Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ខេត្តត្បូងឃ្មុំ

ទីប្រឹក្សា ឆាវឆាវ
២៧ មករា ២០២២

ខេត្តត្ត្បូងឃ្មុំ៖លោកជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធាន​ក្រុម​ការងារ​រាជរដ្ឋាភិបាល​ចុះមូលដ្ឋាន​ខេត្តត្បូងឃ្មុំ​ បានថ្លែងថា ក្នុងនាមក្រុមការងារចុះមូលដ្ឋានតាមបណ្តាខេត្ត ក្រុង ស្រុក ត្រូវមានវត្តមាននៅមូលដ្ឋានពិតប្រាកដ ដែលជាការផ្តល់ភាពកក់ក្តៅ និងដើម្បីពិគ្រោះសុំយោបល់ ពីសំណាក់អ្នកនៅមូលដ្ឋាន។ ជាពិសេស ក្នុងនាមក្រុមការងារចុះមូលដ្ឋាន គឺត្រូវចុះជួយដោះស្រាយរាល់បញ្ហានានា បន្តអភិវឌ្ឍន៍ និងគាំទ្រយន្តការដ៍ល្អរបស់សម្តេចតេជោ ហ៊ុន សែន តែដាច់ខាតមែនមិនចុះដើម្បីបន្ថែមបន្ទុកបញ្ហាដល់មូលដ្ឋាន ដើម្បីបានលាភសក្ការៈណាមួយសម្រាប់ខ្លួននោះឡើយ​។​

ថ្លែងបែប​នេះក្នុងកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលបូកសរុបការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ នៅសាលាខេត្តត្បូងឃ្មុំ​ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២​។

លោកជា សុផារ៉ា បានលើកឡើងថា ក្នុងឆ្នាំកន្លងមកនេះ ក្រុមការងារ របស់រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានខិតខំយកចិត្តទុកដាក់អនុវត្តនូវតួនាទី និងភារកិច្ចរបស់ខ្លួនក្នុងការជម្រុញនិងលើកកម្ពស់ ការទទួលខុសត្រូវលើការងារផ្តល់សេវាសាធារណៈ ការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ព្រមទាំងការអភិវឌ្ឍនៅមូលដ្ឋាន។

ក្នុងនាមប្រធានក្រុមការងារ លោកជា សុផារ៉ា ក៏បានក្រើនរំលឹកដល់លោកមេភូមិ មេឃុំ អភិបាលក្រុងស្រុក ត្រូវសហការជាមួយកងកម្លាំងទាំង៣ ឲ្យទៅជាកម្លាំងប្រមូលផ្តុំតែមួយ ពោលគឺរៀបកម្លាំងខាងក្នុងបានល្អ ចេញទៅខាងក្រៅ នឹងជោគជ័យ ដោយយកចិត្តទុកដាក់បំរើសេវា បំពេញតាមបំណងប្រាថ្នា ជូនប្រជាពលរដ្ឋ តាមគោលដៅឲ្យខានតែបាន និងមានប្រសិទ្ធភាពខ្ពស់។

លោកក៏បានជំរុញ ឱ្យថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ បានផ្សារភ្ជាប់ជាមួយ ប្រជាពលរដ្ឋនៅមូលដ្ឋាន សំដៅចូលរួមដោះស្រាយបញ្ហា ប្រឈម សំណូមពរ និងគាំទ្រជំរុញការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនីតិ កាលទី៦ នៃរដ្ឋសភា ឱ្យកាន់តែមានប្រសិទ្ធភាព​ផងដែរ​៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
២៦ មករា ២០២២

ខេត្ត​ត្បូងឃ្មុំ​៖លោ​ក ជាម ច័ន្ទសោភ័ណ​ អភិបាលខេត្ត​ត្បូងឃ្មុំ​ បានថ្លែងថា​ ​សមាគន៍នារីខេត្តត្បូងឃ្មុំ ពិតជាបានបំពេញនូវការងារបានយ៉ាងល្អ តាមរយ:ការងារបញ្ជ្រាបយេនឌ័រតាមវិស័យ និងការតាក់តែងគោលនយោបាយ, ការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្រ្តី, កិច្ចការពារផ្លូវច្បាប់ដល់ស្រ្តីនិងក្មេងស្រី ភាពជាអ្នកដឹកនាំរបស់ស្រ្តី ក្នុងវិស័យសាធារណៈ និងនយោបាយ, ការងារអប់រំ ផ្សព្វផ្សាយ និងបង្កើនការយល់ដឹងជាសាធារណៈ, ការអភិវឌ្ឍធនធានមនុស្ស និងប្រសិទ្ធភាពស្ថាប័ន និងកិច្ចសហការជាមួយអង្គការជាតិ និង អន្តរជាតិ និងជាមួយដៃគូពាក់ព័ន្ធ សំដៅលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្តីនិងក្មេងស្រី ក៏ដូចជា ការទប់ស្កាត់អំពើហិង្សាទាក់ទងនឹងយេនឌ័រ និងជួយជនរងគ្រោះឱ្យទទួលបានភាពយុត្តិធម៌។

ក្នុងពិធីបូកសរុបលទ្ធផលការងាររបស់សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៏ និងក្រុមចលនាស្រ្តីខេត្តត្បូងឃ្មុំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ នៅថ្ងៃទី២៥ ខែមករា ម្សិលមិញ លោក ជាម ច័ន្ទសោភ័ណ​ ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងការអភិវឌ្ឍន៏ខេត្តត្បូងឃ្មុំ ដោយមានមន្ទីរកិច្ចការនារីខេត្តត្បូងឃ្មុំ ជាសេនាធិកា ក្រោមការដឹកនាំរបស់ លោកស្រី​ ម៉េង វ៉ាន់ដានីន ជាប្រធានកិត្តិយសសាខា និង លោកស្រី​ នី ចាន់ធីតា ជាប្រធានប្រតិបត្តិសាខា ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា សាខាសមាគម ដែលបានខិតខំបំពេញភារកិច្ច របស់សមាគម ក៏ដូចរាជរដ្ឋាភិបាល៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
២៤ មករា ២០២២

ខេត្តត្បូងឃ្មុំ​៖កំព្យូទ័រយួរដៃ (computer latop) ចំនួន៥៤គ្រឿង ព្រមទាំងថវិកា ជារង្វាន់ដ៏ថ្លៃថ្លារបស់ លោកហ៊ុន ម៉ាណែត ផ្តល់ជូនសិស្សានុសិស្ស ប្រលងជាប់សញ្ញាបត្រទុតិយភូមិ (បាក់ឌុប) និទ្ទេសA ទាំង៥៤នាក់ ក្នុងឆ្នាំសិក្សា២០២០-២០២១ ដែលជាការលើកទឹកចិត្តដល់ប្អូនៗក្មួយៗ ខិតខំសិក្សា ប្រលងជាប់ទទួលបាននិទ្ទេសល្អ ក្នុងចំណោមសិស្សដែលប្រលងជាប់ជាស្ថាពរសរុប២៩៤៤នាក់ ក្នុងខេត្តត្បូងឃ្មុំទាំងមូល​។

ក្នុងឱកាសសំណេះសំណាលផ្តល់រង្វាន់ និងថវិកាលើកទឹកចិត្តសិស្សឆ្នើមនិទ្ទេសA នៅព្រឹកមិញនេះ នៅសាលាខេត្តត្បូងឃ្មុំ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានចែកថវិកា ដល់លោកគ្រូអ្នកគ្រូ និងអាណាព្យាបាលសិស្ស ជាការអរគុណដែលខិតខំបង្ហាត់បង្រៀន អប់រំទូន្មានណែនាំ រហូតក្មួយៗទទួលបានលទ្ធផលផ្លែផ្កាដ៏ល្អនាពេលនេះផងដែរ។

អភិបាលខេត្ត ក៏បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ កោតសរសើរក្មួយៗទាំង៥៤រូប និងលោកគ្រូអ្នកគ្រូ ព្រមទាំងអាណាព្យាបាលសិស្ស ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជាពិសេសលោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលជាបេក្ខភាពនាយករដ្ឋមន្ត្រីដ៏សាកសមបំផុត មានទាំងចំណេះដឹងខ្ពង់ខ្ពស់ បុគ្គលិកលក្ខណៈល្អឥតខ្ចោះ មានសុជីវធម៍ គុណធម៍ និងប្រជាប្រិយភាពគ្រប់ស្រទាប់វណ្ណៈនៃពលរដ្ឋកម្ពុជា ទាំងក្នុងនិងក្រៅប្រទេស។

អភិបាលខេត្ត ក៏បានជំរុញឲ្យប្អូនៗក្មួយៗសិស្សានុសិស្ស យកសម្ភារសិក្សា និងថវិកាដែលផ្តល់ជូន ទៅប្រើប្រាស់ឲ្យចំគោលដៅ ខិតខំប្រឹងប្រែងរៀនសូត្របន្ត នាថ្នាក់ឧត្តមសិក្សា ពិសេសសិស្សានុសិស្សថ្នាក់វិទ្យាល័យនាជំនាន់ក្រោយៗទៀត ខិតខំប្រឹងប្រែងសិក្សាដើម្បីទទួលបានការលើកទឹកចិត្តដូចគ្នាបែបនេះ ពិសេសត្រូវចង់ចាំថា ចំណេះវិជ្ជាជាស្ពានឈានទៅរកជោគជ័យនិងកិត្តិយស សម្រាប់ខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិយើងទាំងមូល ដែលកំពុងត្រូវការធនធានមនុស្សជាចាំបាច់ នាសព្វថ្ងៃនេះក្នុងការបន្តអភិឌ្ឍន៍ប្រទេស​៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
២០ មករា ២០២២

ខេត្តត្បូងឃ្មុំ​៖លោកជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងដែនដីនគររូបនីយកម្មនិងសំណង់ បានឧបត្ថម្ភ ថវិកាលើកទឹកចិត្តដល់សិស្សានុសិស្សប្រឡងជាប់បាក់ឌុប មកពីស្រុកក្រុងចំនួន៤​ គឺស្រុកត្បូងឃ្មុំ ស្រុកមេមត់ ស្រុកក្រូចឆ្មារ និងក្រុងសួង សរុបចំនួន ១៥៦០នាក់។ ពិធីធ្វើ​ឡើង​នៅស្នាក់ការគណបក្សប្រជាជនស្រុកត្បូងឃ្មុំ នាព្រឹកមិញនេះ។

លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត​ត្បូងឃ្មុំ​ បានសាទរចំពោះជោគជ័យក្នុងការខិតខំសិក្សា នេះគឺជាកិត្តិយស ដ៏ធំធេង សម្រាប់ខ្លួនឯងផ្ទាល់ ក៏ដូចជា ក្រុមគ្រួសារ និងជាកិត្តិយស របស់អាជ្ញាធរ នៅក្នុងមូលដ្ឋាន ផងដែរ ដែលប្អូនៗក្មួយៗ បានខិតខំរៀនសូត្ររហូតប្រឡងជាប់ ពិសេសរហូតទទួលបាននិទ្ទេសA។

លោក​ ជា សុផារ៉ា បានមានប្រសាសន៍ទៅកាន់ក្មួយៗទាំងអស់គ្នា ដោយកោតសរសើរក្នុងការខិតខំរៀនសូត្ររហូតទទួលបានលទ្ធផលផ្លែផ្កានាពេលនេះ ដែលជាការឆ្លងកាត់ការលំបាកជាច្រើន ជាពិសេសឧបសគ្គនៃការឆ្លងរាលដាល នៃជម្ងឺកូវីដ ១៩។

ជាការឆ្លើយតបទៅនឹងកិច្ចខិតខំរបស់ក្មួយៗ ក្នុងនាមលោក ជាអ្នកទទួលខុសត្រូវ ក្នុងស្រុកក្រុងទាំង​ ៤នេះ ក៏សូមចូលរួមអបអរសាទរ និងចូលរួមផ្ដល់ការលើកទឹកចិត្ត នូវថវិកា មួយចំនួន ដើម្បីក្មួយៗប្រើប្រាស់ឲ្យចំគោលដៅ ក្នុងអំឡុងពេលបន្តការសិក្សា នៅកម្រិតឧត្ដមសិក្សា។

លោករដ្ឋមន្ត្រី បានផ្តាំផ្ញើ ដល់ក្មួយៗទាំងអស់ ត្រូវខិតខំរៀនសូត្របន្តទៅមុខទៀត ជាពិសេស ក្រេបជញ្ជក់យកចំណេះដឹង ក្នុងអំឡុងពេលបន្តការសិក្សា នៅថ្នាក់កម្រិតឧត្ដម ដើម្បីក្លាយខ្លួនជាកូនល្អ យុវជនល្អ និងជាពលរដ្ឋល្អ ហើយយកចំណេះដឹង និងសមត្ថភាព​ ចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ ឲ្យកាន់តែរីកចំរើនទ្វេ។

សូមជម្រាបថា លោកជា សុផារ៉ា បានផ្តល់ថវិកាលើកទឹកចិត្តដល់សិស្សានុសិស្សប្រឡងជាប់:
-និទ្ទេសAចំនួន៣៨នាក់ក្នុងម្នាក់ ៥០០ដុល្លា
-និទ្ទេស B C D E ១៥២២នាក់ក្នុងម្នាក់ ១០ម៉ឺនរៀល​
-ប្រធានការិយាល័យអប់រំស្រុក នាយក-នាយិកាវិទ្យាល័យ ចំនួន១៩នាក់ ក្នុងម្នាក់១០០ដុល្លា
-និងអនុប្រធានការិយាល័យអប់រំស្រុក នាយក-នាយករងវិទ្យាល័យ ៣៤នាក់ ក្នុងម្នាក់៥០ដុល្លា។ ដោយឡែកសិស្សនិទ្ទេសA ចំនួន៣៨នាក់ ដែលទទួលថវិកាលើកទឹកចិត្តនាពេលនេះ គឺមកពីចំនួន​ ៤ស្រុកប៉ុណ្ណោះ ខណៈទូទាំងខេត្តត្បូងឃ្មុំ ជាប់និទ្ទេសAមានចំនួន ៥៤នាក់ និងជាប់ជាស្ថាពរសរុប២៩៤៤នាក់​៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
៩ មករា ២០២២

ខេត្តត្បូងឃ្មុំ៖មន្ត្រីសាខា ក.ប.ប. សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តត្បងឃ្មុំ ចុះត្រួតពិនិត្យផលិតផលទំនិញ នៅផ្សារមេមត់ ដេីម្បីណែនាំដល់អាជីវករលក់ទំនិញទាំងឡាយ​ ដែលមិនបានបង់ពន្ធត្រឹមត្រូវ ទាំងពន្ធគយ និងពន្ធដារ​ ឲ្យនាំគ្នាទៅបង់ពន្ធជូនរដ្ឋ។ ការ​ចុះ​ត្រួតពិនិត្យ​មុខ​ទំនិញ​​នេះបានធ្វើឡើងនៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២២​។ 

លោក សាន វិជ្ជាសារ៉ាវុទ្ធ បានឲ្យដឹងថា ការលក់ដូររបស់អាជីវករមានលក្ខណៈល្អត្រឹមត្រូវច្រើន ហើយទំនិញដែលមិនអនុលោមភាពនោះមានតិចទួចទេ តួនាទីរបស់ ក.ប.ប យើង គឺការពារអ្នកប្រើប្រាស់ និងបង្ក្រាបការក្លែងបន្លំគ្រប់រូបភាព គ្រប់មធ្យោបាយ ជា​ប្រយោជន៍​ដល់​បងប្អូនប្រជាពលរដ្ឋទិញយកទៅប្រើប្រាស់ប្រកបដោយគុណភាព និងមិនប៉ះពាល់ដល់សុខភាពផងដែរ​។ 

លោក ប្រធាន សាខា ក.ប.ប ខេត្ត បានបញ្ជាក់ថា ជាលទ្ធផលមន្ត្រីជំនាញបានធ្វើការដកហូតផលិតផលដែលមិនអនុលោមច្បាប់ រួមមាន​៖

១-ស្ករ Milky Vitamin Candy ចំនួន ២៥កំប៉ុង ស្មើ ១២.៥គីឡូក្រាម

២-ឡេ Yura in White ចំនួន ៦កំប៉ុង ស្មើ ១.៨គីឡូក្រាម

៣-ឡេ Vitamin Candy ចំនួន ២០កំប៉ុង ស្មើ ៦គីឡូក្រាម

៤-ឡេកូនក្រមុំ ចំនួន ១៥កំប៉ុង ស្មើ ៧.៥គីឡូក្រាម

៥-ធុងលាយឡេ និងឡេ ចំនួន ២គីឡូក្រាម

៦-ឡេកំប៉ុងចម្រុះ ចំនួន ៧.៥គីឡូក្រាម

៧-ឡេ DDY White 3days ចំនួន ៩៤កំប៉ុង ស្មើ ៦៥.៨គីឡូក្រាម

សរុបមានចំនួន ១០៣.១០គីឡូក្រាម ហើយមន្ត្រីជំនាញក៏បានធ្វើការពន្យល់ណែនាំដល់អាជីវករឲ្យដាក់តាំងលក់ផលិតផលទំនិញប្រកបដោយស្តង់ដារអនាម័យខ្ពស់ ចេះមើលអាយុកាលទំនិញ និងផលិតផលទំនិញដែលអនុលោមច្បាប់ មុននិងលក់ទៅដល់ដៃអ្នកប្រើប្រាស់ ចៀសវាងការខាតបង់សេដ្ឋកិច្ចគ្រួសារ និងប្រឈមចំពោះមុខច្បាប់៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page11 Page12 Page13 … Page31 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ទីប្រឹក្សា ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ទីប្រឹក្សា ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!