ចោរថ្លើមធំ ហ៊ានចូលលួចម៉ូតូ របស់មន្ត្រីមន្ទីរព័ត៌មានខេត្តសៀមរាប ដល់កន្លែងធ្វើការតែម្ដង

ខេត្តសៀមរាប៖យោងតាមសេចក្ដីរាយការណ៍ាបានឲ្យដឹងថានៅថ្ងៃទី០១ខែមិថុនាឆ្នាំ២០២០ មានករណីចោរចូលលួចម៉ូតូមួយគ្រឿងរបស់មន្ត្រីបម្រើការងារនៅមន្ទីរព័ត៌មានខេត្តសៀមរាប ដែលទុកនៅមន្ទីរព័ត៌មានខេត្តសៀមរាប។
យោងតាមហ្វេសប៊ុករបស់ជនរងគ្រោះបានឲ្យដឹងថាសូមបងប្អូនជួយស៊ែបន្តផងខ្ញុំបាទឈ្មោះ កើត គឿន បានបាត់ ម៉ូតូ Dream 2020 នៅថ្ងៃនេះថ្ងៃចន្ទ ទី០១ ខែមិថុនា ឆ្នាំ២០២០ នៅកន្លែងធ្វើការបស់ខ្ញុំគឺមន្ទីរព័ត៌មានវាចូលទៅលួចនៅកន្លែងខ្ញុំធ្វើការតែម្ដង ខ្ញុំហូបបាយហើយចូលធ្វើការវិញម៉ោង១:៤៥នាទីដល់ចប់ការងារម៉ោង៥:៣០នាទីចេញមកផ្ទះរកម៉ូតូអត់ឃើញតែម្ដងរូបដាក់ទៅនិងកាលទិញមិនទាន់បានស្លាកលេខទេណាបងប្អូនកាលមានស្លាកលេខអត់បានថតសុំទោសផងណាគឺកន្លែងធ្វើរបស់ខ្ញុំនៅខាងក្រោយគេបង្អស់ជ្រុងខាងលិច នៃមណ្ឌលរដ្ឋបាលមន្ទីរខេត្តសៀមរា ម៉ូតូដែលមានកាតគ្រី និងផ្លាកលេខ Siem Reap 1AI-5240 ដូចរូបភាព បើបងប្អូនណាបានឃើញទាក់ទងមកខ្ញុំលេខ 077 77 23 88; 097 75 45 535 សូមអរគុណ។
ជុំវិញករណីខាងលើនេះលោកស៊ ស៊ិនណារ៉ានាយប៉ុស្ដិ៍នគរបាលសង្កាត់ស្លក្រាមក្រុងសៀមរាបបានឲ្យដឹងថាពិតជាមានករណីនេះមែនកាលពីម្សិលមិញ។លោកថាក្រោយទទួលបានព័ត៌មានភ្លាមៗមន្ត្រីនគរបាលបានចុះទៅដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវនិងធ្វើកំណត់ហេតុបឋមផងដែរ។
លោកបន្តថានៅថ្ងៃទី០២មិថុនានេះជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្លក្រាមហើយ។
លោកបានបញ្ជាក់ថានៅមន្ទីររដ្ឋបាលខេត្តសៀមរាបកន្លែងចេញចូលពុំមានដាក់ចង្វាក់នោះទេ ហើយការចេញចូលក្នុងមន្ទីររដ្ឋបាលនានាក៏ពុំមានផាសរដ្ឋបាលសម្រាប់បញ្ជាក់ការចេញចូលដែរ។ទោះយ៉ាងណាលោកនាយប៉ុស្តិ៍បានបន្តថាករណីនេះកម្លាំងសមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បំផុត៕SRP