Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ខេត្តបន្ទាយមានជ័យ

ទីប្រឹក្សា ឆាវឆាវ
១៧ ឧសភា ២០២១

ខេត្តបន្ទាយមានជ័យ៖មនុស្សចំនួន០៨នាក់ ត្រូវបានកម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ ចាប់ខ្លួនជាបន្តបន្ទាប់ពាក់ព័ន្ទករណីកាប់ឆ្ការគាស់រានឈូសឆាយព្រៃលិចទឹក ក្នុងតំបន់អភិរក្សជលផល ដោយធ្វើគម្រោងពុះជាឡូតិ៍លក់។

មន្ត្រីអាវុធហត្ថខេត្តបន្ទាយមានជ័យបានថ្លែងប្រាប់«បណ្ដាញសៀមរាបប៉ុស្ដិ៍» នៅរសៀលថ្ងៃទី១៧ខែឧសភានេះថា ជនសង្ស័យទាំង០៨នាក់ ១.ឈ្មោះ ប៉ោ ម៉ាយ ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរមេការរស់នៅភូមិថ្មដប់ ឃុំសំបួរ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ

២.ឈ្មោះ ឯក ឈីរ៉ា ភេទប្រុសអាយុ៣២ឆ្នាំ មុខរបរអ្នកកាសែត

៣.ឈ្មោះ ទូច ចាន់ណេង ភេទប្រុស អាយុ៣១ឆ្នាំមុខរបរបើកអេសស្កា

៤.ឈ្មោះ នឿន ណុច ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរបើកអេសស្កា

៥.ឈ្មោះ មក់ វាសនា ភេទប្រុសអាយុ២៨ឆ្នាំ មុខរបរបើកអេសស្កា

៦.ឈ្មោះ សាវ គឹមឈឿន ភេទប្រុសអាយុ២៨ឆ្នាំ មុខរបរបើកគោយន្តច្នៃដឹកដី

៧.ឈ្មោះ ឡា សំណាង ភេទប្រុសអាយុ២៩ឆ្នាំ មុខរបរបើកឡានដឹកដី

៨.ឈ្មោះ￸ ហៀង គិមហេង ភេទស្រីអាយុ៣៧ឆ្នាំ មុខរបរលក់ឥវ៉ាន់អនឡាញ។

មន្ត្រីអាវុធហត្ថបន្តថាការចាប់ខ្លួននេះសមត្ថកិច្ចក៏បានដកហូតសម្ភារវត្ថុតាងរួមមាន៖

១.ត្រាក់ទ័រ ០១ គ្រឿង ម៉ាកគូបូតា៦០៤០ ឆ្នាំផលិត២០១៧ ពណ៌ក្រហម

២.គោយន្ត ០៣ គ្រឿង ម៉ាកគូបូតា RT14 ពណ៌ក្រហម

៣.រថយន្តច្នៃបែនដឹកដី ០១ គ្រឿង ពណ៌បៃតងគ្មានស្លាកលេខ

៤.រថយន្តដឹកដី ០១ គ្រឿង ពណ៌ស ផលិតឆ្នាំ១៩៩៩ ស្លាកលេខ បន្ទាយមានជ័យ 3A-1251

៥.អេសស្កាកាយដី ០៣ គ្រឿង ម៉ាកCAT B312 ពណ៌លឿង

៦.កាណូត (ស្មាច់) ០៨ គ្រឿង

៧.ក្បូនមានដំបូលចំនួន០៨ គ្រឿង

៨.ម៉ាស៊ីនកាណូត ១៦ គ្រឿង

៩.ម៉ាស៊ីនបូមខ្យល់ ០១គ្រឿង

១០.ម៉ូតូ ០៣ គ្រឿង (ម៉ាកវ៉េវអេស ពណ៌ខ្មៅ ផលិតឆ្នាំ២០១០ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1M-8472, ម៉ាកស៊ូមើអ៊ិច ពណ៌ក្រហម ខ្មៅ ផលិតឆ្នាំ២០១៨ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1R-7691, ម៉ាកអ៊ឹមដេ ពណ៌ខៀវ)

១១.ម៉ូតូកង់បី (passapp) ០១ គ្រឿង ម៉ាកGPS ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HR-2912

១២.ទូរស័ព្ទ ០៧ គ្រឿង (ម៉ាកអាយហ្វូនចំនួន០២គ្រឿង , ម៉ាកOPPOចំនួន០២គ្រឿង, ម៉ាកស៊ាំស៊ុង០១គ្រឿង, ម៉ាកHUOAWEI ចំនួន០១គ្រឿង, ម៉ាកVIVO ចំនួន០១គ្រឿង) និងសម្ភារមួយចំនួនទៀត។

ជុំវិញការបង្ក្រាបនេះប្រធានមន្ទីរស្រាវជ្រាវព័ត៌មានសន្តិសុខ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លោក ធៀម ភក្ដី បានឱ្យដឹងថា ជនសង្ស័យទាំង០៨នាក់ ត្រូវបានកម្លាំងអាវុធហត្ថបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីសាកសួរចម្លើយ។ ក្នុងនោះជនសង្ស័យចំនួន០៧នាក់ បានឆ្លើយសារភាពថា ពួកគេគ្រាន់តែជាអ្នកស៊ីឈ្នួលបើកអេសស្កា និងបើករថយន្តដឹកដីឱ្យគេប៉ុណ្ណោះ។ ដោយឡែកឈ្មោះ ហៀង គិមហេង បានឆ្លើយសារភាពថា រូបគេនិងប្ដីរបស់គេឈ្មោះ គិម សុធារ៉ាន់ ពិតជាបានទិញដីស្រែពីប្រជាពលរដ្ឋ ស្ថិតក្នុងភូមិស្ទឹងកំបុត ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ចំនួនសរុបប្រហែល១៧ហិកតា ហើយប្ដីរបស់គាត់ពិតជាបានឱ្យគេឈូសឆាយ និងលើកផ្លូវលើដីនេះ ក្នុងគោលបំណងធ្វើគម្រោងពុះដីល្វែងលក់ពិតប្រាកដមែន។

មន្ត្រីអាវុធហត្ថបានបញ្ជាក់ថា ដោយផ្អែកលើការស៊ើបអង្កេតឃើញថា ដីដែលឈ្មោះ ហៀង គិមហេង និងប្ដីឈ្មោះ គិម សុធារ៉ាន់ ទិញពីប្រជាពលរដ្ឋនៅទីតាំងខាងលើ គឺជាដីស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខណ្ឌរដ្ឋបាលជលផលខេត្ត និងផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងសមត្ថកិច្ចអាចសន្និដ្ឋានបានថា ជនសង្ស័យទាំង០៨នាក់ ពិតជាមានការជាប់ពាក់ព័ន្ធក្នុងសកម្មភាព ឈូសឆាយ កាយដី ចាក់ធ្វើផ្លូវ នៅចំណុចរហាលធំ ស្ថិតក្នុងភូមិស្ទឹងកំបុត ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ពិតប្រាកដមែន។

បច្ចុនប្បន្ន ជនសង្ស័យទាំង០៨នាក់ ត្រូវបានសមត្ថកិច្ច កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត នៅរសៀលថ្ងៃអាទិត្យ ទី១៦ ខែឧសភា ម្សិលមិញ ដើម្បីអនុវត្តតាមផ្លូវច្បាប់។

សូមជម្រាបថាប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង០៩និង០០នាទី ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ នៅចំណុចរហាលធំ ស្ថិតក្នុងភូមិស្ទឹងកំបុត ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដោយកម្លាំងកងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថស្រុកព្រះនេត្រព្រះ និងកម្លាំងមូលដ្ឋានអាវុធហត្ថស្រុកមង្គលបូរី សហការជាមួយជំនាញខណ្ឌរដ្ឋបាលជលផល បន្ទាយមានជ័យ ដែលបានដឹកនាំដោយលោក អ៊ុ សាខន នាយរងសេនាធិការដ្ឋានអាវុធហត្ថខេត្តដោយយោងតាមបទបញ្ជារបស់លោក សៅ សុខា អគ្គមេបញ្ជាការង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ និងដោយទទួលបានការអនុញ្ញាតពីលោក បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
២២ មីនា ២០២១

ខេត្តបន្ទាយមានជ័យ៖លោកឌី វិជ្ជា និងលោកជំទាវ ហ៊ុនម៉ាណា នៅរសៀលថ្ងៃទី ២១ខែមីនា ឆ្នាំ២០២១ ម្សិលមិញ បានចាត់អោយលោក ជិន ប៊ុនធឿន និង ក្រុមការងារមនុស្សធម៌ នាំយកអំណោយទៅប្រគល់ជូនជីវិតដ៏កំសត់គ្រួសារក្មួយប្រុស អាយ បញ្ញា ដែលស្ថិតក្នុងភូមិដំណាក់ថ្មី ឃុំតាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនោះលោកឌី វិជ្ជានិងលោកជំទាវ បានផ្តាំផ្ញើសាកសួរសុខទុក្ខក្មួយប្រុស និងក្រុមគ្រួសារព្រមទាំងលើកទឹកចិត្តក្មួយ អោយខិតខំសិក្សារៀនសូត្រ អោយបានខ្ពង់ខ្ពស់ ជាពិសេសក្នុងស្ថានភាពពេលបច្ចប្បន្ននេះ សូមក្មួយ និងក្រុមគ្រួសារ រក្សាអោយបាននូវអនាម័យ រស់នៅស្អាត ហូបស្អាត និងរក្សាគម្លាតសង្គម ពាក់ម៉ាសអោយបានគ្រប់ពេល ដែលទៅកន្លែងមនុស្សកុះករ ដើម្បីបង្ការការឆ្លងជំងឺកូវីដ-១៩ដែលកំពុងរីករាលដាល។

សូមជម្រាបថា សព្វថ្ងៃនេះក្មួយប្រុស អាយ​ បញ្ញា​ មានអាយុ១២ឆ្នាំ​ កំពុងរៀនថ្នាក់ទី២​ នៅសាលាបឋមសិក្សាដំណាក់ថ្មី​។​ កុមារ​ អាយ​ បញ្ញា​ មានប្អូនស្រី​១នាក់អាយុ៥ឆ្នាំ​ និងមានឪពុកម្តាយ​ជាអ្នកស៊ីឈ្នួលឃ្វាលគោអោយគេ​ គឺទាំងពីរនាក់ប្តីប្រពន្ធទទួលបានប្រាក់ឈ្នួលបន្តិចបន្តួចដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារប្រចាំថ្ងៃ។ គ្រួសារនេះ​ ជាប្រជាជនរស់នៅក្នុងខេត្តបាត់ដំបង​ និងបានចំណាកស្រុកមករកការងារធ្វើនៅក្នុងមូលដ្ឋានខាងលើ ដោយមកសុំជ្រកនៅផ្ទះខ្ទមចាំស្រែគេ អស់រយៈពេល​ជាង៨ឆ្នាំកន្លងមកហើយ និងជីវភាពរស់នៅ​សព្វថ្ងៃនេះ​ មានការលំបាកខ្លាំងណាស់។

អំណោយមនុស្សធម៌ ដែលបានផ្ទល់ជូនគ្រួសារក្មួយ ដើម្បីជួយសម្រួលក្នុងការរស់នៅ និងបង្កលក្ខណៈអោយក្មួយបានរៀនសូត្របន្តរួមមាន៖

០១-ថវិកា ២លានរៀល

០២-កង់ដ៏ស្រស់ស្អាត ០១គ្រឿង

០៣-មី ០៥កេសតូច

០៤-អង្ករ ១០០គីឡូ

០៥-ភួយ ០២

០៦-ខ្នើយ ០២

០៧-ម៉ុង ០២

០៨-សាប៊ូ ១២ដុំតូច

០៩-វិទ្យុ ១ និង ថ្មពិល ០៤គ្រាប់

១០-តែ ១០កញ្ចប់

១១-ស្កសរ ៥គីឡូ

១២-ពូក ០១

១៣-ស្បែកជើង ០៤សម្រាប់

១៤-ឆ្នាំង ០២

១៥-ខ្ទះ ០១

១៦-កំសៀវ ០១

១៧-កាធុន ០១

១៨-កន្ទេល ០២

១៩-ត្រីខ ០១កេសធំ

២០-កាតាប ០២ ក្នុងនោះរួមមានសៀវភៅ ០៤ក្បាល, ប៊ិច ០៤ដើម, ជែលលាងដៃ ២ដប, សាប៊ូ ០២ដុំតូច, កន្សែងពោះគោ ០២ , សំលៀកបំពាក់ ០២សម្រាប់,ជ័រលុប ០២ដុំ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
១៧ មីនា ២០២១

ខេត្តបន្ទាយមានជ័យ៖បុរសជាមេក្លោងម្នាក់និងបក្ខពួក ២នាក់ទៀត ត្រូវបាននគរបាលការិយាល័យ ប្រឆាំងការជួញដូរនិងការពារអនីតិជនខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនទៅសាលាដំបូង នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១នេះ ករណីនាំពលករឆ្លងដែនដោយខុសច្បាប់។

លោកស្រី ឌី សុជាតិ ស្នងការរងខេត្តបានឲ្យដឹងថាបុរសទាំង០៣នាក់ ត្រូវបាននគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៨១៥ សហការជាមួយមន្ត្រីនាយកដ្ឋានសន្តិសុខផ្ទៃក្នុង  នគរបាល ស្រុកម៉ាឡៃ និងកងរាជអាវុធហត្ថស្រុកម៉ាឡៃ ចាប់ខ្លួន វេលាម៉ោង០៧យប់ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ នៅចំណុចផ្ទះសំណាក់ ម៉ី ម៉ី ស្ថិតនៅភូមិដូង ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធនាំពលករ ចំនួន១៤នាក់ ស្រី០៩នាក់ ឆ្លងដែនទៅប្រទេសថៃ ដោយខុសច្បាប់ ក្នុងភូមិសាស្ត្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

លោកស្រី បន្តថា៖ បុរសជាមេខ្សល់២នាក់៖១-ឈ្មោះ ចក់ វី ហៅ ០៩ អាយុ ៤១ឆ្នាំ បច្ចុប្បន្នស្នាក់នៅ ភូមិសង្កែ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ជាមេក្លោង។
២-ឈ្មោះ ឆន វាសនា អាយុ២១ឆ្នាំ នៅភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ ជាមេខ្យល់។
៣-ឈ្មោះ អោម ចាន់រ៉ា អាយុ៦៣ឆ្នាំ ម្ចាស់ផ្ទះសំណាក់ ម៉ី ម៉ី ដែលមិនសហការ ជាមួយសមត្ថកិច្ច សង្ស័យផ្តល់ទីតាំងឲ្យមេខ្សល់ លាក់ពលករ។ ដោយឡែកពលករ ទាំង១៤នាក់នគរបាលស្រុកម៉ាឡៃ ធ្វើកិច្ចសន្យាអប់រំ និងវិលត្រឡប់ទៅលំនៅដ្ឋានវិញ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
១៦ កុម្ភៈ ២០២១

ខេត្តបន្ទាយមានជ័យ៖សាខាគយនិងរដ្ឋាករខេត្តបន្ទាយមានជ័យ រយ:ពេលប៉ុន្មានថ្ងៃកន្លងមកនេះ បានចុះបង្ក្រាបរថយន្តអត់ពន្ធជាច្រើនគ្រឿង ដើម្បីអនុវត្តតាមផ្លូវច្បាប់។

ការបង្រ្កាបនេះ ដោយមានការណែនាំពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដាក់ផែនការពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ដើម្បីប្រមូលពន្ធជូនរដ្ឋ។

បើតាមមន្ត្រីគយបានបញ្ជាក់ថា រថយន្តដែលត្រូវបានបង្រ្កាប មានរថយន្តចង្កូតឆ្វេង និងរថយន្តបង្កូតស្តាំមជាប្រភេទរថយន្តសេរីទំនើប គ្មានពន្ធនិងឯកសារត្រឹមត្រូវ និងពាក់ស្លាក់លេខ ក្លែងបន្លំ ដែលភាគច្រើន ត្រូវបានបង្ក្រាបពីឈ្មួញដែលរកស៊ីលក់ដូរខុសច្បាប់។

ជាពលរដ្ឋ សាទរយ៉ាងខ្លាំងចំពោះ សាខាគយនិងរដ្ឋាករខេត្តបន្ទាយមានជ័យ ដែលបានចុះបង្ក្រាបរថយន្តគេចពន្ធ តាមការណែនាំរបស់ក្រសួងសេដ្ឋកិច្ច នឹងតាមផែនការអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ដើម្បីប្រមូលពន្ធជូនរដ្ឋ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
១៧ ធ្នូ ២០២០

ខេត្តបន្ទាយមានជ័យ៖ដោយអនុវត្តតាមបញ្ជា លោកនាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ និង លោកនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ លោកឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ២:៤០នាទីជិតភ្លឺ កម្លាំងជំនាញ (ក៩)របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី យិន បញ្ញារិទ្ធ នាយករងមន្ទីរ និង លោកវរសេនីយ៍ឯក ដុសវណ្ណា សុវឌ្ឍន: នាយការិយាល័យ ព្រមទាំងមានការសម្របសម្រួល ពីលោក អ៊ុំ សុភ័ក្តិ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបើកការស៊ើបអង្កេត ស្រាវជ្រាវ បង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែន ចូលពីថៃមកកម្ពុជា នៅចំណុចក្បែរ វិមានឈ្នះឈ្នះ ស្ថិតក្នុងសង្កាត់ព្រែកតាសេក ខ័ណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
លទ្ធផល៖
ក-ចាប់ខ្លួន:ជនសង្ស័យ ០១នាក់:
-ឈ្មោះ សុរ:ឆៃ ខាំកែវ(SURACHAI KHAMKAEW) ហៅ នឹង ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិ ថៃ កាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិថៃ លេខ ១ ៥៧៩៩ ៥៤៣២៨ ៩៣ ២ ។
ខ-វត្ថុតាងចាប់យកបាន :
-សារធាតុញៀន ប្រភេទម៉េតំហ្វេតាមីនICE ៥០កញ្ចប់ធំ ទម្ងន់ប្រមាណ ៥០គីឡូក្រាម និង
៨០,២៤ ក្រាម។
-រថយន្តធុន LEXUS៤៧០ ព៌ណទឹកមាស ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2M-7875។

កម្លាំងជំនាញយើងបន្តការស៊ើបអង្កេត ដោយស្រាវជ្រាវរកមុខសញ្ញាពាក់ព័ន្ធ លុះនៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២០ នៅវេលាម៉ោង ១៩:១៥នាទី កម្លាំងជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក៩) សហការជាមួយកម្លាំងជំនាញនៃនាយកដ្ឋានស៊ើបការណ៍ខាងក្រៅ និងបច្ចេកទេស និងកម្លាំង ជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយ មានជ័យ ដោយមានការសម្រប សម្រួលពីលោក អ៊ុំ សុភ័ក្តិ ព្រះរាជអាជ្ញារង(រាជធានីភ្នំពេញ) និង លោកមាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញានៃអយ្យការអម សាលាដំបូងខេត្តបន្ទាយមានជ័យ បន្តឈាន ទៅបង្ក្រាបបានបណ្តាញខ្សែរយៈ នៅចំណុចតាមបណ្តោយ ផ្លូវជិតផ្សារអគ្គមុខបេនឡានក្រុង ស្ថិតក្នុង ភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ លទ្ធផលដូចខាងក្រោម ៖
ក-ឃាត់ខ្លួនជនសង្ស័យ ០៣នាក់:
១-ឈ្មោះ សេង ដាលីនសិដ្ឋ ហៅ ចិន ភេទប្រុស កើត ១៩៨០ ជនជាតិខ្មែរ (ទើបចេញពីពន្ធនាគារ)
២-ឈ្មោះ ហុង យៀង ហៅ ទី យៀង ភេទស្រី កើត ១៩៧៥ ជនជាតិ ខ្មែរ
៣-ឈ្មោះ ឯល ហ្វាយុ ហៅ ហុង ម៉េងសឺ ភេទប្រុស កើត ២០០៥ ជនជាតិ ខ្មែរ ។
ខ-វត្ថតាងចាប់យក: គ្រឿងញៀនសរុបទម្ងន់ ៨ គ.ក្រ ៧១៥,៦៧ ក្រាម
១-មេតំហ្វេតាមីន(ICE) ៥៦៨៥,៧២ ក្រាម
២-មេតំហ្វតាមីន(WY) ៣៨៤,៨៧ ក្រាម
៣-ហេរ៉ូអ៊ីន ៣២២,៣៨ ក្រាម
៤-អ៊ិចស្តាស៊ី ១៦៣៥,១៥ ក្រាម
៥-កេតាមីន ៦៧២,៩៧ ក្រាម
៦-នីមេតាហ្សេប៉ាម ១៤,៥៨ ក្រាម

ដោយឡែកសារធាតុមិនច្បាស់លាស់ ៩០២៨,៦៣ ក្រាម ។
អាវុធខ្លី ចំនួន ១ ដើម ម៉ាក Glock ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញបានកសាងសំណុំ រឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page12 Page13 Page14 … Page18 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ទីប្រឹក្សា ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ទីប្រឹក្សា ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!