ឃាត់ខ្លួនស្ត្រី១៥នាក់ ដកហូតបៀរ២ហ៊ូនិងគ្រាប់ខ្លាឃ្លោក០៨គ្រាប់

0

ខេត្តកំពង់ធំ៖កម្លាំងនគរបាលក្រុងស្ទឹងសែននៅថ្ងៃទី០៩ខែមិថុនានេះវេលាម៉ោង០៣និង៣០នាទីបានឃាត់ខ្លួនស្ត្រី ១៥នាក់ករណីលេងល្បែងស៊ីសង។
ភ្នាក់ងារបណ្ដាញសៀមរាបប៉ុស្តិ៍បានរាយការណ៍ថា ករណីឃាត់ខ្លួនស្ត្រីទាំង ១៥នាក់នេះនៅភូមិស្រយូវជើងសង្កាត់ស្រយូវក្រុងស្ទឹងសែន។ ដោយនគរបាលដកហូតវត្ថុតាងមាន បៀរ២ហ៊ូនិងគ្រាប់ឡុកឡាក(ខ្លាឃ្លោក)ចំនួន០៨គ្រាប់និងសម្ភារ១ចំនួន។
ទោះយ៉ាងណាពាក់ព័ន្ធករណីនេះនគរបាលបានធ្វើការអប់រំណែនាំឲ្យពួកគាត់ត្រឡប់ទៅលំនៅដ្ឋានវិញផងដែរ៕SRP