Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ខេត្តត្បូងឃ្មុំ

ទីប្រឹក្សា ឆាវឆាវ ៥ វិច្ឆិកា ២០២១

ខេត្តត្បូងឃ្មុំ​៖លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោកស្រី ម៉េង វ៉ាន់ដានីន នៅថ្ងៃទី៥ ខែវិច្ឆិកា នេះ​ បានអញ្ជើញប្រារព្ធពីធីបញ្ចុះបឋមសីលាសាងសង់រង្វង់មូល “រូបសំណាក់ហ្លួងព្រះស្ដេចកន” នៅចំណុចផ្លូវចូលតំបន់រដ្ឋបាលខេត្ត លើកំណាត់ផ្លូវជាតិលេខ ៧ ត្រង់គីឡូម៉ែត្រ ១៥៧+២១០ និងផ្លូវប្រភេទ “ក”នៅទីតាំង”វាលឥន្ទចក្រី” ចន្លោះខាងត្បូងភូមិត្រពាំងគូរ ខាងជើងភូមិត្របុស្ស និងភូមិប្រធាតុ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ទីរួមខេត្តត្បូងឃ្មុំ។

រង្វង់មូលរូបសំណាកហ្លួងព្រះស្ដេចកន មានអង្កត់ផ្ចិត ៣៦ម៉ែត្រ និងមានផ្ទៃក្រឡា ១,០១៧ម៉ែត្រការ៉េ ដោយចាប់ផ្តើមដំណើរការសាងសង់នៅថ្ងៃ៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ និងគ្រោងបញ្ចប់ការសាងសង់ នាអំឡុងចុងឆ្នាំ២០២២។

ដោយរង្វង់មូលនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីលើកកម្ពស់សោភ័ណភាព របៀបរៀបរយសណ្ដាប់ធ្នាប់ សាធារណៈ បញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ ធានាសុវត្ថិភាពក្នុងការធ្វើដំណើរឆ្លងកាត់ចេញ-ចូលតំបន់រដ្ឋបាលខេត្ត និងសម្រួលដល់កាធ្វើពាណិជ្ជកម្ម។

ជាមួយគ្នានេះ រង្វង់មូលដ៏ល្អមួយនេះ បានលេចចេញជារូបរៀងឡើង ពិតជាឆ្លុះបញ្ចាំងបង្ហាញយ៉ាងច្បាស់ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ដែលធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាព នយោបាយ និងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម មានវឌ្ឍនភាពលើគ្រប់វិស័យគួរជាទីមោទន។

ជាពិសេសក្រោមការដឹកនាំរបស់លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ បានធ្វើឲ្យសន្ទុះនៃការអភិវឌ្ឍន៍គ្រប់មូលដ្ឋាននៅក្នុងខេត្ត បាននឹងកំពុងអភិវឌ្ឍន៍កាន់តែប្រសើរឡើង ខណៈដែរការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយគុណភាព តម្លាភាព និងប្រសិទ្ធភាព។

សូមជម្រាបផងដែរថា រង្វង់មូលដំកល់ “រូបសំណាក់ហ្លួងព្រះស្ដេចកន”នេះ គឺជាសមិទ្ធផលមួយថ្មី បន្ថែមលើសមិទ្ធផលជាច្រើនទៀត នៅតំបន់រដ្ឋបាលប្រមូលផ្តុំទីរួមខេត្តត្បូងឃ្មុំរួមមាន បុរីរដ្ឋបាលសាលាខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត មន្ទីរពេទ្យ សាលារៀន សួនច្បារសាធារណៈ ទន្លេសិប្បនិម្មិតហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ប្រព័ន្ធគមនាគមន៍ ប្រព័ន្ធធារាសាស្ត្រ បណ្តាញអគ្គិសនី បណ្តាញទឹកស្អាត បង្គោលភ្លើងបំភ្លឺសាធារណៈ ដាំកូនឈើ ដាំផ្កាលម្អសោភ័ណភាព ។ ល។ ដែលត្រូវបានស្ថាបនារួច ក៏ដូចជាកំពុងស្ថាបនាសាងសង់ និងរៀបចំជាបន្តបន្ទា​ប់​៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ២ វិច្ឆិកា ២០២១

ខេត្តត្បូងឃ្មុំ ៖ក្នុងឱកាសបេីក យុទ្ធនាការ ចាក់ វ៉ាក់សាំង បង្ការ ជំងឺ កូវីដ -១៩ ដល់កុមារអាយុ៥ឆ្នាំ នៅមណ្ឌលសុខភាព ក្រែក១ ក្នុងស្រុកពញាក្រែក នៅព្រឹក មិញនេះ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានអំពាវនាវដល់ប្រជាពលរដ្ឋ ជាមាតា បិតា អាណាព្យាបាលរ ឲ្យ នាំកូនអាយុ៥ឆ្នាំ ទៅទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ឲ្យបានគ្រប់ៗគ្នា នៅគ្រប់មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព ក្នុងក្រុង-ស្រុកទាំង៧ ទូទាំងខេត្តត្បូងឃ្មុំ។

លោក ជាម ច័ន្ទសោភ័ណ បានថ្លែងអំណរយ៉ាងជ្រាលជ្រៅ ចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានយកចិត្តទុកដាក់គិតគូរផ្តល់វ៉ាក់សាំង ដល់មនុស្សពេញវ័យ រហូតដល់ កុមា ជាពន្លកទំពាំង ស្នង ឫស្សី ។

អភិបាលខេត្ត ក៏បានថ្លែងក្រើនរំលឹកដល់ពលរដ្ឋទាំងអស់ថា <<សូមក្លាចកូវីដ កុំក្លាហានជាមួយកូវីដ>> ដោយបន្តចូលរួមអនុវត្តវិធានការ «៣ការពារ ៣កុំ » ឲ្យ បានខ្ជាប់ខ្ជួន ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ក៏ដូចជាក្នុងដំណើរការបើកប្រទេសឡើងវិញ ជាពិសេសការបើកដំណើរការសាលារៀន ឲ្យសិស្សានុសិស្ស ចូលសិក្សារៀនសូត្រឡើងវិញ។

សូមជម្រាបថាក្នុងឱកាសបេីកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារនៅខេត្តត្បូងឃ្មុំ សង្កេតឃើញថា មាតាបិតា អាណាព្យាបាល និងកុមារ កុមារី បានសម្តែងនូវសេចក្តីរំភើបរីករាយ និងដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្ដេចហ៊ុន សែន ដែលបានផ្តល់ការចាក់វ៉ាក់សាំង ដោយយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ដល់កុមារអាយុ៥ឆ្នាំ នៅទូទាំងខេត្តត្បូងឃ្មុំ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ សម្រាប់ដូសទី១ និងដូសទី២ ចាប់ពីថ្ងៃ២៨ ខែវិច្ឆិកា ដល់១១ ខែធ្នូ ឆ្នាំ២០២១ ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ៣០ តុលា ២០២១

ខេត្តត្បូងឃ្មុំ​៖ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ នៅព្រឹកមិញនេះ បាននាំយកអំណោយរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋ២០០គ្រួសារ ដែលមានជីវភាពខ្វះខាត ក្នុងឃុំរការខ្នុរ ស្រុកក្រូចឆ្មារ។

ឆ្លៀតក្នុងឱកាសនោះដែរ​ លោក​ ជាម ច័ន្ទសោភ័ណ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងលោក ជា សុផារ៉ា ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ជូនចំពោះប្រជាពលរដ្ឋទាំងអស់ ដោយក្តីនឹករលឹក អាណិតអាសូរ និងតែងតែព្រួយបារម្ភ គិតគូរពី​សុខទុក្ខ​ប្រជាពលរដ្ឋគ្រប់ពេលវេលា។

លោកអភិបាលខេត្ត​ បានថ្លែងប្រាប់បងប្អូនប្រជាពលរដ្ឋ នូវការយកចិត្តទុកដាក់ខ្ពស់គ្រប់កាលៈទេសៈ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយផ្តល់ជូនអំណោយពលរដ្ឋជនងាយរងគ្រោះទាំងអស់ស្មើៗគ្នា ដោយមិនប្រកាន់ពូជសាសន៍ ពណ៍សម្បុរ និងនិន្នាការនយោបាយនោះឡើយ ពិសេសតាមរយៈគោលនយោបាយឧបត្ថម្ភដល់ បងប្អូនក្រ១ ក្រ២ និងស្ត្រីពពោះជាដើម។

លោក ជាម ច័ន្ទសោភ័ណ​ ក៏បានណែនាំដល់អាជ្ញាធរស្រុកឃុំភូមិ ត្រូវបន្តផ្សព្វផ្សាយសារអប់រំ ឲ្យ​បានជាប់ជាប្រចាំដល់ប្រជាពលរដ្ឋ នូវវិធានការ «៣ការពារ​ ៣កុំ​» ក៏ដូចជាពលរដ្ឋដែលមិនទាន់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ សូមរួសរាន់ទៅចាក់ ដើម្បីបញ្ចៀសការស្លាប់ ពិសេសក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលជំងឺដ៏កាចសាហាវនេះ។

គួរ​បញ្ជាក់​ថា​ អំណោយដែលបានផ្តល់ជូន​ប្រជាពលរដ្ឋ​ទាំង ២០០គ្រួសារ ដោយក្នុង១គ្រួសារទទួលបាន អង្ករ១បេ មី១កេស ទឹកត្រី១យួរ ទឹកសុីអុី១យួរ ត្រីខ១យួរ ប្រេងឆា១ដបនិងថវិកាមួយចំនួន៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ២២ តុលា ២០២១

ខេត្តត្បូងឃ្មុំ៖ក្រុមគយចល័តឬគយប្រចាំតំបន់៦ បានចុះបង្ក្រាបម៉ូតូសង្ស័យថា អត់ពន្ធនាំចូលបានជិត១០០គ្រឿង។

ការបង្ក្រាបធ្វើឡើងនៅផ្សារមេមត់ឃុំមេមត់ ដែលកំពុងដាក់តាំងលក់នៅតាមផ្ទះចំនួន ២៦កន្លែងផ្សេងៗគ្នា ស្ថិតនៅផ្សារមេមត់ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី២២ ខែតុលានេះ។

បើតាមប្រភពបានឲ្យដឹងថាការបង្ក្រាបដោយលោក ព្រាប គារ៉ាត មេគយតំបន់៦ ដោយបានរឹបអូសម៉ូតូបានចំនួន៨៩គ្រឿង គឺត្រូវបានកម្លាំងគយចល័តដឹកជញ្ជូនយកទៅរក្សាទុក្ខបណ្តោះអាសន្ន នៅស្នាក់ការគយរដ្ឋាករជាប់ផ្លូវជាតិលេខ៧ ឃុំក្រែក ស្រុកពញាក្រែក។

សូមបញ្ជាក់ថា មេគយចល័ត លោក ព្រាប គារ៉ាត បានល្បីល្បាញយ៉ាងខ្លាំងក្នុងការបើកដៃឲ្យមានអំពើគេចពន្ធនិងរត់ពន្ធនៅក្នុងខេត្តជាប់ប្រទេសវៀតណាម។ ដោយករណីនេះគេសង្ស័យថាមេគយចល័តរូបនេះបានប្រព្រឹត្តអំពើពុករលួយយ៉ាងធ្ងន់ធ្ងរ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ១០ តុលា ២០២១

ខេត្តត្បូងឃ្មុំ​៖លោកចាយ បូរិន អ្នកតំណាងរាស្ត្រខេត្តត្បូងឃ្មុំ និងជាប្រធានគណៈកម្មការច្បាប់គណបក្សខេត្តត្បូងឃ្មុំ បានណែនាំពាក់ព័ន្ធនីតិវិធីនៃការចុះឈ្មោះ និងការពិនិត្យបញ្ជីឈ្មោះបោះឆ្នោត នៃការរៀបចំបញ្ជីឈ្មោះបោះឆ្នោត ដល់ក្រុមអ្នកច្បាប់ ភ្នាក់ងារគណបក្ស មេឃុំ និងជំទប់ឃុំ ក្នុងស្រុកតំបែរ ស្រុកអូររាំងឳ និងស្រុកពញាក្រែក។ ការបង្ហាញធ្វើឡើងនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១នេះ​។

លោកចាយ បូរិន បានចែករំលែកបទពិសោធន៍ ចំណេះដឹង និងធ្វើបទបង្ហាញពីច្បាប់ និងបទបញ្ជានិងនីតិវិធី នានានៃការចុះឈ្មោះនិងពិនិត្យផ្ទៀងផ្ទាត់បញ្ជីឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ ដែលនិងប្រព្រឹត្តទៅនៅពេលខាងមុខនេះ។

អ្នកតំណាងរាស្ត្ររូបនេះបានបន្តថា ក្រុមអ្នកច្បាប់ ភ្នាក់ងារគណបក្សទាំងអស់ ត្រូវមានក្រមសីលធម៌ត្រឹមត្រូវ ក្នុងការអនុវត្តបំពេញភារកិច្ចរបស់ខ្លួន ដើម្បីលើកកំពស់ការចាត់តាំងអនុវត្តការងារបោះឆ្នោត ក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ខាងមុខនេះ ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។

លោក ចាយ បូរិន ក៏បានសំណូមពរ ដល់ក្រុមអ្នកច្បាប់ ភ្នាក់ងារគណៈបក្ស មេឃុំ និងជំទប់ ត្រូវបន្តខិតខំយកចិត្តទុកដាក់ជំរុញដល់ប្រជាពលរដ្ឋ ដែលមិនទាន់បានចុះឈ្មោះក្នុងបញ្ជីបោះឆ្នោតដូចជាអ្នកទើបតែផ្លាស់ប្តូរទីលំនៅអ្នកទើបត្រឡប់ពីសំណាកស្រុកអ្នកគ្មានអត់ញ្ញាណប័ណ្ណ អ្នកទើបគ្រប់អាយុ១៨ ឆ្នាំបានទៅចុះឈ្មោះ គ្រប់ៗគ្នាក្នុងរយៈពេលនៃការរៀបចំបញ្ជីបោះឆ្នោតថ្មីឆ្នាំ២០២១ ចាប់ពីថ្ងៃទី១២ខែតុលាដល់ថ្ងៃទី៣០​ ខែវិច្ឆិការ​ ឆ្នាំ២០២១​។ ដោយឃើញថាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ នៅសល់ពេលវេលាប្រមាណ៥០ថ្ងៃប៉ុណ្ណោះ​ ដូច្នេះយើងត្រូវចូលរួមដោះស្រាយបញ្ហានេះ​ឲ្យ​ទទួលបានជោគជ័យ ក្នុងរយៈពេលចុះឈ្មោះ​ និងពិនិត្យបញ្ជីឈ្មោះការផ្ទៀងផ្ទាត់ឈ្មោះក្នុងបញ្ជីបោះឆ្នោត តាមការកំណត់របស់ គ.ជ.ប​៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page14 Page15 Page16 … Page31 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ទីប្រឹក្សា ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ទីប្រឹក្សា ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!