Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ខេត្តត្បូងឃ្មុំ

ទីប្រឹក្សា ឆាវឆាវ ៥ ឧសភា ២០២២

ខេត្តត្បូងឃ្មុំ៖អភិបាលខេត្តត្បូងឃ្មុំ លោក ជាម ច័ន្ទសោភ័ណ បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឲ្យបន្តគាំទ្រ និងផ្ដល់ការជឿជាក់មកលើដឹកនាំរបស់ គណបក្សប្រជាជនកម្ពុជា និងសម្ដេចតេជោ ហ៊ុន សែន ដែលតែងតែខិតខំលះបង់កំលាំងកាយចិត្តតស៊ូនាំយកសន្តិភាព ថែរក្សាសន្តិភាព និងបន្តអភិវឌ្ឍន៍រីកចម្រើនរហូតដល់សព្វថ្ងៃនេះ ជាបន្តទៀត នៅក្នុងការដឹកនាំរាជរដ្ឋាភិបាល ដោយត្រូវទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នៅថ្ងៃទី ៥ មិថុនា ខាងមុខនេះឲ្យបានគ្រប់ៗគ្នា។

ការថ្លែងអំពាវនាវបែបនេះ ក្នុងឱកាស សួរសុខទុក្ខ ប្រជាពលរដ្ឋ រស់នៅក្នុងឃុំអំពិលតាពក និងក្រុមគ្រូពេទ្យបំពេញការងារចាក់វ៉ាក់សាំងជូនពលរដ្ឋ នៅមណ្ឌលសុខភាពអំពិលតាពក ស្ថិតក្នុងឃុំអំពិលតាពក ស្រុកអូររាំងឪ នៅថ្ងៃព្រហស្បតិ៍នេះ។

លោកក៏បានសម្ដែងនូវការកោតសរសើរ និងអំណរគុណជូនចំពោះក្រុមប្រឹក្សាឃុំ នៅក្នុងស្រុកអូរាំងឪ ទាំងមូល ដែលបានយកចិត្តទុកដាក់យកអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី បានចូលរួមបម្រើប្រជាពលរដ្ឋប្រកបដោយការទទួលខុសត្រូវ រួមគ្នាសម្រេចបាននូវលទ្ធផលដ៏ល្អ ក្នុងការអនុវត្តគោល នយោបាយ អភិវឌ្ឍន៍ឃុំ ក្នុងអាណត្តីទី៤ កន្លងមក ទទួលបានលទ្ធផលការងារល្អប្រសើរ ដែលទទួលបានការគាំទ្រពេញចិត្តពីប្រជាជន សប្បាយរីករាយនឹងសមិទ្ធផលថ្មីៗជាច្រើន និងមានជីវភាពរស់នៅកាន់តែប្រសើរ។​

លោក ជាម ច័ន្ទសោភ័ណ ក៏បានអំពាវនាវឲ្យពលរដ្ឋ និងអាណាព្យាបាលទាំងអស់ សូមនាំកុមារអាយុចាប់ពី០៣ឆ្នាំ រហូតដល់មនុស្សចាស់ដែលមិនទាន់បានចាក់វ៉ាក់សាំងដូសទី០១ ក៏ដូចជាដូសជំរុញ សូមមកចាក់ដោយឥតគិតថ្លៃ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺនេះ ដែលនឹងប៉ះពាល់ដល់សេដ្ឋកិច្ច និងអាយុជីវិតខ្លួន ក្រុមគ្រួសារ និងសហគមន៍​ផងដែរ​៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ២២ មេសា ២០២២

ខេត្តត្បូងឃ្មុំ​៖ក្នុងឱកាសដឹកនាំក្រុមការងារចុះសាកសួរសុខទុក្ខ​ ប្រជាពលរដ្ឋចំនួន ៣៦ភូមិ ក្នុងឃុំចំនួន០២​ នៃស្រុកអូររាំងឪ នៅព្រហស្បតិ៍ ម្សិលមិញ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ​ បានលើកឡើងប្រសាសន៍ សម្តេចតេជោ ថា សូមមើលព្រៃទាំងមូល កុំមើលដើមឈើ១ដើម មានន័យថា «មន្ត្រីរាជការដែលល្អ៩៩% កុំយកប្រៀបធៀបមួយចំនួនតូចដែលខិលខូចនោះ ដូច្នេះហើយ សូមកុំខឹងគោវាយរទេះ»។

លោក ជាម ច័ន្ទសោភ័ណ បាន​សំណូមពរ​សូមឲ្យបងប្អូនពលរដ្ឋ ចូលរួមបោះឆ្នោតទាំងអស់គ្នា ជាពិសេសបន្តបោះឆ្នោតគាំទ្រសម្តេចតេជោ ជានាយករដ្ឋមន្ត្រី ដែលខិតខំលះបង់កំលាំងកាយចិត្តតស៊ូនាំយកសន្តិភាព ថែរក្សាសន្តិភាព និងបន្តអភិវឌ្ឍន៍រីកចម្រើនរហូតសព្វថ្ងៃនេះ។

អភិបាលខេត្ត បានលើកឡើងពីយុទ្ធសាស្ត្រស្រោចវ៉ាក់សាំងបានយ៉ាងល្អ របស់សម្តេចតេជោ ដែលធ្វើឲ្យកម្ពុជាជោគជ័យ លើការងារប្រយុទ្ធប្រឆាំងជាមួយកូវីដ១៩ បើប្រៀបធៀបទៅ នឹងប្រទេសមួយចំនួនធំ។

អភិបាលខេត្ត​ត្បូងឃ្មុំ​ ក៏បានអំពាវនាវឲ្យពលរដ្ឋ និងអាណាព្យាបាលទាំងអស់ សូមនាំកុមារអាយុចាប់ពី០៣ឆ្នាំ រហូតដល់មនុស្សចាស់ដែលមិនទាន់បានចាក់វ៉ាក់សាំងដូសទី០១ ក៏ដូចជាដូសជំរុញ សូមមកចាក់ដោយឥតគិតថ្លៃ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល​ជំងឺ​កូវីដ​-១៩ ដែលនឹងប៉ះពាល់ដល់សេដ្ឋកិច្ច និងអាយុជីវិតខ្លួន ក្រុមគ្រួសារ និងសហគមន៍យើង​ផងដែរ​៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ២១ មីនា ២០២២

ភ្នំពេញ​៖ក្នុងពិធីសម្ពោធឆ្លងមហាកុដិថ្មី និងសមិទ្ធផលនានា ក្នុងវត្តឧទុម្ពរ (ហៅវត្តល្វា) ស្ថិតក្នុងភូមិល្វាធំ ឃុំល្ងៀង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នៅថ្ងៃអាទិត្យ ម្សិលមិញ លោក ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា​ រហូតមកដល់ដំណាក់កាលអភិវឌ្ឍ ដូចបច្ចុប្បន្ននេះរួចហើយ គឺគោលនយោបាយ របស់រាជរដ្ឋាភិបាលដឹកនាំគណបក្សប្រជាជនកម្ពុជា ក៏នៅបន្តផ្តោតលើការជំរុញនាវាកម្ពុជា ឱ្យធ្វើដំណើរទៅមុខ ហើយបើទោះជាជួបបញ្ហាប្រឈមច្រើន ដោយសារការរាតត្បាតជាសាកលនៃជំងឺកូវីដ-១៩ ក្នុងរយៈពេលជាង ០២ ឆ្នាំកន្លងមកនេះ ក៏រាជរដ្ឋាភិបាល បានខិតខំតស៊ូយកឈ្នះគ្រោះវិបត្តិនេះរហូតជោគជ័យ គួរជាទីមោទនៈ ជាពិសេសអាទិភាពសំខាន់ចាំបាច់បំផុត គឺការការពារអាយុជីវិតប្រជាពលរដ្ឋ តាមរយៈការស្រោចស្រពវ៉ាក់សាំង ព្រមជាមួយនឹងការរៀបចំទីតាំងព្យាបាល របស់រដ្ឋ នៅទូទាំងប្រទេសដោយមានការទំនុកបម្រុងថ្នាំសង្កូវ និងអាហារហូបចុកបរិបូរគ្រប់គ្រាន់។ ហើយនៅក្នុងដំណាក់កាលនៃការងើបឡើងវិញ ក្រោយវិបត្តិនេះ រាជរដ្ឋាភិបាល ក៏មានយុទ្ធសាស្ត្រ និងផែនការច្បាស់លាស់ ក្នុងការស្តារឡើងវិញនូវផលប៉ះពាល់ផ្នែកសង្គម-សេដ្ឋកិច្ច ដើម្បីជំរុញឱ្យមានកំណើនជាថ្មី បម្រើឱ្យការធានាជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ដោយក្នុងនោះវិធានការជាច្រើនត្រូវបាន និងកំពុងបន្តអនុវត្តសម្រាប់ពេលចំពោះមុខ និងរយៈពេលមធ្យមទៅមុខ។

បញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក​ លោក​ហ៊ុន ម៉ាណែត ក៏បាននាំមកនូវការផ្តាំផ្ញើការចូលរួមអបអរសាទរ និងអនុមោទនាត្រេកអរ ពីសំណាក់ សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះការសម្ពោធឆ្លងសមិទ្ធផលថ្មី ក្នុងទីរាមដ៏ចំណាស់ជាង ១០០ ឆ្នាំមួយនេះ ហើយក៏ជាស្រុកភូមិដែល សម្តេចទាំងពីរ មានប្រវត្តិតស៊ូលំបាកជូរចត់ជាច្រើនក្នុងដំណាក់កាលដែលប្រទេសជាតិស្ថិតក្នុងវិបត្តិសង្គ្រាម។ ពិតណាស់ ឱកាសនៃពិធីនាពេលនេះ គឺជាភ័ព្វសំណាងមួយខុសពីសម័យកាលសង្គ្រាម ដោយប្រជាពលរដ្ឋចាស់ក្មេង ទាំងអ្នកជំនាន់មុន និងជំនាន់ក្រោយ បានជួបជុំគ្នានៅទីកន្លែងតែមួយក្នុងជំនាន់សុខសន្តិភាពដូចពេលនេះ ជាមួយនឹងបរិយាកាសស្និទ្ធស្នាលសប្បាយរីករាយអបអរសាទរចំពោះការទទួលបានសមិទ្ធផលថ្មីៗផ្នែកសាសនា ក៏ដូចជាការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់ស្រុកត្បូងឃ្មុំ ជាពិសេស ដំណើរការកសាងផ្លូវជាតិលេខ ៧១c ឆ្លងកាត់បណ្តាឃុំ ហើយដែលនេះគឺជាសមិទ្ធផលប្រវត្តិសាស្ត្រ ដោយនឹងនាំមកនូវសក្តានុពលថ្មីៗសម្រាប់មូលដ្ឋាននេះ ដូចអ្វីដែល សម្តេចតេជោ បានប្តេជ្ញាចិត្តតាំងពីឆ្នាំ១៩៧៩ មក គឺធ្វើយ៉ាងណាកសាងប្រទេសកម្ពុជាឱ្យមានការអភិវឌ្ឍរីកចម្រើននៅគ្រប់ទីកន្លែង។

លោកហ៊ុន ម៉ាណែត ក៏បានអរគុណអ្នកត្បូងឃ្មុំ ដែលជានិច្ចជាកាលតែងបានគាំទ្រ សម្តេចតេជោ គាំទ្រការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា តាមរយៈការបោះឆ្នោតជាច្រើនអាណត្តិកន្លងមក។ នៅក្នុងជីវភាពរស់នៅ យើងតែងបានខិតខំបំពេញបុណ្យកុសល និងជួយគ្នាទៅវិញទៅមក ដោយធ្វើល្អបានល្អ ធ្វើអាក្រក់បានអាក្រក់ តាមអំពើបាបបុណ្យដែលបានសាង។ នៅការដឹកនាំប្រទេស ការធ្វើអំពើល្អ ការដឹកនាំល្អ ការកសាងស្នាដៃ និងសមិទ្ធផលជាក់ស្តែងជាមួយប្រជាពលរដ្ឋ ក៏រមែងបាននាំមកវិញនូវផលបុណ្យនៃការទុកចិត្ត និងការគាំទ្រពីសំណាក់ប្រជាពលរដ្ឋផងដែរ។ គឺដូចអ្វីដែល សម្តេចតេជោ បានខិតខំបម្រើ ការពារ និងស្មោះត្រង់ជាមួយប្រជាពលរដ្ឋរហូតមកក្នុងរយៈពេលជាង ៣០ ឆ្នាំកន្លងមកនេះ។ ទោះបីលោកមិនទទួលបានឱកាសរៀនសូត្រពេញលេញ ដោយសារផលវិបាកនៃសង្គ្រាម និងអម្រែកភារកិច្ចបម្រើប្រជាពលរដ្ឋ ប៉ុន្តែលោកបានខិតខំបង្កលក្ខណៈគ្រប់បែបយ៉ាង ឱ្យមនុស្សគ្រប់គ្នាមានភ័ព្វសំណាង និងឱកាសរៀនសូត្រទាំងក្នុង និងក្រៅប្រទេស រហូតក្លាយជាបញ្ញាវ័ន្តមានសមត្ថភាពបម្រើការងារជាថ្នាក់ដឹកនាំទាំងនៅក្នុងវិស័យរដ្ឋ ឯកជន និងសង្គមស៊ីវិល ដូចសព្វថ្ងៃនេះ ហើយឱកាសនេះ ក៏នឹងបន្តសម្រាប់អ្នកជំនាន់ក្រោយគ្រប់ជំនាន់ផងដែរ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ១២ មីនា ២០២២

ខេត្តត្បូងឃ្មុំ​៖លោកហ៊ុន ម៉ាណែត បាន​ថ្លែងថា​ នៅក្រោយគំនរផេះផង់បន្សល់ទុកដោយរបបប៉ុលពត រហូតមកដល់សព្វថ្ងៃនេះ កម្ពុជាមានវត្តព្រះពុទ្ធសាសនាជាង ៥,០០០ វត្តទៅហើយ ជាការបញ្ជាក់បានថា ការរីកចម្រើនរបស់ផ្នែកពុទ្ធចក្រ គឺអាស្រ័យទាំងស្រុងទៅនឹងកត្តាដឹកនាំខាងផ្នែកអាណាចក្រ ដូចដែលគណបក្សប្រជាជនកម្ពុជាខិតខំសម្រេចបានក្នុងរយៈពេលជាង ៤០កន្លងមកនេះ។ បើមានការដឹកនាំខុស គឺវិស័យសាសនា និងសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋក្នុងការគោរពប្រតិបត្តិសាសនា នឹងត្រូវរលាយបាត់បង់។

ក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តបុព្វកសុវារី ហៅវត្តជីទ្រុន ស្ថិតក្នុងភូមិជីទ្រុន ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ​ នៅថ្ងៃសុក្រម្សិលមិញ លោក ហ៊ុន ម៉ាណែត​ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បាន​លេីកឡេីងថា​ នៅក្នុងសង្គមប្រជាធិបតេយ្យ មិនថានៅក្នុងប្រទេសកម្ពុជា ឬបណ្តាប្រទេសនានាលើសាកលលោក ការលេចឡើងនូវអ្នកដឹកនាំដែលត្រូវទទួលកាន់ចង្កូតនាវាប្រទេសជាតិ គឺអាចនឹងមានបេក្ខជនច្រើន ដូចនឹងការរីកដុះដាលស្អេកស្កះនៃរុក្ខជាតិផ្សិតក្នុងរដូវភ្លៀងធ្លាក់ ដែលក្នុងនោះមានផ្សិតខ្លះពោរពេញដោយជីវជាតិផ្តល់ឱ្យអ្នកហូបទទួលបានសុខភាពល្អ ហើយក៏មានផ្សិតខ្លះទៀតជាផ្សិតពុលអាចបង្កជម្ងឺ ឬគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អាយុជីវិតក៏ថាបាន។ ដូច្នេះការជ្រើសរើសឱ្យបានត្រឹមត្រូវ គឺមានតែពឹងទៅលើការពិចារណាឱ្យបានហ្មត់ចត់ល្អិតល្អន់​។

លោក ហ៊ុន ម៉ាណែត​ បាន​បន្ត​ថា​ ក្នុងការជ្រើសរើសថ្នាក់ដឹកនាំកំពូលរបស់ប្រទេស ដែលជាបុគ្គលសំខាន់នៅក្នុងការកំណត់ទិសដៅអនាគត ធានារក្សាការពារសុខសន្តិភាព និងភាពសុខសាន្តសម្បូរសប្បាយជូនប្រទេសជាតិ និងប្រជាជន យើងអាចមើលឃើញថា សម្តេចតេជោ គឺជាឥស្សរជនដែលលេចធ្លោជាងគេ ក្នុងនាមជាអ្នកនយោបាយប្រកបដោយបទពិសោធន៍លើសលប់ និងចក្ខុវិស័យខ្ពង់ខ្ពស់ ដែលបានបង្ហាញនូវស្នាដៃ និងលទ្ធផលជាក់ស្តែងជាច្រើននៅក្នុងដំណាក់កាលផ្សេងៗនៃប្រវត្តិសាស្ត្រកម្ពុជា ទាំងលើការរំដោះជាតិ ការកសាងការពារជាតិ និងការអភិវឌ្ឍជាតិ។

លោក ហ៊ុន ម៉ាណែត​ ក៏បាន​ថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋ ដែលតែងជឿជាក់លើរាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា និងបានចូលរួមក្នុងការថែរក្សាសន្តិភាព និងស្ថិរភាពរបស់ប្រទេសជាតិយើង ជាពិសេសតាមរយៈការជ្រើសរើសមេដឹកនាំត្រឹមត្រូវ គឺ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលជាមេដឹកនាំប្រកបដោយធម៌, យុត្តិធម៌, គុណធម៌, មិនរត់ចោលប្រជាពលរដ្ឋក្នុងកាលៈទេសៈលំបាក និងមានការទទួលខុសត្រូវម៉ឺងម៉ាត់ចំពោះជោគវាសនាអនាគតជាតិ និងប្រជាជន និងសូមបន្តប្រកាន់យកការសម្រេចចិត្តដ៏ត្រឹមត្រូវបែបនេះនៅក្នុងឆ្នាំ២០២២ និង២០២៣ ក៏ដូចជាពេលខាងមុខៗទៀត ដើម្បីអនាគតប្រទេសជាតិយើង​៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ២៤ កុម្ភៈ ២០២២

ខេត្តត្បូងឃ្មុំ​៖មន្ទីរកសិកម្ម បានផលិតកម្ម វិស័យកសិកម្ម ក្នុងខេត្តមានរហូតដល់ ៤៩០លានដុល្លាអាមេរិក នៅឆ្នាំ២០២១កន្លងទៅនេះ។

ថ្លែងក្នុង​កិច្ចប្រជុំបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំឆ្នាំ២០២១ និងទិសដៅអនុវត្តឆ្នាំ២០២២​ នៅថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០២២​នេះ​ លោក​​ ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានថ្លែងការកោតសរសើរដល់ការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ ដែលបានខិតខំប្រឹងប្រែងក្នុងការជំរុញលើវិស័យមួយនេះ។

លោក ជាម ច័ន្ទសោភ័ណ បានបញ្ជាក់ថា សមិទ្ធផលជាច្រើន នៃវិស័យកសិកម្មក្នុងខេត្តត្បូងឃ្មុំ បានចូលរួមជួយកំណើនសេដ្ឋកិច្ចសម្រាប់ខេត្តក្នុងឆ្នាំ២០២១កន្លងទៅនេះ គឺមិនអាចខ្វះបានពីការចូលរួមសហការគាំទ្រចូលរួមពីរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ មន្ទីរ អង្គភាពពាក់ព័ន្ធ វិស័យឯកជន សហគមន៍កសិកម្ម ជាពិសេសប្រជាកសិករនោះឡេីយ​។

អភិបាលខេត្ត បានជំរុញឲ្យមន្ទីរកសិកម្មខេត្ត រួមទាំងអ្នកពាក់ព័ន្ធទាំងអស់ បន្តសហការគាំទ្រទាំងស្មារតី ថវិកា សម្ភារៈ និងការចូលរួមគ្រប់រូបភាពទាំងអស់ជួយសម្រួល ប្រជាកសិករ បន្តលើកកម្ពស់វិស័យកសិកម្មក្នុងខេត្ត ឲ្យកាន់តែមានកំណើនបន្ថែម ក្នុងគោលដៅបង្កើនការដាំដុះ និងផលិតកម្មសត្វក្នុងស្រុក ដើម្បីជួយសម្រួលជីវភាពប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើង។

បើតាមរបាយការណ៍របស់លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ ឲ្យដឹងថា នៅឆ្នាំ២០២១ ផលិតកម្មកសិកម្ម រួមមាន៖
-អនុវិស័យដំណាំផ្តល់បរិមាណផល ១ ៥១២ ៦០០តោន មានតម្លៃផលិតកម្មទំហំ ២៧៥លានដុល្លាអាមេរិក។
-អនុវិស័យកៅស៊ូ ផ្តល់បរិមាណផល(ជ័រស្ងួត) ៨១ ៦០០តោន មានតម្លៃផលិតកម្មទំហំ ១២២លានដុល្លាអាមេរិក។
-អនុវិស័យផលិតកម្មសត្វ ផ្តល់បរិមាណផល ១៩ ៧៦០តោន មានតម្លៃផលិតកម្មទំហំ ៥៨លានដុល្លាអាមេរិក។
-អនុវិស័យជលផល ផ្តល់បរិមាណផល ១៦ ៦០០តោន មានតម្លៃផលិតកម្មទំហំ ៣៤លានដុល្លាអាមេរិក។
-អនុវិស័យផលិតកម្មសត្វ មានសត្វសរុបប្រមាណ ២ ៧៣១ ៦០០ក្បាល ដែលផ្តល់បរិមាណផលប្រមាណ ១៩ ៧៦៣តោន មានតម្លៃផលិតកម្មទំហប្រមាណ ៥៧,១៥លានដុល្លាអាមេរិក​៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page9 Page10 Page11 … Page31 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ទីប្រឹក្សា ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ទីប្រឹក្សា ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!