Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ព័ត៌មានចរាចរណ៍
  • ព័ត៌មានព្រៃឈើ
  • សន្តិសុខសង្គម
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ខេត្តបន្ទាយមានជ័យ

ឧបរាជ ឆាវឆាវ 24 October 2025 · Image
···

ព​លរដ្ឋសម្តែងការកោតសសើរ ចំពោះលោក ស្រេង សុផល​ ចាប់តាំងពីលោកឡើង​កាន់តំ​ណែ​ងជាអភិបាលក្រុងសិរី​សោភ័ណមក មានការរីកចំរើនពិសេសលើហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់

ខេត្តបន្ទាយមានជ័យ៖ប្រជាពលរដ្ឋនៅក្នុងក្រុងសិរី​សោភ័ណ បានសម្តែងការកោតសសើរ និង​អគុណ​លោក ស្រេង សុផល​ អភិបាលក្រុងសិ​រីសោភ័ណ្ឌ ដែលតែងតែយកចិត្តទុកដាក់គិត​គូពីសុ​ខទុករបស់ពួកគាត់​។

ប្រជាពលរដ្ឋបានលើកឡើងថា ចាប់តាំងពី លោក ស្រេង សុផល កាន់តំណែង​ជាអភិបាលក្រុងសិ​រីសោភ័ណមក ឃើញថា មានការរីកចំរើន ពិសេស​កែលម្អក្រុង​​​​​​​​​​​​ឲ្យមានសោ​ភាពស្រស់​ស្អាតដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ កសាងសមទ្ធផលនានា ដូចជា​ហេដ្ឋារចនា​សម្ព័ន្ធ ផ្លូវថ្នល់ ប្រព័ន្ធលូជាដើម ដោយលោកតែងតែចុះជាប់​ជាមួយ​ប្រជាពលរដ្ឋជាប្រចាំ ដើម្បីច​ង់ដឹងពីសុ​ខទុក ការលំបា​ក ខ្វះខាត​យ៉ាងណា​ដើម្បីមាន​លទ្ធភាពជួយ និងរា​ការណ៍​បន្តដល់ថ្នាក់ដឹកនាំ ។

ជាក់ស្តែងថ្មីៗនេះ លោកបានដឹកនាំក្រុមការងារមូលដ្ឋានចុះសម្របសម្រួលជាមួយប្រជាពលរដ្ឋ និង​ម្ចាស់ដី ក្នុងកា​របើកផ្លូវមួ​យខ្សែតា​មសំណូម​ពររប​ស់ប្រ​ជាពលរដ្ឋចំ​នួន២​០គ្រួសារ ដែលបាន​ស្នើសុំបើ​កផ្លូវ​សាធារ​ណៈ​ទទឹងទំ​ហំ ៨ម៉ែត្រ ចា​ប់ពីចំណុច​ខាងត្បូងជា​ប់នឹងរបង​អង្គការកុមារ​មេគង្គ រហូតដល់ ផ្លូវឡើង​ទៅផ្លូវទ្រខ្មែរ ពីមុន​មកទីតាំងនេះ​ពុំមានផ្លូវ​ឡើយ។​

ជាលិតផលប្រជាពលរដ្ឋ និង​ម្ចាស់ដី ក៏បានស្ម័គ្រចិត្តប​រិច្ចាគ​ដី និងរុះរើរប​ងថ្មរឹ​ងមាំ​ដោយយក​គ្រឿង​ចក្រវា​កម្ទេចចោល ដើម្បីប្រ​ជាពល​​រដ្ឋក្នុង​កា​រធ្វើដំ​ណើរ ពិ​សេសសិស្សានុសិស្សចេញ​ចូលទៅ​សាលារៀន។
​
ជាមួយគ្នានោះដែរលោក អភិបាលក្រុង បានប្រាប់អ្នកសារព័ត៌មានថា ពាក់ព័ន្ធការបើកផ្លូវ​នៅចំ​ណុចខាង​លើនេះអាជ្ញាធរក្រុង​សិរី​សោភ័ណ បាន​សហកា​រជាមួយ​មន្ត្រីជំ​នាញ អាជ្ញាធរ​សង្កាត់ ភូមិ និងប្រ​ជាព​លរដ្ឋ ​ចូលរួ​មសហ​កា​របើក​ផ្លូវនេះ ​នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥។ ហើយ​ផ្លូវមួយ​ខ្សែនេះ​អាជ្ញាធរ​គ្រោងធ្វើកា​រសា​ងសង់ផ្លូវនា​ពេលខាងមុខ​ដើម្បីបម្រើប្រយោ​ជន៍សាធារ​ណៈ។

លោក ស្រេង សុផល អភិបា​លក្រុងសិរីសោភ័ណ បានបញ្ជាក់ថា លោកពិត​ជាអរគុណ​ខ្លាំងណា​ស់នូវទឹក​ចិត្តដ៏​ធំ​ធេងរ​បស់បងប្អូនប្រជា​ពលរដ្ឋដែ​លលះបង់ដី ចាប់​ពីដើមផ្លូវ​ដល់​ចុងផ្លូវ រហូត​ស្ម័គ្រចិ​ត្ត​លះប​ង់វា​យ​រប​ងថ្មព​ង្រីកផ្លូវ ចូ​លរួម​ជា​មួយអាជ្ញាធរ ដើម្បីជាគុណ​ប្រយោជន៍ដ៏សំខាន់ស​ម្រាប់​គោ​លនយោបាយ​របស់រាជរដ្ឋាភិ​បាលកម្ពុជាស​ម្រា​ប់ឆ្នាំ២០៣០-២០៥០​ខាងមុខ​នេះជា​គោល​ដៅសម្រេច។​

លោ​កអភិបា​លក្រុងបាន​បញ្ជាក់​ទៀតថា សម្រាប់ក្រុង​សិ​រីសោភ័ណ្ឌមា​នសង្កាត់ចំនួន​៧ នៅក្នុងសង្កាត់៤ ខា​ងក្នុង​បើក​បានជា​ង១​០ខ្សែហើយ ក្នុងផ្លូវ​មួយ​ខ្សែៗ​មធ្យម​ចន្លោះ​ខ្ទង់​ជាង៥​០០ម៉ែត្រ ​ដែលបើ​កទម្លោះ ​ដែលពី​មុន​មក​មិន​មានផ្លូវ ហើយ​សង្កាត់ខា​ងក្រៅ ៣​ថែមទៀត​នោះ ក៏បើ​កបា​នបីខ្សែដែ​រ សុទ្ធ​តែជា​ការចូល​រួមពី​ប្រជា​ពលរដ្ឋ៕SRP

Like 0
Comment 0
Share Share
Views 1
ឧបរាជ ឆាវឆាវ 13 August 2025 · Image
···

មន្ត្រីអធិការកិច្ចលួចដឹកពលកររបំរ៉ុងនាំឆ្លងដែនទៅប្រទេសថៃ ត្រូវកម្លាំងរាជអាវុធហត្ថស្រុកម៉ាឡៃឃាត់ខ្លួន

ខេត្តបន្ទាយមានជ័យ៖មន្ត្រីអធិការកិច្ចម្នាក់ ឈ្មោះអ៊ុន ពៅ ត្រូវកម្លាំងបានកងរាជអាវុធហត្ថស្រុកម៉ាឡៃធ្វើការឃាត់ខ្លួន នៅថ្ងៃទី១១ ខែសីហា ឆ្នាំ ២០២៥ វេលាម៉ោង៧,៥៥នាទីយប់ ពាក់ព័ន្ធនឹងបទល្មើសដឹកពលករ ខ្មែរបំរ៉ុងនាំឆ្លងដែនចេញទៅប្រទេសថៃ។

ប្រតិបត្តិការនេះកម្លាំងរាជអាវុធហត្ថ ឃាត់រួមមានរថយន្តមួយគ្រឿងម៉ាកហាយឡែនឌឺ (Highlander) ពណ៌ស្ករ ស្លាក់លេខ កំពង់ឆ្នាំង 2C-8747 នឹងប័ណ្ណសម្គាល់ខ្លួនមួយសន្លឹក ជាមន្ត្រីអធិការកិច្ច។

នៅក្នុងរថយន្តកម្លាំងរាជអាវុធហត្ថ ស្រុកម៉ាឡៃ បានធ្វើការឃាត់ខ្លួនពលករចំនួន ៩ នាក់ មានឈ្មោះ÷
១/ អឹម អៀ ភេទប្រុស អាយុ៣៦ ខេត្តកំពង់ចាម
២/ ជ័យ នៀត ភេទស្រី អាយុ២៨ កំពង់ចាម
៣/ ចាន់ ស្រស់ ភេទស្រី អាយុ៣៤ ខេត្តកំពង់ធំ
៤/ អេង ប៊ុនសាន ភេទប្រុស អាយុ៤៤ កំពង់ធំ
៥/ ស្រី ចាន់ ភេទប្រុស អាយុ៤៥ បន្ទាយមានជ័យ
៦/ ដន សុភក្រ្ត ភេទប្រុស អាយុ២១ កំពង់ចាម
៧/ លី អៀង ភេទប្រុស អាយុ៣៩ បាត់ដំបង
៨/ ថន ធូ ភេទប្រុស អាយុ៣២ បន្ទាយមានជ័យ
៩/ ចន ចាន់ ភេទស្រី អាយុ៣៤ បន្ទាយមានជ័យ។
ក្រោយពីបានធ្វើការសាកសួរពលករទាំង ៩ នាក់ត្រូវបានកម្លាំងរាជអាវុធហត្ថអប់រំណែនាំ ឱ្យត្រឡប់ទៅលំនៅដ្ឋានវិញ។

ចំណែកឯម្ចាស់រថយន្តដែលជាមន្ត្រីអធិការកិច្ចត្រូវបានកម្លាំងកងរាជអាវុធហត្ថ កសាងឯកសារបញ្ជូនទៅ រាជអាវុធហត្ថខេត្តបន្ទាយមានជ័យបន្តនីតិវិធីច្បាប់៕SRP

Like 0
Comment 0
Share Share
Views 0
ឧបរាជ ឆាវឆាវ 22 July 2025 · Image
···

ចាងហ្វាងកាសែតមួយរូបដាក់ពាក្យបណ្ដឹងប្តឹង ស្នងការខេត្តបន្ទាយមានជ័យ និងស្នងការរងរួមនិងអធិការក្រុងប៉ោយប៉ែត ទៅរដ្ឋមន្រ្តីមហាផ្ទៃ ពីបទឃុំឃាំងដោយគ្មានកំហុស

លោក អ៊ុង ថាប់រាំង ចាងហ្វាងសារព័ត៌មានខ្មែរជាយដែន បានដាក់ពាក្យបណ្ដឹងទៅកាន់លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដោយបានចោទប្រកាន់លោក សិទ្ធ ឡោះ ស្នងការខេត្តបន្ទាយមានជ័យ រួមទាំងនគរបាលថ្នាក់ក្រោម ២រូបទៀត គឺលោក នូ ជីវ័ន្ត ស្នងការរងខេត្ត និងលោក ព្រហ្ម ពិសិដ្ឋ អធិការក្រុងប៉ោយប៉ែត ថាបានធ្វើទុក្ខបុកម្នេញ គំរាមកំហែង និងបង្ខាំង ក្នុងចម្រឹងជញ្ជាំងទ្រុងដែក តាមអំពើចិត្ត កាលថ្ងៃទី៩ ខែ មិថុនា ឆ្នាំ២០២៥ កន្លងទៅ។

ទីភ្នាក់ងារព័ត៌មានសៀមរាបប៉ុស្តិ នៅមិនទាន់ទល់បានការបំភ្លឺពីស្នងការនគរបាលខេត្តបន្ទាយមានជ័យនៅឡើយទេពាក់ព័ន្ធជុំវិញការចោទប្រកាន់នេះ៕SRP

Like 0
Comment 0
Share Share
Views 0
ឧបរាជ ឆាវឆាវ 11 July 2025 · Image
···

បញ្ជូន៣នាក់ទៅសាលាដំបូង ពាក់ព័ន្ធករណីនាំសត្វគោឆ្លងដែនពីប្រទេសថៃចូលដោយខុសច្បាប់

ខេត្តបន្ទាយមានជ័យ៖លោក ស្វាយ ជា អភិបាលស្រុកម៉ាឡៃ នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥ បានដឹកនាំកម្លាំងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុក ចុះអនុវត្តបង្រ្កាបករណី ការនាំសត្វគោឆ្លងដែនពីប្រទេសថៃចូលដោយខុសច្បាប់ មកប្រទេសកម្ពុជា នៅចំណុចច្រកគោកស្បែង ស្ថិតក្នុងភូមិ សន្តិភាព ឃុំទួលពង្រ ស្រុកម៉ាឡៃ បានធ្វើការឃាត់ ខ្លួន ជនសង្ស័យ ចំនួន ០២នាក់ ៖ ១.ឈ្មោះ ភ័ណ្ឌ ផេង ភេទប្រុសអាយុ៣៥ឆ្នាំ និងឈ្មោះ ផេង ផៃ ភេទ ប្រុស អាយុ២០ឆ្នាំ រស់នៅភូមិសន្តិភាព ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

ក្នុងថ្ងៃដដែលនោះដែរ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកថ្មពួកដឹកនាំដោយលោកអនុសេនីយ៍ឯក ង៉ាម គឹមឆាត មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកថ្មពួក បានទំនាក់ទំនងនិងធ្វើការប្រគល់-ទទួលជាមួយកម្លាំងប្រតិបត្តិការយោធាសឹករងបន្ទាយមានជ័យ ដែលប្រចាំការនៅព្រំដែនទិសបឹងត្រកួន ដោយលោក វរសេនីយ៍ទោ ភួន ភារ័ត្ន បានធ្វើការប្រគល់-ទទួល ជនសង្ស័យម្នាក់ទៀតឈ្មោះ ស្រិប នៀត ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិតាឡី ឃុំគោករមៀត ស្រុកថ្មពួក ពាក់ព័ន្ធ ករណីនាំសត្វគោឆ្លងដែន ពីប្រទេសថៃខុសច្បាប់ នៅចំណុចភូមិតាសី ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ផងដែរ។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មេីស កងរាជអាវុធហត្ថខេត្ត បានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសាកសួររួច ជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួនពិតជានាំសត្វគោឆ្លងដែន ពីប្រទេសថៃដោយខុសច្បាប់ពិតប្រាកដមែន។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅរសៀលថ្ងៃសុក្រ ទី១១ ខែកក្កដា ឆ្នាំ២០២៥នេះ ដើម្បីអនុវត្តតាមនីតិវិធី៕SRP

Like 0
Comment 0
Share Share
Views 0
ឧបរាជ ឆាវឆាវ 27 May 2025 · Image
···

ខេត្តបន្ទាយមានជ័យ៖មេប៉ូលិសខេត្តបន្ទាយមានជ័យលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានប្រាប់បណ្តាញសារព័ត៌មានក្នុងស្រុក នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ថា ជនល្មើសចំនួន៥នាក់ ដែលបានដឹកសព ជនជាតិចិនម្នាក់ យកទៅកប់នៅស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ត្រូវបានកម្លាំងនគរបាលរបស់លោកតាមចាប់បាន ហើយត្រូវបានតុលាការដេញដីកាឃុំខ្លួនដាក់ពន្ធនាគាររួចហើយ។

ជុំវិញករណីរឿងខាងលើនេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានបញ្ជាក់ថា កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង១៩៖៥៣នាទី មានរថយន្ត ២គ្រឿង ពណ៌ស ១គ្រឿង ពណ៌ខ្មៅ ១គ្រឿង ម៉ាកអាល់ផាត បានជាប់ភក់នៅចំណុចផ្លូវលំ ភូមិបឹងស្នោ ឃុំស្លក្រាម ស្រុកស្វាយចេក ពេលនោះអ្នកបើករថយន្ត និងអ្នកជិះនៅក្នុងរថយន្តបានរកប្រជាពលរដ្ឋឲ្យជួយទាញរថយន្តចេញពីភក់ រួចក៏បានបើកចេញទៅបាត់។

លោកថាលុះស្អែកឡើងដោយមានការសង្ស័យ ប្រជាពលរដ្ឋបានរាយការណ៍ជូនកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល, ភ្លាមនោះសមត្ថកិច្ចជំនាញ បានចុះមកដល់ទីតាំងនោះ ធ្វើការត្រួតពិនិត្យ ឃើញមានសាកសពម្នាក់មិនទាន់ស្គាល់អត្តសញ្ញាណ ភេទប្រុស អាយុប្រហែល៤៥ឆ្នាំ សង្ស័យជាជាជនជាតិចិនកប់ក្នុងប្រឡាយ។

ដោយមានដឹកនាំសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ថ្នាក់ដឹកនាំបានបង្កើតគណៈកម្មការពិនិត្យសាកសពជាលទ្ធផល ផ្នែកក្បាល ដងខ្លួន និងផ្នែកអាវៈយវៈ ពុំមានស្លាកស្នាមអ្វីគួរកត់សម្គាល់។

យោងតាមការសន្និដ្ឋានរបស់លោកវេជ្ជបណ្ឌិត និងមានការពិនិត្យយ៉ាងល្អិតល្អន់របស់មន្រ្តីជំនាញកោសល្យវិច្ច័យ ការបំភ្លឺរបស់សាក្សី និងមានការឯកភាពបឋមពីលោកព្រះរាជអាជ្ញារង សន្និដ្ឋានថា ជនរងគ្រោះសង្ស័យស្លាប់ ដោយសារគាំងបេះដូង។

លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា ក្រោយមានករណីនេះកើតឡើង លោកបានបញ្ជាឲ្យកម្លាំងជំនាញ និងកម្លាំងអធិការនគរបាលស្រុកអូរជ្រៅ ធ្វើការស្រាវជ្រាវតាមរករថយន្ត និងមុខសញ្ញាខាងលើ រហូតឃាត់ខ្លួនជនល្មើសចំនួន០៦នាក់ (ជនជាតិមីយ៉ាន់ម៉ា៥នាក់ និងជនជាតិចិនម្នាក់) នៅចំណុចការដ្ឋានចិនស្ថិតនៅភូមិប្រាសាទ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ដោយដកហូត រថយន្ត២គ្រឿង Lexus LM ពាក់ស្លាកលេខកម្ពុជា ST.1001 និងរថយន្ត Lexus LM ពាក់ស្លាកលេខ ភ្នំពេញ CA-6968ជន។ ក្រោយធ្វើការសាកសួរ ក្នុងចំណោមជនល្មើសខាងលើ បានឆ្លើយអះអាងថា ជនរងគ្រោះមានឈ្មោះ A Xing ជនជាតិចិន (សាកសព) ជាបុគ្គលិកដែលខ្លួនទទួលយកមកធ្វើការបានមួយរយៈពេល។

ជនរងគ្រោះកើតមានជំងឺក៏ស្លាប់ក្នងបន្ទប់ ពេលនោះពួកខ្លួនភ័យក៏បាននាំកូនចៅជនជាតិភូមាចំនួន០៥នាក់ (ទាំងរូបខ្លួន) ជិះរថយន្ត២គ្រឿង ខាងលើដឹកសាកសពជនរងគ្រោះយកទៅចោលនៅព្រៃឆ្ងាយដែលខ្លួនមិនស្គាល់ តែម្តងទៅព្រោះខ្លាចប៉ូលីសឃើញ។

ក្រោយបញ្ចប់ការសាកសួរ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជូនក្រុមជនល្មើសជនជាតិភូមាទាំង៥នាក់ ទៅតុលាការរហូតចៅក្រមចេញដីកាឃុំខ្លួនដាក់ពន្ធនាគារតែម្តង៕SRP

Like 0
Comment 0
Share Share
Views 0
Older posts
Page1 Page2 … Page18 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ឧបរាជ ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ឧបរាជ ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ឧបរាជ ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ឧបរាជ ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ឧបរាជ ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!