បង្ក្រាបករណីកាច់កម៉ូតូយ៉ាងសកម្ម ចាប់ខ្លួនជនដៃដល់ និងអ្នកទទួលផល សរុប៤នាក់

បង្ក្រាប ករណីកាច់កម៉ូតូយ៉ាងសកម្ម ចាប់ខ្លួនជនដៃដល់ និងអ្នកទទួលផល សរុប៤នាក់ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានឲ្យដឹងថា នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង០៦៖៤៥នាទី មានករណី លួចមានស្ថានទម្ងន់ទោស នៅចំណុចភូមិស្វាយធំ សង្កាត់ក្រាំងអំពិល​ ក្រុងកំពត ខេត្តកំពត ដោយជនសង្ស័យចំនួន០២នាក់ ភេទប្រុស បានធ្វើសកម្មភាពកាច់កម៉ូតូ ០១គ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ឆ្នាំផលិត២០២២ ពាក់ផ្លាកលេខ កំពត 1T-7441។ ដោយអនុវត្តនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, ក្រោយពីទទួលបានព័ត៌មានក្រោមការចង្អុលបង្ហាញពីអគ្គស្នងការរងទទួលផែន, ប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ និងលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, វរសេនីយ៍ឯក ឆាន់ គីមលី និងវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពត, ខេត្តកំពង់ស្ពឺ និងរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវតាមនីតិវិធី និងជំនាញ រហូតកំណត់បានអត្តសញ្ញាណ និងទីតាំងលាក់ខ្លួនរបស់ក្រុមជនសង្ស័យខាងលើ។

ក្រុមហ៊ុនទេសចរណ៍ចិនធំៗ មកពី១៤ ខេត្តក្រុង និងរដ្ឋធានីប៉េកាំងចាប់អាម្មរណ៍លើសក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគទេសចរណ៍ដ៏ទាក់ទាញរបស់កម្ពុជា

ក្រុមហ៊ុនទេសចរណ៍ចិនធំៗ មកពី១៤ ខេត្តក្រុង និងរដ្ឋធានីប៉េកាំងចាប់អាម្មរណ៍លើសក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគទេសចរណ៍ដ៏ទាក់ទាញរបស់កម្ពុជា ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅថ្ងៃម្សិលមិញ បានអញ្ជើញអធិបតី និងថ្លែងសុន្ទរកថាក្នុងពិធីបើក «វេទិកាជំនួបផ្គូផ្គងធុរកិច្ចទេសចរណ៍អន្តរជាតិ កម្ពុជា-ចិន» ដោយមានការចូលរួមពីលោក Jiang Chao តំណាងស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្ដម-លោកជំទាវជាថ្នាក់ដឹកនាំតំណាងក្រសួង ស្ថាប័ន ឯកឧត្តមអភិបាលរងរាជធានីភ្នំពេញ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) សមាគមពាណិជ្ជកម្មចិន និងកម្ពុជា ក្រុមហ៊ុនទេសចរណ៍ និងធុរជនកម្ពុជា-ចិន ព្រមទាំងភ្ញៀវកិត្តយសជាតិ និងអន្តរជាតិសរុបជាង៥០០នាក់ នៅសណ្ឋាគារសុខា រ៉េស៊ីដង់​ រាជធានីភ្នំពេញ។ ថ្លែងក្នុងឱកាសនេះ អ្នករៀបចំកម្មវិធិវេទិកាធុរកិច្ចចិន និងកម្ពុជា បានរាយការណ៍ជូនគណៈអធិបតីអំពីការចូលរួមក្នុងជំនួបផ្គូផ្គងដែលមានអ្នកទិញ ជាង៦៣ក្រុមហ៊ុនទេសចរណ៍ធំៗ ពីខេត្តក្រុង១៤ និងរដ្ឋធានីប៉េកាំងនៃប្រទេសចិន ប្រទេសម៉ាឡេស៊ី និងប្រទេសវៀតណាម ហើយអ្នកលក់ជាការីទេសចរណ៍កម្ពុជាធំៗ ជាង៧៥​ក្រុមហ៊ុន​ ដែលមានចាប់ពីក្រុមហ៊ុនអាកាសចរណ៍ជាតិ Air Cambodia និងសណ្ឋាគារម៉ាកអន្តរជាតិល្បីៗ ជាច្រើនជាមួយនឹងការរំពឹងទុកលើលទ្ធផលចុះកិច្ចសន្យាទិញកញ្ចប់ទស្សនកិច្ចចាប់ពី ៧៥%ឡើងទៅ។ ទន្ទឹមនឹងនេះដែរ អ្នករៀបចំកម្មវិធី ក៏បានរៀបចំជូនអ្នកទិញនូវដំណើរទស្សនកិច្ចស្វែងយល់ពីសក្តានុពលទេសចរណ៍ទៅជាច្រើនគោលដៅទេសចរណ៍របស់កម្ពុជាដូចជារាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តសៀមរាប។ល។

សាខាកាកបាទក្រហមកកម្ពុជា ខេត្តកំពង់ចាម ប្រារព្ធទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ ធ្នូ ក្រោមមូលបទ ” ពង្រឹងសមត្ថភាពនិងសាមគ្គីភាព ដើម្បីភាពធន់សហគមន៍” នៅអនុសាខាស្រុកស្ទឹងត្រង់

សាខាកាកបាទក្រហមកកម្ពុជា ខេត្តកំពង់ចាម ប្រារព្ធទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ ធ្នូ ក្រោមមូលបទ ” ពង្រឹងសមត្ថភាពនិងសាមគ្គីភាព ដើម្បីភាពធន់សហគមន៍” នៅអនុសាខាស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម៖ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជាខេត្តកំពពង់ចាម នៅព្រឹកមិញនេះបានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល អបអរសាទរ ទិវាអន្ដរជាតិ នៃអ្នកស្ម័គ្រចិត្ត ៥ ធ្នូ ឆ្នាំ២០២៣ ក្រោមមូលបទ « ស្ម័គ្រចិត្ត ដើម្បីក្តីសង្ឃឹមសហគមន៍» ដែលបានប្រព្រឹត្តទៅ នា សាលប្រជុំទីស្នាក់ការអនុសាខាស្រុកស្ទឹងត្រង។ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកាគណ:កម្មាធិការសាខា ប្រធានអនុសាខា មន្ត្រីប្រចាំការអនុសាខាស្រុក- – អ្នកស្ម័គ្រចិត្ត មកពី ១២ឃុំ ក្នុងស្រុក ស្ទឹងត្រង់ ចំនួន ៥០នាក់- ទីប្រឹក្សា និង យុវជនកាកបាទក្រហមកម្ពុជា មកពី វិទ្យាល័យ ហ៊ុនសែន ស្ទឹងត្រង់ ចំនួន ៥០នាក់ –

នាយករដ្ឋមន្ត្រីកម្ពុជា​ អនុញ្ញាតឱ្យក្រសួងការពារជាតិ ជ្រើសរើសពលទាហាន ចំនួន២៩៦៤នាក់

នាយករដ្ឋមន្ត្រីកម្ពុជា​ អនុញ្ញាតឱ្យក្រសួងការពារជាតិ ជ្រើសរើសពលទាហាន ចំនួន២៩៦៤នាក់ «នាយករដ្ឋមន្ត្រីកម្ពុជា​សម្ដេចធិបតីហ៊ុន ម៉ាណែត បានសម្រេច​អនុញ្ញាតឱ្យក្រសួងការពារជាតិ ជ្រើសរើសពលទាហាន ចំនួន ២៩៦៤ នាក់ បំពេញក្របខ័ណ្ឌឱ្យបណ្ដាកងឯកភាព ចំណុះកងទ័ពជើងគោក» ដើម្បីទទួលបានព័ត៌មានថ្មីៗសូមចុចលីងខាងក្រោម https://www.facebook.com/share/17Sf7YHf5p/ https://t.me/srpeoplenews https://t.me/srpostnews #SRP #ខេត្តសៀមរាប #សៀមរាបប៉ុស្ដិ៍

សមត្ថកិច្ចចំរុះបង្ក្រាបបទល្មើសព្រៃឈើចំនួន២ករណីនៅស្រុកស្វាយលើ រឹបអូសរថយន្តពីរគ្រឿងនិងគោយន្តកន្ត្រៃមួយគ្រឿង

សមត្ថកិច្ចចំរុះបង្ក្រាបបទល្មើសព្រៃឈើចំនួន២ករណីនៅស្រុកស្វាយលើ រឹបអូសរថយន្តពីរគ្រឿងនិងគោយន្តកន្ត្រៃមួយគ្រឿង ខេត្តសៀមរាប៖ប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើនៅខេត្តសៀមរាបបានចំនួន ២ករណី ដោយសមត្ថកិច្ចចម្រុះមានរដ្ឋបាលព្រៃឈើស្វាយលើនិងកម្លាំងកងរាជអាវុធហត្ថស្រុកស្វាយលើ។ នាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាបលោកម៉ុង ប៊ុនលីម បានបង្ហាញថា ករណីទីមួយ នៅវេលាម៉ោង ២១និង៣០ នាទី ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ ក្រុមមន្រ្តីសង្កាត់រដ្ឋបាលព្រៃឈើស្វាយលើ សហការជាមួយកំលាំងកងរាជអាវុធហត្ថស្រុកស្វាយលើ បានចុះបង្ក្រាបករណី ដឹកជញ្ជូនផលអនុផលព្រៃឈើដោយខុសច្បាប់ នៅចំណុចភូមិត្រពាំងស្វាយ ឃុំស្វាយលើ ស្រុកស្វាយលើ។ សម្ភារៈដកហូតរួមមាន% ១- រថយន្ត ០១ គ្រឿង ម៉ាកតូយ៉ូតាកាមរី ពណ៌ស សេរីឆ្នាំ២០០២ ពាក់ផ្លាកលេខ ភ្នំពេញ 2V-5611 – ឈើកែឆ្នៃ គ្រោងទ្វា(ផ្ចឹក)ចំនួន ៤១ ដុំ ស្នើនឹង ០,៥៨៨ ម៉ែត្រគូប។ ២- រថយន្ត ០១ គ្រឿង ម៉ាកនីសាន់ ពណ៌ខៀវ (មួយបាំង) ពាក់ផ្លាកលេខ បន្ទាយមានជ័យ 2D-0358 ។ – ឈើកែឆ្នៃ គ្រោងទ្វា(ផ្ចឹក)ចំនួន

ឡានក្រុមហ៊ុនម៉ាកឡារីតាដឹកអ្នកដំណើរ បើកលឿន បុកសត្វជ្រូកនៅស្រុកជីក្រែងបណ្ដាលឱ្យស្លាប់មនុស្សម្នាក់របួសធ្ងន់ស្រាលចំនួន៨នាក់

ឡានក្រុមហ៊ុនម៉ាកឡារីតាដឹកអ្នកដំណើរ បើកលឿន បុកសត្វជ្រូកនៅស្រុកជីក្រែងបណ្ដាលឱ្យស្លាប់មនុស្សម្នាក់របួសធ្ងន់ស្រាលចំនួន៨នាក់ ខេត្តសៀមរាប៖យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់នឹងចំនួន៨នាក់ទៀតបានរងរបួសធ្ងន់ស្រាលក្នុងហេតុការណ៍ចរាចរណ៍មួយកាលពីល្ងាចម្សិលមិញ។ ក្នុងរបាយការណ៍របស់សមត្ថកិច្ចដែលទីភ្នាក់ងារសារព័ត៌មានសៀមរាប ប៉ុស្តិ៍ ទទួលបានបង្ហាញថា ហេតុការណ៍នេះ បានកើតឡើង វេលាម៉ោង២១និង៣០នាទី ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០២៥ នៅលេីផ្លូវជាតិលេខ ៦ ស្ថិតក្នុងនៅភូមិដំរីឆ្លង ឃុំសង្វេីយ ស្រុកជីក្រែង។ របាយការណ៍សមត្ថកិច្ចបានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះ រវាងរថយន្តក្រុមហ៊ុនម៉ាកឡារីតា ពណ៌សរពាក់ផ្លាកលេខភ្នំពេញ2AS – 4011 ធ្វើដំណើរក្នុងទិសដៅពីកេីតទៅលិចបុកជាមួយសត្វជ្រូករត់ឆ្លងថ្នល់។ ដោយក្នុងហេតុការណ៍នេះ បណ្តាលឱ្យស្លាប់មនុស្សម្នាក់របួសធ្ងន់ចំនួន ០៤នាក់ របួសស្រាលចំនួន ០៤នាក់។ ក្នុងរបាយការណ៍បានបញ្ជាក់ថា ជនរងគ្រោះ៖ ១- ឈ្មោះ ស៊ាត ស៊ីន ភេទប្រុស អាយុ ២៥ឆ្នាំ ទីលំនៅភូមិដំរីឆ្លង ឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម ខេត្តសៀមរាប ( ស្លាប់ )។ ២- ឈ្មោះ លី សុខភាគ ភេទប្រុស អាយុ ៤៦ឆ្នាំ ទីលំនៅភូមិវាល ឃុំសាលាក្រៅ ស្រុកសាលាក្រៅ

អភិបាលខេត្តកំពង់ចាម នាំអំណោយផ្តល់ជូន វីរកងទ័ពជួរមុខ កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកស្រុកជើងព្រៃ ២នាក់ និងម្នាក់សម្រាកព្យាបាលនៅផ្ទះ

ភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា និងក្រុមការងារ នៅរសៀលថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២៥ នេះ បានដឹកនាំក្រុមការងារ បានអញ្ជើញសួរសុខទុក្ខ និងនាំអំណោយផ្ដល់ជូនវីរៈកងទ័ព ៣រូប កំពុងសម្រាកព្យាបាលជំងឺ ដោយពីរនាក់ ព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកជើងព្រៃ និងម្នាក់ទៀត ព្យាបាលនៅផ្ទះ នៅភូមិបាខម ឃុំសំពងជ័យ ស្រុកជើងព្រៃ។ សូមបញ្ជាក់ថា លោក ឈុំ ស្រេង អាយុ ៥៣ឆ្នាំ ជាវីរៈកងទ័ពជួរមុខ ចូលជើងនៅច្រកអានសេះ មានជំងឺអស់កម្លាំងល្ហិតល្ហៃ ដោយសារផ្សែងពុល មានទីលំនៅភូមិសូទិព ឃុំសូទិប ស្រុកជើងព្រៃ កំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យបង្អែកស្រុកជើងព្រៃ។ លោក ហួ គីមហុង អាយុ ៥២ឆ្នាំ ជាវីរៈកងទ័ពជួរមុខ ចូលជើងនៅច្រកអានសេះ មានជំងឺអស់កម្លាំងល្ហិតល្ហៃ ដោយសារផ្សែងពុល ពីលំនៅភូមិសំពងជ័យ ឃុំសំពោងជ័យ ស្រុកជើងព្រៃ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកជើងព្រៃ។ ដោយឡែក លោក សាំង បូរ៉ាន

អភិបាលខេត្តកំពង់ចាម អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយផ្តល់ជូនគ្រួសារពលរដ្ឋភៀសសឹកពីព្រំដែន កម្ពុជា-ថៃ មកស្នាក់នៅក្នុងក្រុងកំពង់ចាម

អភិបាលខេត្តកំពង់ចាម អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយផ្តល់ជូនគ្រួសារពលរដ្ឋភៀសសឹកពីព្រំដែន កម្ពុជា-ថៃ មកស្នាក់នៅក្នុងក្រុងកំពង់ចាម ជំលោះព្រំដែន រវាងកម្ពុជា-ថៃ អស់រយៈពេលប៉ុន្មានថ្ងៃមកនេះ មានបងប្អូន គ្រួសារវីរកងទ័ព និងប្រជាពលរដ្ឋ បានភៀសខ្លួនមកស្នាក់នៅតាមបណ្តាស្រុកមួយចំនួនក្នុងខេត្តកំពង់ចាម ដោយឡែក នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារ និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់រដ្ឋបាលខេត្តកំពង់ចាម ផ្ដល់ជូន ប្រជាពលរដ្ឋភៀសសឹក ៨០គ្រួសារ និងគ្រួសារវីរកងទ័ព ៤ គ្រួសារ។ ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ជូនចំពោះ គ្រួសារវីរកងទ័ព និងបងប្អូនប្រជាពលរដ្ឋភៀសសឹក ដោយក្ដីនឹករលឹកនិង អាណិតអាសូរជាទីបំផុត ក្នុងស្ថានភាពដែលតំបន់ព្រំដែន មានសភាពតានតឹងខ្លាំង បង្ខំអោយបងប្អូន ត្រូវចាកចោលលំនៅដ្ឋាន ផ្ទះសម្បែងមួយរយ: ដើម្បីជំលៀសខ្លួន និងគ្រួសារ ចេញមករកតំបន់ដែលធានាសន្តិសុខ

កម្លាំងអាវុធហត្ថខេត្តសៀមរាប ឃាត់ខ្លួនបុរសម្នាក់ ករណីលួចមាសយកទៅលក់នៅផ្សារលើធំថ្មី

កម្លាំងអាវុធហត្ថខេត្តសៀមរាប ឃាត់ខ្លួនបុរសម្នាក់ ករណីលួចមាសយកទៅលក់នៅផ្សារលើធំថ្មី ខេត្តសៀមរាប៖ជនសង្ស័យម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តសៀមរាបឃាត់ខ្លួនបញ្ជូនទៅតុលាការដើម្បីអនុវត្តតាមផ្លូវច្បាប់ពាក់ព័ន្ធករណី​ អំពើលួចមានស្ថានទម្ងន់ទោស (គាស់ផ្ទះ)។ ករណីលួចនេះ កាលពីវេលាម៉ោង២២:០០នាទី ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥​ ស្ថិតនៅចំណុចភូមិខ្នារ សង្តាត់ជ្រាវ ក្រុងសៀមរាប។ សមត្ថកិច្ចអាវុធហត្ថខេត្តសៀមរាបបានឲ្យដឹងថាការឃាត់ខ្លួនបានធ្វើឡើង នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ដោយកម្លាំងមូលដ្ឋាន​កងអាវុធហត្ថក្រុងសៀមរាប នៅចំណុចផ្សារលើធំថ្មី ភូមិដកពោធិ៍ សង្កាត់ស្លក្រា ក្រុងសៀមរាប។ សមត្ថកិច្ចអាវុធហត្ថបានបន្តថាជនសង្ស័យបានសារភាពខ្លួនបាន​យកគ្រឿងអលង្ការទាំងនោះទៅលក់ឱ្យជីវករចំណុចផ្សារធំថ្មី ក៏ត្រូវបាន​កម្លាំង​អាវុធហត្ថប្រចាំការឃាត់ខ្លួនតែម្ដង។ វត្ថុតាងរួមមាន៖ លោហៈធាតុពណ៌លឿងចំនួន០២ខ្សែ ខ្សែកពណ៌ប្រាក់០១ខ្សែ ខ្នាយជ្រូកព្រៃ០២ខ្នាយ រូបបដិមា ១០ព្រះអង្គ មេដាយ០៦ បន្តោង​ខ្សែក ០២បន្តោង កថា០៧កថា វ៉ាលី០១ ទូរស័ព្ទ​០១គ្រឿង និងសម្ភារៈមួយចំនួន​ទៀតទៀត គ្រឿង​អលង្ការ និងសម្ភារៈ ប្រគល់ជូន​ម្ចាស់​ដើម​វិញ។ ជាមួយគ្នានេះដែរ អាវុធហត្ថខេត្តសៀមរាប អំពាវនាវដល់មហាជនសូមប្រុងប្រយ័ត្នចំពោះជនឆ្លៀតឱកាសមួយចំនួន រហូតបាត់បង់ទ្រព្យសម្បត្តិមានតម្លៃ៕SRP

សម្ដេចតេជោហ៊ុន សែន ប្រកាសច្រានចោលសារព័ត៌មានថៃដែលផ្សាយថា មានទាហ៊ានរស្សុីនិងជនបរទេសមួយចំនួនកំពុងចូលរួមប្រយុទ្ធនៅកម្ពុជា

សម្ដេចតេជោហ៊ុន សែន ប្រកាសច្រានចោលសារព័ត៌មានថៃដែលផ្សាយថា មានទាហ៊ានរស្សុីនិងជនបរទេសមួយចំនួនកំពុងចូលរួមប្រយុទ្ធនៅកម្ពុជា សម្ដេចតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភាជាតិកម្ពុជានៅល្ងាចថ្ងៃទី 16 ខែធ្នូ ឆ្នាំ 2025 នេះបានប្រកាសច្រានចោលចំពោះសារព័ត៌មានថៃដែលផ្សាយថា មានទាហ៊ានរស្សុីនិងជនបរទេសមួយចំនួនកំពុងចូលរួមប្រយុទ្ធនៅកម្ពុជា។ ខាងក្រោមនេះជាសំណេរដើមទាំងស្រុងរបស់សម្ដេចតេជោហ៊ុន សែន៖ប៉ុន្មានថ្ងៃមកនេះមានការចុះផ្សាយដោយសាព័ត៌មានថៃមួយចំនួនដោយបានលើកឡើងថាមានទាហ៊ានរស្សុីនិងជនបរទេសមួយចំនួនកំពុងចូលរួមប្រយុទ្ធនៅកម្ពុជា។ ដើម្បីរក្សានូវសេចក្តីថ្លៃថ្នូររបស់កម្ពុជាក៏ដូចជារបស់រុស្សុីនិងជនបរទេសផ្សេងទៀតដែលត្រូវបានគេចោទ។ ខ្ញុំសូមបញ្ជាក់ជូនថាកម្ពុជាពុំមានជនជនជាតិរុស្សុីឬជនជាតិបរទេសផ្សេងទៀតចូលរួមការប្រយុទ្ធលើសមរភូមិ ឬធ្វើជាទីប្រឹក្សាយោធាសម្រាប់កងទ័ពកម្ពុជានោះឡើយ។ យើងមិនមានយោធាបរទេសលើទឹកដីកម្ពុជាកើតមានតាំងពីអ៊ុនតាក់ដកចេញចេញពីកម្ពុជានាឆ្នាំ១៩៩៣មកម្លេះ។ យើងទទួលស្គាល់ថាយើងធ្លាប់មានយោធាបរទេសចូលមកដើម្បីធ្វើសមយុទ្ធចម្រុះជាតិសាសន៍ឬទ្វេភាគីនៅលើទឹកដីកម្ពុជាពិសេសកងទ័ពជើងទឹកបរទេសដែលមកតាមច្រកសមុទ្រខេត្តព្រះសីហនុដែលនេះជាទម្លាប់ធម្មតាដែលប្រទេសផ្សេងទៀតធ្លាប់បានធ្វើដូចគ្នាក្នុងក្របខ័ណ្ឌនៃកិច្ចសហការក្នុងវិស័យការពារជាតិ។ យើងក៏ទទួលស្គាល់ផងដែរថាពេលនេះមានជនជាតិបរទេសជាច្រើនជាតិសាសន៍កំពុងស្នាក់នៅកម្ពជាដែលជាទេសចរណ៍ វិនិយោគិនអ្នកបច្ចេកទេស អ្នកធ្វើការឲ្យក្រុមហ៊ុនបរទេសឬក្នុងស្រុក។ល។តែអ្នកទាំងនោះមិនពាក់ពន្ធ័ជាមួយវិស័យយោធាឬការប្រយុទ្ធនោះឡើយ៕SRP