លោកអ៊ុន ចាន់ដា នាំយកអំណោយកាកបាទក្រហម ចែកដល់​ ពលរដ្ឋ១២០គ្រួសារ

ខេត្តកំពង់ចាម៖លោក​អ៊ុន ចាន់ដា អភិបាល​ខេត្ត​កំពង់ចាម​ និង​ជាប្រធានគណៈកម្មធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត នៅព្រឹមិញបាននាំយកអំណោយ​មនុស្សធម៌​កាកបាទក្រហម​កម្ពុជា​ ចែកជូនប្រជាពលរដ្ឋ ងាយរងគ្រោះចំនួន១២០គ្រួសារ នៅសាលាស្រុកកំពង់សៀម។
សូមបញ្ជាក់ថាប្រជាពលរដ្ឋទាំង១២០គ្រួសារមកពីក្រុងកំពង់ចាម ចំនួន៦០គ្រួសារ និងស្រុកកំពង់សៀម ចំនួន៦០គ្រួសារ ដោយក្នុងមួយគ្រួសារៗ ទទួលបានអង្ករ២៥គីឡូក្រាម ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខ អាវយឺត​ ម៉ាស់ និងថវិកា ២០,០០០ រៀលផងដែរ​៕SRP