Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ខេត្តបន្ទាយមានជ័យ

ទីប្រឹក្សា ឆាវឆាវ ៣០ មិថុនា ២០២២

ខេត្តបន្ទាយមានជ័យ៖ប្រសិនមិនមានអ្វីប្រែប្រួលនោះទេ នៅព្រឹកថ្ងៃសុក្រ ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាមច្ឆជាតិ១ កក្កដា ឆ្នាំ២០២២ ដែលនឹងប្រារព្ធឡើងនៅទីតាំងអាងទឹក ត្រពាំងថ្ម ភូមិ​ត្រពាំងថ្ម ឃុំ​ប៉ោយចារ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

សូមជម្រាបថាជារៀងរាល់ឆ្នាំ ថ្ងៃទី​១ ខែកក្កដា គឺជា​ទិវា​ដែល​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ តែងតែ​ប្រារព្ធទិវា​មច្ឆជាតិ ដែល​រៀបចំឡើង ក្នុង​ស្មារតី​ចូលរួម​ផ្សព្វផ្សាយ គ្រប់គ្រង ការពារ និងអភិរក្ស​ធនធានធម្មជាតិអោយបានគង់វង្ស។

ទិវាមច្ឆជាតិ១កក្កដា បង្កើតឡើងក៏ដើម្បី​បំផុស​ចលនា​ប្រជាពលរដ្ឋ​​​ចូលរួម​ក្នុងការ​ថែរក្សា​​ពូជ​ត្រី ​ឱ្យមាន​ក្នុង​ដែនទឹក​ធម្មជាតិ​ ​បង្កើន​ផល​ត្រី​នៅ​តំបន់​ឆ្ងាយ​ពី​ដែន​នេសាទ​ផង​ ជាពិសេស​តាម​តំបន់​សមស្រប​នៃ​វាលទំនាប និង​វាលស្រែ​ក្នុង​ទូទាំងប្រទេស​៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ១៣ មិថុនា ២០២២

ខេត្តបន្ទាយមានជ័យ៖បើពុំមានអ្វីប្រែប្រួលនោះទេ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រារព្ធទិវាមច្ឆជាតិ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២។

ពិធីនេះនឹងប្រារព្ធធ្វើឡើង នៅអាងទឹកត្រពាំងថ្ម ភូមិត្រពាំងថ្ម ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

គួរបញ្ជាក់ថានៅថ្ងៃអាទិត្យ ម្សិលមិញ លោក
វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី លោក ហ៊ុន ស៊ីថា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានអញ្ជើញចុះពិនិត្យទីតាំង និងដឹកនាំកិច្ចប្រជុំ ដើម្បីពិភាក្សាអំពីការរៀបចំ និងបែងចែក ភារកិច្ចទទួលខុសត្រូវក្នុងពិធីប្រារព្ធទិវាមច្ឆជាតិ។

រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ថ្ងៃទី០១ ខែកក្កដា គឺជាទិវា ដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទតែងតែប្រារព្ធ ទិវាមច្ឆជាតិ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងស្មារតីចូលរួមផ្សព្វផ្សាយ គ្រប់គ្រង ការពារ អភិរក្សធនធានធម្មជាតិ វារិជាត និងអភិវឌ្ឍន៍ ធនធានជលផល ឱ្យបានស្ថិតស្ថេរ និងនិរន្តរភាពសម្រាប់កូនចៅជំនាន់ក្រោយ។

សូមរំឮកជូនថា ចាប់តាំងពីឆ្នាំ២០០៣ ទិវាមច្ឆជាតិ ត្រូវបានប្រារព្ធជារៀងរាល់ឆ្នាំ លើកលែងឆ្នាំ២០២០ និងឆ្នាំ២០២១ ដោយសារ វិបត្តិជាសាកល នៃជំងឺឆ្លងកូវីដ -១៩ គឺមានការលែងមេពូជត្រី កូនត្រី វារីសត្វ ពូជក្នុងស្រុក និងប្រភេទធនធានជលផល ដែលកំពុងរងគ្រោះថ្នាក់ប្រមាណ ៥លានកូន ក្នុង១ឆ្នាំ ចូលទៅក្នុងដែនទឹកធម្មជាតិ ដើម្បីបង្កើនផលស្តុកមច្ឆជាតិឱ្យកើនឡើង សម្រាប់ជួយទ្រទ្រង់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ២៥ មីនា ២០២២

ខេត្តបន្ទាយមានជ័យ៖មន្ត្រីនគរបាលនៅខេត្តបន្ទាយមានជ័យ បានប្តឹងលោមក​ឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ ទៅអង្គភាពប្រឆាំងអំពេីពុករលួយ។ នេះបើយោងតាមពាក្យបណ្ដឹងដែលប្ដឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ ដែលសារព័ត៌មានសៀមរាបប៉ុស្តិ៍ ទទួលបាននៅព្រឹកនេះ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ១១ មីនា ២០២២

ខេត្តបន្ទាយមានជ័យ៖លោកអ៊ុំ រាត្រី បានថ្លែងថាជាលទ្ធផល នៃកិច្ចប្រជុំស្តីពីការបើកដំណើរការជាបណ្តោះអាសន្នច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ ជាច្រកសម្រាប់ដឹកទំនិញចេញ-ចូល មិនទាន់មានការសម្រេចថា បើកឲ្យដំណើរការថ្ងៃណា ពេលណានោះទេ ពេលនេះរដ្ឋបាលខេត្តនឹងធ្វើរបាយការណ៍ រាយការណ៍ទៅរាជរដ្ឋាភិបាលនៃប្រទេសទាំង២ ដើម្បីមានគោលការណ៍ពិនិត្យសម្រេច។

លោកថ្លែងបែបនេះ ក្នុងឱកាសជួបប្រជុំគ្នា ស្តីពីការបើកដំណើរការជាបណ្តោះអាសន្នច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-ច្រកណងអៀន ច្រកសម្រាប់ដឹកទំនិញចេញ-ចូលនៅរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ ម្សិលមិញ នៅស្នាក់ការច្រកទ្វារចក្រក្លងលឹក ស្រុកអារ័ញ្ញ ខេត្តស្រះកែវ ជាប់គ្នាច្រកអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សូមជម្រាបថាភាគីកម្ពុជាដឹកនាំប្រតិភូចូលរួមប្រជុំ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អគ្គកុងស៊ុលកម្ពុជាប្រចាំប្រទេសថៃ លោក លោកស្រី អភិបាលរងខេត្ត ប្រធានមន្ទីរពាក់ពន្ធ័ អភិបាលក្រុងប៉ោយប៉ែត មន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទ។ ចំណែកភាគីថៃដឹកនាំដោយ លោក បរិនញ៉ា ភោធីសាធ Parinya Phothisat អភិបាលខេត្តស្រះកែវ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបផងដែរ។

កិច្ចប្រជុំនេះភាគីទាំងពីរ កម្ពុជា-ថៃ បានជជែកគ្នាផ្តោតលើការពង្រឹងសម្ព័ន្ធមេត្រីភាព ផ្លាស់ប្តូរព័ត៌មានគ្នា ពិភាក្សាលើការបើកច្រកបណ្តោះអាសន្នច្រកទ្វារព្រំដែនអន្តរជាតិ ស្ទឹងបត់ ជាច្រកសម្រាប់ដឹកទំនិញចេញចូល ដែលបាននឹងកំពុងដំណើរការ កសាងអគារ ការិយាល័យរដ្ឋបាល ការងារនៃប្រទេសទាំងពីរ ទោះបីជាអគាររដ្ឋបាលកម្ពុជា សម្រេចបានត្រឹមតែ ៤០ភាគរយ និងខាងថៃសម្រេចបាន ៩០ភាគរយ ប៉ុន្តែយើងប្រជុំថ្ងៃនេះ ពិនិត្យវឌ្ឍនៈភាព និងលទ្ធភាព ធ្វើការពិភាក្សាដើម្បីបើកដំណើរការជាបណ្តោះអាសន្ន សម្រាប់ដឹកទំនិញចេញចូលរវាងប្រទេសទាំងពីរផងដែរ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ១ មីនា ២០២២

ខេត្តបន្ទាយមានជ័យ៖សម្ដេច ស ខេង បានបញ្ជាឲ្យមន្រ្តីពាក់ព័ន្ធ មានតួនាទីបង្កលក្ខណៈងាយស្រួលគ្រប់បែបយ៉ាង រួមទាំងការត្រួតពិនិត្យ ដើម្បីរកឱ្យឃើញបទល្មើសនៃការចេញចូលតាមច្រកព្រំដែនផងដែរ។

សម្ដេច ស ខេង បានថ្លែងថាច្រកទ្វារអន្តរជាតិនេះ ប្រៀបបាននឹងកន្លែងផ្ដលសេវាសាធារណៈមួយជូនពលរដ្ឋខ្មែរ និងជនបរទេសដែលត្រូវធ្វើដំណើរ ដឹកជំនិញ ចេញចូល តាមគ្រប់មធ្យោបាយ និងចម្រុះជាតិសាសន៍។ សម្ដេចបន្ថែមថាច្រកទ្វារអន្តរជាតិនេះ ក៏ជាច្រកទ្វារសំខាន់នៃការធ្វើដំណើររបស់ភ្ញៀវទេសចរណ៍ ឆ្ពោះទៅរាជធានីភ្នំពេញ តាមផ្លូវជាតិលេខ៥ និងខេត្តសៀមរាបតាមផ្លូវជាតិលេខ៦ផងដែរ។

សម្ដេចក៏បានរម្លឹកថាច្រកទ្វារអន្តរជាតិប៉ោយប៉ែតនេះ ជាច្រកទ្វារឆ្លងកាត់ព្រំដែនមានអាយុកាលចំណាស់មួយនៅកម្ពុជា។ សម្ដេចក៏បានថ្លែងអំណរគុណរាជរដ្ឋាភិបាលថៃ ពិសេសរដ្ឋបាលខេត្តស្រះកែវ ដែលជានិច្ចជាកាលបានផ្ដល់កិច្ចសហការយ៉ាងល្អ ជាមួយកម្ពុជា រួមចំណែកអភិវឌ្ឍន៍តំបន់ប៉ោតប៉ែត និយាយដោយឡែក និងព្រះរាជាណាចក្រកម្ពុជានិយាយជារួម។ សម្ដេចក៏បានថ្លែងអំណរគុណរដ្ឋបាលខេត្តបន្ទាយមានជ័យ និងរដ្ឋបាលក្រុងប៉ោយប៉ែត ដែលបានខិតខំអភិវឌ្ឍក្រុងឱ្យមានការរីកចំរើនជាបន្តបន្ទាប់ ជាពិសេសក្រោយពេលរាជរដ្ឋាភិបាល សម្រេចបង្កើតក្រុងប៉ោយប៉ែត។

សម្ដេចស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍យ៉ាងដូច្នេះនៅថ្ងៃអង្គារ ទី១ ខែមីនា ឆ្នាំ២០២២នេះ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត កម្ពុជា-ថៃ ខេត្តបន្ទាយមានជ័យ។

សម្ដេចក៏បានគូសបញ្ជាក់ជាថ្មីទៀតអំពីដំណើរការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់នៅកម្ពុជា ដែលជាផ្នែកមួយនៃដំណើរការលទ្ធិប្រជាធិបតេយ្យ និងក៏ជាផ្នែកមួយនៃកំណែទម្រង់រដ្ឋបាល ថ្នាក់ក្រោមជាតិ រួមទាំងការជំរុញ និងលើកកម្ពស់ការបង្ខិតរដ្ឋបាល ឱ្យនៅជាប់ប្រជាពលរដ្ឋ ដើម្បីយកចិត្តទុកដាក់ផ្ដល់សេវាជូនប្រជាពលរដ្ឋ ឱ្យបានកាន់តែល្អប្រសើរ ឈានទៅកាត់បន្ថយភាពក្រីក្រ ដែលជាការប្ដេជ្ញាចិត្ត និងជាឆន្ទៈនយោបាយដ៏មុះមុតរបស់រាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពជា៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page9 Page10 Page11 … Page18 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ទីប្រឹក្សា ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ទីប្រឹក្សា ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!