អាជ្ញាធរដាក់លូរំដោះទឹក ផ្លូវផ្សារក្រោម និងរៀបចំទីតាំង ចំណតរថយន្តធុនតូច

0

ខេត្តសៀមរាប៖អាជ្ញាធរបានឲ្យដឹងថាគិតត្រឹម​ថ្ងៃទី​០៤ខែមិថុនា​ឆ្នាំ​២០២០​ ក្រុមការងារចម្រុះរដ្ឋបាលខេត្តបាន​ និងកំពុងដំណើរការដាក់លូរំដោះទឹកអមសងខាងផ្លូវ​មុខកាត់​១ម៉ែត្រ​ចាប់ពីចំណុចផ្លូវក្រវ៉ាត់ក្រុង​ទៅផ្លូវកែងដើម​ក្រសាំង​(កែងផ្លូវBBU)​កាត់មុខផ្សារក្រោម​ប្រវែង​ ១៦៤០ម៉ែត្រ​ ព្រមទាំង​ជួសជុល​លុបសំបុកមាន់ កែលម្អ និងរៀបចំទីតាំងចំណតរថយន្តធុនតូច​។

អាជ្ញាធរបានបន្តថាការជួសជុល​កែលម្អ​ដាក់លូរំដោះទឹក​អមសងខាងនិង​រៀបចំទីតាំងចំណត់រថយន្តធុនតូចនៅផ្លូវផ្សារក្រោមនេះ​ជាគម្រោងរបស់រដ្ឋបាលខេត្ត។បើតាមអាជ្ញាធរបញ្ជាក់ថាទិសដៅការងារឆ្នាំ២០២០រដ្ឋបាលខេត្តសៀមរាប​ បានកំណត់យកការងារបើកផ្លូវ និងការសាងសង់ផ្លូវ ជាការងារអាទិភាពតាមរយៈសេចក្តីសម្រេចសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០របស់រដ្ឋបាលខេត្ត៕SRP