Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ខេត្តត្បូងឃ្មុំ

ទីប្រឹក្សា ឆាវឆាវ ៣ តុលា ២០២១

ខេត្តត្បូងឃ្មុំ៖សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្ដល់អំណោយជូនសមាជិកសមាគមអតីតយុទ្ធជនកម្ពុជាខេត្តត្បូងឃ្មុំកងពលតូចថ្មើរជើងលេខ២១។

ការផ្ដល់អំណោយតាមរយៈលោក ជាម ច័ន្ទសោភ័ណ នៅថ្ងៃទី០២ ខែតុលា ម្សិលមិញ នៅទីបញ្ជាការដ្ឋានកងទ័ព កងពលតូចថ្មើរជើងលេខ២១ ស្ថិតក្នុងស្រុកត្បូងឃ្មុំ។

លោកលោកជាម ច័ន្ទសោភ័ណ បានថ្លែងការកោតសរសើរ អរគុណដល់ទឹកចិត្តរបស់កម្លាំងយោធាដែលបានចូលនិវត្តន៍ទាំងអស់ នៃសមាគមន៍អតីតយុទ្ធជនកម្ពុជាខេត្តត្បូងឃ្មុំ ក៏ដូចជាទូទាំងប្រទេស ដែលបានរួមដំណើរជាមួយសម្តេចតេជោ និងឥស្សរជនទាំងអស់ ប្រយុទ្ធតស៊ូទាំងថ្ងៃទាំងយប់លះបង់បូជាសាច់ស្រស់ឈាមស្រស់ ការពារបូរណភាពទឹកដី នាំយកសុខសន្តិភាពជូនពលរដ្ឋ និងប្រទេសជាតិមាតុភូមិកម្ពុជា។

លោក ជាម ច័ន្ទសោភ័ណ សង្ឃឹមយ៉ាងមុតមាំ និងបន្តអំពាវនាវដល់កងកម្លាំងអតីតយុទ្ធជនយើងទាំងអស់ បន្តឥតងាករេរ គាំទ្រដាច់ខាតគណបក្សប្រជាជន គាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីជារៀងដរាប ដើម្បីបងប្អូនអតីតយោធិនយើង ពលរដ្ឋយើង និងប្រទេសជាតិកម្ពុជាយើងទាំងមូល បន្តរស់នៅប្រកបដោយក្តីសុខពេញលេញបានដូចសព្វថ្ងៃនេះ «សម្តេចតេជោ ហ៊ុនសែន បិតាសុខសន្តិភាព និងការអភិវឌ្ឍន៍នៃកម្ពុជា»។

លោកម៉ុន មាគ៍ា ស្នងការនគរបាលខេត្ត បានឲ្យដឹងដែរថា នៅទូទាំងខេត្តត្បូងឃ្មុំ មានអតីតយុទ្ធជនជាង២០០០នាក់ ខណៈ៣៨គ្រួសារ បានទទួលដីសម្បទានសង្គមកិច្ច រស់នៅខាងខេត្តក្រចេះ ដែលផ្តល់ជូន និងយកចិត្តទុកដាក់ខ្ពស់បំផុត ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏ដូចជាអតីតយោធិនទាំងអស់នៅទូទាំងប្រទេស។

ចំពោះអំណោយនាំយកទៅផ្តល់ជូនរួមមាន សមាជិកសមាគមអតីតយុទ្ធជនកម្ពុជា៧៥នាក់ ក្នុងម្នាក់ទទួលបាន អង្ករ២៥គីឡូក្រាម មី១កេស ទឹកសុទ្ធ១កេស ត្រីខ១យួរ ប៊ីចេង១កញ្ចប់ ប្រេងឆា១ដប ទឹកត្រី១ដប ទឹកស៊ីអ៊ីវ១ដបខ្ទឹមស ថវិកា១០០.០០០រៀល និងផ្តល់ជូនកងពលតូចថ្មើរជើងលេខ២១ អង្ករ១តោន ទឹកសុទ្ធ១០០កេស មី៦០កេស ម៉ាស២៥០០ម៉ាស អាល់កុល៦០លីត្រ និងថវិកាមួយចំនួន។ ជាមួយគ្នានេះដែរលោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយុទ្ធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក និងលោកស្រី ពេជ ចន្ទមុនី ក៏បានជួយបំពេញការសាងសង់អគារនៅក្នុងកងពលតូចថ្មើរជើងលេខ២១ នូវថវិកាចំនួន ៤៥,០០០,០០០រៀលបន្ថែមផងដែរ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ១ តុលា ២០២១

ខេត្តត្បូងឃ្មុំ​៖តំបន់ប្រតិបត្តិការសឹករងខេត្តត្បូងឃ្មុំ បានទទួលអំណោយ សម្រាប់ផ្គត់ផ្គង់ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ និងប្រយុទ្ធ​ប្រឆាំង​នឹងជំងឺកូវីដ-១៩ ពិសេសបន្តកិច្ចការពារបូរណភាពទឹកដី ពីលោកហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយុទ្ធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក និងលោកស្រី ពេជ ចន្ទមុនី។

ការទទួលបានអំណោយនៅព្រឹកមិញនេះតាមរយៈ លោកជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងភរិយា។

លោកជាម ច័ន្ទសោភ័ណ បានថ្លែងកោតសរសើរ អរគុណដល់ទឹកចិត្តរបស់កម្លាំងយោធា នៃតំបន់ប្រតិបត្តិការសឹករងខេត្ត ដែលមានឆន្ទៈក្នុងការចូលរួមទប់ស្កាត់ ការពារបូរណភាពទឹកដី គាំទ្រឥតងាករេរ តាមបទបញ្ជារបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនៃកម្ពុជា។

លោកជាម ច័ន្ទសោភ័ណ បានថ្លែងទៅកាន់កងកម្លាំងយោធានាឱកាសនោះ ត្រូវបំរើរាស្ត្រដោយស្មោះត្រង់យកចិត្តទុកដាក់តាមបន្ទាត់ព្រំដែនប្រវែង១៣៤គីឡូម៉ែត្រ មិនឲ្យបុគ្គលណា ឬប្រទេសណាឈ្លានពានទឹកដី នេះជាកតព្វកិច្ចកងកម្លាំង បន្តរក្សាសន្តិសុខសណ្តាប់ធ្នាប់ មិនឲ្យមានការចលាចលក្នុងមូលដ្ឋាន ដោយអនុវត្តន៍តាមគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព។

អភិបាលខេត្តត្បូងឃ្មុំ សង្ឃឹមយ៉ាងមុតមាំថា កងកម្លាំងយោធាយើងទាំងអស់បន្តឈរយ៉ាងរឹងមាំការពារទឹកដី និងត្រៀមកម្លាំងអន្តរាគមន៍ នៅពេលគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្រូវការ បូករួមទាំងកងកម្លាំងនគរបាល និងកងរាជអាវុធហត្ថដូចគ្នា។ អំណោយនាំយកទៅផ្តល់ជូនរួមមាន អង្ករ២តោន ទឹកសុទ្ធ២០០កេស មី១០០កេស ម៉ាស៥០០០ម៉ាស អាកុល១៥០លីត្រ បន្លែ១៨០គីឡូក្រាម និងថវិកាមួយចំនួន៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ៣០ កញ្ញា ២០២១

ខេត្តត្បូងឃ្មុំ៖លោកជាម ច័ន្ទសោភ័ណ បានធ្វើការកោតសរសើរដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងមន្ត្រីរាជការសាលាខេត្ត ដែលមានសាមគ្គីភាពផ្ទៃក្នុងបានល្អ ខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយឆន្ទៈមនសិការខ្ពស់ និងបន្តអភិវឌ្ឍន៍ចំណេះដឹង ពង្រឹងសមត្ថភាព បន្តនាំយកនូវភាពជោគជ័យ ក្នុងភារកិច្ចការងារ ជូនរដ្ឋបាលខេត្ត។

អភិបាលខេត្ត ក៏បានធ្វើការអំពាវនាវដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ត្រូវការពារការឆ្លងមេរោគនេះ តាមវិធាន «៣កុំ ៣ការពារ» ដោយបន្តពាក់ម៉ាស រក្សាគម្លាតសង្គម រក្សាអនាម័យជាប់ជានិច្ច លាងដៃជាមួយអាកុលឬសាប៊ូ ពោលគឺត្រូវចង់ចាំថា «ការពារប្រសើរជាងព្យាបាល»។ ក្នុងនោះទៅស្រុកកំណើត ត្រូវបន្តអប់រំផ្សព្វផ្សាយដល់ក្រុមគ្រួសារ និងប្រជាពលដ្ឋឲ្យអនុវត្តនូវិធានការអនាម័យ និងវិធានការផ្សេងៗ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា ពិសេសពលរដ្ឋណាដែលមិនទាន់ចាក់វ៉ាក់សាំង ណែនាំសូមទៅចាក់ឲ្យបានគ្រប់គ្នា ដើម្បីការពារមិនឲ្យស្លាប់ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។

លោកថ្លែងបែបនេះនៅព្រឹកមិញនេះ ក្នុងឱកាសជួបសំណេះសំណាល ជាមួយក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំ និងមន្ត្រីរាជការចំណុះសាលាខេត្ត ព្រមទាំងចែកជូន ថវិកា និង ប្រេងឥន្ធនៈ ដើម្បីជាការលើកទឹកចិត្តចំពោះកិច្ចខិតខំបំពេញភារកិច្ចនាពេលកន្លងមក និងបន្តឲ្យកាន់តែល្អបន្ថែមទៀត។

គួរបញ្ជាក់ថា ជារៀងរាល់ឆ្នាំ លោកជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ តែងតែរៀបចំពិធីជួបសំណះសំណាលលើកទឹកចិត្តជូនមន្ត្រីរាជការ ចំណុះសាលាខេត្ត ចំនួន២ដងក្នុងមួយឆ្នាំ គឺក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងពីធីបុណ្យភ្ជុំបិណ្ឌនេះ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ២៩ កញ្ញា ២០២១

ខេត្តត្បូងឃ្មុំ៖ពលរដ្ឋជាង៨០គ្រួសារ នៅតំបន់បិទខ្ទប់ ក្នុងស្រុកក្រូចឆ្មារ បានទទួលអំណោយរបស់ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក និងលោកស្រី ពេជ ចន្ទមុនី។

ការបានទទួលនៅព្រឹកមិញនៅតាមរយៈលោកជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងភរិយា។

ប្រជាពលរដ្ឋជាង៨០គ្រួសារ នៅភូមិទី១ និងភូមិទី២ ឃុំរការខ្នុរ ស្រុកក្រូចឆ្មារ ដោយក្នុង១គ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម មី២កេស និងថវិកា​ ៥ម៉ឺនរៀល​ ព្រមទាំងចែកជូនកងកម្លាំងឈរជើងនៅតំបន់បិទខ្ទប់ចំនួន ១លាន​ ៤០ម៉ឺនរៀល​ និង​ក្រុមគ្រូពេទ្យ ៧០មុឺនរៀលផងដែរ។

គួរ​បញ្ជាក់​ថា​ អំណោយលោកហ៊ុន ម៉ាណែត ដែលបានផ្តល់ជូនរដ្ឋបាលស្រុកក្រូចឆ្មារ តាមរយៈអភិបាលខេត្ត ក្នុងយុទ្ធនាការប្រយុទ្ធនឹងជំងឺកូវីដ-១៩ រួមមាន មី​ ៤០០កេស អង្ករ​ ៥តោន និងថវិកា​ ៥០លានរៀល។ នៅព្រឹកមិញនេះដែរ លោកជាម ច័ន្ទសោភ័ណ និងក៏បាននាំយកថវិកា​ ៧លានរៀល ក្នុងនោះថវិកាលោកហ៊ុន ម៉ាណែត៥លានរៀល ប្រគេនព្រះចៅអធិការ និងព្រះសង្ឃគង់នៅវត្ត អម្ពវ័នជំនីក ក្នុងឃុំជំនីក ស្រុកក្រូចឆ្មារ ដើម្បីផ្គត់ផ្គង់ចង្ហាន់ និងកសាងវត្តផងដែរ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ២៨ កញ្ញា ២០២១

ខេត្តត្បូងឃ្មុំ៖លោកជំទាវ ឱ វណ្ណឌី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងអំពីគុណតម្លៃនៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលជួយមិនឲ្យវិវត្តន៍ទៅរកស្ថានភាពធ្ងន់ធ្ងរ ក្នុងករណីបុគ្គលនោះឆ្លងជំងឺកូវីដ។ ក្នុងន័យនេះ មិនមែនមានន័យថា ចាក់វ៉ាក់សាំងហើយមិនឆ្លងជំងឺកូវីដ-១៩នោះទេ ពោលគឺនៅពេលចាក់វ៉ាក់សាំងហើយក៏ដោយ ត្រូវតែអនុវត្តនូវវិធានការ៣ការពារ និង៣កុំ ដើម្បីការពារ​ខ្លួន​យេីង​។ លោកជំទាវ ក៏បានវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្តត្បូងឃ្មុំសម្រេច ក្នុងផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋផងដែរ។​

លោកជំទាវ បានបញ្ជាក់អំពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចហ៊ុន សែន ក្នុងការដឹកនាំរៀបចំផែនការ និងដាក់ចេញនូវអភិក្រមផ្ការីក ក្នុងការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ រហូតសម្រេចបានលទ្ធផល ជិត៩៩ភាគរយ នៃផែនការ១០លាននាក់ ចំពោះប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើង​។

ជំទាវថ្លែងយ៉ាងដូច្នេះនៅព្រឹកមិញនេះ​ ក្នុងពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជុំទី១ ជូនប្រជាពលរដ្ឋ ដែលមានអាយុ១៨ឆ្នាំឡើង​ នៅខេត្តត្បូងឃ្មុំ។

ក្នុងនាមអាជ្ញាធរខេត្តត្បូងឃ្មុំ លោកជាម ច័ន្ទសោភ័ណ បានប្រកាសបង្ហាញជំហយ៉ាងមុតមាំ ក្នុងការបន្តប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​-១៩​ ឲ្យអស់ពីលទ្ធភាព។ ដោយឡែកទីតាំងចត្តាឡីស័កក៏បានត្រៀមទុកមុនជាស្រេចបន្ថែមទៀត ពិសេសទីកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩ បានឲ្យក្រុមគ្រូពេទ្យបន្តកិច្ចការងារនេះ ទាំងថ្ងៃទាំងយប់ រួមទាំងសម្ភារបរិក្ខារពេទ្យ ឲ្យមានគ្រប់គ្រាន់ផងដែរ។

លោកជាម ច័ន្ទសោភ័ណ្ឌ ថាគិតត្រឹមថ្ងៃទី២៧ ខែកញ្ញា ម្សិលមិញលទ្ធផលខេត្តត្បូងឃ្មុំ សម្រេចបានលើការងារចាក់វ៉ាក់សាំងរួមមាន៖
*ទី១៖ អាយុ០៦-ក្រោម១២ឆ្នាំ ចំនួន៨៧,៨៣៨នាក់
*ទី២៖ អាយុ១២-ក្រោម១៨ឆ្នាំ ចំនួន១០១,៦៥០នាក់
*ទី៣៖ អាយុ១៨ឆ្នាំឡើង ចំនួន៥១៨,១៣០នាក់
ក្នុងនោះ ចាក់បានដូសទី១ ចំនួន៥៧៣,០៣៩ ស្មើនឹង ៨០,៩៨%, ចាក់បានដូសទី២ ចំនួន៣២២,៣០១ ស្មើនឹង ៤៥,៥៥% និងចាក់បានដូសទី៣ ចំនួន១៦,៣៥៣ ស្មើនឹង២, ៣១%៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page15 Page16 Page17 … Page31 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ទីប្រឹក្សា ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ទីប្រឹក្សា ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!