Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ភ្នំពេញ

សុភក្រ័ សៀមរាប ប៉ុស្ដិ៍
២៧ មីនា ២០២០

ភ្នំពេញ៖សម្ដេច ក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃនេះបានចេញលិខិតជម្រាបជូន ឯកឧត្តម លោកជំទាវ អភិបាលខេត្តនៃគណៈអភិបាលរាជធានី ខេត្ត ស្ដីពីវិធានការគ្រប់គ្រងបងប្អូនប្រជាពលរដ្ឋខ្មែរដែលវិលត្រលប់មកពីប្រទេសថៃចូលមកប្រទេសកម្ពុជាវិញ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 4K
សុភក្រ័ សៀមរាប ប៉ុស្ដិ៍
២៧ មីនា ២០២០

ភ្នំពេញ៖សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានបញ្ជាដល់ថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលទូទាំងប្រទេស ត្រូវរឹតបន្តឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកប្រកបដោយភាពម៉ឺងម៉ាត់ ដាច់ខាត មិនយោគយល់ និងត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមនីតិវិធីច្បាប់ តម្លាភាព ស្មើភាព និងមិនរើសអើង ហើយត្រូវសហការស្រាវជ្រាវ តាមចាប់ខ្លួនជនបង្កគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ដែលគេចខ្លួនយកមកផ្ដន្ទាទោសតាមច្បាប់ឱ្យបានជាដាច់ខាត។
សម្ដេចក៏បញ្ជាថ្នាក់ដឹកនាំនគរបាលចរាចរណ៍ទាំងអស់រៀបចំផែនការសកម្មភាព និងរៀបចំកម្លាំងតាមដាន ត្រួតពិនិត្យ និងគាំទ្រប្រតិបត្តិការអនុវត្តច្បាប់របស់មន្ត្រីនគរបាលចរាចរណ៍ក្រោមឱវាទដើម្បីធានាភាពត្រឹត្រូវ។
សម្ដេចបានមានប្រសាសន៍ថាអាស្រ័យដោយប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍរីកចំរើនគ្រប់វិស័យ ប្រជាពលរដ្ឋកាន់តែច្រើនបានប្រើប្រាស់យានយន្តគ្រប់ប្រភេទកើនឡើងជារៀងរាល់ឆ្នាំ ខណៈរាជរដ្ឋាភិបាលក៏បានខិតខំប្រឹងប្រែងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងខិតខំអប់រំផ្សព្វផ្សាយប្រជាពលរដ្ឋឱ្យបានដឹងពីការអនុវត្តច្បាប់ និងគ្រោះថ្នាក់ចរាចរណ៍ ប៉ុន្តែយ៉ាងណាក៏ដោយ សណ្ដាប់ធ្នាប់ចរាចរណ៍នៅតែជាបញ្ហាស្មុគស្មាញ ពិសេសគ្រោះថ្នាក់ចរាចរណ៍បានបន្តកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ បណ្ដាលឱ្យពលរដ្ឋរងរបួស ស្លាប់ និងខូចខាតទ្រព្យសម្បត្តិទាំងរដ្ឋ និងឯកជនជាច្រើន ។
ជាក់ស្ដែងបើប្រៀធៀបនឹងឆ្នាំ២០១៨ គឺនៅឆ្នាំ២០១៩កន្លងទៅ សម្ដេចបានមានប្រសាសន៍ថាគ្រោះថ្នាក់ចរាចរណ៍បានកើនឡើង៨៥៤លើក ស្មើនឹង២៦ភាគរយ ក្នុងនោះមានអ្នកស្លាប់២២០នាក់ ស្មើនឹង១២ភាគរយ និងអ្នករងរបួស១៣៧១នាក់ ស្មើនឹង២៩ភាគរយ។ ដូច្នេះហើយ ឆ្លើយតបនឹងកំណើននេះ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានសម្រេចប្រកាសរឹតបន្តឹងការអនុវត្តច្បាប់ចាប់ពីឆ្នាំ២០២០ ។ ដោយផ្អែកលើការសិក្សាលើឥរិយាបទនៃការគោរពច្បាប់ និងបទពិសោធន៍ពីក្រៅប្រទេស រាជរដ្ឋាភិបាលក៏បានធ្វើវិសោធនកម្មអនុក្រឹត្យស្ដីពីការពិន័យអន្តរកាណ៍ ដោយបង្កើនប្រាក់ពិន័យពី៣ទៅ៥ដង ដើម្បីជំរុញការគោរព និងអនុវត្ត ។
សម្ដេចក្រឡាហោម បានអំពាវនាវប្រជាពលរដ្ឋមានការយោគយល់ចំពោះវិធានការច្បាប់ដ៏តឹងរឹងនេះ ហើយដើម្បីចៀសផុតពីការប្រឈមមុខនឹងច្បាប់ សូមប្រជាពលរដ្ឋ គោរពច្បាប់ឱ្យបានខ្ជាប់ខ្ជួន ហើយក្រសួងពាក់ព័ន្ធ អាជ្ញាធរកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ អង្គការជាតិ និងអន្តរជាតិ និងប្រព័ន្ធផ្សព្វផ្សាយនានា ត្រូវបន្តចូលរួមគាំទ្រការផ្សព្វផ្សាយច្បាប់ និងកម្រិតទោសពិន័យអន្តរកាណ៍ នៃអំពើល្មើសនឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកឱ្យបានទូលំទូលាយ។ ភាពត្រឹមត្រូវដែលសម្ដេចសំដៅដល់ការប្រកាន់ខ្ជាប់នូវការបន្តពង្រឹងក្រមសីលធម៌ វិន័យ ឱ្យមន្ត្រីក្រោមឱវាទទាំងអស់សក្ដិសមជាមន្ត្រីអនុវត្តច្បាប់ប្រកបដោយគុណធម៌ និងមានមនសិការវិជ្ជាជីវៈ។ ជាមួយគ្នានេះថ្នាក់ដឹកនាំក៏ត្រូវផ្ដល់រង្វាន់តាមការកំណត់របស់រដ្ឋ និងការលើកសរសើរចំពោះអង្គភាព និងមន្ត្រីមានស្នាដៃ និងក៏ត្រូវតែដាក់វិន័យឱ្យបានម៉ឺងម៉ាត់ ចំពោះមន្ត្រីអសកម្ម ឬមន្ត្រីទាំងឡាយណាដែលប្រព្រឹត្តផ្ទុយពីក្រមសីលធម៌វិជ្ជាជីវៈ។
សារថ្លែងយ៉ាងដូច្នេះនៅ ទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកមិញ នាឱកាសសម្ដេច បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយអនុក្រឹត្យលេខ៣៩ អនក្រ.បក ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ស្ដីពីការកែសម្រួលអនុក្រឹត្យលេខ៤៤ អនក្រ.បក ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ ស្ដីពីការពិន័យអន្តរកាណ៍ចំពោះអំពើល្មើសនឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
សុភក្រ័ សៀមរាប ប៉ុស្ដិ៍
២៦ មីនា ២០២០

ភ្នំពេញ៖កាលពីម្សិលមិញ ថ្ងៃទី ២៥ ខែ មីនា នៅវិមានសន្តិភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងប្រទេសត្រូវចូលរួមប្រយុទ្ធប្រឆាំងទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីឌ-១៩ ទាំងអស់គ្នា ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលដូចជា កុំចេញក្រៅផ្ទះបើគ្មានការចាំបាច់, ត្រូវមានអនាម័យផ្ទាល់ខ្លួន និងក្នុងក្រុមគ្រួសារ, ត្រូវដុសលាងសំអាតដៃជាមួយអាកុល ឬទឹកចឹលសម្លាប់មេរោគនិងបាក់តេរី, ត្រូវពាក់ម៉ាស ឬប្រើក្រមាដើម្បីកុំអោយឆ្លងមេរោគពីម្នាក់ទៅម្នាក់ ឬពីគេមកយើង និងពីយើងទៅគេ, នឹងស្ម័គ្រចិត្តដាក់ខ្លួនឱ្យនៅដាច់ដោយឡែកមួយរយៈ មុនពេលដឹងលទ្ធផលនៃការធ្វើតេស្តតើវិជ្ជមានឬអវិជ្ជមាន ជាពិសេស បងប្អូនកូនក្មួយពលករ ដែលទើបវិលមកពីប្រទេសថៃ គឺសូមដាក់ខ្លួនឯងរស់នៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ សិន ដោយមិនត្រូវទៅជិតប្រពន្ធ ឬ ប្តី ឬកូនដាច់ខាត។

ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានណែនាំដល់ក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជាទូទាំងប្រទេស រាប់ទាំងមន្រ្តីនៃសមាជិកព្រឹទ្ធសភា, សមាជិករដ្ឋសភា និងមន្រ្តីនៃរាជរដ្ឋាភិបាល ត្រូវចុះអប់រំផ្សព្វផ្សាយតាមមូលដ្ឋាន ហើយជួយទិញម៉ាស ឬក្រមាចែកជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានផងដែរ។ ទន្ទឹមនឹងនោះ សូមជួយផ្តល់ជាស្បៀងអាហារដូចជា អង្ករ មីកញ្ចប់ និងត្រីខ ដល់បងប្អូនប្រជាពលរដ្ឋដែលក្រីក្រស្ថិតនៅក្នុងស្ថានភាពលំបាកនេះ។ សូមកុំចាំហៅគាត់មកចូលរួមប្រជុំ គឺយើងត្រូវតែចុះទៅដល់ទីកន្លែងរស់នៅរបស់គាត់តែម្តង។

ត្រូវត្រៀមរៀបចំសំភារៈអោយបានគ្រប់គ្រាន់សម្រាប់ផ្សព្វផ្សាយឃោសនាអប់រំអំពីជំងឺឆ្លងកូវីឌ-១៩ ហើយត្រូវជ្រើសរើសទីកន្លែងផ្សព្វផ្សាយដែលពលរដ្ឋអាចស្តាប់ឮសម្លេងច្បាស់ល្អតាមការចាក់ផ្សាយពីមេក្រូបំពងសម្លេង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.9K
Sponsored
Sponsored
Newer posts
← Previous Page1 … Page144 Page145
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ប៉ូលីសខេត្តសៀមរាប រកឃើញម៉ូតូចោរលួចកាលខែមេសា ប៉ូលីសខេត្តសៀមរាប រកឃើញម៉ូតូចោរលួចកាលខែមេសា ចុះផ្សាយថ្ងៃទី ៦ មិថុនា ២០២៦
ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ស្នេីដល់អាជ្ញាធរពាក់ព័ន្ធក្នុងមូលដ្ឋាន ដោះស្រាយបញ្ហាដីធ្លី ឱ្យអស់លទ្ធភាព​ មុននឹងរុញមកឱ្យខេត្តដោះស្រាយ​ ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ស្នេីដល់អាជ្ញាធរពាក់ព័ន្ធក្នុងមូលដ្ឋាន ដោះស្រាយបញ្ហាដីធ្លី ឱ្យអស់លទ្ធភាព​ មុននឹងរុញមកឱ្យខេត្តដោះស្រាយ​ ចុះផ្សាយថ្ងៃទី ៥ មិថុនា ២០២៦
រន្ទះបាញ់សម្លាប់ស្ត្រីម្នាក់នៅជាយក្រុងសៀមរាប រន្ទះបាញ់សម្លាប់ស្ត្រីម្នាក់នៅជាយក្រុងសៀមរាប ចុះផ្សាយថ្ងៃទី ៥ មិថុនា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ចុះផ្សាយថ្ងៃទី ១៩ មេសា ២០២៦
ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ចុះផ្សាយថ្ងៃទី ២៦ មេសា ២០២៦
លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត ចុះផ្សាយថ្ងៃទី ២៩ មេសា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×