ខេត្តសៀមរាបមិនមានទីតាំងសម្រាប់ធ្វើការឆបោក scam online

ខេត្តសៀមរាបមិនមានទីតាំងសម្រាប់ធ្វើការឆបោក scam online
0

ឯកឧត្តមប្រាក់ សោភ័ណ អះអាងថា ខេត្តសៀមរាបមិនមានទីតាំងសម្រាប់ធ្វើការឆបោកតាមរយ:scam online ទេ

ខេត្តសៀមរាប៖ឯកឧត្តមប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាបបានអះអាងបន្ថែមនៅព្រឹកថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២៦ នេះថា៖ ខ្ញុំសូមបញ្ជាក់បន្ថែមជូមលោកអ៊ុំនិងបងប្អូនទាំងអស់
ខេត្តសៀមរាបមិនមានទីតាំងសម្រាប់ធ្វើការឆបោកតាមរយ: scam online ទេ តែការបង្ក្រាបទីតាំង scamនានានៅខេត្តជាប់ព្រំដែន មុខសញ្ញា scam បានរត់គេចមកស្នាក់នៅក្នុងខេត្តសៀមរាប។

ឯកឧត្តមអភិបាលខេត្តសៀមរាបបានបន្ថែមថា៖ ដើម្បីចូលរួមសំអាតឲ្យអស់គឺត្រូវធ្វើយ៉ាងណាឲ្យពួកគេចាកចេញពីប្រទេសកម្ពុជាឲ្យអស់ យោងតាមច្បាប់បង្រាប online scam ម្ចាស់ទីតាំងណាដែលអនុញ្ញាតឲ្យអ្នកស្នាក់នៅដែលមិនមានឯកសារត្រូវទទួលការផាកពិន័យក្នុងម្នាក់៤លានរៀល។

ឯកឧត្តមប្រាក់ សោភ័ណ បានបន្ថែមទៀតថា៖ ខ្ញុំពិតជាមិនចង់ឲ្យបងប្អូនអ្នកសៀមរាបដែលមានទីតាំងជួលទទួលរងគ្រោះដោយការបានកម្រៃតិចតួចត្រូវទទួលការផាកពិន័យច្រើនបែបនេះ។

ឯកឧត្តមបានបន្តទៀតថា៖ ការបង្ក្រាបបណ្តេញចេញនេះយើងបានធ្វើមួយចំនួនហើយនៅក្នុងក្រុងសៀមរាបមិនមែនជារឿងថ្មីទេ គ្រាន់តែយើងមិនដែលផ្សាយដោយបារម្ភខ្លាំងដល់ម្ចាស់ទីតាំងដែលបានឲ្យជនបរទេសមិនមានឯកសារមកស្នាក់នៅត្រូវរងគ្រោះទើបបង្ខំចិត្តផ្សាយ។ សៀមរាបជាខេត្តទេសចរណ៍បេតិកភណ្ឌដ៏ស្រស់ស្អាតដែលតម្រូវឲ្យថែរក្សាឲ្យបានជាដាច់ខាត។ សូមចូលរួមសំអាតទាំងអស់គ្នាដើម្បីជាតិយើង🙏🙏🙏៕ SRP