ស្នាក់ការ សង្កាត់រដ្ឋបាលព្រៃឈើ ស្រុកអង្គរធំ ខេត្តសៀមរាប ត្រូវបានអគ្គិភ័យឆេះបំផ្លាញទាំងស្រុង

0

ខេត្តសៀមរាប៖អគារស្នាក់ការ សង្កាត់រដ្ឋបាលព្រៃឈើ ស្រុកអង្គរធំ ត្រូវបានអគ្គិភ័យឆេះខ្ទេចទាំងស្រុង។
ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង០២និង០២នាទីយប់រំលងអាធ្រាត ថ្ងៃទី១០ខែមិថុនាឆ្នាំ២០២០ ស្ថិតនៅ
សង្កាត់រដ្ឋបាលព្រៃឈើ ស្ថិនៅភូមិបំពេញរាជ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប។
សមត្ថកិច្ចបានឲ្យដឹងថាករណីបាត់បង់
-ស្នាក់ការមួយខ្នងទំហំ០6ម៉ែត្រគុណ០៧ម៉ែត្រកម្ពស់ម៉ែត្រជញ្ជាំងក្តារ ប្រក់សង្គ័សី។ ក្នុងនោះ
កៅអីតុត្តា០៥តុចំនួន០២ទូរដាក់ឯកសារ០១ សម្លៀកបំពាក់ ចានឆ្នាំងសម្ភារខូចខាតទាំងស្រុង។បើតាមសមត្ថកិច្ចថាមូលហេតុ អ្នកប្រចាំការដុតភ្លើងដាំបាយរួចពុំបានពន្លត់បណ្តាលឲ្យរាលឆេះតែម្តង៕SRP