Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
ប្រើប្រាស់អំពើហិង្សាម្ចាស់ផ្ទះសំណាក់ រហូតដល់ស្លាប់ រួចរំលោភតាមក្រោយ
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងក្រុមប្រឹក្សារាជធានី ខណ្ឌ សង្កាត់ មន្ទីរអង្គភាពនានា ជុំវិញរដ្ឋបាលរាជធានីភ្នំពេញ
ខេត្តសៀមរាបមិនមានទីតាំងសម្រាប់ធ្វើការឆបោក scam online
ចៅហ្វាយខេត្តសៀមរាប ព្រមានជនដែលពាក់ព័ន្ធនិងបទល្មើស scam online ដោយមិនឱ្យរួចខ្លួនពីសំណាញ់ច្បាប់
សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ចេញ​ដីកា​បង្គាប់​ឱ្យចាប់ខ្លួន​ នាយរង​សេនាធិការ​កងរាជអាវុធហ្ថខេត្តបន្ទាយមានជ័យ​ ពាក់ព័ន្ធ​ បទល្មេីសសមគំនិតក្នុង​អំពេីឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ និងសំអាត​ប្រាក់​
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ វិច្ឆិកា ២០២០

ខេត្តកំពង់ចាម៖លោក​​ អ៊ុន​ ចាន់ដា​ អភិបាលខេត្ត​កំពង់ចាម​ នៅថ្ងៃទី២១ ខែវិច្ឆិកា​ នេះ បាន​អញ្ជើញ​ចុះ​ពិនិត្យ​ការ​បង្កបង្កើនផល​ ស្រូវស្តារឡើងវិញ ស្ថិត​នៅ​ក្នុង​ឃុំ​ល្វា​ ស្រុក​ព្រៃឈរ​ និង​ឃុំជើងព្រៃ ឃុំតាំងក្រសាំង​ ស្រុក​បាធាយ​ បន្ទាប់រងគ្រោះ ដោយជំនន់ទឹកភ្លៀង។
បេី​តាម​អាជ្ញាធរ​ស្រុក​ព្រៃឈរ​ បាន​ឲ្យដឹងថា​ ប្រជាពលរដ្ឋ ចំនួន​១៣២គ្រួសារ​ បាន​ធ្វេី​ការ​សាបព្រោះ​​ ដេីម្បី​​ស្តារឡើងវិញ​ លេីដំណាំស្រូវ ​ប្រមាណជា​ ​៧០%​ លេី​ផ្ទៃដី​ជាង​៨០​ហិកតា​ ដែល​រងការខូចខាត​ដោយ​ជំនន់​ទឹក​ភ្លៀង​កាលពី​ពេល​កន្លង​មក​ នៅតំបន់​ទំនប់តាឡូ ស្ថិត​ក្នុង​ភូមិ​មេម៊ាំង​ ឃុំ​ល្វា​ ស្រុក​ព្រៃឈរ​​។

គួរគួរបញ្ជាក់ថាក្រោយពីទទួលបានពូជស្រូវ ដែល​ជាអំណោយ ដ៏ថ្លៃថ្លាសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រជាកសិករ បានចាប់ផ្ដើមអនុវត្តការងារ បង្កបង្កើនផលស្ដារឡើងវិញ ជាលទ្ធផលគិតត្រឹមថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ផ្ទៃដីដែលរងការខូចខាត ចំនួន១.៩៦៧ហិកតា
បានស្តារឡើងវិញចំនួន១.៧០២ហិកតា ស្មើនឹង ៨៦ភាគរយ ក្នុងនោះ​៖​-ស្រុកកំពង់សៀម ខូចខាតចំនួន១១០ហិកតា បានស្ដារឡើងវិញចំនួន១១០ហិកតា ស្មើ១០០ភាគរយ
-ស្រុកស្ទឹងត្រង់ ខូចខាតចំនួន ៨០៧ ហិកតា បានស្តារឡើងវិញចំនួន ៥៨៣ហិកតា ស្មើ៧២ភាគរយ
-ស្រុកបាធាយ ខូចខាតចំនួន ៥៧៨ហិកតា បានឡើងវិញចំនួន ៥៧៨ហិកតា ស្នើនឹង ១០០ភាគរយ
-ស្រុកព្រៃឈរ ខូចខាតចំនួន ១៥៤ហិកតា បានស្ដារឡើងវិញចំនួន ១០៨ហិកតា ស្មើ៧០ភាគរយ។
-ស្រុកជើងព្រៃ ខូចខាតចំនួន ៣១៨ហិកតា បានស្ដារឡើងវិញចំនួន ១៤៣ហិកតា ស្មើ៤៤ភាគរយ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 2.6K
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ វិច្ឆិកា ២០២០

ខេត្តសៀមរាប៖មន្ទីរធនធានទឹកខេត្តសៀមរាប បានចេញសេចក្ដីណែនាំ ប្រាប់ដល់ប្រជាកសិករ ត្រូវធ្វើស្រូវប្រាំង បានតែមួយដង ប៉ុណ្ណោះ។ នេះបើតាមសេចក្ដីប្រកាសរបស់មន្ទីរធនធានទឹក និងឧតុនិយម ដែល «បណ្ដាញសៀមរាបប៉ុស្ដិ៍» ទើបទទួលបាននៅព្រឹកថ្ងៃ សៅរ៍ ទី២១ខែ វិច្ឆិកា ឆ្នាំ២០២០ នេះ។

មន្ទីរធនធានទឹកខេត្តសៀមរាបបានឲ្យដឹងថា យោងតាមការព្យាករណ៍ ក៏ដូចជាស្ថានភាពជាក់ស្តែងបានបង្ហាញយ៉ាងច្បាស់ថា ក្នុងឆ្នាំ ២០២០នេះ ព្រះ រាជាណាចក្រកម្ពុជា ក៏ដូចជាបណ្តាប្រទេសក្នុងតំបន់បានទទួលរងឥទ្ធិពលយ៉ាងធ្ងន់ធ្ងរពីបាតុភូតផ្សេងៗ ដោយបង្ក អោយមានកត្តាអវិជ្ជមានជាច្រើន ដូចជាធាតុអាកាសមានសភាពក្តៅហួតហែងខ្លាំង របាយទឹកភ្លៀងមានភាពរអាក់ អួលមិនស្មើគ្នា ពិសេសរបបទឹកទន្លេមេគង្គ និងទន្លេសាបមានការប្រែប្រួលខ្លាំង មានកំរិតទាបបំផុត ដែលមិនធ្លាប់ ជួបប្រទះក្នុងរយៈពេលកន្លងមក ដែលបណ្តាលអោយទឹកមិនបានជន់លិចក្នុងអាងទឹកទំនប់៧៨ នៅប៉ែកខាងក្រោម មានកំរិតទាប។

យោងលើស្ថានភាពដូចបានជម្រាបជូនខាងលើ មន្ទីរធនធានទឹក និងឧតុនិយមខេត្ត សូមធ្វើការណែនាំដូច ខាងក្រោម៖

១. ការងារបង្កបង្កើនផលស្រូវប្រាំងក្នុងឆ្នាំ ២០២០. ២០២១នេះ ធ្វើបានតែ ១ដង ប៉ុណ្ណោះ ដោយមិនអាចធ្វើ ស្រូវលើកទី២បានទេ បើទោះជាទឹកនៅតាមបណ្តាអាងដែលបានរក្សាទុកកន្លែងមួយចំនួនដែលមានទឹកជាធម្មជាតិក៏ ដោយ គូគប្បីរក្សាទឹកទាំងនោះទុកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងដំណាំរួមផ្សំផ្សេងទៀត ក្រៅពីស្រូវ។

២.មន្ទីរ ស្ថាប័ន ពាក់ព័ន្ធ អាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ សូមចូលរួមចាត់វិធានការថែរក្សាទឹកទុកអោយបាន ល្អ ដើម្បីផ្គត់ផ្គង់សម្រាប់តែការប្រើប្រាស់ប្រចាំថ្ងៃតែប៉ុណ្ណោះ រហូតដល់មានភ្លៀងធ្លាក់ល្អប្រសើរឡើងវិញ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ វិច្ឆិកា ២០២០

ខេត្តសៀមរាប៖យ៉ាងហោចណាស់មនុស្សចំនួន៥ នាក់ បានរងរបួសធ្ងន់ស្រាល ដោយគ្រោះថ្នាក់ចរាចរណ៍ នៅស្រុកប្រាសាទបាគង នាថ្ងៃទី ២០ ខែវិច្ឆិកា ព្រឹកមិញនេះ។

របាយការណ៍ប៉ូលិសស្រុកប្រាសាទបាគង បានដឹងថា ករណីនេះ នៅចន្លោះគីឡូលេខ២៩៤. ២៩៥ ភូមិស្វាយជ័យឃុំត្រពាំងធំ លើផ្លូវជាតិលេខ៦ រវាងរថយន្តនិងរថយន្ត ទិសដៅផ្ទុយគ្នា។

របាយការណ៍បន្តថារថយន្តទីមួយម៉ាក HYUNDAI ពណ៌ខៀវពាក់ស្លាកលេខ ស្វាយរៀង3A 0958 សណ្តោងរឺម៉កពាក់ស្លាកលេខ ភ្នំពេញ 4A38 36 បើកបរដោយឈ្មោះ ម៉េង សុខឃង ភេទប្រុសអាយុ ២២ ឆ្នាំនៅភូមិព្រែកហូ សង្កាត់ព្រែកហូ ក្រុងតាខ្មៅ ខេត្តកណ្តាល បើកបរមានទិសដៅពីកើត ទៅលិច បុកនិងរថយន្តម៉ាកហ្វរធុនណឺ ពណ៌សពាក់ស្លាកលេខ សៀមរាប 2B4299 បើកបរដោយឈ្មោះ លុយ ស៊ីនិត ភេទប្រុអាយុ ៣៣ឆ្នាំ នៅភូមិស្ពានជ្រាវសង្កាត់សៀមរាប ក្រុងសៀមរាប (របួសធ្ងន់) និងរបួសអ្នករួមដំណើរ នៅក្នុងរថន្ត៤នាក់៖

  1. ឈ្មោះ ស៊ិន ហុកលី ភេទប្រុសអាយុ៣៧ឆ្នាំ ភូមិខ្នារសង្កាត់ជ្រាវក្រុងសៀមរាប (របួសស្រាល)
  2. ឈ្មោះ វី វិន ភេទស្រី អាយុ៣២ឆ្នាំ ភូមិខ្នារសង្កាត់ជ្រាវក្រុងសៀមរាប (របួសស្រាល)
  3. ឈ្មោះ លី សៀវមី ភេទប្រុសអាយុ៣៧ឆ្នាំ ភូមិខ្នារសង្កាត់ជ្រាវក្រុងសៀមរាប (របួសស្រាល)
  4. ឈ្មោះ សុខ ជា ភេទប្រុសអាយុ៣៧ឆ្នាំ ភូមិស្ពានជ្រាវ សង្កាត់សៀមរាប ក្រុងសៀមរាប (របួសស្រាល)។

អ្នកបើកបរ និង អ្នករួមដំណើរ រថយន្តហ្វរធុនណឺ បានបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះ។ រថយន្តរងការខូចខាតទាំងសាងខាង បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគងដើម្បី កសាងសំណុំរឿងតាមផ្លូវច្បាប់។ មូលហេតុមូល «រថយន្តធុនធំរបើកបរមានល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន»។

បើតាមលោកវរសេនីយ៌ឯក លឹម សម្បត្តិ អធិការនគរបាលស្រុកប្រាសាទបាគង បានបញ្ជាក់បន្ថែមថា ចំពោះហេតុការណ៍នេះ តៃកុងរថយន្តធំ ត្រូវបានកម្លាំងនគរបាលចាប់ឃាត់ខ្លួនបានផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ វិច្ឆិកា ២០២០

ភ្នំពេញ៖ប្រទេសកូរ៉េខាងត្បូង បានឯកភាពជួយសាងសង់ស្ពានមួយខ្សែឆ្លងកាត់ទន្លេនៅភូមិសាស្ត្រក្នុងរាជធានីភ្នំពេញ ភ្ជាប់ទៅខេត្តកណ្តាល។

ការសម្រេចនេះបានធ្វើឡើងតបតាមសំណើរ របស់នាយករដ្ឋមន្ត្រីហ៊ុន សែន។ រដ្ឋមន្ត្រីក្រសួងសាធារណការ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានប្រាប់សារព័ត៌មានក្នុងស្រុកថា  «តបតាមសំណើរបស់ សម្តេច ហ៊ុន សែន គេបានឯកភាព ជួយសាងសង់ស្ពានមួយ នៅក្នុងរាជធានីភ្នំពេញ របស់យើងហើយ។ តែក្រុមការងារបច្ចេកទេសនៃប្រទេសទាំងពីរកំពុងសិក្សា និងរើសទីតាំង»។

ទោះយ៉ាងណា រដ្ឋមន្ត្រីរូបនេះ មិនទាន់អាចបញ្ជាក់ពីទីតាំង និងទំហំទឹកប្រាក់ដែលត្រូវសាងសង់នៅឡើយទេ។ លោកគ្រាន់តែបញ្ជាក់ថា ជាស្ពានឆ្លងកាត់ទន្លេ និងមានទីតាំងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

ប្រមុខដឹកនាំកម្ពុជា សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានលើកឡើងថា ក្នុងដំណើរទស្សនកិច្ច ទៅកាន់ប្រទេសកូរ៉េខាងត្បូង កាលពីដើមឆ្នាំ២០២០នេះ សម្តេចបានស្នើទៅកាន់ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចែអ៉ីន ជួយសាងសង់ស្ពានឆ្លងកាត់ទន្លេនៅកម្ពុជា។

សម្តេច ហ៊ុន សែន បានលើកឡើងថា បច្ចុប្បន្ន មានស្ពានមិត្តភាពកម្ពុជា-ចិន, ស្ពានមិត្តិភាពកម្ពុជា-ជប៉ុន ឆ្លងកាត់ទន្លេអស់ហើយ។ តែមិនទាន់មានស្ពានមិត្តភាពកម្ពុជា-កូរ៉េ ឆ្លងកាត់ទន្លេនៅឡើយ ដូច្នេះសម្តេចក៏បានស្នើប្រធានាធិបតីកូរ៉េ ជួយសាងសង់ស្ពានមិត្តភាពឆ្លងកាត់ទន្លេ។

សម្តេច ហ៊ុន សែន ក៏ធ្លាប់បានបញ្ជាក់ថា ស្ពានឆ្លងកាត់ទន្លេ ដែលសម្តេចចង់សាងសង់នោះ គឺតភ្ជាប់រាជធានីភ្នំពេញ ក្នុងភូមិសាស្ត្រទឹកដីជ្រោយចង្វា ឆ្ពោះទៅឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ស្ពានឆ្លងកាត់ទន្លេតភ្ជាប់ពីរាជធានីភ្នំពេញ ឆ្ពោះទៅឃុំស្វាយជ្រុំ ជាសមិទ្ធផល មួយដែលពលរដ្ឋ ក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល រំពឹងចង់ឃើញជាយូរណាស់មកហើយ។ បើសិនជាស្ពាននេះ លេចចេញជារូបរាង នឹងក្លាយជាសម្បត្តិដ៏មហាសាលសម្រាប់ប្រជាពលរដ្ឋ ធ្វើដំណើរ និងដឹកជញ្ជូនកសិផល ផងដែត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ វិច្ឆិកា ២០២០

ខេត្តព្រះវិហារ៖លោក នួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ នៅថ្ងៃទី២០ វិច្ឆិកា ឆ្នាំ២០២០ នេះ សហការជាមួយសង្កាត់រដ្ឋបាលព្រៃឈើ ជាំក្សាន្ត កងរាជអាវុធហត្ថខេត្ត ស្រុក ចុះបង្រ្កាបទីតាំងសិប្បកម្មកែច្នៃឈើខុសច្បាប់ ជនជាតិ​វៀតណាម ចំនួន២កន្លែង និងរកឃើញឈើប្រណិត ជាច្រើនដុំដែលបង្រាយតាមព្រៃក្បែរផ្ទះលាក់ផងដែរ។

ទីតាំងដែលជំនាញបង្រាបនេះ ស្ថិតភូមិចំបក់សែនជ័យ ឃុំស្រអែម ស្រុក​ជាំក្សាន្ត ខេត្តព្រះវិហារ​។

លោក នួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តព្រះវិហារ បានឲ្យដឹងថា នៅពេលកម្លាំងសមត្ថកិច្ច ចុះទៅដល់ទីតាំង សិប្បកម្ម ខាងលើ ជនល្មើស ដែលជាជនជាតិវៀតណាម បានរត់គេចខ្លួនអស់ បន្សល់ទុកតែវត្ថុតាងកែច្នៃឈើ និងឈើប្រណីតជាច្រើនកំណាត់។

លោកថា មកដល់ម៉ោងនេះ សមត្ថកិច្ចចម្រុះ កំពុងប្រមូលយកវត្ថុតាងបទល្មើសព្រៃឈើ ទាំងអស់យកមករក្សាទុក នៅសង្កាត់រដ្ឋបាលព្រៃឈើ ជាំក្សាន្តដើម្បីវាស់វែងនឹងដោះស្រាយតាមនិតិវិធីច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ វិច្ឆិកា ២០២០

ខេត្តកំពង់ចាម៖លោក ថៃ ពិសិដ្ឋ ត្រូវបានប្រកាស​តែងតាំង ជាប្រធានមន្ទីរមុខងារសាធារណៈខេត្តកំពង់ចាម ជំនួសលោក ម៉ម ភឿក ដែលបានទទួលភារកិច្ចថ្មី។

ពិធី​នេះ​ត្រូវ​បាន​ធ្វេី​ឡើង​នាព្រឹក​ថ្ងៃ​ទី​២០​ ខែវិច្ឆិកា​ ឆ្នាំ​២០២០​ ក្រោម​វត្តមាន​លោក​​ ព្រុំ​ សុខា​ រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ​ លោក​​ ខ្លូត​ ផន​ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ និង​លោក​​ អ៊ុន​ ចាន់ដា​ អភិបាលខេត្ត​កំពង់ចាម​ ដោយមានការ​អញ្ជើញ​ចូលរួម​ពី​ប្រតិភូ​ក្រសួង​ អភិបាល​រង​ខេត្ត​ ថ្នាក់ដឹកនាំ​មន្ទីរអង្គភាព​ជុំវិញខេត្ត​ និង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើន​រូប​ផង​ដែរ​។

លោក​​ ព្រុំ​ សុខា​ បាន​ថ្លែង​ការ​កោតសរសើរ​ចំពោះ​ថ្នាក់ដឹកនាំ​អាជ្ញាធរ​ខេត្តកំពង់ចាម​ គ្រប់​ជំនាន់​ ក្នុង​ការ​ដឹកនាំ​ ក៏ដូចជា​ការ​អភិវឌ្ឍន៍​ខេត្ត​ ឲ្យ​កាន់តែ​មាន​ការ​រីកចម្រើន​គួរឲ្យ​កត់សម្គាល់​​ ពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ​ ​ហើយ​លោក​​រដ្ឋមន្រ្តី​ ក៏​បាន​ធ្វេី​ការ​ផ្តាំផ្ញេីរ​​ដល់មន្ត្រី​មុខងារ​សាធារណៈ​ សូម​ឲ្យ​ពង្រីក​សមត្ថភាព​របស់​ខ្លួន​​ ឲ្យ​បានសាកសម​ជា​សេនាធិការ​ដែល​ជា​ទី​ទុកចិត្ត​របស់​ក្រុម​ប្រឹក្សា​ គណៈអភិបាល​ ក៏ដូចជា​ អភិបាលខេត្តពោលគឺ​ត្រូវ​​មាន​សមត្ថភាព​ ក្នុង​ការ​បម្រើ​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ ឲ្យ​ដូចជា​អ្នក​បម្រើ​​សេវា​ឯកជន​ ធ្វើ​យ៉ាងណា​ត្រូវឲ្យ​អតិថិជនមានការ​សប្បាយ​ចិត្ត​នោះ​យើង​ក៏​សប្បាយ​ចិត្ត​ដូចគ្នា​ដែរ​។

លោក​​ អ៊ុន​ ចាន់ដា​ បានធ្វើការផ្តាំផ្ញើដល់លោកប្រធានមន្ទីរដែលទើបនឹងទទួលបានការតែងតាំង​ថ្មី​ ឲ្យ​បន្តនិរន្តរភាពការងារ និង​រក្សាសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ​ ព្រមទាំង​មានរបៀបរបបបំពេញការងារ ឲ្យបានត្រឹមត្រូវ តាមនីតិវិធី និងសេចក្តីណែនាំផ្សេងៗ។ ត្រូវការពារផលប្រយោជន៍មន្ត្រីរាជការស៊ីវិល ដោយផ្អែកលើច្បាប់សហលក្ខន្តិកៈមន្ត្រីរាជការ​ស៊ីវិល ឬលិខិតបទដ្ឋានគតិយុត្តជាធរមាន​​ រួមទាំង​កិច្ចសហការល្អជាមួយមន្ទីរ អង្គភាពជុំវិញខេត្ត និងអាជ្ញាធរគ្រប់ជាន់ថ្នាក់​ ជាពិសេស​ ត្រូវមានគំនិតផ្តួចផ្តើម សិក្សាស្រាវជ្រាវ ស្វែងយល់បន្ថែមពាក់ព័ន្ធនឹងច្បាប់ និងលិខិតបទដ្ឋាន​នានា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ វិច្ឆិកា ២០២០

ខេត្តមណ្ឌលគិរី៖មេឈ្មួញរកស៊ីបទល្មើសព្រៃឈើឆ្លងដែន ប្រចាំខេត្តមណ្ឌលគិរី ម្នាក់បានគំរាមសម្លាប់ អ្នកសារព័ត៌មាន ចោល ព្រោះខឹងរឿងប្ដឹងរាយការណ៍ ទៅសមត្ថកិច្ច ពាក់ព័ន្ធការដឹកជញ្ជូនឈើរបស់ខ្លួន។ ឈ្មួញឈើ ដែលរងការចោទប្រកាន់ថា បានគំរាមសម្លាប់អ្នកសារព័ត៌មាន បនោះត្រូវបានគេស្គាល់ថាឈ្មោះ ស៊ូ ម៉ារិទ្ធ អតីតមេបញ្ជាការប៉េអឹមស្នាក់ការសន្តិសុខ៧៦១ ដែលកាលពីកន្លងមកបុគ្គលរូបនេះ ត្រូវអង្គភាពកាត់ឈ្មោះចេញពីក្របខ័ណ្ឌ ក្រោមហេតុផលថា៖ បានរកស៊ីបទល្មើសព្រៃឈើតាំងពីមុនរហូតដល់បច្ចុប្បន្ន។

សេចក្ដីរាយការណ៍បានប្រាប់អ្នកសារព័ត៌មានថា ជារៀងរាល់ថ្ងៃ ឈ្មួញឈើ ឈ្មោះ ស៊ូ ម៉ារិទ្ធ បានប្រើប្រាស់រថយន្តចំនួន៣គ្រឿង សម្រាប់ជាមធ្យោបាយដឹកជញ្ជូនឈើ ចេញពី«តំបន់ដែនជម្រកសត្វព្រៃកែវសីមា» ត្រង់ចំណុចភូមិអណ្ដូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូរាំង ខេត្តមណ្ឌលគិរី ដើម្បីនាំយក ទៅចូលមកផ្ទះរបស់ខ្លួន នៅភូមិស្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី រួចទើបចល័តដឹកចេញទៅវៀតណាម តាមច្រករបៀង ង៉ាំ០៦ ឬង៉ាំ០៧ ស្រុកស្នួល ខេត្តក្រចេះ។ រថយន្តទាំង៣គ្រឿង របស់លោក ស៊ូ ម៉ារិទ្ធ សម្រាប់ដឹកជញ្ជូនឈើ

ទី១«ម៉ាកលុចស៊ីស៤៥០»

ទី២«រថយន្តធុនដ្រាពណ៌ស»

ទី៣«រថយន្តធុនដ្រាពណ៌ស»

បើតាមសេចក្ដីរាយការណ៍បញ្ជាក់ថា៖ បន្ទាប់ពីលោក ឃិន សុខន អ្នកសារព័ត៌មាន នៅខេត្តមណ្ឌលគិរី បានរាយការណ៍ ទៅ លោក កែវ សុភ័គ ប្រធានមន្ទីរបរិស្ថាន ខេត្តមណ្ឌលគិរី ពីដំណើររឿងបទល្មើសដូចខាងលើ ស្រាប់តែសាម៉ីខ្លួន ឈ្មោះ ស៊ូ ម៉ារិទ្ធ បានច្រឡោត ខឹងយ៉ាងខ្លាំង «គំរាមជាសំឡេងតាមប្រព័ន្ធTelegram កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ថា សំឡេង៖

https://www.srpostnews.com/wp-content/uploads/2020/11/audio_2020-11-20_11-55-57.ogg

ពាក់ព័ន្ធទៅនឹងសារសំឡេង គំរាមសម្លាប់អ្នកសារព័ត៌មាននេះ «បណ្ដាញសៀមរាបប៉ុស្ដិ៍ នៅមិនទាន់ ទទួលបានការបំភ្លឺពីលោក ស៊ូ ម៉ារិទ្ធ នៅឡើយទេ នាព្រឹកថ្ងៃសុក្រទី២០ខែវិច្ឆិកា នេះ។

ទោះយ៉ាងណា លោក ឃិន សុខន ចាងហ្វាង ព័ត៌មានរាល់ថ្ងៃ បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកថា លោកកំពុងរៀបចំ ពាក្យបណ្ដឹង ប្ដឹងលោក ស៊ូ ម៉ារិទ្ធ ពីបទ«ជេរប្រមាថ» គំរាមសម្លាប់» តុលាការខេត្តមណ្ឌលគិរី ក្នុងពេលឆាប់ៗខាងមុខនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.5K
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ វិច្ឆិកា ២០២០

ខេត្តសៀមរាប៖សេចក្ដីរាយការណ៍ព័ត៌មានបឋមបានឲ្យដឹងថានៅមុននេះបន្តិចមានរថយន្តចំនួនពីរគ្រឿងបានបុកគ្នានៅស្រុកប្រាសាទបាគង។

សមត្ថកិច្ចស្រុកប្រាសាទបាគងបានឲ្យដឹងថាហេតុការណ៍បានកើតឡើងថ្ងៃសុក្រទី២០ខែវិច្ឆិកា ឆ្នាំ២០២០ នៅវេលាម៉ោងជាង៨ព្រឹក នេះនៅភូមិស្វាយជ័យ ស្រុកប្រាសាទបាគងខេត្តសៀមរាប។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ ក្នុងទិសដៅផ្ទុយគ្នា
ពីរលិចទៅកើត រវាងឡានម៉ាកហុីយ៉ាន់ដាយពាក់ស្លាកលេខ ភ្នំពេញ៤A ៤៨៣៦និងឡានម៉ាកតូយូតាពាកស្លាក
លេខ សៀមរាប២B ៤២៩៩។

សមត្ថកិច្ចបានបន្តថាក្រោយកើតហេតុ
ម្ចាស់ឡានហុីយ៉ានដាយ បានរត់គេចខ្លួនបាត់។ ចំណែកម្ចាស់ឡានតូយូតា ត្រូវឡានពេទ្យបញ្ជូនទៅព្យាបាលហើយ។ ទោះយ៉ាងណាពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍នេះសមត្ថកិច្ចនៅមិនទាន់បញ្ជាក់អំពីមូលហេតុនៅឡើយទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 800
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ វិច្ឆិកា ២០២០

ខេត្តសៀមរាប៖បុរសម្នាក់ កំពុងបើកម៉ូតូ ត្រូវបានរថយន្តបុកចំពេញទំហឹង បណ្ដាលឲ្យស្លាប់។

ហេតុការណ៍គ្រោះថ្នាក់ចរាចណ៍នេះ
រវាងរថយន្តនិងម៉ូតូ មានទិសដៅផ្ទុយគ្នានៅ បានកើតឡើង នៅថ្ងៃសុក្រ ទី២០ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង២និង៣០នាទីរំលងអាធ្រាត លើផ្លូវជាតិលេខ៦ចន្លោះបង្គោល គីឡូម៉ែតលេខ
៣៣៩,៣៤០ ក្នុងទឹកដីភូមិគោករុន ឃុំសសរស្តម្ភ ស្រុកពួកខេត្តសៀមរាប។

សមត្ថកិច្វបានឲ្យដឹងថារថយន្តម៉ាកសាំយុង ព៌ណសពាក់ស្លាកលេខ រាជការ បើកបរ ដោយឈ្មោះស្វឿង ពិសី ភេទប្រុសអាយុ២៤ឆ្នាំ រស់នៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង បើកបរទិសដៅពីលិចទៅកើត ហើយវ៉ា ទៅបុកម៉ូតូម៉ាកហុងដាទ្រីមព៌ណខ្មៅសេរីឆ្នាំ២០១៣ ពាក់ស្លាក
លេខសៀមរាប ១O.៣០៧៩ បើកបរដោយឈ្មោះ ឡង ពន្លឹកភេទប្រុសអាយុ៣៣ ឆ្នាំសព្វថ្ងៃរស់ភូមិតារស់ សង្កាត់ក្របីរៀល ក្រុងសៀមរាប បើកពីកើតទៅលិចបណ្តាលឲ្យស្លាប់ ក្នុងពេល បញ្ចូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

ករណីនេះខូចខាត រថយន្តស្រាល នឹងធ្លាក់រថយន្តពីចម្លាក់ផ្លូវទៅខាងឆ្វេងដៃទិសចរាចរណ៍
-ម៉ូតូខូចខាតធ្ងន់។ មូលហេតុអ្នកបើកបររថយន្ត វ៉ាជែង និងមិនប្រកាន់ស្ដាំ។ ក្រោយពេលកើតហេតុកម្លាំងជំនាញ បានចុះវាស់វែង នឹងកសាងសំណុំរឿង និងដកហូតវត្ថុតាងពាក់ព័ន្ធរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ វិច្ឆិកា ២០២០

ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេច ស ខេង បានអបអរសាទរចំពោះ សម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី និងក្រុមគ្រួសារ ដែលបានរួចផុត ពីជំងឺកូវីត-១៩។
សម្ដេចខេង បានបញ្ជាក់នៅលើ page facebook ថា៖«សូមអបអរសាទរចំពោះ

សម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតព្រមទាំងក្រុមគ្រួសារដែលរួចផុតពីកូវីដ-១៩ ពិសេសព្រឹត្តិការណ៍០៣ វិច្ឆិកា »។

សូមជូនពរសម្តេចទាំងពីរមានសុខភាពល្អបរិបូណ៌បន្តដឹកប្រទេសជាតិរក្សា សុខសន្តិភាព និងការអភិវឌ្ឍន៍កាន់តែរីកចម្រើនថែមទៀត៕

ដោយសេចក្តីគោរពដ៏ខ្ពង់ខ្ពស់!
ពីខ្ញុំស ខេង និងភរិយា

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ វិច្ឆិកា ២០២០

ខេត្ត​សៀមរាប​៖​នគរបាលស្រុកអង្គរធំ នៅថ្ងៃទី ១៨​ ខែវិច្ឆិកា​ ម្សិលមិញ បានឃាត់ខ្លួនបុរសម្នាក់ ពីបទ រំលោភ​សេពសន្ថវ​:​ លើ​អនីតិជន​អាយុ​ក្រោម​១៥​ឆ្នាំ​ ។​

ជនសង្ស័យ មានឈ្មោះ នី​ នា​ត​ ហៅ​ ណ​យ​ ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ​ រស់នៅ​ភូមិ​ជប់​សោម​ ឃុំ​ពាក់​ស្នែង​ ស្រុក​អង្គរធំ​ ខេត្តសៀមរាប។

​​លោក​វរសេនីយ៍ឯក​ ឆាយ​ ហាក់​ឡុ​ង​ អធិការ​អធិការដ្ឋាននគរបាលស្រុកអង្គរធំ បានអោយដឹងថា ករណី​នេះ​បាន​កើតឡើង​ នៅអំឡុងឆ្នាំ២០១៨ ដល់​ឆ្នាំ​២០២០​ នៅ​ភូមិ​ជប់​សោម​ ឃុំ​ពាក់​ស្នែង​ ស្រុក​អង្គរធំ​ ខេត្តសៀមរាប។

ជនរគ្រោះឈ្មោះ ជ​.​ ច​.​ អាយុ​ ១៣​ឆ្នាំ​រស់នៅ​ភូមិ​ឃុំ​ខាងលើ។

​អធិការបានបញ្ជាក់ថា ជនសង្ស័យបានធ្វើសកម្មភាព ចាប់រំលោភជនរងគ្រោះចំនួន ១២​លើក​ នៅ​លើ​ផ្ទះ​ចំនួន​ ០៤​លើក​ និង​នៅ​ក្នុង​ព្រៃ​ក្រោយ​ផ្ទះ​ចំនួន​០៨​លើក​។​

​​នៅ​ចំពោះ​ សមត្ថកិច្ច ជនសង្ស័យ​បាន​សារភាព​ថា​ ពិតជាបានប្រព្រឹត្តពិតប្រាកដមែន។​បច្ចុប្បន្ន​ ត្រូវបានកសាងសុំណុំរឿង បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ ដើមដើម្បីអនុវត្តតាមផ្លូវច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 8.1K
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ វិច្ឆិកា ២០២០

ខេត្តកំពង់ធំ៖ដើម្បីជួយសម្រាលការលំបាករបស់ប្រជាពលរដ្ឋ
ងាយរងគ្រោះបំផុតក្រោយទឹកជំនន់ នៅថ្ងៃ ពុធ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា និងលោក សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ ព្រមទាំងសហការី ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូន ចាស់ឥតទីពឹង ស្ត្រីមេម៉ាយ ជនមានពិការភាព និងអ្នកផ្ទុកមេរោគអេដស៍ចំនួន ៦៩៤គ្រួសារ រស់នៅក្នុងភូមិចំនួន៥ ឃុំផាត់សណ្តាយ នៃស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

មានមតិស្វាគមន៍នាពេលនោះ លោក សុខ លូ បានថ្លែងអំណរគុណ យ៉ាងជ្រៀលជ្រៅ ដល់គណៈប្រតិភូកាកបាទក្រហមកម្ពុជា ជាពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន ដែលតែងតែគិតគូរដល់សុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលងាយរងគ្រោះបំផុត។
ទន្ទឹមនឹងនេះ លោក បានស្នើឱ្យបងប្អូនប្រជាពលរដ្ឋ ទាំងអស់ សូមចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន អនុវត្តគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព ជាពិសេសជៀសវាងអំពើហិង្សាក្នុងគ្រួសារ គ្រឿងញៀន គ្រឿងស្រវឹង ដើម្បីភាពសុខសាន្តក្នុងក្រុមគ្រួសារ និងចូលរួមពង្រឹងសាមគ្គីភាពជាតិ និងរក្សាសុខសន្តិភាពឱ្យបានគង់វង្ស ព្រោះមានសន្តិភាព ទេីបមានកំណើនសេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍ។

ក្នុងឱកាសសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋលោកជំទាវអគ្គលេខាធិការ បានពាំនាំនូវព្រះរាជបន្ទូលផ្តាំផ្ញើដ៏ខ្ពង់ខ្ពស់បំផុតពីសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល និងជាព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខប្រជាពលរដ្ឋទាំងអស់ដោយ មនោសញ្ចេតនា ការនឹករលឹក អាណិតស្រឡាញ់ ការគិតគូរពីសុខទុក្ខ និងជីវភាពរស់នៅប្រចាំថ្ងៃ ជាពិសេសបញ្ហា សុខភាពរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា។

លោកជំទាវអគ្គលេខាធិការ បានពាំនាំនូវសារអំពាវនាវរបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះបងប្អូន ប្រជាពលរដ្ឋទាំងអស់ ឱ្យមានស្មារតីប្រុងប្រយ័ត្នជានិច្ចពីជំងឺកូវីដ-១៩ កុំមានការភ័យស្លន់ស្លោ ថ្វីត្បិតតែមិនទាន់មានថ្នាំព្យាបាលបាន ប៉ុន្តែយើងអាចទប់ស្កាត់បាន តាមរយៈការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការនានារបស់ក្រសួងសុខាភិបាល ដែលជាពិសេសត្រូវអនុវត្ត «រស់នៅធម្មតា តាមបែបគន្លងថ្មី»។
ក្នុងន័យនេះ សូមប្រជាពលរដ្ឋទាំងអស់ គិតគូរពីគម្លាតសុវត្ថិភាពសង្គម គម្លាតសុវត្ថិភាពបុគ្គល ពាក់ម៉ាស់ការពារ រក្សាអនាម័យឧស្សាហ៍លាងដៃនឹងសាប៊ូ ឬ អាល់កុល។ ជាមួយគ្នានេះ សូមលើកទឹកចិត្តដល់ស្ត្រីដែលមានផ្ទៃពោះត្រូវទៅពិនិត្យផ្ទៃពោះឱ្យបាន៤ដង មុន ពេលសម្រាល និងទៅធ្វើតេស្តឈាមរកមេរោគអេដស៍ ដើម្បីការពារកុំឱ្យឆ្លងពីម្តាយទៅកូន និងត្រូវស្វែងរកមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកសម្រាលកូនឱ្យបានត្រឹមត្រូវ។

លោកជំទាវ បានសំណូមពរ ដល់ប្រជាពលរដ្ឋទាំងអស់ មេត្តាគិតគូរថែទាំសុខភាព ឱ្យបានល្អ និងត្រូវរស់នៅដោយមានអនាម័យ ពិសាទឹកដាំឆ្អិនល្អ ប្រើប្រាស់ទឹកស្អាត ដើម្បីជៀសផុតពីជំងឺផ្សេងៗ និងត្រូវមានការប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់ដោយការលង់ទឹកជាយថាហេតុ។

ក្នុងនោះដើម្បីរក្សាគម្លាតសុវត្ថិភាពសង្គម និងសម្រួលដល់ ការធ្វើដំណើររបស់ប្រជាពលរដ្ឋ កាកបាទក្រហមកម្ពុជា បានរៀបចំពិធីចែកចាយនៅទីតាំងចំនួន២ផ្សេងគ្នាគឺ ៖ទីតាំងទី១ ស្ថិតនៅក្នុងបរិវេណវត្តកំពង់ចម្លង សម្រាប់ប្រជាពលរដ្ឋ ចំនួន ១៧៨គ្រួសារ រស់នៅក្នុងភូមិទួលនាងសាវ នៃឃុំផាត់ សណ្តាយ និងទីតាំងទី២ ស្ថិតនៅក្នុងសាលាបឋមសិក្សាផាត់ សណ្តាយ សម្រាប់ប្រជាពលរដ្ឋ ៥១៦គ្រួសារ រស់នៅភូមិ ទួលនាងសាវ កំពង់ចម្លង ផាត់សណ្តាយ កោះតាពៅ នៃឃុំផាត់សណ្តាយ។

សូមបញ្ជាក់ថា អំណោយអង្ករដែលទទួលពីក្រុមហ៊ុនព្រូដិនសលកម្ពុជា និងអំបិលពីក្រុមហ៊ុនសុវណ្ណគិរី ផ្តល់ជូនដល់ក្រុមគ្រួសាររងគ្រោះនីមួយៗ ៖ អង្ករ ២៥ គីឡូក្រាម, អំបិល ២ គីឡូក្រាម និងមី ១កេស, ត្រីខ ១០កំប៉ុង, ឃីត ១កញ្ចប់ (មុង១ ភួយ១ សារុង១ ក្រមា១ អាវយឺត២) ជាអំណោយកាកបាទក្រហមកម្ពុជា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.3K
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page528 Page529 Page530 … Page668 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ប្រើប្រាស់អំពើហិង្សាម្ចាស់ផ្ទះសំណាក់ រហូតដល់ស្លាប់ រួចរំលោភតាមក្រោយ ប្រើប្រាស់អំពើហិង្សាម្ចាស់ផ្ទះសំណាក់ រហូតដល់ស្លាប់ រួចរំលោភតាមក្រោយ ចុះផ្សាយថ្ងៃទី ២៥ ឧសភា ២០២៦
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងក្រុមប្រឹក្សារាជធានី ខណ្ឌ សង្កាត់ មន្ទីរអង្គភាពនានា ជុំវិញរដ្ឋបាលរាជធានីភ្នំពេញ សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងក្រុមប្រឹក្សារាជធានី ខណ្ឌ សង្កាត់ មន្ទីរអង្គភាពនានា ជុំវិញរដ្ឋបាលរាជធានីភ្នំពេញ ចុះផ្សាយថ្ងៃទី ២៤ ឧសភា ២០២៦
ខេត្តសៀមរាបមិនមានទីតាំងសម្រាប់ធ្វើការឆបោក scam online ខេត្តសៀមរាបមិនមានទីតាំងសម្រាប់ធ្វើការឆបោក scam online ចុះផ្សាយថ្ងៃទី ២៤ ឧសភា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ចុះផ្សាយថ្ងៃទី ១៩ មេសា ២០២៦
ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ចុះផ្សាយថ្ងៃទី ២៦ មេសា ២០២៦
លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត ចុះផ្សាយថ្ងៃទី ២៩ មេសា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×