ខេត្តកំពង់ចាម៖ក្នុងដំណើរអញ្ជើញចុះពិនិត្យការសាងសង់ច្រាំងទន្លេនេះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានណែនាំឲ្យក្រុមហ៊ុនទទួលការ ត្រូវពន្លឿនការងារសាងសង់ ព្រោះរដូវទឹកឡើងជិតឈានចូលមកដល់នាពេលខាងមុខនេះហេីយ។ ជាមួយគ្នានោះក្រុមហ៊ុនត្រូវគោរពតាមបទដ្ឋានបច្ចេកទេស ក្នុងការបូមដីកោះដុះថ្មី និងដីខ្សាច់ តម្រង់ចរន្តទឹកហូរ នៅតំបន់កោះតូច ចន្លោះរវាងស្រុកស្រីសន្ធរ និងស្រុកកងមាស ដើម្បីបញ្ជៀសការបាក់ស្រុតច្រាំងទន្លេ។
ការណែនាំនេះនៅព្រឹកមិញក្នុងពេលចុះពិនិត្យលក្ខណៈបច្ចេកទេស នៃការសាងសង់ច្រាំងទន្លេ នៅតំបន់កោះតូច ស្រុកស្រីសន្ធរ និងស្រុកកងមាស។
សូមជម្រាបថាការសាងសង់ច្រាំងទន្លេនៅតំបន់កោះតូច ប្រវែង២.០០០ ម៉ែត្រ ស្ថិតក្នុងឃុំឬស្សីស្រុក និងឃុំកោះអណ្តែត នៃស្រុកស្រីសន្ធរ និងឃុំសូរគង ស្រុកកងមាស ដេីម្បីត្រៀមលក្ខណ:ការពារច្រាំងទន្លេកុំឲ្យបាក់ ខណ:រដូវវទឹកឡើង។
បេីតាមការបញ្ជាក់ពីអ្នកបច្ចេកទេស របស់ក្រុមហ៊ុន រីវើសាយឌីវេឡុបម៉ិន ឯ.ក បានឲ្យដឹងថា ចំពោះគម្រោងការសាងសង់ច្រាំងទន្លេនេះ ក្រុមការងារបច្ចេកទេស បានរៀបចំបាវខ្សាច់(Geo-textile) ដើម្បីទប់ច្រាំងទន្លេ ប្រវែង២០០០ ម៉ែត្រ ដោយបានបូមខ្សាច់ធ្វើបាតចាប់ពីដើមខែមេសា ក្នុងជំហានទី១ ឲ្យបានកំពស់ ០៤ម៉ែត្រ និងចាប់រៀបចំបាវខ្សាច់ ហើយបន្តក្នុងជំហានទី២ ឲ្យបាន៨,៥ ម៉ែត្រ ស្មើនឹង៥០% នៃកំពស់ច្រាំងទន្លេ រួចត្រូវបន្តធ្វើជំហានទី៣ ទៀត រហូតដល់កំពស់ ១២ ម៉ែត្រ បញ្ចប់គម្រោង ដែលស្មើនឹង៧៥% នៃកំពស់ច្រាំងទន្លេ។ ក្នុងនោះក្រុមហ៊ុន បានប្រើប្រាស់ទន្និន័យមូលដ្ឋានអំពីកំពស់ទឹកទន្លេ ពីមន្ទីរធនធានទឹក និងឧតុនិយមខេត្ត និងទិន្នន័យ ផែនទីបាតទន្លេ ពីវេបសាយ របស់គណៈកម្មាធិការទន្លេមេគង្គផងដែរ៕SRP
ភ្នំពេញ៖សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃអង្គារ ទី១៥ ខែមិថុនាឆ្នាំ២០២១ បានដឹកនាំកិច្ចប្រជុំគណៈគម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា តាមប្រព័ន្ធវីដេអូ ដើម្បីអនុម័តរបៀបវារៈមួយចំនួន។

ភ្នំពេញ៖លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា កម្ពុជាមិនអាចលាក់បាំង នូវការឆ្លងរីករាល់ដាលនៃជំងឺកូវីដ ១៩ បាននោះទេ ដោយសាររាជរដ្ឋាភិបាលកម្ពុជានិងក្រសួងសុខាភិបាល បានធ្វើកិច្ចការងារជាមួយដៃគូរ អភិវឌ្ឍន៍សំខាន់ៗ ដូចជាអង្គការសុខភាពពិភពលោក ក៏ដូចជាទីភ្នាក់ងារសុខភាព និងចំណី អាហារ របស់សហរដ្ឋអាមេរិក CDC ក្នុងការតាមដាន ពីការវិវឌ្ឍន៍និងការឆ្លើយ តបរបស់ ប្រទេសកម្ពុជា ទៅនឹងការឆ្លងរីករាលដាលនៃជំងឺកូវីដ ១៩ ហើយរួមគ្នាដោះស្រាយទប់ស្កាត់ តាមរយៈការ ដាក់ចេញនូវផែនការសកម្មភាពនានា និងគោលនយោបាយសំខាន់ៗ របស់រាជរដ្ឋាភិបាល ដើម្បីប្រយុទ្ធប្រឆាំង ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩។
ខេត្តកំពង់ចាម៖លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅព្រឹកមិញនេះបានអញ្ជើញចុះពិនិត្យស្ថានភាពបិទខ្ទប់ផ្ទះប្រជាពលរដ្ឋ ចំនួន៥៤ខ្នង នៅក្នុងភូមិចំនួន១១ ស្ថិតក្នុងឃុំព្រែករំដេង រួមទាំងការផ្អាកអាជីវកម្មលក់ដូរក្នុងផ្សារព្រែករំដេង និងផ្សារអូរលែង ស្ថិតក្នុងភូមិអូឡេង ឃុំព្រៃរំដេង ស្រុកស្រីសន្ធរ។