ប្រើប្រាស់អំពើហិង្សាម្ចាស់ផ្ទះសំណាក់ រហូតដល់ស្លាប់ រួចរំលោភតាមក្រោយ
ស្ដ្រីម្ចាស់ផ្ទះសំណាក់មួយកន្លែងត្រូវបានជនដៃដល់ប្រើប្រាស់អំពើហិង្សារហូតដល់ស្លាប់ រួចរំលោភតាមក្រោយ នៅយប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចផ្ទះសំណាក់របស់ជនរងគ្រោះតែម្ដង នៅភូមិច្រណោម ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម។
សមត្ថកិច្ចបានបញ្ជា់ថា ស្ដ្រីរងគ្រោះឈ្មោះ ស៊ាង ពៅ អាយុ៥៦ឆ្នាំ រស់នៅផ្ទះសំណាក់ភូមិ ឃុំខាងលើ។ ដោយឡែក ជនដៃដល់ឈ្មោះ អ៊ីម បឿន អាយុ៤២ឆ្នាំ រស់នៅភូមិវាលធ្នង់ ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម។
រំលងបានមួយថ្ងៃ ក្រោយធ្វើសកម្មភាព ពោលនៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ ជនដៃដល់ត្រូវបានសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបាននៅផ្ទះតែម្ដង។ របាយការណ៍ដដែលបានបញ្ជាក់ថា ជនដៃដល់បានធ្វើសកម្មភាពវាយដោយដៃ និងទាត់ជនរងគ្រោះត្រូវដងខ្លួន និងផ្ទៃមុខជាច្រើនកន្លែង និងបានយកដងអំបោស (ធ្វើពីទីបមូលធ្វើពីដែកអ៊ីណុក ប្រវែងប្រហែល១ម៉ែត្រ វាយបន្ថែមមិនដឹងថាស្លាប់ ឬសន្លប់ ហើយធ្វើសកម្មភាពរំលោភ រួចក៏លើកសពជនរងគ្រោះទម្លាក់ចូលក្នុងអាងទឹកមុខផ្ទះ។ មូលហេតុ ជនសង្ស័យខឹងជនរងគ្រោះមិនជួលបន្ទប់ឲ្យខ្លួនដេកច្រើនដងមកហើយ។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងជំនាញ កំពុងកសាងសំណុំរឿងដើម្បីចាត់ការបន្ដតាមនីតិវិធី៕SRP

