ខេត្តសៀមរាប៖នគរបាលការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី នៃស្នងការដ្ឋានខេត្តសៀមរាប បានឃាត់ខ្លួនជនបរទេសម្នាក់ពាក់ព័ន្ធ ស្នាក់នៅខុសច្បាប់។
ការឃាត់ខ្លួនធ្វើឡើងនៅវេលាម៉ោង១៤នឹង៣០នាទីថ្ងៃទី០១ខែមិថុនាម្សិលមិញនៅជិតព្រះអង្គចេកព្រះអង្គចម ក្នុងភូមិមណ្ឌល១សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
សមត្ថកិច្ចខេត្តសៀមរាបបានឲ្យដឹងនៅព្រឹកនេះថា ជនបរទេសរូបនេះឈ្មោះ RADU TRAIAN POPESCU ភេទប្រុសអាយុ៣៩ឆ្នាំ ជនជាតិរ៉ូម៉ានី គ្មានលិខិតឆ្លងដែនជាប់ខ្លួន ចូលមកព្រះរាជាណាចក្រកម្ពុជាកាលពីដើមខែមករាឆ្នាំ២០២០ តាមច្រកព្រលានយន្តហោះអន្តរជាតិភ្នំពេញ។លិខិតឆ្លងដែនបានបាត់ប៉ុន្តែមិនដឹងបាត់នៅកន្លែងណា ពេលណានោះទេ ការចំណាយលើការហូបចុកប្រចាំថ្ងៃគឺដើរសុំលុយពីប្រជាពលរដ្ឋខ្មែរនិងជនបរទេសក្នុងក្រុងសៀមរាបស្នាក់នៅតាមវត្តអារ៉ាមនិងទីសាធារណៈ។បច្ចុប្បន្នកម្លាំងនគរបាលបញ្ជូនទៅស្នាក់ការត្រៀមបណ្តេញចេញប្រចាំខេត្តសៀមរាបដើម្បីបន្តតាមនីតិវិធី៕SRP