ខេត្តកំពង់ធំ៖សមត្ថកិច្ចសមត្ថកិច្ចខេត្តកំពង់ធំ បង្ក្រាបទីតាំង ល្បែងជល់មាន់ អាប៉ោង មួយកន្លែងនិងឃាត់ខ្លួនអ្នកលេង១១នាក់។ការបង្ក្រាបនេះធ្វើឡើងនៅរសៀលថ្ងៃទី០១ខែមិថុនាម្សិលមិញនៅចំណុចភូមិគ្រួស ឃុំដូង ស្រុកប្រាសាទបល័ង្គ ដោយកម្លាំងអាវុធហត្ថខេត្តដឹកនាំបញ្ជាដោយលោកសាយ វាសនា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ធំ។មន្ត្រីក្នុងហេតុការណ៍បានឲ្យដឹងថាការបង្ក្រាបនេះសមត្ថកិច្ចរឹបអូសបានម៉ូតូចំនួន៥៩គ្រឿង មាន់ជល់១០ក្បាល មេអាប៉ោង៦គ្រាប់ មនុស្ស១១នាក់៕SRP
សមត្ថកិច្ចខេត្តកំពង់ធំ បង្ក្រាបទីតាំង ល្បែងជល់មាន់ អាប៉ោង មួយកន្លែង