Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ខេត្តកំពង់ធំ

ទីប្រឹក្សា ឆាវឆាវ
៤ កញ្ញា ២០២១

ខេត្តកំពង់ធំ៖ដេប៉ូលក់ប្រេងឥន្ធនៈ មិនគ្រប់លីតចំនួន២កន្លែង ត្រូវបានមន្ត្រីផ្អាកសកម្មភាព។

ការចុះត្រួតពិនិត្យនឹងបិទផ្អាកសកម្មភាពការលក់ដូរចែកចាយដេប៉ូប្រេងឥន្ធនៈ ដែលលក់មិនគ្រប់លីតចំនួន២បន្លែង ក្រោយពេល បានពិនិត្យចាប់ពីថ្ងៃទី២ និងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១ ដោយអគ្គនាយកដ្ឋានបង្រា្កបការក្លែងបន្លំដឹកនាំដោយលោក លៀង សុភា ប្រធានសាខាកាំកុងត្រូលខេត្តកំពង់ធំ សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តកំពង់ធំ ក្រោមការសម្របសម្រួលដោយអយ្យការអមសាលាដំបូងខេត្តកំពង់ធំ។

ប្រភពព័ត៌មានបានឲ្យដឹងថា ដេប៉ូលក់ប្រេងឥន្ធនៈចំនួនពីរដែលត្រូវបានបិទ ទី១. ដេប៉ូតេលា (DEPOT TELA)“ហេង សុធី” ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងបល្ល័ង្កលិច សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ទី២. ដេប៉ូដេលា Depot TELA “ថន ចេងប៊ុនម៉ា” ស្ថិតនៅភូមិបែកចាន ឃុំទួលគ្រើស ស្រុកតាំងគោក ខេត្តកំពង់ធំ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ត្រង់ចំណុចទល់មុខផ្លូវបត់ទៅភូមិជីវភាព ឃុំអណ្តោងពោធិ៍ ស្រុកតាំងគោក ខេត្តកំពង់ធំ ដើម្បីធ្វើការផាកពិន័យតាមច្បាប់ និងតម្រូវឲ្យធ្វើការកែសម្រួលឲ្យបានត្រឹមត្រូវនូវរង្វាស់រង្វាល់តាមមាត្រាសាស្រ្ត (កែវក្រឹត្រ) ឡើងវិញ។

ជុំវិញករណីនេះ ប្រជាពលរដ្ឋ ដែលបានឃើញហេតុការណ៍នេះ ក៏បានសំណូមពរដល់អស់លោកខាងមន្ត្រីជំនាញ ក៏ដូចជាក្រសួងពាណិជ្ជកម្ម ធ្វើយ៉ាងដាក់ទោសទ័ណ្ឌឲ្យបានតឹងរឹងបំផុតចំពោះក្រុមជនខិលខូច ដែលតែងតែរកស៊ីគេងប្រវ័ញ្ញជញ្ជក់ឈាមរាស្រ្ត តាមរយៈនៃការលក់ប្រេងមិនគ្រប់លីត្រ និងប្រេងគ្មានគុណភាព ប្រេងមិនមែនស៊ុបពែ ដាក់ថាស៊ុបពែ ហើយលក់តម្លៃថ្លៃ ដែលជាហេតុនាំឲ្យពួកគេរកស៊ីមានបានកប់ពពកតាមរបៀបដ៏ថោកទាបនេះ ដោយមិនខ្វល់ពីទុក្ខលំបាក របស់ប្រជាពលរដ្ឋនោះឡើយ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 1
ទីប្រឹក្សា ឆាវឆាវ
១៨ សីហា ២០២១

ខេត្តកំពង់ធំ៖លោក អ៊ុត វណ្ណរ៉ា ត្រូវបានប្រកាសតែងតាំង ជាអភិបាលស្រុកសណ្ដាន ជំនួសលោកឡង់ គីសឹង ផ្ទេរជាអភិបាលស្រុកសន្ទុក។

ការប្រកាសផ្លាស់ប្ដូរនេះ នៅឡើងនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ ២០២១នេះ ក្រុមវត្តមានលោក ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ និង លោកសុខ លូ អភិបាលខេត្តកំពង់ធំ។

លោក អ៊ុត វណ្ណរ៉ា អភិបាលស្រុកថ្មី បានប្តេជ្ញាចិត្តយ៉ាងមុតមាំ នូវគោលជំហរដ៏ច្បាស់លាស់ ក្នុងការដឹកនាំបង្រួបបង្រួមសាមគ្គីភាព ឯកភភាពផ្ទៃក្នុង អភិវឌ្ឍន៍ភូមិឃុំស្រុកឲ្យល្អប្រសើរ គោរពនូវច្បាប់ព្រះរាជាណាចក្រកម្ពុជា ប្រកបដោយតម្លាភាពនិងយុត្តិធម៌ គោរពនិងស្តាប់ការណែនាំចង្អុលបង្ហាញពីថ្នាក់ដឹកនាំ។

លោក សួរ ចាន់ដារ៉ា នាយកទីចាត់ការធនធានមនុស្សបានអានសេចក្ដីប្រកាស អនុក្រិត របស់រដ្នាភិបាល ដោយ លោក អ៊ុត វណ្ណរ៉ា ត្រូវបានប្រកាសចូលកាន់តំណែងជាអភិបាលស្រុកសណ្ដាន ជំនួសលោក ឡង់គីសឹង ត្រូវបានប្ដូរភារកិច្ច មកជាអភិបាលស្រុកសន្ទុក និង អ្នកស្រី ទឹម ស៊ីដារ័ត្ន អតីតអភិបាលរងស្រុកសណ្ដាន ដូរទៅសាលាខេត្តកំពង់ធំ ជំនួសដោយអ្នកស្រី ឡាក់សៅចាន់ មកជាអភិបាលរងស្រុកសណ្ដាន។

លោកសុខ លូ បានមានប្រសាសន៍សង្កត់ធ្ងន់ថា ធនធានធម្មជាតិតំបន់ព្រៃឡង តំបន់ព្រៃសហគមន៍ មិនមែនស្ថិតនៅលើការគ្រប់គ្រោងរបស់ក្រសួងកសិកម្ម និងក្រសួងបរិស្ថាន នោះទេ គឺស្ថិតនៅលើ គណ:កម្មការឯកភាពស្រុក និងខេត្ត៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
២ សីហា ២០២១

ខេត្តកំពង់ធំ៖មន្ត្រីជំនាញពេទ្យសត្វខេត្តកំពង់ធំបានឃាត់រថយន្តចំនួនពីរគ្រឿង ក្នុងនោះមួយគ្រឿងដែល​បានដឹកគ្រឿងក្នុងសត្វជ្រូកជាង២តោន គ្មានឯកសារបញ្ជាក់សុខភាពសត្វ និងសុវត្ថិភាពម្ហូបអាហារ ដែលមានប្រភពមកពីប្រទេសថៃ។

ការបង្ក្រាបធ្វើឡើងនៅវេលាម៉ោងទៀបភ្លឺ យប់ថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ។

ជុំវិញការបង្ក្រាបនេះ លោក តាន់ ម៉េងឆាង ប្រធានការិយាល័យផលិតកម្មសត្វ និងបសុព្យាបាលខេត្តកំពង់ធំ បានឲ្យដឹងថា ប្រតិបត្តិកានេះបានឃាត់រថយន្តចំនួន២គ្រឿង តាមបញ្ជារផ្ទាល់ពីលោក ប៉ែន វណ្ណារិទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខប្រម៉ាញ់ និងនេសាទខេត្ត ក្រោមការសម្របសម្រួលពីលោក សាយ វាសនា ព្រះរាជ្ញារងខេត្តកំពង់ធំ។

លោក តាន់ ម៉េងឆាង បន្តថា សកម្មភាពដឹកជញ្ជូនសាច់សត្វមានប្រភពមកពីប្រទេសថៃនេះ គ្មានប្រភពបញ្ជាក់សុខភាព និងការដឹកជញ្ជូន អាចជាសាច់សត្វគ្មានគុណភាពធ្វើឲ្យប៉ះពាល់សុខភាពសាធារណៈ ជាពិសេសអាចជាប្រភពចម្លងជំងឺផ្សេងៗទៅកាន់អ្នកបរិភោព ឬជាសាច់ដែលក្រុមអ្នកដឹកជញ្ជូនល្មើសដាក់សាធាតុហាមឃាត់មួយចំនួនដូចជា (ហ៉្វកម៉ុល) ជាដើម ដែលជាសាធាតុរក្សាសម្រល់សាច់សត្វឲ្យមានសភាពមើលទៅល្អ ប៉ុន្តែសាធាតុនេះ នឹងជះឥទ្ធិពលយ៉ាងខ្លាំងចំពោះសុខភាពផងដែរ។

លោកបានបញ្ជាក់ថា សាច់សត្វ និងគ្រឿងក្នុងជ្រូកលើរថយន្តក្រុងសរុបមានចំនួន៤០កញ្ចប់ មានទម្ងន់សរុបចំនួន២តោន បច្ចុប្បន្នកំពុងរក្សាទុកនៅមណ្ឌលការិយាល័យផលិតកម្មសត្វ និងបសុព្យាបាលខេត្តកំពង់ធំ។

ចំពោះរថយន្តដឹកមាន់សាច់ របស់ក្រុមហ៊ុន ប៉េតាក្រូ មានលិខិតបញ្ជាក់សុខភាពសត្វ និងលិខិតដឹកជញ្ជូន តែប៉ុន្តែលើសចំនួនតិចតួច ត្រូវធ្វើកិច្ចសន្យាអប់រំលើកទី១ ឲ្យបញ្ឈប់ការដឹកជញ្ជូនលើសចំនួនអនុញ្ញាត្តិបន្តទៀត ប្រសិនបើមានករណីដូចនេះម្តងទៀត នឹងធ្វើការផាកពិន័យតាមនីតិវីធីច្បាប់។

ប្រភពបានឲ្យដឹងថារថយន្តក្រុងដឹកគ្រឿងក្នុងជ្រូកនេះមានប្រភពមកពីប្រទេសថៃ ដោយឈ្មួញបានដឹកឆ្លងកាត់ខេត្តសៀមរាប បានដោយសុវត្ថិភាព មិនមានជំនាញពេទ្យសត្វខេត្តសៀមរាប ធ្វើការត្រួតពិនិត្យឲ្យបានត្រឹមត្រូវនោះទេ។

ទោះជាយ៉ាងណាពាក់ព័ន្ធករណីនេះ លោក ព្រំ វិច ប្រធានការិយាល័យផលិតកម្មសត្វ និងពសុព្យាបាលខេត្តសៀមរាប បានបានប្រាប់អ្នកសារព័ត៌មានថា «មិនមានមន្ត្រីឈរជើងនៅតាមដងផ្លូវទេពិសេសពេល នាបរិបទកូវីដ មានស្ថាប័នផ្សេងគេធ្វើការជាប្រចាំ ការដែលឃាត់រថយន្តលុះត្រាមានការសង្ស័យច្បាស់លាស់ និងមានបេសកកម្មត្រឹមត្រូវ»។

យោងតាមប្រភពបានឲ្យដឹងថាមានក្រុមឈ្មួញជាច្រើនបានដឹកជញ្ជូនគ្រឿងក្នុងសត្វជ្រូកមកពីប្រទេសថៃ យកមកចែកចាយតាមទីផ្សារនៅក្នុងខេត្តសៀមរាប នឹងចែកចាយទៅតាមបណ្ដាខេត្តមួយចំនួនទៀត ដោយមន្ត្រីជំនាញផលិតកម្មសត្វ និងពសុព្យាបាលខេត្តសៀមរាប ក្រោមមើលការខុសត្រូវពីលោកលោក ព្រំ វិច ចាត់វិធានការទប់ស្កាត់នោះឡើយ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 2
ទីប្រឹក្សា ឆាវឆាវ
២៩ កក្កដា ២០២១

ខេត្តកំពង់ធំ៖លោកថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ ចុះមូលដ្ឋានខេត្តកំពង់ធំ បានជំរុញក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ធំ ក៏ដូចជារដ្ឋបាលខេត្តកំពង់ធំ ត្រូវចូល​រួម​សហការគ្នា ដោះស្រាយបញ្ចប់បញ្ហាជូនប្រជាពលរដ្ឋ ដែលរួមមាន ១៥ ចំណុចសំខាន់ៗ ឱ្យបានរួចរាល់ មុនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។

ថ្លែងជំរុញយ៉ាងដូច្នេះក្នុងកិច្ចប្រជុំបូក​សរុបលទ្ធផលការងារ​ប្រចាំ​ឆមាស​ទី១ និងទិសដៅអនុវត្តបន្តឆមាសទី២ ឆ្នាំ២០២១ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ធំ តាមប្រព័ន្ធវីដេអូ Zoom Meeting នៅព្រឹកមិញនេះ។

កិច្ចប្រជុំនេះមានការចូលរួមពីលោក សៅ សុភាព រដ្ឋលេខា​ធិការ​ក្រសួងបរិស្ថាន និងជាអនុប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ លោក សុខ លូ អភិបាល​ខេត្តកំពង់ធំ និងជាអនុប្រធានអចិន្ត្រៃយ៍ ព្រមទាំងមានការចូលរួមពីសំណាក់អភិបាលរងខេត្ត ប្រធានមន្ទីរ អង្គភាព កម្លាំង​សមត្ថកិច្ច​ ពាក់ព័ន្ធជុំវិញខេត្ត ក្រុង-ស្រុកជាច្រើនរូបផងដែរ។

ក្នុងកិច្ចប្រជុំ លោក ថោង ខុន បានលើកឡើងអំពីលទ្ធផលការងារ បញ្ហាប្រឈមក្តីកង្វល់ និងសំណូមពរនានា ដែលកើតមានឡើងនៅខេត្តកំពង់ធំ ដែលក្រុមការងារទាំងអស់គ្នាមានវត្តមានក្នុងកិច្ចប្រជុំនេះ ត្រូវរួមគ្នាគិត រួមគ្នាធ្វើ និងរួម​គ្នា​ទទួលខុសត្រូវ។

លោក ថោង ខុន ក៏បានដាក់ការងារសំខាន់ៗ ១៥ ចំណុចធំៗ ក្រុមការងារ​រាជរដ្ឋាភិបាល និងរដ្ឋបាលខេត្តកំពង់ធំ ត្រូវប្រឹងប្រែងរួមគ្នាបំពេញកិច្ចការសំខាន់ៗក្នុងឆមាសទី២ ឆ្នាំ២០២១ ដូចខាង​ក្រោម៖

ទី១៖ជំរុញការផ្សព្វផ្សាយ និងអនុវត្តសារាចរលេខ ០៤ សរ ចុះថ្ងទី ២៨ ខែកក្កដា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាល ស្តីពី​ការ​ដាក់​ចេញយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាល​ដាលនៃជំងឺកូវីដ-១៩ ឱ្យមានប្រសិទ្ធភាព។

ទី២៖បន្តអនុវត្តការងារប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងយុទ្ធនាការចាក់វ៉ាក់សាំង​ការពារ​កូវីដ-១៩ ជូនប្រជាពលរដ្ឋនៅមូលដ្ឋានក្រុងស្រុកទាំង ៩ នៃខេត្តកំពង់ធំ។

ទី៣៖បន្តអនុវត្តវិធានការ ៣ការពារ ៣កុំ ឲ្យបានម៉ឺងម៉ាត់ ដើម្បីគ្រប់គ្រងមិនឲ្យមានការឆ្លងរីករាលដាល និងធានាបាន​នូវការ​វិលត្រលប់ទៅរកប្រក្រតីភាពថ្មី (New Normal) នៃជីវភាពរស់នៅប្រចាំថ្ងៃ និងកិច្ចដំណើរការនៃវិស័យសេដ្ឋកិច្ចសង្គម។

ទី៤៖បន្តជួយឧបត្ថម្ភគាំទ្រដល់រដ្ឋបាលខេត្ត និងរដ្ឋបាលក្រុង-ស្រុកក្នុងការងារប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការ​រីករាលដាល​នៃជំងឺកូវីដ-១៩ និងយុទ្ធនាការចាក់វ៉ាក់សាំង។

ទី៥៖បន្តយកចិត្តទុកដាក់ និងជួយឧបត្ថម្ភគាំទ្រដ​ល់​គ្រួសារក្រីក្រដែលមាន​សមាជិកគ្រួសារកើតជំងឺកូវីដ-១៩ (កំពុងព្យាបាល​ជំងឺ) អ្នកកំពុងធ្វើចត្តាឡីស័ក​តាមមណ្ឌល ឬតាមផ្ទះ និងអ្នកដែលបាន​ស្លាប់ដោយសារជំងឺកូវីដ១៩។

ទី៦៖បន្តជំរុញការងារកសិកម្ម និងការងារបង្កបង្កើនផលរបស់ប្រជាពលរដ្ឋក្នុង​អំលុងពេលរដូវវស្សានេះ និងត្រៀម​លក្ខណៈ​បង្ការ​ទុក​មុន និងជួយសង្គ្រោះ​អាយុជីវិតប្រជាពលរដ្ឋ និងដំណាំស្រូវ ក្នុងករណីមានគ្រោះមហន្តរាយធម្មជាតិជាយថាហេតុ ដូចជា ខ្យល់កន្ត្រាក់ ជំនន់ទឹកភ្លៀង ទឹកជំនន់ ឬការខូចខាតដំណាំស្រូវរបស់ប្រជាពលរដ្ឋ។

ទី៧៖បន្តជំរុញការពិនិត្យ និងដោះស្រាយនូវការងារចាំបាច់ជាអាទិភាព រួមមាន៖ ការងារឆ្វៀលដីនៅតំបន់៣ តំបន់២ និងដី​តំបន់​​អភិរក្សសត្វខ្សឹប។

ទី៨៖ឈរលើគោលការណ៍ការពារផលប្រយោជន៍​ស្របច្បាប់របស់ប្រជាពលរដ្ឋ ប្រគល់ជូនលោកអភិបាលខេត្ត មន្ទីរជំនាញ និង​សមត្ថកិច្ចពាក់ព័ន្ធ ពិនិត្យ និងដោះស្រាយករណីចាប់ឃាត់គ្រឿងចក្ររបស់ប្រជាពលរដ្ឋនៅស្រុកស្ទោង ស្រុកប្រាសាទ​បល្ល័ង្ក និងកន្លែងដទៃទៀត ដោយត្រូវមកប្រគល់គ្រឿងចក្រជូនប្រជាពលរដ្ឋវិញ។

ទី៩៖បន្តពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម តាមរយៈការអនុវត្តគោល​នយោបាយ​ភូមិ-ឃុំមាន​សុវត្ថិភាព។

ទី១០៖បន្តខិតខំលើកកម្ពស់ការផ្តល់សេវាសាធារណៈ ប្រកបដោយស្មារតីទទួលខុសត្រូវ មានតម្លាភាព និងគណនេយ្យភាព​ចំពោះប្រជាពលរដ្ឋ។

ទី១១៖បន្តជំរុញការធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរគំរូថ្មី ជូនប្រជាពលរដ្ឋឲ្យបានគ្រប់ៗគ្នា។

ទី១២៖បន្តពិនិត្យ និងដោះស្រាយបញ្ហាប្រឈម ក្តីកង្វល់ និងសំណូមពរចាំបាច់របស់ប្រជាពលរដ្ឋមូលដ្ឋាន។

ទី១៣៖ត្រៀមលក្ខណៈធ្វើជាម្ចាស់ផ្ទះរៀបចំពិធីបុណ្យទន្លេលើកទី៧ នាខែមីនា ឆ្នាំ២០២២ ខាងមុខ។ ក្នុងករណីដែល​សភាព​ការណ៍​កូវីដបានធូរស្រាល ក្រុមការងារថ្នាក់ជាតិ និងរដ្ឋបាលខេត្តអាចនឹងរៀបចំបានភ្លាម ដើម្បីចូលរួមបើកចរន្តសេដ្ឋកិច្ច និងសង្គមឡើងវិញ។

ទី១៤៖បន្តលុបបំបាត់អំពើអសកម្ម និងចំណុចខ្វះខាត ដែលប៉ះពាល់ដល់សតិអារម្មណ៍ និងជីវភាពប្រជាពលរដ្ឋ។

ទី១៥៖បន្តធ្វើអំពើល្អ ដើម្បីបង្កើនភាពជឿជាក់ ទុកចិត្ត និងកក់ក្តៅរបស់ប្រជាពលរដ្ឋមកលើរាជរដ្ឋាភិបាល។

លោករដ្ឋមន្ត្រីក៏បានដាក់ទិសដៅជំរុញឱ្យក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ធំ និងរដ្ឋបាលខេត្តបញ្ចប់បញ្ហាជូនពលរដ្ឋឱ្យ ១៥ ចំណុចនេះ ឱ្យបានរួចរាល់មុនការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃអាទិត្យ ទី០៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ ខណៈការ​បោះឆ្នោត​នេះនៅ​សល់រយៈពេលតែប្រមាណ ១០ ខែទៀតប៉ុណ្ណោះ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
២៤ កក្កដា ២០២១

ខេត្តកំពង់ធំ៖មន្ត្រីសុរិយោដីស្រុកស្ទោង បានរងការរិះគន់ថា បើកដៃឲ្យមានការសាងសង់សំណង់ដោយខុសច្បាប់ នាំឲ្យមានការរិះគន់យ៉ាងខ្លាំង។

យោងតាមប្រភពពីមន្ត្រីជំនាញបានបង្ហើបឲ្យដឹងថាសំណង់សាងសង់អគារដោយខុសច្បាប់នៅទីប្រជុំជនជិតបេនឡាន បានសាងសង់អគារ៤ល្វែង៣ជាន់ ជាកម្មសិទ្ធរបស់អ្នកស្រី គឹង គន់ និងនាង ជិន ណារ៉ុម ស្ថិតនៅភូមិឈើទាល ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ បានបន្តសាងសង់ដោយរលូនបើទោះបីជាមានការហាមឃាត់ពីជំនាញសុរិយោដីខេត្តយ៉ាងណាក៏ដោយ។

ប្រភពបានបន្តទៀតថាសម្រាប់ការសាងសង់សំណង់ផ្ទះល្វែងរបស់លោកគឹង គន់ និងនាង ជិន ណារ៉ុម បានដំណើរការសាងសង់ជាធម្មតា បើទោះបីជាមានក្រុមការងារថ្នាក់ខេត្តចុះ មកផ្អាកការសាងសង់បណ្តោះអាសន្នក៏ដោយ។ ការសាងសង់បែបនេះត្រូវបានគេសង្ស័យថាមន្ត្រីជំនាញសុរិយោដីស្រុកស្ទោង មានការឃុបឃិតគ្នា ជាមួយម្ចាស់សំណង់ ទើបសំណង់បានដំណើរការដោយរលូន។

សូមជម្រាបថា រហូតមកដល់ពេលនេះ សំណង់ផ្ទះល្វែង របស់លោកគឹង គន់ និងនាង ជិន ណារ៉ុម នៅតែដំណើរការសាងសង់ដដែល ដោយគ្មានកោតញញើតទៅនឹងការចេញលិខិតរបស់មន្ទីរសុរិយោដីខេត្តនោះឡើយ។

ពាក់ព័ន្ធករណីនេះ លោក អ៊ឹម សុឌីណា ប្រធានមន្ទីរសុរិយោដី និងសំណង់ខេត្តកំពង់ធំ បានឆ្លើយតប តាមប្រព័ន្ឋតេក្រាមថា៖ មន្ទីរបានចុះទៅពិនិត្យ និងផ្អាកការសាងសង់នេះជាបណ្តោះអាសន្ន  និងបានរបាយការណ៏ជូនទៅឯកឧត្តមអភិបាលខេត្ត រួចរាល់ហើយ តែបើសកម្មភាពការសាងសង់នេះ នៅតែបន្ត មន្ទីរនិងចាត់ក្រុមការងារ ដោយសហការណ៏ជាមួយរដ្ឋបាលខេត្តចុះទៅពិនិត្យថែមទៀត ។

ជុំវិញការសាងសង់សំណង់នេះពលរដ្ឋ នៅស្រុកស្ទោង មានក្ដីរំពឹងថាមន្ត្រីជំនាញខេត្តកំពង់ធំ នឹងចាត់វិធានការតាមផ្លូវច្បាប់ចំពោះសំណង់សាងសង់ផ្ទះល្វែងដោយខុសច្បាប់ របស់លោកគឹង គន់ និងនាង ជិន ណារ៉ុម ជាក់ជាពុំខានឡើយ។

បណ្ដាញសារព័ត៌មាន សៀមរាបប៉ុស្ដិ៍ នៅមិនពុំទាន់ទទួលបានការបំភ្លឺពីលោកគឹង គន់ និងនាង ជិន ណារ៉ុម ជុំវិញការសាងសង់សំណង់ខាងលើនេះនៅឡើយទេ ដោយមិនមានលេខទំនាក់ទំនង៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page13 Page14 Page15 … Page37 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ទីប្រឹក្សា ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ទីប្រឹក្សា ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!