Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ខេត្តត្បូងឃ្មុំ

ទីប្រឹក្សា ឆាវឆាវ ៨ ធ្នូ ២០២១

ខេត្តត្បូងឃ្មុំ​៖លោក​ ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត និងជាប្រធានគណកម្មាធិកាសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ បានថ្លែងជំរុញលើកទឹកចិត្តដល់អ្នកស្ម័គ្រចិត្តទាំងអស់ ឲ្យបន្តសកម្មភាពដ៍ល្អមួយនេះកាន់តែខ្លាំងក្លាបន្ថែមទៀត ក្នុងប្រតិបត្តិការមនុស្សធម៌ជួយជនងាយរងគ្រោះ និងអ្នករងគ្រោះ តាមទិសស្លោក << កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា ដោយមិនឲ្យនរណាម្នាក់អត់អាហារស្លាប់នោះឡើយ>>។

លោក ជាម ច័ន្ទសោភ័ណ ក៏បានក្រើនរំលឹកដល់អ្នកស្ម័គ្រចិត្តទាំងអស់ ត្រូវរក្សាសុខភាពខ្លួនឲ្យបានល្អ បើយើងគ្មានសុខភាពរឹងមាំទេនោះ​ ម្តេចនឹងចុះជួយបងប្អូនពលរដ្ឋបាន ជាពិសេសក្នុងបរិបទកូវីដ១៩នេះតែម្តង។ ដើម្បីជាការលើកទឹកចិត្តលោកក៏បានចែកជូននូវប័ណ្ណសរសើរ ជែល ម៉ាស និងថវិកាមួយចំនួនដល់អ្នកស្ម័គ្រចិត្ត ទាំង១២០នាក់ផងដែរ។

លោកថ្លែងបែបនេះក្នុងឱកាសនាំយកអំណោយ របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនអ្នកស្ម័គ្រចិត្តកាកបាទក្រហម និងចាស់ជរាគ្មានទីពឹង​ នៅ
ថ្ងៃទី៧ ខែធ្នូ ម្សិលមិញ នៅសាលាស្រុកពញាក្រែក​ ក្រោម​វត្តមាន​ លោក​ ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត​។

ឆ្លៀតក្នុងឱកាសនោះ​ លោក​ ជាម ច័ន្ទសោភ័ណ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយក្តីនឹករលឹកបំផុត និងថ្លែងការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកម្លាំងឈានមុខរបស់អ្នកស្ម័គ្រចិត្តទាំងអស់ ដែលបានបរិច្ចាគធនធាន ពេលវេលា កម្លាំងកាយចិត្តចេញពីបេះដូងមនុស្សធម៌សុទ្ធសាធក្នុងការចូលរួមចំណែកជួយដល់ជនរងគ្រោះ និងជនងាយរងគ្រោះ នៅក្នុងសហគម៍របស់ខ្លួន។

គួរ​បញ្ជាក់​ថា​ អំណោយ​ដែល​ត្រូវ​ចែកជូនដល់លោកយាយលោកតាចាស់ជរា គ្មាន​ទីពឹង​ ក្នុងស្រុកពញាក្រែក ចំនួន៥០នាក់ ក្នុងម្នាក់ៗទទួលបានអាវរងារ​ ១ អង្ករ១បេ មី១កេស ទឹកត្រី ទឹកស៊ីអីវ​ ត្រីខ ប្រេងឆា និងថវិកាមួយចំនួនផងដែរ​៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ១ ធ្នូ ២០២១

ខេត្តត្បូងឃ្មុំ៖លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា នៅក្នុងសម័យនេះ ដើម្បីគ្រប់គ្រងអំណាចបាន គឺត្រូវបែងចែកព័ត៌មាន អោយបានរហ័ស ហើយត្រូវក្តាប់ព័ត៌មាន អោយបានគ្រប់ទាំងអស់។

លោករដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ក៏បានបញ្ជាក់ពីសារ:សំខាន់នៃការិយាល័យអ្នកនាំពាក្យ និងការិយាល័យព័ត៌មាន ទុកដើម្បីជាការឆ្លើយតបអោយថ្នាក់ដឹកនាំ ជាអភិបាលខេត្ត រាជធានី មេបញ្ជាការ ស្នងការ ព្រោះថ្នាក់ដឹកនាំមានការងារជាច្រើនដែលត្រូវធ្វើ តែអាចនិយាយតែ រឿងណាដែលសំខាន់ និងចាំបាច់បន្ទាន់ម្តង ម្កាលតែប៉ុណ្ណោះ។ ដូច្នេះអ្វីដែលជា ប្រសិទ្ធិភាពសម្រាប់ការិយាល័យព័ត៌មាន និងអ្នកនាំពាក្យ គឺពាក់ពន្ធ័ទៅនឹងវិជ្ជា បុគ្គល ដែលត្រូវទំនាក់ទំនងជាមួយគ្រប់ផ្នែកពាក់ពន្ធ័ទាំងអស់ ដោយក្នុងនោះ គឺ ជ្រើសរើសយក អភិបាលរង ខេត្ត រាជធានី ម្នាក់ដែលអាចជួបជាប្រចាំជាមួយ អភិបាលខេត្ត រាជធានី និងយកមន្រ្តី សាលាខេត្ត ម្នាក់ទៀត ព្រោះរាល់ឯកសារទាំងអស់ត្រូវចូលតាមជ្រកចេញចូលតែមួយ។

ទន្ទឹមនេះក៏ត្រូវមានមន្រ្តី នៃមន្ទីរព័ត៌មាន ម្នាក់ទៀតចូលរួមក្នុងកិច្ចការងារ ការិយាល័យព័ត៌មាន និងអ្នកនាំពាក្យ ព្រោះអាចក្តាប់បាននូវចំនួនអ្នកសារព័ត៌មានក្នុងខេត្ត ក្រុង របស់ខ្លួនដឹងពីការងារ ធ្វើជាសេចក្តីថ្លែងការណ៏ ហើយបញ្ជូនទៅផ្សាយនៅប្រពន្ធ័ផ្សព្វផ្សាយ ណាខ្លះ បានទាន់ពេលវេលា។ ដូច្នេះមន្រ្តីព័ត៌មាន ត្រូវយល់អោយច្បាស់ពី ពាក្យស្លោក របស់ក្រសួងព័ត៌មាន គឺ ប្លែក លឿន ទុកចិត្តបាន ទីណា ពេលណាក៏បាន។ មន្ត្រីព័ត៌មាន ត្រូវតែនិយាយតែពាក្យពិត កុំកុហក់អោយសោះ បើមិនដូច្នេះទេ នឹង បាត់ជំនឿទុកចិត្ត ជាក់ជាមិនខាន។

លោក ខៀវ កាញារីទ្ធ មានប្រសាសន៍យ៉ាងដូច្នេះ
នៅរដ្ឋបាលខេត្តត្បូងឃ្មុំ នារសៀលថ្ងៃទី ៣០ វិច្ឆិកា ម្សិលមិញ ក្នុងឱកាសអញ្ជើញថ្លែងបិទសិក្ខាសាលាស្ដីពី «ការិយាល័យព័ត៌មានឆ្លាតវៃ និងអភិបាលកិច្ចល្អ នៅក្នុងវិស័យព័ត៌មាន» រៀបចំឡើងដោយ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ជូនដល់មន្ត្រីជំនាញ មកពីខេត្ត ចំនួន០៤ ត្បូងឃ្មុំ កំពង់ចាម ព្រៃវែង និងស្វាយរៀង៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ២៩ វិច្ឆិកា ២០២១

ខេត្តត្បូងឃ្មុំ​៖អភិបាលខេត្តលោក​ ជាម ច័ន្ទសោភ័ណ បានមានប្រសាសន៍ថា តួនាទីនិងការទទួលខុសត្រូវរបស់អ្នកនាំពាក្យ និងមន្ត្រីព័ត៌មានគឺជាមុខងារចាំបាច់ និងត្រូវពង្រឹងពង្រីកសមត្ថភាពឲ្យទាន់សភាពការណ៍ ការវិវឌ្ឍន៍រីកចម្រើននៃបច្ចេកវិទ្យា រួមនឹងអភិបាលកិច្ចលំហូរព័ត៌មានឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ដើម្បីចូលរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាលនៅក្នុងការដឹកនាំ ការអភិវឌ្ឍ និងការកសាងសង្គមជាតិមាតុភូមិរក្សាបាននូវសុខសន្តិភាព និងការចម្រើនឡើងថែមទៀត។

លោក​អភិបាលខេត្ត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក​ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ដែលបានយកចិត្តទុកដាក់នៅក្នុងការបណ្តុះបណ្តាលកសាងសមត្ថភាពដល់មន្ត្រីព័ត៌មាននិងអ្នកនាំពាក្យរបស់រដ្ឋបាលថ្នាក់ក្រោមជាតិទទួលបាននូវធនធានដ៏សំខាន់លើវិស័យការងារជំនាញជាមន្ត្រី និងអ្នកនាំពាក្យរបស់ស្ថាប័នអង្គភាពសាធារណៈនៅក្នុងកម្រិតសមស្របមួយ។

លោកមានប្រសាសន៍យ៉ាងដូច្នេះ នៅខេត្តត្បូងឃ្មុំ​ នាព្រឹកមិញនេះ ក្នុងសិក្ខាសាលាស្តីពី « ការិយាល័យព័ត៍មានឈ្លាសវៃ និងអភិបាលកិច្ចល្អក្នុងវិស័យព័ត៍មាន » ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្សរាជរដ្ឋាភិបាល។

លោក​ ផៃ ស៊ីផាន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្សរាជរដ្ឋាភិបាល បានសម្ដែងនូវអំណរគុណយ៉ាងខ្លាំង ដល់រដ្ឋបាលខេត្តត្បូងឃ្មុំ​ ដែលបានផ្តល់ការអនុញ្ញាតដល់ក្រុមការងាររបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល​ មានលទ្ធភាពនៅក្នុងការរៀបចំសិក្ខាសាលាស្ដីពីការិយាល័យព័ត៌មានឆ្លាតវៃនិងអភិបាលកិច្ចល្អនៅក្នុងវិស័យព័ត៌មាន ជូនដល់មន្ត្រីជំនាញខេត្តទាំង៤ ដែលបានចូលរួមនាពេលនេះ។

លោក​មានប្រសាសន៍បន្តថា នេះគឺជាការបង្ហាញនូវការលើកទឹកចិត្តយ៉ាងក្លៀវក្លា និងផ្តល់ភាពកក់ក្តៅដល់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលនៅក្នុងកិច្ចបន្តពង្រឹងការអនុវត្តតួនាទីភារកិច្ចស្នូលរបស់ខ្លួនដោយឆន្ទៈប្ដេជ្ញាយ៉ាងមោះមុតចូលរួមចំណែកលើអភិបាលកិច្ចល្អនៃវិស័យព័ត៌មាននៅក្នុងកិច្ចការពារសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍដ៏ផុសផុល ក្រោមគ្គុទ្ទេសដ៏ប៉ិនប្រសប់និងឈ្លាសវៃរបស់សម្ដេចហ៊ុន សែន។

សូមជម្រាបថា សិក្ខាសាលាស្ដីពី «ការិយាល័យព័ត៌មានឆ្លាតវៃនិងអភិបាលកិច្ចល្អ នៅក្នុងវិស័យព័ត៌មាន» គឺជាយន្តការដែលបានបង្ហាញពីទិសដៅព័ត៌មាននៅតាមភូមិសាស្ត្រ ជាក់ស្ដែងស្ដីអំពីបញ្ហានីមួយៗកើតឡើងនិងការដោះស្រាយនៅថ្នាក់មូលដ្ឋានខេត្ត ស្រុក ឃុំសង្កាត់ ដើម្បីចូលរួមយ៉ាងជិតស្និទ្ធជាមួយនឹងរាស្ត្រ ឈរលើគោលការណ៍ឆ្លើយឆ្លងយ៉ាងជិតស្និទ្ធ រាស្ត្រនិងរដ្ឋ ដែលបង្កើតបាននូវទំនុកចិត្តការព្រមព្រៀង ការឯកភាពគាំទ្រប្រសិទ្ធភាពនិងភាពស័ក្តិសិទ្ធិឆ្លើយទាន់ពេលវេលា​។

សូមជម្រាបថា សិក្ខាសាលានេះ មានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ប្រធាន-អនុប្រធានមន្ទីរអង្គភាពជំនាញជុំវិញខេត្ត និងមន្រ្តីពាក់ព័ន្ធ មកពីខេត្តចំនួន៤រួមមាន ខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តព្រៃវែង និងខេត្តស្វាយរៀង មានសិក្ខាកាមសរុបចំនួន១៨០នាក់ ដែលប្រព្រឹត្តិទៅរយ:ពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៩ដល់ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ២០២១ នឹងធ្វើពិធីបិទ ក្រោមវត្តមានលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃស្អែក៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ២៨ វិច្ឆិកា ២០២១

ខេត្តត្បូងឃ្មុំ​៖រដ្ឋបាល​ខេត្តត្បូងឃ្មុំ មានបេក្ខជន
ប្រឡងចូលបម្រើការងារនៅក្របខណ្ឌក្រសួងមហាផ្ទៃចំនួន១៣៣រូប។

ពាក់ព័ន្ធការប្រឡងនេះ លោក​ ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ នៅព្រឹកមិញបាន​អញ្ជើញ​កាត់បើកវិញ្ញាសារប្រឡងជ្រើសរើស នេះបានធ្វើឡើងនៅសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ។

អភិបាលខេត្តបានលើកឡើងថា ការសិក្សារៀនសូត្រគឺជារឿងមួយសំខាន់ណាស់ សម្រាប់ប្អូនៗគ្រប់រូប តែអ្វីដែលកាន់តែសំខាន់នោះ គឺក្រោយការការៀនសូត្រ ដែលទាំងអស់គ្នាត្រូវប្រគួតប្រជែងលើទីផ្សារកាងារ មិនថាក្នុងក្របខណ្ឌរដ្ឋ ឬ ឯកជននោះទេ ដែលទាមទានូវចំនេះដឹងយ៉ាងពិតប្រាកដ។

អភិបាលខេត្ត​ក៏បានផ្តាំផ្ញើដល់បេក្ខជនទាំងអស់ត្រូវបញ្ចេញឲ្យអស់នូវសមត្ថភាព ដើម្បីទទួលបានជោគជ័យ រៀងៗខ្លួន ហើយក្នុងនោះមិនត្រូវធ្វើសកម្មភាពណាមួយដែលខុសទៅនឹងលក្ខណនៃការប្រឡងឡើយ ពោលគឺប្រើប្រាសសមត្ថភាពរៀងៗខ្លួនប្រកបដោយតម្លាភាព និងភាពយុត្តិធម៌។

សូមជម្រាបថា ការប្រឡងជ្រើសរើសបេក្ខជនឲ្យចូលបម្រើការងារនៅ​រដ្ឋបាល​ខេត្តត្បូងឃ្មុំ ក្នុងក្របខ័ណ្ឌ​មន្ត្រី​រាជការស៉ីវីលក្រសួងមហាផ្ទៃ មានបេក្ខជនសរុបចំនួន ១៣៣នាក់ ស្មើនឹង មាន៩បន្ទប់ ក្នុងនោះ ក្របខ័ណ្ឌមន្ត្រីគ្រប់រដ្ឋបាលជាន់ខ្ពស់៤បន្ទប់ ៦២នាក់ និងក្របខ័ណ្ឌមន្ត្រីក្រមការ ៥បន្ទប់ ៧១ នាក់ ដោយប្រើរយៈពេល១ព្រឹក មានវិញ្ញាសារ ជំនាញឯកទេស​និងភាសារអង់គ្លេស​៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ១៥ វិច្ឆិកា ២០២១

ខេត្តត្បូងឃ្មុំ៖ក្នុងពិធីប្រកាសគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តត្បូងឃ្មុំ និងផ្សព្វផ្សាយស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សថ្នាក់ក្រោមជាតិ​ ​នៅថ្ងៃទី១៥ ខែវិច្ឆិកា នេះ​ លោក​ ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានណែនាំដល់មន្ទីរអង្គភាពពាក់ព័ន្ធនានានៅថ្នាក់ខេត្ត និងថ្នាក់មូលដ្ឋានស្រុក/ក្រុងទាំង៧ ក៏ដូចជា កងកម្លាំងនគរបាលប្រចាំការនៅច្រកព្រំដែន ត្រូវបង្កើនកិច្ចសហប្រតិបត្តិការ និងកិច្ចសហការ ដើម្បីលុបបំបាត់អំពើជួញដូរមនុស្សគ្រប់រូបភាព។
លោកថាស្ថាប័នតុលាការ និងអាយ្យការ​ គឺដើរតួរយ៉ាងសំខាន់ ក្នុងការអនុវត្តទោសទណ្ឌដល់បុគ្គលជាមេខ្លោង និងមេខ្យល់ ក្នុងករណីនាំមនុស្សឆ្លងដែនដោយខុសច្បាប់ ពិសេសអំពើជួញដូរមនុស្សដោយត្រូវផ្ដន្ទាទោសឲ្យបានធ្ងន់ធ្ងរ តាមទោសដែលបានចែងក្នុងនិតិវិធីនៃច្បាប់ ដើម្បីឲ្យអ្នកប្រព្រឹត្តល្មើសរាងចាល។

ថ្លែងនាឱកាសនោះដែរ​ លោក​ ជាម ច័ន្ទសោភ័ណ ក៏បាន​ជំរុញ​ដល់​ថ្នាក់ក្រុង_ស្រុក និងឃុំ-សង្កាត់ បន្តសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល ធ្វើការផ្សព្វផ្សាយតាមរយៈគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាពទាំង ៩ចំណុច ជូនដល់ប្រជាពលរដ្ឋឲ្យបានទូលំទូលាយ ការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព ចៀសផុតពីការចាញ់បោកមេខ្យល់ ដែលអាចឈានដល់ការរងគ្រោះ ដោយអំពើជួញដូរមនុស្ស។ ទន្ទឹមនេះដែរ អាជ្ញាធរស្រុក ក្រុង ត្រូវចុះអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅ តាមដានមូលដ្ឋាន ដែលមានកូនចៅ ទៅធ្វើការនៅ ខេត្តផ្សេង ពិសេសទៅធ្វើការនៅក្រៅ​ប្រទេស​ ទាំងមានច្បាប់និងអត់ច្បាប់ដើម្បីឲ្យពួកគាត់យល់កាន់តែច្បាស់អំពីអំពើជួញដូរមនុស្ស។

អភិបាលខេត្ត ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមត្ថកិច្ច មន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ដែលបានអនុវត្តសកម្មភាពការងារកន្លងមក ក្នុងការបង្ការបង្ក្រាប ដើម្បីទប់ស្កាត់អំពើជួយដូរមនុស្ស ការធ្វើអាជីវកម្មផ្លូវភេទ លើស្ត្រីនិងកុមារ ការធ្វើចំណាកស្រុកដោយប្រថុយប្រថាន និងការអប់រំផ្សព្វផ្សាយពីការបង្ការទប់ស្កាត់ជម្ងឺកូវីដ-១៩ នៅទូទាំងខេត្ត យ៉ាងមានប្រសិទ្ធភាពផងដែរ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page13 Page14 Page15 … Page31 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ទីប្រឹក្សា ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ទីប្រឹក្សា ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!