Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
គ្រោងសាងសង់រង្វង់មូលភ្នំក្រោម និងរូបសំណាកតំណាងមិត្តភាព «សៀមរាប-ស៊ូវ៉ុន» ដើម្បីរំលឹកពីចំណងមិត្តភាពកម្ពុជា-កូរ៉េ
ពិធីប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាថ្នាក់ខេត្ត ក្រុងស្រុក និងឃុំសង្កាត់ នៃខេត្តសៀមរាប
អាជ្ញាធរខេត្តសៀមរាប ប្រកាសមិនលើកលែងអ្នកនេសាទប្រើឧបករណ៍នេសាទខុសច្បាប់
នាយករដ្ឋមន្ត្រី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច
ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ណែនាំដល់មន្ត្រីពាក់ព័ន្ធ ត្រូវចុះត្រួតពិនិត្យក្រុមហ៊ុនធ្វើអាជីវកម្មរ៉ែទាំងអស់ អំពីច្បាប់អនុញ្ញាត និងផលប៉ះពាល់បរិស្ថាន និងសុខភាពប្រជាពលរដ្ឋ
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ មេសា ២០២១

ភ្នំពេញ៖ក្រសួងកសិកម្ម ចេញសេចក្តីប្រកាសព័ត៌មាន ច្រានចោលទាំងស្រុង នូវទស្សនរវើរវាយរបស់ លោក សោម ឆាយ៉ា ដែលបានបង្ហោះផ្សព្វផ្សាយតាមប្រព័ន្ធបណ្តាញសង្គម ពាក់ព័ន្ធនឹងប្រធានបទ”ហេតុអ្វីនៅតែនាំចូលបន្លែពីក្រៅប្រទេស”។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនៅថ្ងៃនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.5K
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ មេសា ២០២១

ខេត្តកំពង់ចាម​៖ការ​កែលម្អ ​អតីតសណ្ឋាគារ​មេគង្គ​ ​ទៅ​ជា​មន្ទីរពេទ្យ​សម្រាប់​ព្យាបាល​អ្នក​វិជ្ជមាន​កូវីដ​-១៩​ ​ក្នុង​ក្របខ័ណ្ឌ​​ខេត្តកំពង់ចាម​ និង​ខេត្តត្បូងឃ្មុំ​ សម្រេចបាន៨០%​ហើយ។

ក្នុងដំណើរចុះត្រួតពិនិត្យ នៅព្រឹកមិញនេះ លោកអ៊ុន ចាន់ដា បាន​ណែនាំ​ដល់​មន្ត្រីជំនាញពាក់ព័ន្ធ​​ ដែល​កំពុង​ធ្វើ​ការ​​​កែលម្អអតីត​សណ្ឋាគារ​មេគង្គ​ ធ្វេីយ៉ាងណា​ត្រូវ​ពន្លឿន​ការងារ​នេះ​ឲ្យ​បាន​ឆាប់​រួចរាល់​ ទាំង​មាន​គុណភាព​ និង​សោភណភាព​​ ​ក្នុងនោះ​ត្រូវរៀបចំ​បន្ទប់​សម្រាប់​បុគ្គលិក​ពេទ្យ​ប្រចាំការ និង​បន្ទប់​សម្រាប់​​អ្នក​ជំងឺ​ ដោយមានការ​រៀបចំ​បណ្តាញ​ទឹក​ និងភ្លើង​ថ្មីឡេីងវិញ​ ព្រមទាំង​​សំអាត​បរិស្ថាន​ក្នុង​អគារ​ និង​ទីធ្លានៅ​ខាង​ក្រៅ​​​ ឲ្យ​បាន​ស្អាត​​ល្អ​ ដេីម្បី​ប្រែ​ក្លាយ​សណ្ឋាគារ​មេគង្គ​នេះ​ ឲ្យ​ក្លាយ​​ទៅ​ជា​មន្ទីរពេទ្យ​ ប្រកប​ដោយ​ជំនឿ​និង​ការជឿ​​ទុកចិត្ត​ សម្រាប់​ព្យាបាល​អ្នក​វិជ្ជមាន​កូវីដ​-១៩​ ជូនប្រជាពលរដ្ឋ​ ក្នុង​ខេត្តកំពង់ចាម​ និង​ខេត្តត្បូងឃ្មុំ។

គួរ​បញ្ជាក់​ថា​ បន្ទាប់​ពី​ព្រឹត្តិការណ៍​២០កុម្ភៈ​ បានរីក​រាលដាល​ដល់​ខេត្តត្បូងឃ្មុំ​ និង​​ខេត្តកំពង់ចាម​សម្តេច ហ៊ុន​ សែន​ បាន​ណែនាំ​ដល់​រដ្ឋបាល​ខេត្តកំពង់ចាម​ ឲ្យ​យក​ទីតាំង​ធ្វើ​ចត្តាឡីស័ក​នៃសណ្ឋាគារ​មេគង្គ​ ដែល​មានចំនួន​៧១បន្ទប់​ ធ្វើ​​ជា​មន្ទីរពេទ្យ​ សម្រាប់​ព្យាបាល​ អ្នក​វិជ្ជមាន​ជំងឺ​កូវីដ​-១៩​។ ដោយឡែកពលករ​​ចំណូល​ស្រុក​ និង​អ្នក​ពាក់ព័ន្ធ​ព្រឹត្តិការណ៍​២០កុម្ភៈ​ ដែល​កំពុង​​ធ្វើចត្តាឡីស័ក​ នៅក្នុង​សណ្ឋាគារ​មេគង្គនេះ​ ត្រូវ​បញ្ជូន​​ទៅ​ធ្វើ​ចត្តាឡីស័ក​បន្ត​ នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគកំពង់ចាម​វិញ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ មេសា ២០២១

ភ្នំពេញ៖លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន រួមជាមួយ លោក ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ក្រសួងព័ត៌មាន នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ព្រឹកមិញនេះ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ និងចូលរួមបុណ្យខួបគម្រប់៧ថ្ងៃសព លោក ម៉ៅ អាយុទ្ធ រដ្ឋ លេខាធិការ ក្រសួងព័ត៌មាន ដែលបានទទួលមរណភាព កាលពីល្ងាចថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១៨ ក្នុង ជន្មាយុ ៧៧ ឆ្នាំ ដោយរោគាពាធ នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។

លោកខៀវ កាញារីទ្ធ មានប្រសាសន៍ថា ការប្រារព្ធខួប ៧ថ្ងៃ នៃមរណភាព លោក ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការ ក្រសួងព័ត៌មាន ដោយគោរពតាមវិធានការសុខាភិបាល ដោយក្រសួងព័ត៌មាន បានរៀបចំជាពិធីគោរពឧទ្ទិសកុសល តូចមួយនៅក្នុងក្រសួងតែប៉ុណ្ណះ។

នៅក្នុងឱកាសនោះ លោក រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ «ក្នុងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃ ក្រសួងព័ត៌មាន និងក្នុងនាម លោក ផ្ទាល់ មានសេចក្តីក្តុកក្តួល ក្រៀមក្រំ ក្នុងចិត្តឥតឧបមា ដោយបានទទួលដំណឹងថា លោក ម៉ៅ អាយុទ្ធ បានទទួលមរណភាពគួរអោយសោកស្តាយជាទីបំផុត ។ មរណភាពរបស់ លោក ម៉ៅ អាយុទ្ធ គឺមិនត្រឹមជាការបាត់បង់ ដ៏ធំធេង និងសោកស្ដាយបំផុតនូវលោក ឪពុក លោកឪពុកក្មេក ជីតា ជាទីគោរពស្រឡាញ់ របស់ក្រុមគ្រួសារសពទាំងមូលប៉ុណ្ណោះទេ ហើយក៏ជាការបាត់បង់ធនធានមនុស្សដ៏មានតម្លៃ ប្រកបដោយសមត្ថភាព និងទេពកោសល្យដ៏ប៉ិនប្រសប់មួយរូប ក្នុងវិស័យព័ត៌មាន វប្បធម៌ ជា ពិសេសផ្នែកសិល្បៈ ផ្នែកតែងនិពន្ធ និងភាពយន្តផងដែរ។ ក្នុងឋានៈលោក ជារដ្ឋលេខា ធិការ នៃក្រសួងព័ត៌មាន ជាកវីនិពន្ធ និងផលិតករភាពយន្តមួយរូបលេចធ្លោរ របស់សង្គមជាតិ ដែល តែងតែបានផ្តល់កិច្ចសហការយ៉ាងល្អ ក្នុងការរួមចំណែកអភិវឌ្ឍ វិស័យទេសចរណ៍ នៅ កម្ពុជា។

តាមរយ:នេះ លោកខៀវ កាញារីទ្ធ រួមជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ ក្រសួងព័ត៌មាន សូមធ្វការ ឧទ្ទិសជូនដល់ដួងវិញ្ញាណក្ខន្ធសព លោក ម៉ៅ អាយុទ្ធ ឆាប់បាន សោយសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
នៅក្នុងឱកាសនៃពិធីបុណ្យខួប គម្រប់៧ ថ្ងៃ សពឯកឧត្តម ម៉ៅ អាយុទ្ធ នេះដែរ សម្តេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ បានចូល បច្ច័យបុណ្យសពចំនួន ៣លានរៀល ។ ជាមួយនេះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន ចំនួន ២ លានរៀល លោក ថាច់ ផែន រដ្ឋលេខាធិការ ក្រសួងព័ត៌មានចំនួន ១០០ ដុល្លា លោក ទន់ សារ៉ាត : ៣០ដុល្លា លោក លី វ៉ាន់ហុង អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ ១០០ ដុល្លា លោក ឡុង សេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ចំនួន ២០ ម៉ឺនរៀល៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ មេសា ២០២១

ភ្នំពេញ៖នាយករដ្ឋមន្ត្រីហ៊ុន សែន នឹងធ្វើដំណើរ ទៅហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃទី ២៣មេសា ខាងមុខនេះ។

តាមរយៈទំព័រ ផេកហ្វេសប៊ុកផ្លូវការរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា ដោយសារតម្រូវការនៃវិធានការសុខាភិបាលរបស់ឥណ្ឌូនេសុីដែលជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន។ ខ្ញុំសម្រេចចេញដំណើរទៅហ្សាកាតា នៅម៉ោង១៣រសៀលថ្ងៃ២៣មេសា២០២១។

ដូចនេះខ្ញុំនឹងត្រូវធ្វើតេស្តនៅថ្ងៃស្អែក២២មេសា២០២១នៅកម្ពុជានិងធ្វើតេស្តម្តងទៀតនៅឥណ្ឌូនេសុី ថ្ងៃ២៣ មេសា ២០២១។ ដើម្បីធានាសុវត្តិភាពសម្រាប់មេដឹកនាំមុនចូលប្រជុំត្រូវធ្វើតេស្តទាំងអស់គ្នារាប់ទាំងប្រធានាធិបតីឥណ្ឌូនេសុីផងដែរ៕ SRP

Like 195
Comment 0
Share ចែកចាយ
Views 1.2K
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ មេសា ២០២១

ភ្នំពេញ៖ឧកញ៉ា លី យ៉ុងផាត់ មិនបានទទួលមរណភាព នោះទេ។ នេះបើយោងតាមការបញ្ជាក់របស់ លោកដួង តារា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់ សម្ដេចហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានបង្ហោះសារនៅលើទំព័រផេកហ្វេសប៊ុកផ្លូវការនៅព្រឹកនេះ។

នៅក្នុងសារដដែល របស់លោកដួង តារា បានសរសេរថា៖ ថ្មីៗនេះមានក្រុមជនខិលខូចបានខិតខំផ្សព្វផ្សាយព័ត៌មានថា លោកឧកញ៉ា លី យ៉ុងផាត់ បានទទួលមរណភាពហើយ ដោយមានដាក់រូបថតលោកឧកញ៉ាហើយចែកចាយក្នុងបណ្តាញសង្គមហ្វេសប៊ុគព្រោងព្រាត។

ខ្ញុំទើបបាននិយាយដោយផ្ទាល់ជាមួយលោកឧកញ៉ាមុននេះបន្តិច គឺគាត់មានសុខភាពល្អធម្មតាទេ មិនដូចក្រុមជនខិលខូចទាំងនោះប្រឌិតភូតទេ។ ក្រុមជនខិលខូចទាំងនេះ ការងាររបស់ពួកគេគឺផ្សព្វផ្សាយព័ត៌មានភូតកុហក់ មិនពិត ក្នុងគោលបំណងបំពុលនិងបំផ្លាញស្ថេរភាពសង្គម។

ដើម្បីឈានទៅបិទ ACCOUNT Facebook ពួកនេះ សូមនាំគ្នា Report Accounts មិនល្អទាំងនោះទៅ Facebook ថាពួកនេះផ្សព្វផ្សាយព័ត៌មានមិនពិត (Fake News) ។ សូម Copy link និង Screen shot Page/Profile និងអត្ថបទដែលពួកនេះសរសេរព្រមទាំងរូបភាព ផ្ញើទៅកាន់ (submit) ទៅ Facebook ដើម្បីអោយគេបិទចោលតែម្តងទៅជាការស្រេច។ សូមអរគុណ។យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម នឹងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 3.4K
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ មេសា ២០២១

ភ្នំពេញ៖លោកហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក បានបង្ហោះសារមួយនៅលើទំព័រអាខោនហ្វេសប៊ុករបស់លោកនៅព្រឹកនេះថា «ក្នុងកាលៈទេសៈដ៏លំបាកនេះ ក្រុមការងារយើងមិនទាន់មានសិទ្ធិសម្រាកទេ…»។

នៅក្នុងសារដដែល លោកហ៊ុន ម៉ាណែត បានសរសេរថា៖បន្ទាប់ពីបញ្ចប់ការរៀបចំមណ្ឌលព្យាបាលកូវីដ-១៩ កម្រិតស្រាលនៅកោះពេជ្រជំហានទី២ ដែលបង្កើនចំនួនគ្រែសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ នៅមណ្ឌលកោះពេជ្រដល់ប្រមាណជិត២៦០០គ្រែ ក្រុមការងារបានបន្តទៅរៀបចំមណ្ឌលព្យាបាលជំងឺកូវីដ-១៩ មួយកន្លែងទៀតនៅក្នុងខណ្ឌដង្កោ ដើម្បីត្រៀមទទួលព្យាបាលអ្នកជំងឺកូវីដ-១៩ ក្នុងករណីមានតម្រូវការចាំបាច់។

លោកបានបន្តថាខ្ញុំនិងក្រុមការងារសង្ឃឹមថាការឆ្លងនិងរីករាលដាលនៃជំងឺកូវីដ-១៩ នឹងត្រូវបញ្ចប់នៅក្នុងពេលឆាប់គ្រប់មុខ ហើយទីតាំងដែលយើងរៀបចំទាំងនេះនឹងមិនមានតម្រូវការប្រើប្រាស់នោះទេ🙏 ប៉ុន្តែទោះជាយ៉ាងណា ក៏យើងនឹងខិតខំប្រឹងប្រែងរៀបចំមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ទាំងនេះឲ្យបានឆាប់រហ័សនិងបានល្អ ក្នុងករណីមានតម្រូវការចាំបាច់ក្នុងការទទួលព្យាបាលបងប្អូនប្រជាពលរដ្ឋដែលឆ្លងជំងឺកូវីដ-១៩។

សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមក្នុងការអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល (៣កុំ ៣ ការពារ) ក៏ដូចជាក្នុងការទទួលចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ និងការគោរពគោលការណ៏អនុវត្តក្នុងការបិទខ្ទប់មួយរយៈពេលខ្លី ដើម្បីយើងរួមគ្នាទប់ស្កាត់ការរីករាលដាលនិងឈានដល់ការបញ្ចប់ជំងឺកូវីដ-១៩ នៅក្នុងប្រទេសរបស់យើងបានឆាប់រហ័ស៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ មេសា ២០២១

ខេត្តកំពង់ឆ្នាំង៖ជនជាតិបារាំងម្នាក់បានស្លាប់ នៅក្នុងផ្ទះសំណាក់មួយ រហូតធំក្លិនស្អុយទើបម្ចាស់ផ្ទះដឹង។
ហេតុការណ៍នេះបង្ករឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ក្នុងភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

នេះបើតាមមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង រាយការណ៍ជូន រដ្ឋមន្ត្រីក្រសួងព័ត៌មានលោកខៀវ កាញារីទ្ធ នៅព្រឹកនេះ។

តាមការបញ្ជាក់របស់អ្នកមើលការផ្ទះសំណាក់បានឲ្យដឹងថា ជនជាតិបារាំងដែលស្លាប់នេះ បានជួលបន្ទប់ស្នាក់ មានរយៈពេលជាង ២ឆ្នាំហើយ ។ ភ្លាមៗនោះសមត្ថកិច្ចបានចុះមកធ្វើកោសល្យវិច័យ។ ចំណែកក្រុមគ្រូពេទ្យបានចុះមកយកសំណាកបន្ទាន់ផងដែរ។

សមត្ថកិច្ចបញ្ជាក់ថា តាមបទបញ្ជារបស់អភិបាលខេត្ត គឺមិនអនុញ្ញាតឲ្យអ្នកដែលនៅក្នុងបរិវេណនៃផ្ទះសំណាក់នេះចាកចេញឡើយ ត្រូវធ្វើចត្តាឡីស័ក ១៤ថ្ងៃ សាកសពត្រូវបានក្រុមគ្រូពេទ្យយកសំណាកទៅពិនិត្យផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 900
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ មេសា ២០២១

ភ្នំពេញ៖ក្រសួងមហាផ្ទៃ បានសម្រេចផ្អាកការរៀបចំដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់ ជាបណ្ដោះអាសន្នក្នុងអំឡុងពេលហាមឃាត់ ការធ្វើដំណើរនៅទូទាំងប្រទេស ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ នេះបើយោងតាមលិខិត ដែលបានចុះហត្ថលេខាដោយ លោកប្រាក់ សំអឿន អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 800
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ មេសា ២០២១

ខេត្តសៀមរាប៖សមត្ថកិច្ចបានឲ្យដឹងថាក្រុមការងារបានរកឃើញអាជីវករចំនួន២៤នាក់ លក់ដូរនៅផ្សារលើធំថ្មី និងផ្សារសាមគ្គី នៃក្រុងសៀមរាប ពុំយកចិត្តទុកដាក់ និងធ្វេសប្រហែសក្នុងការពាក់ម៉ាសមិនបានត្រឹមត្រូវ និងមួយចំនួនទៀតធ្វេសប្រហែសមិនពាក់ម៉ាសតែម្តង។
អាជីករទាំង២៤នាក់នោះ ត្រូវបានក្រុមការងារឲ្យអនុវត្តតាមនីតិវិធី ដោយឲ្យសាម៉ីជន ផ្តិតមេដៃលើកិច្ចសន្យា ទទួលយកកាតព្វកិច្ចពាក់ម៉ាស ហើយត្រូវបញ្ឈប់ការធ្វេសប្រហែសរបស់ខ្លួន និងព្រមទទួលរងការផាកពិន័យអន្តរកាលតាមច្បាប់ប្បញ្ញត្តិ បើសិនជាការធ្វេសប្រហែសនេះ កើតមាននៅលើកក្រោយទៀតនោះ។

ការរកឃើញអាជីវករលក់ដូរក្នុងផ្សារទាំង២ ចំនួន២៤នាក់ ដែលត្រូវបានសមត្ថកិច្ចឱ្យធ្វើកិច្ចសន្យាបំពេញកាតព្វកិច្ចពាក់ម៉ាសការពារជំងឺកូវីដ-១៩ ធ្វើឡើងនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះដឹកនាំដោយលោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប រួមជាមួយមន្រ្តីជំនាញ នៃមន្ទីរសុខាភិបាល និងកម្លាំងសហការដោយមន្រ្តីសមត្ថកិច្ច មកពីស្នងការដ្ឋាននគរបាលខេត្ត និងកងរាជអាវុធខេត្ត។

សមត្ថកិច្ចបានបន្តថាការ ក្នុងការអនុវត្តក្នុងជំហានទី២ គឺការចុះកិច្ចសន្យាព្រមអនុវត្តកាតព្វកិច្ចពាក់ម៉ាសឲ្យបានត្រឹមត្រូវ បន្ទាប់ពីមានការអប់រំ នៃជំហានទី១ ដែលកិច្ចសន្យានោះ នឹងត្រូវបាន កំណត់ឲ្យជនណា ដែលនៅតែបន្តឲ្យមានការធ្វេសប្រហែស គឺត្រូវទទួលយកការផាកពិន័យ តាមច្បាប់ដែលបានកំណត់។

លោក ពិន ប្រាកដ បានឲ្យដឹងថា វាពិតជាកើតចេញពីការទទួលខុសត្រូវ និងក្តីកង្វល់របស់អាជ្ញាធរខេត្ត ដែលយន្តការកាត់ផ្តាច់ខ្សែចម្លងកូវីដ-១៩ ត្រូវបានអនុវត្តតាមរយ: នៃការដាក់ចេញនូវវិធានការផ្សេងៗជាច្រើននោះ ហើយអ្វីដែលកត់សម្គាល់គឺមួយរយ:ចុងក្រោយនេះ កូវីដ-១៩ ត្រូវបានវាយលុកចូលទៅក្នុងផ្សារនានា ដូចជានៅរាជធានីភ្នំពេញ ក្រុងតាខ្មៅ ក្រុងព្រះសីហនុ ហើយនៅក្រុងសៀមរាប ក៏មានផ្សារចំនួន២ ត្រូវបានបិទខ្ទប់ផ្អាកសកម្មភាពបណ្តោះអាសន្ន ១៤ថ្ងៃ កាលពីថ្ងៃទី១២ ខែមេសា កន្លងមកនេះ។

លោក ពិន ប្រាកដ បានឲ្យដឹងទៀតថា បើទោះជាយុទ្ធនាការនេះ បានឈានទៅដល់ការផាកពិន័យនាថ្ងៃខាងមុខ ក៏ប៉ុន្តែអ្វីដែលជាលទ្ធផលចុងក្រោយដែលអាជ្ញាធរខេត្តចង់បាន នោះគឺពុំមែនចង់បានជាប្រាក់ពិន័យទាំងនោះឡើយ តែគឺការចង់ឃើញប្រជាពលរដ្ឋ ពាក់ម៉ាសបានត្រឹមត្រូវ ដើម្បីការពារអាយុជីវិតទាំងអស់គ្នា។

គួររំលឹកថា យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ ភូមិសាស្រ្តរាជធានីភ្នំពេញ, ខេត្តកណ្តាល, ព្រៃវែង និងខេត្តសៀមរាប ត្រូវបានកំណត់យកជាភូមិសាស្រ្ត ដែលមានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កម្ភ: ហើយដែលតម្រូវឲ្យអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ក្នុងអំឡុង នៃការឆ្លងរាលដាលជម្ងឺកូវីដ-១៩ ។ តាមច្បាប់ជនណាមិនពាក់ម៉ាស បង្កហានីភ័យ នៃការចម្លង ត្រូវពិន័យជាប្រាក់ ពី២០ម៉ឺនដល់១លានរៀល៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ មេសា ២០២១

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅរាត្រីថ្ងៃទី២០ ខែ មេសា ឆ្នាំ២០២១ មុននេះបន្តិច បានអញ្ជើញថ្លែងសារពិសេសទៅកាន់បងប្អូនជនរួមជាតិ ដែលកំពុងធ្វើចត្តាឡីស័កនៅក្នុងតំបន់បិទខ្ទប់នៃរាជធានីភ្នំពេញ និងខេត្តកណ្តាល ដោយក្នុងនោះសម្តេចតេជោបានសុំការយោគយល់ពីបងប្អូនប្រជាពលរដ្ឋអំពីការលុបចោលការផ្តល់ជាសាច់ប្រាក់ ៣០ម៉ឺនរៀល សម្រាប់អ្នកធ្វើចត្តាឡីស័ក ទៅជាការផ្តល់ស្បៀងអាហារជំនួសវិញ ក្នុងនោះមានដូចជា អង្ករ ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ និងមីជាដើម។

សូមបញ្ជាក់ផងដែរថា កាលពីដើមខែមីនា ឆ្នាំ២០២១នេះ សម្តេចតេជោ បានប្រកាសផ្តល់ជាសាច់ប្រាក់ឧបត្ថម្ភ ៣០ម៉ឺនរៀលដល់អ្នកធ្វើចត្តាឡីស័ក ដើម្បីដោះស្រាយការលំបាក។ ប៉ុន្តែនៅពេលនេះ ដោយសារចំនួនពលរដ្ឋជាច្រើនម៉ឺននាក់កំពុងស្ថិតនៅក្នុងតំបន់បិទខ្ទប់ទាំង២ ដែលក្នុងនោះក៏មានបងប្អូនមួយចំនួនទៀតកំពុងធ្វើចត្តាឡីស័កដែលត្រូវការស្បៀងអាហារជាចាំបាច់ ទើបសម្តេចតេជោសុំការយោគយល់ពីបងប្អូនប្រជាពលរដ្ឋផ្តល់ជាស្បៀងអាហារជំនួសវិញ ព្រោះនៅពេលនេះគឺចាំបាច់សំខាន់ខ្លាំងណាស់សម្រាប់ការរស់រាន។

សូមអរគុណបងប្អូនប្រជាពលរដ្ឋដែលមានការយោគយល់ចូលរួមដោះស្រាយបញ្ហារួមទាំងអស់គ្នានៅក្នុងស្ថាភាពដែលប្រទេសយើងកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ មេសា ២០២១

ខេត្តសៀមរាប៖លោកភួង ឆាំងកា ប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) ស្រុកបន្ទាយស្រី នឹងសមាជិក នៅថ្ងៃអង្គារទី២០ ខែមេសា ឆ្នាំ ២០២១នេះ បាននាំយកអំណោយមួយចំនួនប្រគល់ ជូនលោក ភន់ សុខុម   អភិបាលរងស្រុកបន្ទាយស្រី ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

លោក ភួង ឆាំងកា ក៏បានមានមតិសំណេះសំណាល និងផ្តាំផ្ញើដល់មន្ត្រីសាលាស្រុកបន្ទាយស្រីទាំងអស់ សូមចូលរួមអនុវត្តន៍តាមប្រសាសន៍ណែនាំរបស់សម្តេចតេជោ (៣កុំ ៣ការពារ) អោយបានខ្ជាប់ខ្ជួនដើម្បីចៀសអោយផុតពីជំងឺកូវីដ-១៩  ដ៏កាចសាហាវនេះ។

អំណោយដែលបានផ្ដល់ជូនរួមមាន៖

 ⁃ ម៉ាសចំនួន ១០០០ ម៉ាស

 ⁃ អាល់កុល ២០ លីត្រ

 ⁃ ជែលលាងដៃ ៥ដប

 ⁃ ទឹកសុទ្ធចំនួន ៤០យួរ

 ⁃ មី ៤ កេស៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ មេសា ២០២១

ខេត្តកំពង់ចាម​៖អភិបាលខេត្តកំពង់ចាម​ លោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា​កាកបាទក្រហម​ខេត្ត​ បាន​នាំយក​អំណោយ​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ ប្រធាន​កាកបាទក្រហម​កម្ពុជា​ ចែក​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ ដែល​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​បកបោក​ ​បណ្តាល​ឲ្យ​ខូចខាត​ផ្ទះ​សំបែង​ ចំនួន​៤០ខ្នង​ នៅភូមិត្រពាំងឫស្សី ឃុំជយោ និងភូមិថ្នល់បែក ភូមិស្វាយទាប ឃុំស្វាយទាប ស្រុកចំការលើ​ កាលពី​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ​។​

ពិធីធ្វើនៅថ្ងៃ​ទី​២០​ ខែមេសា​ ឆ្នាំ​២០២១​នេះ​ ដោយមាន​ការចូលរួម​ពី​ លោកជំទាវ ប៉ាង ដានី អនុប្រធានអចិន្ត្រៃយ៍សាខា មន្ត្រីក្រុមប្រតិបត្តិ អនុសាខាស្រុក និងក្រុមការងារកាកបាទក្រហម​កម្ពុជា​ឃុំ​ផងដែរ​។

លោក អ៊ុន ចាន់ដា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់ លោក ហ៊ុន ណេង ប្រធានកិត្តិយសសាខា ជាពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋគ្រប់រូប ជនរងគ្រោះ ជនងាយរងគ្រោះ ដោយមិនរើសអើងឡើយ ហើយតែងបានចាត់តំណាងអោយចុះអន្តរាគមន៍ ផ្តល់ជំនួយសង្រ្គោះ ទាន់ពេលវេលា ស្របតាមទិសស្លោក ” ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា “។

លោកក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ សូមបង្កើនការប្រុងប្រយ័ត្នអោយបានគ្រប់ៗគ្នា ក្នុងការចូលរួមទប់ស្កាត់ ការពារពីការឆ្លងនៃជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តវិធានការ ” ៣ការពារ ៣កុំ និង ២ចូលរួម ” លេីសពី​នោះ​ត្រូវអនុវត្តអោយបានខ្ជាប់ខ្ជួនតាមសារណែនាំនានារបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់កុំអោយជម្ងឺកូវីដ-១៩ ដែលជាឃាតកគ្មានស្រមោល ដ៏កាចសាហាវនេះ ឆ្លងចូលដល់ក្នុងគ្រួសារ និងសហគមន៍យើងបានឡេីយ។

គួរ​បញ្ជាក់​ថា​ អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនជនរងគ្រោះ ទាំង ៤០គ្រួសារ ក្នុង ១គ្រួសារ ទទួលបាន៖ អង្ករ ២៥គក្រ មី ១កេស ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ ត្រីខ ១យួរ ឃីត ១ (មុង១ ភួយ១ សារុង១ ក្រមា១) អាវយឺត២។

ដោយឡែក ចំពោះអ្នកដែលខូចខាតធ្ងន់ ចំនួន ៤ គ្រួសារ ទទួលបានថវិកា ៣០០,០០០ រៀល – អ្នកដែលខូចខាតមធ្យម ចំនួន ៣គ្រួសារ ទទួលបាន ថវិកា ២០០,០០០ រៀល ហើយអ្នកខូចខាតស្រាល ចំនួន ២៩គ្រួសារ ទទួលបាន ថវិកា ១០០,០០០ រៀល​ ផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 700
Sponsored
Older posts
Newer posts
← Previous Page1 … Page445 Page446 Page447 … Page675 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
គ្រោងសាងសង់រង្វង់មូលភ្នំក្រោម និងរូបសំណាកតំណាងមិត្តភាព «សៀមរាប-ស៊ូវ៉ុន» ដើម្បីរំលឹកពីចំណងមិត្តភាពកម្ពុជា-កូរ៉េ គ្រោងសាងសង់រង្វង់មូលភ្នំក្រោម និងរូបសំណាកតំណាងមិត្តភាព «សៀមរាប-ស៊ូវ៉ុន» ដើម្បីរំលឹកពីចំណងមិត្តភាពកម្ពុជា-កូរ៉េ ចុះផ្សាយថ្ងៃទី ៩ កក្កដា ២០២៦
ពិធីប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាថ្នាក់ខេត្ត ក្រុងស្រុក និងឃុំសង្កាត់ នៃខេត្តសៀមរាប ពិធីប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាថ្នាក់ខេត្ត ក្រុងស្រុក និងឃុំសង្កាត់ នៃខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ៩ កក្កដា ២០២៦
អាជ្ញាធរខេត្តសៀមរាប ប្រកាសមិនលើកលែងអ្នកនេសាទប្រើឧបករណ៍នេសាទខុសច្បាប់ អាជ្ញាធរខេត្តសៀមរាប ប្រកាសមិនលើកលែងអ្នកនេសាទប្រើឧបករណ៍នេសាទខុសច្បាប់ ចុះផ្សាយថ្ងៃទី ៧ កក្កដា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ចុះផ្សាយថ្ងៃទី ១៩ មេសា ២០២៦
ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ចុះផ្សាយថ្ងៃទី ២៦ មេសា ២០២៦
លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត ចុះផ្សាយថ្ងៃទី ២៩ មេសា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram