង់ធំ នៅវេលាម៉ោង៥និង២៥នាទីល្ងាចថ្ងៃទី០៣ មីនា ឆ្នាំ២០២១។
សមត្ថកិច្ចបានដឹងថាជនរងគ្រោះទី១
ជាតៃកុងរថយន្តសាំងយ៉ុង ឈ្មោះតិច ចាន់វាសនា ភេទប្រុសអាយុ៤៣ឆ្នាំ(ស្លាប់នៅកន្លែងកើតហេតុ)មានទីលំភូមិវាល ឃុំសាន់គរ ស្រុកំពង់ស្វាយ ខេត្តកំពង់ធំ។
ទី២តៃកុងរថយន្តបែនដឹកដី ឈ្មោះ ឃួងស្រ៊ាន់ ភេទប្រុសអាយុ ២៥ឆ្នាំ(ស្លាប់នៅកន្លែងកើតហេតុ)មានទីលំនៅភូមិ ស្រឡៅតូង ឃុំបល្ល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
ទី៣ឈ្មោះ ម៉េតសៀងលួន អាយុ៣១ (ស្លាប់នៅកើតហេតុ)មានទីលំនៅភូមិវាលឃុំសាន់គរ ស្រុកកំពង់ស្វាយ នារីគ្រោះគ្រោងនិងរៀបការ នៅថ្ងៃអាទិត្យទី០៧ខែកុម្ភ:នេះ។
ទី៤កូនតូចអាយុប្រមាណ១ខួបបានស្លាប់បន្ទាប់ពីបញ្ជូនទៅដល់មន្ទីរពេទ្យបង្អែកបារាយណ៍ សន្ទុក។
ទី៥ ក្មេងស្រីម្នាក់ទៀតស្លាប់ នៅពីមន្ទីរពេទ្យបង្អែកបារាយណ៍ សន្ទុក។
ចំណែកអ្នករងរបួសធ្ងន់ប្រុសស្រី ចាស់ក្មេង១០នាក់ ត្រូវបានបញ្ជូនយកទៅសង្រ្គោះនៅមន្ទីពេទ្យខេត្តកំពង់ធំ និងទៅសង្រ្គោះទីក្រុងភ្នំពេញ។
សូមបញ្ជាក់ផងដែរថា អ្នករងរបួសធ្ងន់ទាំង១០នាក់នេះ ភាគច្រើនបែកប្រអប់ជើង និងបាក់ភ្លៅ និងបាក់ខ្មងជើង ព្រោះថា រថយន្តសាំងយ៉ុង ដែលរត់តាក់ស៊ីនេះ មិនចាប់ខ្ចៅ មិនប៉ាឡុងនោះទេ ដើម្បីងាយស្រួលលើកអីវ៉ាន់ដាក់ចុះដាក់ឡើង។
យោងតាមប្រភពឲ្យដឹងថា រថយន្តសាំងយ៉ុងចេញពីត្បូងទៅជើង ហើយរថយន្តបែនដឹកដីប៉ុន្តែចាក់ដីអស់ហើយ ចេញពីជើងទៅត្បូងស្រាប់តែមិនដឹងថា ខាងតៃកុងរថយន្តគាត់កើតអីទេ ក៏រ៉េចង្កូតទៅបុករថយន្តសាំងយ៉ុង ពេញទំហឹងម្តង។
រថយន្តទាំង២គ្រឿង ត្រូវបានសមត្ថកិច្ច
ស្ទូចយកទៅរក្សារទុកនៅអធិការដ្ឋាន នគរបាលស្រុកសន្ទុក ដើម្បីរងចាំធ្វើការដោះស្រាយទៅតាមនិតិវិធី៕SRP