លោកអ៊ុន ចាន់ដា ​ ចុះ​សួរសុខទុក្ខ សមាជិក​ ក្រុមប្រឹក្សាខេត្ត ​ដែលសម្រាក​ព្យាបាលជំងឺ នៅ​មន្ទីរពេទ្យ​

0

ខេត្តកំពង់ចាម​៖លោក​​អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ នៅល្ងាចថ្ងៃទី០៤ខែមិថុនា​ម្សិលមិញបាន​អញ្ជើញចុះ​សាកសួរសុខទុក​ លោក​ទុំ លឹម​យុន សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​ ដែលបានសម្រាកព្យាបាលជំងឺដោយវះកាត់ពោះវៀនដោះ​ខ្នែង​ នៅ​មន្ទីរពេទ្យ​ខេត្ត​កំពង់ចាម​។

​លោក​​អ៊ុន​ ចាន់ដា​ បានសម្ដែងនូវមនោសញ្ចេតនា និងទឹកចិត្តព្រួយបារម្ភ ព្រមទាំងបាន​លើកទឹកចិត្ត ដល់​គ្រួសារ និង​អ្នក​ជំងឺ ដើម្បី​ឲ្យ​បាន​​ឆាប់​ជាសះស្បើយ​ពី​ជំងឺ គឺត្រូវអនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រុម​គ្រូ​​ពេទ្យ ដែល​បាន​ពិនិត្យ វិភាគព្យាបាលជំងឺ។ដោយត្រូវពិសារឱសថ ឲ្យ​បាន​ទៀងទាត់​ តាម​ពេលវេលា​ដែល​បានកំណត់​ ព្រមទាំង​បរិភោគ​ម្ហូបអាហារ​ប៉ូវ​កម្លាំង​ ​រួម​ផ្សំ​នឹង​ការ​សម្រាក​ឲ្យ​បាន​​គ្រប់គ្រាន់ ទើប​​ទទួលបាន​សុខ​ភាពល្អ​ឡើងវិញ។​
លោកអ៊ុន ចាន់ដា ក៏បានឧបត្ថម្ភនូវថវិកា​ ចំនួន១លានរៀល​​ជូន​ដល់​លោក​​ទុំ​
លឹមយុន ដេីម្បី​ជួយសម្រាលបន្ទុក​ក្នុង​ការ​ព្យាបាលផងដែរ។​
​អភិបាលខេត្ត​ ក៏បានបន្តសាកសួរសុខទុក្ខប្រជាពលរដ្ឋ ដែល​បាន​នាំ​សមាជិកក្រុម​គ្រួសារ​មក​សម្រាក​​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ខេត្ត​កំពង់ចាម​ ព្រមទាំង​ឧបត្ថម្ភ​ថវិកា​ ក្នុង​ម្នាក់​ៗ​ ចំនួន​៥ម៉ឺន​រៀល​៕SRP