Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ខេត្តបន្ទាយមានជ័យ

ទីប្រឹក្សា ឆាវឆាវ
២២ សីហា ២០២១

ខេត្តបន្ទាយមានជ័យ៖សេចក្ដីរាយការណ៍ព័ត៌មានបឋមបានឲ្យដឹងថាយ៉ាងហោចណាស់មនុស្សចំនួន ៤បានស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រថយន្តក្រឡាប់ចូលក្នុងទឹក។

ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង១៣នឹង៤០នាទីនៅ ថ្ងៃទី២២ ខែសីហាឆ្នាំ២០២១ ដោយបង្កដោយខ្លួនឯងនៅចំណុចបង្កោលលេខ២៥.លើផ្លូវជាតិលេខ៥៨ កន្លែងផ្លូវកែងខ្លាំងតេជោភ្នំឆ័ត្រ ចេញមករកភូមិខ្វាវលិច ស្ថិតនៅក្នុងភូមិតេជោភ្នំឆ័ត្រ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

យោងតាមប្រភពបានឲ្យដឹងថាករណីនេះរថយន្ត១គ្រឿងម៉ាកMAZDA PICH UPពណ៍៌ស ពាក់ស្លាកលេខ កម្ពុជា MR SELLA បើកបរដោយ៖
១/-ឈ្មោះ គិម ហេង ភេទប្រុស អាយុ៥៥ឆ្នាំរស់នៅ ភូមិយាងថ្មី ឃុំនិមិត្ត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ អ្នករួមដំណើរ៣នាក់។
២/-ឈ្មោះ គង់ វណ្ណា ភេទស្រី អាយុ៥៣ឆ្នាំ។
៣/-ឈ្មោះ ហេង រ័ត្នណា ភេទស្រីអាយុ៦ឆ្នាំ។
៤/-ឈ្មោះ គិម ធា ភេទស្រីអាយុ ៤២ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចបានលើកឡើងថាហេតុការណ៍នេះរថយន្តមកដល់ចំណុចកើតហេតុ ស្រាប់តែជ្រុលចង្កូតទៅធ្លាក់ទឹកស្រះ តែម្តង។ មូលហេតុបឋម បើកបរល្បឿនលឿនក្នុងស្ថានភាពផ្លូវកែង៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
៦ កក្កដា ២០២១

ខេត្តបន្ទាយមានជ័យ៖យោធាចូលនិវឌ្ឍន៍ម្នាក់ រួមទាំងគ្រួសារ បានលើកដៃសំពះដង្ហោយសុំថ្នាក់ដឹកនាំស្រុក.ខេត្ត ជួយអន្តរាគមន៍ ខណ:នៅសុខៗមានមន្ត្រីប៉ូលិសម្នាក់មករុះរើលំនៅដ្ឋានរបស់គាត់ចោលពេលគាត់មិននៅ។

ម្ចាស់ផ្ទះដែលរងការលួចរុះរើ មានឈ្មោះ ស្វាយ សាម៉េត ជាយោធាចូលនិវឌ្ឍន៍។ ចំណែកជនបង្កមានឈ្មោះស៊ុន សិទ្ធិ ហៅឃួញ ជាមន្ត្រីប៉ូលិសប៉ុស្តិ៍ ជប់វ៉ារី នៃស្រុកព្រះនេត្រព្រះ។ ទាំងពីរភាគី រស់នៅ ក្នុងភូមិប៉ោយតាប៉ែន ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ។

លោកស្វាយ សាម៉េត បានរៀបរាប់ថា ដីមានទំនាស់ខាងលើ ជាដីកេរ្តិ៍ម្តាយរបស់គាត់ចែកអោយ។ ក្នុងសម័យសង្គ្រាមព្រោះតែជាប់ភារកិច្ចជាយោធា រូបគាត់បានសង់ផ្ទះមួយខ្នងធ្វើអំពីឬស្សីនៅលើដីសម្រាប់ស្នាក់នៅពេលមកលេងផ្ទះ។  ប៉ុន្មានឆ្នាំក្រោយប្រពន្ធ ជនបង្ក ដែលត្រូវជាសាច់ញាតិ បានមកសុំធ្វើផ្ទះនៅលើដីមួយចំហៀង ហើយរស់នៅជាធម្មតា។  លោកបន្តថា នៅឆ្នាំ២០១១ រូបគាត់ក៏ត្រូវចូលនិវឌ្ឍន៍និងដោយសាផ្ទះរបស់លោក មានសភាពទ្រុឌទ្រោម មេអង្គភាពបានផ្តល់ផ្ទះចាស់១ខ្នងអោយរូបលោកដឹកយកមកសាង សង់លើដីបន្តជីវិតគ្រួសារ។

លោក សា ម៉េត អោយដឹងទៀតថា ក្នុងឆ្នាំ២០១៩ ក៏ស្រាប់តែមន្ត្រីប៉ូលិសឈ្មោះ ស៊ុន សិទ្ធិ ដែលសុំដីលោកនៅ បានយកគ្រឿងចក្រឈូសដើមដូង ដើមត្នោតរួមទាំងដំណាំផ្សេងទៀតរបស់លោកចោលអស់ បង្កជារឿងជម្លោះ រូបលោកក៏បានប្តឹងទៅភូមិ.ឃុំ។ លុះមក ដល់ថ្ងៃ ទី៥ខែឧសភា ឆ្នាំ២០២១ ជនបង្កជាមន្ត្រីប៉ូលិសឈ្មោះស៊ុន សិទ្ធិ បានទៅរុះរើផ្ទះរបស់លោកចោលទៀត ទាំងរឿងបំផ្លាញដំណាំមិនទាន់បានដោះស្រាយ។

អតីតយោធារូបនេះបញ្ជាក់ថា ពេលគេរុះរើផ្ទះអស់ រូបគាត់បានប្តឹងពីថ្នាក់ភូមិ.ឃុំ រហូតដល់ស្រុក តែមក ទល់ពេលនេះនៅតែគ្មានចំណាត់ការ។ ឯជនបង្កក្រៅ ពីមិនបានទទួលទោស ជននេះបែជាបង្ហាញភាពកោង កាច បក្ខពួកខ្សែខ្នង ដល់រូបលោកទៀត។ ហេតុដូច្នេះហើយ ទើបរូបលោកនិងក្រុមគ្រួសារ តាមរយ:សារព័ត៌មានចំនួន៤ ដង្ហោយសុំថ្នាក់លើជួយផ្តល់យុត្តិធម៌ និងផ្តន្ទាទោសចំពោះជនបង្កតាមច្បាប់។

ជួបផ្ទាល់ជាមួយអ្នកសារព័ត៌មាន លោកស៊ុន សិទ្ធិ ដែលរងបណ្តឹងថា បានឈូសបំផ្លាញដំណាំង និងបានរុះរើផ្ទះគេពេលម្ចាស់មិននៅ លោកមិនសហការផ្តល់ព័ត៌មានទេ បើទោះបីក្រុមអ្នកសារព័ត៌មានបង្ហាញពីឈ្មោះអង្គភាពរៀងៗខ្លួនហើយនោះក្ដី។ ផ្ទុយទៅវិញ មន្ត្រីប៉ូលិសរូបនេះ បញ្ចេញកំហឹង បង្ហាញអំណាចរបស់ខ្លួន ដោយចោទថាក្រុមអ្នកអ្នកសារព័ត៌មានទៅវាស់ដីរបស់គាត់ទៅវិញ ទាំងអ្នកសារព័ត៌មានក្នុងដៃមានតែកាមេរ៉ាប៉ុណ្ណោះ ហើយមិនបានវាស់ដីដូចការលើកឡើងនោះទេ។

ក្នុងករណីនេះលោក អ៊ំ ហុយ ក្រុមប្រឹក្សាឃុំ ព្រះនេត្រព្រះ បានអោយដឹងតាមទូរស័ព្ទថា រឿងលោកយោធាចូលនិវឌ្ឍន៍នេះ រូបលោកបានហៅមកដោះ ស្រាយច្រើនលើកហើយ តែភាគីបង្ក មិនដោះស្រាយទេ។ មើលទៅភាគីបង្ក ហាក់មានឥទ្ធិពលខ្លាំង មិនស្តាប់ការដោះស្រាយរបស់អាជ្ញាធរសោះ អីចឹងទេ លោកក៏បានបញ្ជូនទៅស្រុកហើយដើម្បីដោះស្រាយបន្ត។

ចំណែក លោក ឃូ ពៅ អភិបាលស្រុក ព្រះនេត្រព្រះ បានថ្លែងតាមទូរស័ព្ទថា ករណីខាងលើ លោកបានហៅមកដោះស្រាយហើយ តែមិនទាន់សម្រេច។ ដោយសាតែចុះមូលដ្ឋានជាប្រចាំ ពេលនេះរូបលោកកំពុងពិនិត្យសុខភាព។លោកបញ្ជាក់ថា ក្នុងរយ:ពេលខ្លីខាង មុខនេះ លោកនឹងចុះដោះស្រាយម្តងទៀត ហើយអាចឈានដល់ការព្រមព្រៀង ដោយមិនចាំបាច់ដល់តុលាការ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
៣០ មិថុនា ២០២១

ខេត្តបន្ទាយមានជ័យ៖រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ស៊ុន ចាន់ថុល បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងចុះពិនិត្យគុណភាពផ្លូវវាង ក្រុងសិរីសោភ័ណ ឋិតនៅក្នុងគម្រោងសាងសង់កំណាត់ផ្លូវជាតិលេខ៥ បាត់ដំបង-បន្ទាយមានជ័យ ដែល មានដាំលម្អដោយដើមត្របែកព្រៃនៅចំកណ្ដាលទ្រូងផ្លូវ និងដើមក្ងោកដ៏ស្រស់បំព្រងអមសងខាងផ្លូវ ជួយ ឱ្យអ្នកធ្វើដំណើរទទួលបានអារម្មណ៍ ស្រស់ស្រាយ។

ការចុះពិនិត្យ គុណភាពផ្លូវវាងក្រុង សិរីសោភ័ណ សង្កាត់ទឹកថ្លា ខេត្តបន្ទាយមានជ័យ នៅថ្ងៃពុធ ទី៣០ ខែមិថុនាព្រឹកមិញនេះ។

សូមជម្រាបជូនថា៖ គម្រោងសាងសង់ធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវជាតិលេខ៥ បាត់ដំបង-ខេត្តបន្ទាយមានជ័យមានប្រវែងសរុប ៨៤,៧៤ គីឡូម៉ែត្រ គិតរហូតមកទល់ពេលនេះ វឌ្ឍនភាពនៃការសាងសង់សម្រេចបានស្ទើរ តែ១០០%ហើយ។ កំណាត់ផ្លូវនេះត្រូវបានដាំលម្អដោយដើមត្របែកព្រៃនៅចំកណ្ដាល ទ្រូងផ្លូវ និងមានដាំដើមក្ងោកដ៏ស្រស់បំព្រងអមសងខាងផ្លូវ ដែលអាចជួយឱ្យអ្នកបើកបរ ក៏ដូចជាអ្នកធ្វើ ដំណើរតាមបណ្តាញផ្លូវនេះទទួលបាននូវអារម្មណ៍ស្រស់ស្រាយផងដែរ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
២៥ មិថុនា ២០២១

ខេត្តបន្ទាយមានជ័យ៖ក្រុមមន្ត្រីជាច្រើននាក់បម្រើការងារនៅពន្ធនាគារខេត្តបន្ទាយមានជ័យ បាននាំគ្នាផ្ដិតមេដៃប្ដឹងប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យ លោក អ៊ុង ស៊ី​ផាន ទៅសម្ដេចក្រឡាហោមស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីជួយអន្តរាគមន៍។ នេះបើយោងតាមពាក្យបណ្ដឹង ដែលបណ្ដាញសៀមរាបប៉ុស្តិ៍ ទើបទទួលបាន។

ពាក់ព័ន្ធទៅនឹងការចោទប្រកាន់នេះ អង្គភាពសារព័ត៌មានសៀមរាបប៉ុស្ដិ៍ នៅពុំទាន់ទទួលបានការបំភ្លឺពី លោកអ៊ុង ស៊ី​ផាន ប្រធាន​ពន្ធនាគារ​ខេត្តបន្ទាយមានជ័យ​ នៅឡើយទេដោយមិនមានលេខទំនាក់ទំនង៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
១៨ មិថុនា ២០២១

ខេត្តបន្ទាយមានជ័យ៖មនុស្សចំនួន៤នាក់ត្រូវបានចាប់ខ្លួននឹងរឹបអូសគ្រឿងញៀនជិត៤០គីឡូ។

ការបង្ក្រាបធ្វើឡើងនៅថ្ងៃពុធទី១៦ ខែមិថុនាឆ្នាំ២០២១ នៅចំណុចផ្ទះល្វែង១កន្លែង ស្ថិតក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចក្រុងប៉ោយប៉ែត បានឲ្យដឹងថា ប្រតិបត្តិការនេះ អនុវត្តតាមដីការបញ្ជាអោយចូលជាទីតាំង ជនល្មើសស្នាក់នៅ ដោយ នគរបាលក្រុងប៉ោយប៉ែត សហការជាមួយនគរបាលខេត្តបាត់ដំបង ធ្វើការឆែកឆេរនៅក្នុងលំនៅដ្ឋានខាងលើ ត្រួតពិនិត្យឃើញមានវត្ថុតាងសង្ស័យ គ្រឿងញៀន ដែលមានការវេចខ្ចប់ដាក់សំបកកញ្ចប់តែ ដែលមានពណ៌ទឹកមាស មានរូបសញ្ញាផ្កាយ៥ ដើម្បីបំភាន់ភ្នែកមហាជន និង សមត្ថកិច្ច តាមការប៉ាន់ស្មាន ប្រហែលជា ជិត៤០គីឡូក្រាម។ ជាមួយគ្នានេះដែរក៏ធ្វើការឃាត់ ខ្លួនជនសង្ស័យចំនួន៤នាក់ ក្នុងនោះមាន ស្រី១នាក់ជាជនជាតិថៃម្នាក់។ បើតាមសមត្ថកិច្ចថា បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថតាង ត្រូវបាននគរបាលជំនាញ កសាងសំណុំរឿងទៅតាមនិតិវិធីច្បាប់៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page11 Page12 Page13 … Page18 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ទីប្រឹក្សា ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ទីប្រឹក្សា ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!