ចៅហ្វាយខេត្តសៀមរាប ព្រមានជនដែលពាក់ព័ន្ធនិងបទល្មើស scam online ដោយមិនឱ្យរួចខ្លួនពីសំណាញ់ច្បាប់
ខេត្តសៀមរាប៖អភិបាលខេត្តសៀមរាប ឯកឧត្តមប្រាក់ សោភ័ណ បានប្រកាសព្រមានដល់ជនដែលពាក់ព័ន្ធនិងបទល្មើស scam online ដោយមិនឱ្យរួចខ្លួនពីសំណាញ់ច្បាប់ឡើយ។
ឯកឧត្តមប្រាក់ សោភ័ណបានត្រជាក់ថា ជូនម្ចាស់ទីតាំងដែលជួលស្នាក់នៅទាំងអស់ក្នុងខេត្តសៀមរាប។ ការដែលបងប្អូនទទួលភ្ញៀវអន្តរជាតិ ដែលមិនមានឯកសារត្រឹមត្រូវ បើយើងរកឃើញត្រូវទទួលពិន័យម្នាក់ ៤លានរៀល (១០០០ដុល្លារ) ១០នាក់ម្ចាស់ទីតាំងត្រូវបង់១០០០០ដុល្លារ បើ១០០នាក់សូមគិតតាមការគួរ។ បើរកឃើញមានសហការបើកscam online នោះម្ចាស់ទីតាំងនឹងជាប់ទោសទាន់បន្ថែមទៀត។
អភិបាលខេត្តសៀមរាបបានបន្តថា៖ កុំគិតថាប្រយោជន៍តិចតួចបំផ្លាញកិត្តិយសជាតិយើង យើងខ្ញុំតាមចាប់គ្រប់ទីកន្លែង។ ជួយសម្តេចនាយករដ្ឋមន្ត្រីដើម្បីសំអាត scam online អោយអស់ពីកម្ពុជា ក៏ដូចជួយលើកមុខមាត់កម្ពុជាយើង។
ឯកឧត្តមអភិបាលខេត្តក៏បានបញ្ជាក់ផងដែរថា ជូនជ្រាបដល់ម្ចាស់ទីតាំងទាំងអស់ ហើយឈប់អន្តរាគមន៍ទៀតថារបស់អ្នកធំណា ខ្ញុំចង់ឃើញដូចសម្តេចនាយករដ្ឋមន្ត្រីចង់បាន។
សារព្រមាននេះបានធ្វើឡើយតាមការបង្ហោះនៅលើទំព័រ facebook ផ្ទាល់ខ្លួន នៅយប់ថ្ងៃទី 23 ខែឧសភា ឆ្នាំ 2026៕SRP

